អគ្គីសនី Electricity

បង្កើតឯកសារក្រោម: អសន្យាណូវិទ្យា

អគ្គិសនីគឺជាប្រភពភ្លើងអេឡិចត្រិចដែលបង្កើតដោយកម្លាំងពីប្រភេទ គឺអេឡិចត្រន
និងប្រូថន។ តែបើចំនួនអេឡិចត្រននិងប្រូនថនមានស្មើគ្នា នោះចំនួនភ្លើងក៏គ្មានដែរ
ព្រោះអីចំនួនភ្លើងគឺបានមកពីផលសងនៃចំនួនទាំងពីរ។

អេឡិចត្រន Electron (-)
ប្រូថន Proton (+)

ប្រភពអគ្គិសនីមានពីរយ៉ាងគឺ អគ្គិសនីធម្មជាតិ និងអគ្គិសនីវិទ្យាសាស្ត្រ។

អគ្គិសនីឋិតិវន្ត Static Electricity
អគ្គិសនីថាមវន្ត Dynamic Electricity

អគ្គិសនីធម្មជាតិមានដូចជា៖

ផ្លេកបន្ទោល Lightning
ត្រីភ្លើង Electric Fish

អគ្គិសនីវិទ្យាសាស្ត្រមានដូចជា៖

ម៉ាស៊ីនភ្លើង Generator ដែលបញ្ចេញភ្លើងចរន្តឆ្លាស់។
អាគុយ Battery ដែលបញ្ចេញភ្លើងចរន្តត្រង់។

គេអាចបង្កើតអគ្គិសនីដោយ៖

កកិតត្រដុស Friction
កម្លាំងធាតុគីមី Chemical Energy
មេដែកចលករ Electromagnetism
ពន្លឺពល Photoelectricity
កំដៅពល Thermal Emission


ថាមពលវារីអគ្គិសនី Hydroelectric Energy


ថាមពលបរមាណូ Nuclear Energy


ថាមពលព្រះអាទិត្យ Solar Energy


ថាមពលព្រះពាយ Wind Engery

ប្រភពអគ្គិសនីតែងមាន៖

បន្ទុកភ្លើង Electric Charge (Q) មានរង្វាស់ជាឃូលុម្ប Coulombs (C)
ចរន្តភ្លើង Electric Current (I) មានរង្វាស់ជាអេមភារ Amperes (A)
ចំនួនភ្លើង Electric Potential (V or E) មានរង្វាស់ជាវ៉ូល Volts (V)

ចរន្តភ្លើងមានពីរយ៉ាងគឺ៖

ចរន្តត្រង់ Direct Current (DC)
ចរន្តឆ្លាស់ Alternating Current (AC)

ចរន្តភ្លើងមានភេទ (Polarity) ពីរគឺ៖

អវិជ្ជមាន Negative (-) ចរន្តនេះមានសញ្ញាលេខសងជាសំគាល់។
វិជ្ជមាន Positive (+) ចរន្តនេះមានសញ្ញាលេខបូកជាសំគាល់។

ចរន្តភ្លើងធម្មតាគឺហូរពីបូក (Positive) ទៅដក (Negative) ប៉ុន្តែអេឡិចត្រនវិញ គឺ
ហូរពីដក (Negative) ទៅបូក (Positive)។

បើចង់ដឹងបន្ថែបទៀត សូមអានការពន្យល់អំពីអគ្គីសនីតាមប្រភពខាងក្រោមនេះ។

http://en.wikipedia.org/wiki/Electricity

បើអានហើយមិនយល់ទាំងអស់ក៏មិនអីដែរ អោយតែបានដឹងខ្លះៗនោះបានហើយ។

ចំណាំ៖

១. បន្ទុក Charge (Q) មានរង្វាស់ជាឃូលុម្ប Coulombs (C)
២. ចរន្ត Current (I) មានវង្វាស់ជាអេមភារ Amperes (A)
៣. ភ្លើង Voltage (V) មានរង្វាស់ជាវ៉ូល Volts (V)
៤. កម្លាំង Power (P) មានរង្វាស់ជាវ៉ាត់ Watts (W)
៥. ពេលវេលា Time (T) មានរង្វាស់ជាវិនាទី Seconds (S)

ចរន្តជាអ្វី?

គឺជាចលនានៃការផ្ទេបន្ទុកភ្លើង (ឧទាហរណ៍៖ ការបញ្ចូលភ្លើង)។
Charge in motion is current.

ចម្លងមកពីប្លករបស់ ។

http://naraths.wordpress.com/2008/05/06/million-hopes/#comment-10917

http://ikhmer2.wordpress.com/

អរគុណដែលបានយកវាមកប្រើ។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s