ពិត​ជា​សប្បាយ​ហើយ​បង​ប្អូន

សូមរង់ចាំ​ដល់​ខែ ១០ ថ្ងៃ​០៣-០៤ ពិត​ជា​​មិន​អាច​ឲ្យ​ឳកាស​នេះ​កន្លង់ទៅ​ទេ!! ជួប​គ្នា​នៅ​ សកលវិទ្យា​ល័យ បញ្ញាសាស្ត្រ ទី​តាំង​ជិត​វិមាន​ឯករាជ!

Date: 3-4 October 2009

Map:

Screen-shot-2009-09-04-at-AM-11.41.11

Venue: Paññasastra University of Cambodia (PUC)
#184, Preah Norodom Blvd (South of Independent Menument)
Email: info@barcampphnompenh.org
Telephone: (+855) 89 978 153 (+855) 12 316 781, (+855) 12 256 422

More information: FreeWindows7

អ្វី​ទៅជា​ព្រឹត្ដិការណ៍ BarCamp Phnom Penh 2009?

រូប​ថត​អ្នក​ចូលរួម​នៅ​ក្នុង​ព្រឹត្ដិការណ៍​ BarCamp Phnom Penh 2008 ដោយ LiMBiZz និង​ BarCamp PP។

អ្នក​អាច​ចូល​រួម​ដោយ​សេរី​បានណា៎!!!

រថយន្ត​បញ្ជា​ដោយ​អារម្មណ៍

ផលិតករ​ខ្មែរ​បញ្ជា​រថយន្ត​ឲ្យ​បើក​ទ្វារ​ដោយ​អារម្មណ៍(រូបថត ៖ សុវណ្ណារ៉ា)

នេះ​ជា​មោទនភាព​សម្រាប់​កូន​ខ្មែរ​ ដែល​មាន​គំនិត​ច្នៃប្រឌិត​ខ្ពស់​ក្នុង​ការ​សាង ស្នាដៃ​សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ

Khmer IPhone

ភាពភ្ញាក់​ផ្អើល​ថ្មី​ជា​មួយ​ Khmer IPhone ស៊េរី​ជិត​មក​ដល់​កម្ពុជា​ហើយ បងប្អូន!

​  Now we can download it to update your IPHONE to Khmer lang!

http://code.google.com/p/khmeriphone/downloads/list

IMG_0014 by fabkk2002.

IMG_0011 by fabkk2002.

ថាសឌីវីឌីទំនើបថ្មីអាចផ្ទុកទិន្នន័យ២ពាន់ដងច្រើនជាងស៊ីឌីសព្វថ្ងៃ

អ្នក​ស្រាវ​ជ្រាវ​ខាង​បច្ចេក​វិទ្យា​ថាស​ឌីវីឌីនៅ​ក្នុង​ក្រុង​មែល​ប៊ិន​ប្រទេស​អូស្រ្ដាលី​​បាន​រក​​ឃើញ​នូវ​វិធី​សាស្រ្ដ​ថ្មី​ក្នុង​ការ​បង្កើន​ចំណុះ​ផ្ទុក​ទិន្ន​ន័យ​លើ​ថាស​ឌីវី​ឌី​ដល់​ទៅ​១០ Terabytes។ រូប​ថត​ថាស​ឌីវីឌី​ដោយ​ ABC ។

អ្នកវិទ្យាសាស្រ្ដអូស្រ្ដាលីបានរកឃើញនូវបច្ចេកទេសថ្មីដែលអាចបង្កើត
ថាស DVD ទំនើបដែលអាចផ្ទុកភាពយន្ដបានដល់ទៅ២ពាន់រឿងនៅក្នុង
ថាស DVD នីមួយៗ។

សព្វថ្ងៃនេះបណ្ដាអ្នកស្រាវជ្រាវនៅសកលវិទ្យាល័យ មួយនៅក្នុងក្រុង
មែលប៊ិននិយាយថា បច្ចេកវិទ្យាថ្មីនេះផ្ទុកទិន្នន័យ៥ទិស ដែលពាក្យ
អង់គ្លេសហៅថា five-dimensions នៅលើថាស DVD ។ ដោយសារ
មូលហេតុនេះហើយបានជាគេអាចផ្ទុកទិន្នន័យបានយ៉ាងច្រើនបែបនេះ។

ការស្រាវជ្រាវថ្មីនេះត្រូវគេបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្ដី Nature ដែល
ជាទស្សនាវដ្ដីវិទ្យាសាស្រ្ដដ៏ល្បី និងពេញនិយមនៅលើឆាកអន្ដរជាតិ។
តើអ្វីទៅជាបច្ចេកវិទ្យាផ្ទុកទិន្នន័យ៥ទិសនោះ? នៅក្នុងនាទីវិទ្យាសាស្រ្ដ
និងបច្ចេកវិទ្យារបស់វិទ្យុអូស្រ្ដាលីនៅថ្ងៃនេះ លោក ឃុន អាឡិច បានដក
ស្រង់របាយការណ៍មួយរបស់អ្នកស្រី Bronwyn Herbert ពីកម្មវិធី
Innovations របស់វិទ្យុអូស្រ្ដាលីក្នុងស្រុកជូនជាទីសណ្ដាប់។

By http://khmer.radioaustralia.net.au

BarCamp 9

As noted in the previous blog post, BarCamp Phnom Penh 2009 will be hosted at
Paññasastra University of Cambodia (PUC), the nation’s most prestigious higher
education institution.

The core team at BarCamp Phnom Penh ‘09 are pleased to announce that this open
conference of all things Technology, Communication and Innovation is going to
be held on October 3rd-4th, 2009. Therefore, the two-day event is open for
registration via this official site. We’d like to encourage you to register as
early as possible, so that we will be able to handle our logistic issues
well.

In the coming weeks, we’ll provide more updates (including accommodations) for
our participants. We hope to do our best to help making it a lot easier for
participants coming from outside Phnom Penh as well Cambodia. Should you have
any suggestions to make, please use our online forum.

Paññasastra University of Cambodia (PUC), the prime venue of BarCamp Phnom Penh
‘09
Location address: #184, Maha Vithei Preah Norodom (South of Independence
Monument)

Registration: now open, let people know that you’re coming: go to register at:
http://barcampphnompenh.org/

source: http://barcampphnompenh.org/articles/announcing-barcamp-phnom-penh-2009/

អតីត​គ្រូ​បង្រៀន​មួយ​រូប​បង្កើត​រថយន្ត​ប្រើ​ពន្លឺ​ថ្ងៃ​ដំបូង​នៅ​កម្ពុជា

អតីត​គ្រូ​បង្រៀន​ផ្នែក​គណិត​វិទ្យា​និង​រូប​វិទ្យា​មួយ​រូប​នៅ​ខេត្ត​ កំពង់ឆ្នាំង គឺ​លោក គង់ ផារិទ្ធ បាន​ប្រឹងប្រែង​ប្រើ​គំនិត​បញ្ញា​ដើម្បី​ច្នៃ​ប្រឌិត​ដំឡើង​រថយន្ដ​ប្រើ​ ថាមពល​ព្រះ​អាទិត្យ​មួយ​រហូត​បាន​សម្រេច។

សំឡេង​លាន់​ឮ​អម្បាញ់​មិញ​នេះ​គឺ​ជា​ការសាកល្បង​នៃ​ការបញ្ជា​យាន​យន្ដ​ មួយ​គ្រឿង​ដែល​ប្រើ​ដោយ​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ​និង​កែ​ច្នៃ​ប្រឌិត​ឡើង​ ជា​លើក​ដំបូង​បង្អស់​នៅ​ក្នុង​ប្រទេស​ដោយ​អតីត​គ្រូ​បង្រៀន​ផ្នែក​គណិត​ វិទ្យា​និង​រូបវិទ្យា​មួយ​រូប​នៅ​ខេត្ត​កំពង់ឆ្នាំង។ លោក​គ្រូ​រូប​នោះ​មាន​ឈ្មោះ​ថា គង់ ផារិទ្ធ មាន​ដើម​កំណើត​នៅ​ខេត្ត​កំពង់ឆ្នាំង​ផងដែរ។

ចំពោះ​គំនិត​ផ្តួចផ្ដើម​ធ្វើការ​កែ​ច្នៃ​យាន​យន្ត​នេះ លោក គង់ ផារិទ្ធ បច្ចុប្បន្ន​ជា​ប្រធាន​អង្គការ​អ្នក​កសាង​សមត្ថភាព និង​ជា​ប្រធាន​គម្រោង​មជ្ឈមណ្ឌល​វៃ​ឆ្លាត ដែល​មាន​ទីតាំង​នៅ​ទីក្រុង​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា មុន​នឹង​អាច​ដំឡើង​ជា​រថយន្ដ​កែ​ច្នៃ​នេះ​គឺ​លោក​បាន​ចំណាយ​ពេលវេលា​ប្រមាណ​ កន្លះ​ឆ្នាំ​ក្នុង​ការស្រាវជ្រាវ​រូបមន្ត គឺ​ក្រោយ​ពី​បាន​ធ្វើការ​ស្រាវជ្រាវ​ផ្នែក​ច្នៃ​ប្រឌិត​កង់​សម្រាប់​ជិះ​ដែល ​ប្រើប្រាស់​ដោយ​ពន្លឺ​ព្រះ​អាទិត្យ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ប្រកប​ដោយ​ ជោគជ័យ​នោះ​មក។

លោក​បាន​បន្ត​ថា សម្រាប់​រថយន្ដ​ដែល​ប្រើ​ដោយ​ថាមពល​ព្រះ​អាទិត្យ​នេះ គឺ​លោក​បាន​យក​គ្រឿង​ចាស់ៗ​ដែល​មាន​ស្រាប់​នៅ​ក្នុង​ស្រុក​មក​ផ្សំ​ដំឡើង​ ឲ្យ​ចេញ​ជា​រូប​រាង​ហើយ​ទើប​បំពាក់​ឧបករណ៍​បន្ថែម​ដែល​មាន​កញ្ចក់​ស្រូប​ ពន្លឺ​ព្រះ​អាទិត្យ អាគុយ និង​ម៉ូទ័រ ជាដើម។

លោក គង់ ផារិទ្ធ បាន​ឲ្យ​ដឹង​ថា ៖ «ប្រព័ន្ធ​បញ្ជា​ម៉ូទ័រ​យឺត​លឿន​ ហ្នឹង បើ​សិន​ជា​យើង​អត់​ចេះ​បញ្ជា កាល​ណា​យើង​ឲ្យ​ម៉ូទ័រ​យឺត វា​ខ្សោយ ភ្លើង​ចូល​អត់​គ្រប់​វា​ខ្សោយ ខ្សោយ​វា​អូស​ឡាន​អត់​រួច​ទេ តែ​ដល់​ពេល​យើង​ស្រាវជ្រាវ​ទៅ ប្រើ PMW។ PMW​ហ្នឹង… គេ​ប្រើ​រលក​ទៅ​បញ្ជា​ម៉ូទ័រ​វិញ ដើម្បី​ឲ្យ​ម៉ូទ័រ​យឺត​លឿន​បាន ហើយ​ម៉ូទ័រ​នៅ​ខ្លាំង​ដដែល។ មាន​ការសាកល្បង​ច្រើន​លើក​ច្រើន​សា​ណាស់​ក្នុង​ការស្រាវជ្រាវ​ធ្វើ​ហ្នឹង»

ឡាន​ប្រើ​ពន្លឺ​ថ្ងៃ​៣០៥
រថយន្ដ​ប្រើ​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ ដែល​លោក គង់ ផារិទ្ធ ដំឡើង។ RFA Photo/Keopich Metta

លោក គង់ ផារិទ្ធ បាន​បញ្ជាក់​ទៀត​ដែរ​ថា រថយន្ដ​នោះ​គឺ​អាច​ផ្ទុក​មនុស្ស​បាន​ពី​២​នាក់​ទៅ​៤​នាក់ និង​មាន​ល្បឿន​ពី​៣០​ទៅ​៣៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង មាន​ទម្ងន់​៧៥០​គីឡូក្រាម ហើយ​មាន​កម្លាំង​ថាមពល​ដែល​ស្រូប​ពន្លឺ​ព្រះ​អាទិត្យ​ចំនួន​ពី​២០០០​វ៉ាត់​ ទៅ​២៤៣០​វ៉ាត់​ក្នុង​មួយ​ថ្ងៃ ហើយ​អាច​បើក​បាន​ចម្ងាយ​ផ្លូវ​ពី​៣០​-​៤០​គីឡូម៉ែត្រ​ក្នុង​មួយ​ថ្ងៃ។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ប្រសិន​បើ​ថ្ងៃ​ណា​មិន​មាន​ពន្លឺ​ព្រះ​អាទិត្យ​ទេ​ឬ​មួយ​គេ​ចង់​បើក​ឲ្យ​បាន ​ចម្ងាយ​ផ្លូវ​ឆ្ងាយ​លើស​ពី​នេះ គឺ​គេ​អាច​សាក​ភ្លើង​ចរន្ដ​អគ្គិសនី ពីព្រោះ​នៅ​ក្នុង​រថយន្ដ​នោះ​លោក​បាន​រៀបចំ​ត​ជា​ប្រព័ន្ធ​ភ្លោះ​ផងដែរ ដោយ​ប្រើប្រាស់​ប្រព័ន្ធ​អាគុយ​មួយ​ថែម​ទៀត។

លោក គង់ ផារិទ្ធ បាន​បញ្ជាក់​ថា ៖ «អ៊ីចឹង​ប្រព័ន្ធ​ឡាន​ហ្នឹង​វា Hybrid វា​ប្រព័ន្ធ​ភ្លោះ យើង​មិន​មែន​ប្រើ​តែ​សូឡារ​សុទ្ធ​ទេ យើង​មាន​កន្លែង​ដោត​ភ្លើង​សាក​អាគុយ​វា គឺ​យើង​នៅតែ​ប្រើ​បាន​ដដែល។ ហើយ​ទៅ​ថ្ងៃ​មុខ​យើង​ចង់​ធ្វើ​បំពាក់​កូន​ម៉ាស៊ីន​មួយ​តូច​នៅ​ក្នុង​ហ្នុង​ មួយ​ទៀត។ ពេល​ណា​ដែល​យើង​រត់​ទៅ​ឆ្ងាយ យើង​អាច​បញ្ឆេះ​កូន​ម៉ាស៊ីន​តូច​មួយ​ដើម្បី​ឲ្យ​វា​ជួយ​ជាមួយ​ពន្លឺ​ថ្ងៃ បូក​ចូល​គ្នា​អាច​ជំរុញ​ឲ្យ​ចលនា​ហ្នឹង​អាច​ទៅ​មុខ។ ប្រព័ន្ធ​ស្អីៗ​យើង​ធ្វើ​ឲ្យ​មាន​នៅ​ក្នុង​ស្រុក​ខ្មែរ​យើង​តែម្ដង អាច​ថា​ថ្ងៃ​ក្រោយ​ខូច​កៅស៊ូ ខូច​កន្លែង​ណា​មួយ គឺ​ថា​យើង​ទៅ​ទិញ​ពី​ផ្សារ​មក​ដោះដូរ​បាន​ដូច​គ្នា»

លោក គង់ ផារិទ្ធ បាន​ឲ្យ​ដឹង​ផងដែរ​ថា សម្រាប់​រថយន្ដ​ប្រើ​ដោយ​ថាមពល​ព្រះអាទិត្យ​ដែល​លោក​បាន​ធ្វើការ​ច្នៃ​ ប្រឌិត​ក្នុង​ការសាកល្បង​ជា​លើក​ដំបូង​នេះ គឺ​បាន​ចំណាយ​ថវិការ​អស់​ប្រមាណ​ជាង​៣០០០​ដុល្លារ ដែល​លោក​គិត​ថា​ជា​ការចំណាយ​ច្រើន ពីព្រោះ​វត្ថុ​ដែល​យក​មក​ផ្សំ​ដំឡើង​នោះ​គឺ​មាន​តម្លៃ​ថ្លៃ​ពេក ជា​ពិសេស​គឺ​កញ្ចក់​ស្រូប​ពន្លឺ​ព្រះ​អាទិត្យ​ចំនួន​បី​ដែល​បំពាក់​ពី​លើ​ រថយន្ដ ដែល​ក្នុង​មួយ​បន្ទះ​មាន​ខ្នាត​ចំនួន​១៣០​វ៉ាត់ ថ្លៃ​ជិត​៧០០​ដុល្លារ ហើយ​និង​បន្ទះ​កញ្ចក់​តូច​មួយ​ទៀត​ខ្នាត​២០​វ៉ាត់ ថ្លៃ​១០០​ដុល្លារ។

លោក​បាន​បញ្ជាក់​ទៀត​ថា ៖ «ខ្លះ​របស់​ដែល​យើង​ទិញ​យក​មក​ធ្វើ​ហ្នឹង ដូច​ជា​ភាសា​បច្ចេកទេស គេ​ហៅ​ថា ប៉ែត​ត្រង់ស៊ីស្ទ័រ ប៉ែត​ត្រង់ស៊ីស្ទ័រ​ហ្នឹង​គឺ​ជា​ឧបករណ៍​ស៊ីមី​កុងឌុចទ័រ​តូចៗ​មួយចំនួន​ដែល​ យើង​យក​មក​ដើម្បី​ដំឡើង​វា​បញ្ជា​ម៉ូទ័រ​យឺត​លឿន។ អ៊ីចឹង​ការ​ដែល​យើង​ធ្វើ​ដំបូង​វា​ឆេះ ខូច​ខាត សាក​អា​ផ្សេង​ទៅ​អត់​កើត ដោះ​អា​ហ្នឹង​ចេញ ដាក់​ថ្មី​ទៀត ច្រើន​លើក​ច្រើន​សា ប៉ុន្តែ​ទី​ចុង​បំផុត​ខ្ញុំ​បាន​ជោគជ័យ ខ្ញុំ​រក​ឃើញ​ចំណុច​ណា​ដែល​ដាក់​ប្រើ​ទៅ​បាន​ជោគជ័យ»

ទាក់ទង​នឹង​ការច្នៃ​ប្រឌិត​យាន​យន្ដ​ប្រើ​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ​នេះ លោក ង៉ែត វិបុល ប្រធាន​នាយកដ្ឋាន​កម្មសិទ្ធិ​បញ្ញា​នៃ​ក្រសួង​ឧស្សាហកម្ម រ៉ែ​និង​ថាមពល បាន​មាន​ប្រសាសន៍​ថា លោក​បាន​ជ្រាប​ផងដែរ​ពី​បញ្ហា​នេះ ហើយ​បាន​ចូលរួម​លើក​ទឹក​ចិត្ត​ដល់​អ្នក​ចេះ​ច្នៃ​ប្រឌិត​នោះ។

លោក​បាន​បន្ត​ថា លោក​គ្រាន់តែ​បាន​ដឹង ប៉ុន្តែ​មិន​ទាន់​បាន​ឃើញ​ម្ចាស់​កម្មសិទ្ធិ​យាន​យន្ដ​នោះ​មក​ដាក់​លិខិត​ សុំ​ការពារ​កម្មសិទ្ធិ​បញ្ញា​របស់​គេ​នៅ​ឡើយ​ទេ។

លោក ង៉ែត វិបុល បាន​ថ្លែង​ថា ៖ «គាត់​បាន​ផ្សព្វផ្សាយ​យើង​ដឹង​អស់​ ហើយ ប៉ុន្តែ​គ្រាន់តែ​ថា គាត់​ត្រូវ​សុំ ច្បាប់​កម្មសិទ្ធិ​បញ្ញា​ក៏​ជា​ច្បាប់​ឯកជន អ៊ីចឹង​យើង​ទុក​ឲ្យ​សិទ្ធិ​អ្នក​ផលិតករ​សម្រេច​ខ្លួន​ឯង យើង​អត់​បង្ខំ​ទេៗ គ្រាន់​តែ​ថា​បច្ចេកទេស​ផ្សេងៗ​ហ្នឹង​ខាង​ជំនាញ​មួយ​ទៀត»

លោក គង់ ផារិទ្ធ ប្រធាន​អង្គការ​អ្នក​កសាង​សមត្ថភាព ដែល​ច្នៃ​ប្រឌិត​យានយន្ដ​ប្រើ​ដោយ​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា លោក​នៅ​មិន​ទាន់​បាន​ទៅ​សុំ​ចុះ​ឈ្មោះ​សុំ​ការពារ​កម្មសិទ្ធិ​បញ្ញា​អំពី​ យាន​យន្ដ​នេះ​នៅ​ឡើយ​ទេ ពីព្រោះ​ទើប​តែ​បាន​ស្រាវជ្រាវ​និង​ដំឡើង​ចប់​ថ្មីៗ។

លោក​បាន​បន្ថែម​ទៀត​ថា លោក​នឹង​ទៅ​ធ្វើការ​ចុះ​ឈ្មោះ​បន្ទាប់​ពី​យក​ទៅ​ឲ្យ​ក្រសួង​សាធារណការ​ ធ្វើការ​ពិនិត្យ​បច្ចេកទេស​រថយន្ដ​នេះ​ចប់​សព្វ​គ្រប់​នៅ​ពេល​ខាង​មុខ​នោះ។

គួរ​ជម្រាប​ជូន​ដែរ​ថា ក្រៅ​ពី​មាន​ភាព​ច្នៃ​ប្រឌិត​ក្នុង​ការបង្កើត​ជា​រថយន្ដ​ប្រើ​ដោយ​ថាមពល​ ពន្លឺ​ព្រះ​អាទិត្យ លោក គង់ ផារិទ្ធ កន្លង​មក​ក៏​ធ្លាប់​បាន​ធ្វើការ​ច្នៃ​ប្រឌិត​កង់​សម្រាប់​ជិះ​ប្រើប្រាស់​ ដោយ​ពន្លឺ​ព្រះ​អាទិត្យ​ផងដែរ ប៉ុន្តែ​ដោយ​ពុំ​មាន​ថវិកា​គ្រប់គ្រាន់​ហើយ​មិន​សូវ​ទាន់​មាន​អតិថិជន​គេ​ បាន​ដឹង​និង​ចាប់​អារម្មណ៍​ច្រើន​នោះ រហូត​មក​ដល់​ពេល​នេះ​គឺ​លោក​បាន​ដំឡើង​កង់​ដោយ​ពន្លឺ​ព្រះ​អាទិត្យ​នោះ​បាន​ ចំនួន​៤​គ្រឿង​ប៉ុណ្ណោះ។

លោក គង់ ផារិទ្ធ បាន​ប្រាប់​ឲ្យ​ដឹង​ផងដែរ​ថា កាលពី​ពេល​ថ្មីៗ​នេះ​មាន​ការបញ្ជា​ទិញ​កង់​ប្រើ​ដោយ​ពន្លឺ​ព្រះ​អាទិត្យ​ ខ្លះៗ​ពី​ខាង​ក្រៅ​ស្រុក​ដូច​ជា​ប្រទេស​បារាំង​ជាដើម។

លោក គង់ ផារិទ្ធ បាន​បញ្ជាក់​ថា ៖ «មិន​ហ៊ាន​ធ្វើ​អី​ច្រើន​នៅ​ឡើយ​ទេ ដោយសារ​តែ​កង់​ពន្លឺ​ថ្ងៃ​វា​មាន​តម្លៃ​ថ្លៃ​ដល់​៣០០​-​៤០០(ដុល្លារ)​ជាង​ ឯណោះ។ យើង​ខំ​ធ្វើ​ឲ្យ​ថោក ថោក​អត់​កើត បើ​សិន​ជា​ថោក​របស់​ហ្នឹង​អត់​គុណភាព កង់​ដែក​អី​វា​ធ្ងន់ អ៊ីចឹង​យើង​ត្រូវ​ធ្វើ​ឲ្យ​ស្រាល។ ដូច​ឡាន​ពន្លឺ​ថ្ងៃ​ខ្ញុំ​ហ្នឹង ខ្ញុំ​ក៏​ចង់​ធ្វើ​ឲ្យ​ស្រាល​ដែរ បើ​យើង​ធ្វើ​បាន​កាន់តែ​ស្រាល​ឡាន​កាន់តែ​ល្អ»

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រៅ​ពី​ខិតខំ​បង្កើន​គំនិត​កែច្នៃ​ដោយ​ខ្លួន​ឯង​គឺ​លោក​បាន​បើក​វគ្គ​ បណ្ដុះ​បណ្ដាល​ដល់​ប្រជាពលរដ្ឋ​ផ្សេងៗ​ទៀត​ដែរ ដោយ​យក​ក្នុង​តម្លៃ​២​ខែ​ចំនួន​២០០​ដុល្លារ ហើយ​ក្រៅ​ពី​នេះ​គឺ​លោក​បាន​ធ្វើការ​បង្ហាត់​បង្រៀន​ដល់​អ្នក​ក្រីក្រ​មក​ពី ​បណ្ដា​ខេត្ត​នានា​ដោយ​មិន​គិត​ថ្លៃ​ទេ ហើយ​សព្វថ្ងៃ​នេះ​មាន​ចំនួន​សិស្ស​សារុប​កំពុង​ហាត់​រៀន​ចំនួន​ជាង​១០​នាក់៕

ដោយ RFA Photo

ការស្រាវជ្រាវបង្កើតរថយន្ដដើរដោយពន្លឺ​ព្រះ​អាទិត្យ​ជា​លើក​ដំបូង​នៅ​កម្ពុជា

រថយន្ដ​ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យ​ជាលើក​ដំបូង​នៅ​ប្រទេស​កម្ពុជា ផលិត​ដោយ​ពលរដ្ឋ​ខ្មែរ​ផ្ទាល់​។ រថយន្ដ​នេះ​ មិន​ប្រើ​សាំងឡើយ​ ដូច្នេះ​មិន​បញ្ចេញ​ឧស្ម័ន​បំពុល​បរិស្ថានទេ។

មកទល់ពេលនេះ ប្រទេសកម្ពុជានៅទទួលបានចំណាត់ថ្នាក់ជាប្រទេស
ក្រីក្រកំពុងអភិវឌ្ឍនៅឡើយ។ ប៉ុន្ដែកម្ពុជាខ្លួនឯងក៏ខិតខំប្រឹងប្រែងគួរជាទី
កត់សម្គាល់ដែរ ដើម្បីដើរឲ្យទាន់ប្រទេសជិតខាង និងប្រទេសជឿនលឿន។
ដើម្បីជាការចូលរួមចំណែកអភិវឌ្ឍប្រទេស ពលរដ្ឋខ្មែរជាច្រើនបានខិតខំ
យ៉ាងសកម្មធ្វើឲ្យកម្ពុជាលេចមុខក្នុងឆាកអន្ដរជាតិឡើងវិញថា ជាប្រទេស
ថ្លៃថ្នូរ មានអ្នកចេះដឹងច្រើន ដើម្បីកិត្ដិយសជាតិ។

ជាសក្ខីភាពលោក គង់ ផារិទ្ធ គឺជាពលរដ្ឋខ្មែរ និងជាអ្នកវិទ្យាសាស្រ្ដ ដ៏
ឆ្នើមម្នាក់ដែលមិនត្រឹមតែបានបង្កើតកង់ប្រើពន្លឺព្រះអាទិត្យកន្លងទៅនេះទេ
ប៉ុន្ដែថ្មីៗនេះ ក្រុមការងាររបស់លោកបានសម្រេចសមិទ្ធផលគួរជាទីមោទនៈ
ដោយបានបង្កើតរថយន្ដមួយគ្រឿងដើរដោយពន្លឺព្រះអាទិត្យ។

មក​ទល់​ពេល​នេះ រថយន្ដ​នេះ មិន​ទាន់​មាន​ឈ្មោះ​ជា​ភាសា​ខ្មែរ​នៅ​ឡើយ​ទេ។
បើ​តាម​លោក គង់ ផារិទ្ធ លោក​អ្នក​អាច​ចូល​រួម​​ដាក់​ឈ្មោះ​រថយន្ដ​នេះ​បាន​​តាម
រយៈការ​ទាក់​ទង​លោក​ គង់ ផារិទ្ធ​ ដោយ​ផ្ទាល់។ លោក​ថា បើ​​អ្នក​ចូល​រួម​ឈ្នះ​ការ
ដាក់​ឈ្មោះ​នេះ លោក​នឹង​ប្រគល់​រង្វាន់​ជូន ជា​ការ​លើក​ទឹក​ចិត្ដ។

លោកអ្នកប្រាកដជាទន្ទឹងរង់ចាំស្ដាប់អំពីរថយន្ដថ្មីនេះជាមិនខានទេ។ ដូច្នេះ
នៅក្នុងនាទីវិទ្យាសាស្រ្ដ និងបច្ចេកវិទ្យារបស់វិទ្យុអូស្រ្ដាលីយើងថ្ងៃនេះ សូម
អញ្ជើញស្ដាប់បទសម្ភាសន៍រវាងលោក គង់ ផារិទ្ធ និងលោក ឃុន អាឡិច។

By http://khmer.radioaustralia.net.au

ស្នាដៃ​របស់​កវី​ខ្មែរ ក្រម ង៉ុយ (ភាគ​២)

ជាង ៧០​ឆ្នាំ​ហើយ​ដែល​កវី​ល្បាញល្បី ក្រម ង៉ុយ បាន​លា​ចាក​លោក​យើង​នេះ ហើយ​ទោះ​បី​ជា​យ៉ាង​នេះ​ក៏ដោយ ក៏​ស្នាដៃ​របស់​លោក​នៅ​តែ​ត្រូវ​បាន​អ្នក​ស្រាវជ្រាវ និង​អ្នក​ប្រវត្តិសាស្រ្ត​មួយ​ចំនួន គោរព និង​ឲ្យ​តម្លៃ​ខ្ពស់​ចំពោះ​កវី​ឯក​រូប​នេះ​ជា​ដដែល។

លោក ពេជ្រ ទុំក្រវ៉ិល អ្នក​ស្រាវជ្រាវ​អំពី​សិល្បៈ​ខ្មែរ បាន​ចាត់​ទុក​លោក ក្រម ង៉ុយ គឺ​ជា​អ្នក​បា្រជ្ញ​ខាង​សំនួន​វោហារ ដែល​មាន​ការ​យល់​ដឹង​ទូលំ​ទូលាយ​អំពី​សង្គម ព្រមទាំង​មាន​លក្ខណៈ​ពិសេស​មួយ​ទៀត គឺ​ការ​ច្រៀង​ដោយ​មិន​មាន​ការ​ព្រាង​ទុក។

លោក ពេជ្រ ទុំក្រវ៉ិល មាន​ប្រសាសន៍​ដូច្នេះ ៖ «ខ្ញុំ​យល់​ថា​តម្លៃ​ នេះ​អត់​សាប​សូន្យ​ទេ ខ្ញុំ​ជឿ​ថា​កាលណា​នៅ​ជីវិត​ខ្មែរ អ្វី​ដែល​គាត់​បាន​ផ្ដែផ្ដាំ​ទាំង​អស់​ហ្នឹង នឹង​មាន​ប្រយោជន៍​នៃ​ពាក្យ​ខ្លះ​សម្រាប់​ជីវិត​របស់​ខ្លួន»

ស្នាដៃ​របស់​លោក ក្រម ង៉ុយ ដែល​បាន​គង់វង្ស​រហូត​មក​ទល់​នឹង​សព្វថ្ងៃ​នេះ គឺ​ដោយសារ​តែ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក់​អ្នក​ស្រាវជ្រាវ​បរទេស​ នា​ពេល​នោះ។

តាម​រយៈ​ឯកសារ​បណ្តាំ ក្រម ង៉ុយ ដែល​បាន​ប្រមូល​ចង​ក្រង​ព័ត៌មាន​ដោយ​លោក យី ធន់ ហើយ​ដែល​ត្រូវ​បាន​បោះពុម្ព​ផ្សាយ​ដោយ​អង្គការ​សន្តិ​ស្ម័គ្រចិត្ត​កម្ពុជា (អេស វី អេ) ភ្នំពេញ ក្នុង​គ្រិស្ត​សករាជ ២០០៥ នៅ​ត្រង់​ទំព័រ​១២៧ បាន​កត់ត្រា​ថា លោក សឺដេស បាន​នាំ​ព្រះភិរម្យ​ភាសា​អ៊ូ ទៅ​ជួប​លោកស្រី ស៊ុយហ្សាន កាប៉ឺឡែស ដែល​ជា​នាយក​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​នៅ​ភ្នំពេញ។

នៅ​ឆ្នាំ​១៩៣០ អ្នកស្រី​នាយក​សុំ​ឲ្យ​អ្នក​ព្រះភិរម្យ​ភាសា​ច្រៀង​កំណាព្យ​របស់​គាត់​ឡើង​ វិញ​ទាំង​អស់ បែប​រង្វើលៗ ដើម្បី​ឲ្យ​អ្នក​ប្រាជ្ញ​នៅ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​កត់ត្រា​ទុក។

សូម​បញ្ជាក់​ផង​ដែរ​ថា លោក ក្រម ង៉ុយ បាន​ចាប់​កំណើត​ឡើង​នៅ​ក្នុង​ពេល​ដែល​ប្រទេស​កម្ពុជា ស្ថិត​នៅ​ក្រោម​ការ​ត្រួតត្រា​របស់​បារាំង ហើយ​បើ​តាម​រយៈ​ឯកសារ​បណ្តាំ ក្រម ង៉ុយ ដែល​បាន​រៀបរៀង​ដោយ​លោក យី ធន់ ដដែល នៅ​ត្រង់​ទំព័រ​១២២ បាន​កត់ត្រា​ថា កាល​ពី​នៅ​វ័យ​កុមារ លោក​បាន​រៀនសូត្រ​នៅ​វត្ត​អង្គបឹងចក ភូមិ​បែក​ស្គរ ឃុំ​បែក​ចាន ក្នុង​ស្រុក​កំណើត​របស់​លោក ហើយ​ក៏​បាន​បួស​ជា​សាមណេ​នៅ​ក្នុង​វត្ត​នោះ​ដែរ។ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក លោក​បាន​លា​ចាក​សិក្ខាបទ​ទៅ​បម្រើ​មាតា​បិតា ហើយ​បាន​ធ្វើ​ជា​ស្មៀន​របស់​ឪពុក​លោក ក្នុង​ការ​ដើរ​ហូត​ពន្ធ​ស្រូវ​អាជ្ញា​ហ្លួង។

លុះ​អាយុ​បាន ២១​ឆ្នាំ លោក​បាន​បំពេញ​ឧបសម្បទា​ជា​ភិក្ខុ នៅ​ក្នុង​វត្ត​ដដែល។ លោក​បាន​គង់​ក្នុង​ផ្នួស​ជា​ភិក្ខុ​បាន ៥​ឆ្នាំ។

លោក​ភិរម្យ ង៉ុយ មាន​មាឌ​ធំ ដុះ​ក្បាល​ពោះ កាត់​សក់​ជ្រង​ខ្លី ទុក​ពុកមាត់​ខាង​លើ និយម​ស្លៀក​សំពត់​ចង​ក្បិន ពាក់​អាវ​ក​ត្រង់ ឡេវ​ធំ ពាក់​ស្បែក​ជើង​ផ្ទាត់ និង​មួក​សំបុក។ លោក​តែង​ត្រូវ​បាន​ប្រជាជន​អញ្ជើញ​ឲ្យ​ទៅ​ច្រៀង ឬ​ទេសនា ក្នុង​ពេល​មាន​បុណ្យ​ទាន​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ ហើយ​ក្នុង​ការ​ច្រៀង​ក្តី ទេសនា​ក្តី លោក​តែង​លើក​យក​បញ្ហា​ជា​បច្ចុប្បន្នភាព​ក្នុង​ពេល​នោះ​មក​ធ្វើ​ជា​ប្រធាន​ បទ ដូច​ជា​ការ​ប្រកប​មុខ​របរ​រក​ស៊ី ធ្វើ​ស្រែ​ចម្ការ ការ​ជ្រើសរើស​គូ​ស្រករ​ជាដើម។

សំឡេង ក្រម ង៉ុយ ដែល​និយាយ​ទាក់​ទង​ទៅ​នឹង​ជីវភាព​ប្រជាជន ៖ “កុំ​យក​គ្រាប់​ត្នោត​ទៅ​ដាំ​ទៅ​ដោត​លើ​ភ្លឺ​ស្រែ…”

កិត្តិស័ព្ទ​ល្បីល្បាញ​ខាង​សំនួន​វោហារ​របស់​កវី អ៊ូ នេះ បាន​ឮ​ខ្ចរខ្ចាយ​ទៅ​ដល់​ព្រះមហាក្សត្រ។ ហ្លួង​ព្រះស៊ីសុវត្ថិ ពេញ​ព្រះទ័យ​នឹង​ថ្វី​មាត់​របស់​លោក​ណាស់ ទើប​អនុញ្ញាត​ឲ្យ​លោក​ចូល​បម្រើ​ក្នុង​ក្រុម​ភ្លេង​ព្រះបរម​រាជវាំង។

កិត្តិស័ព្ទ​របស់​អ្នក​ព្រះភិរម្យ​ភាសា​អ៊ូ មិន​គ្រាន់​តែ​ល្បី​រន្ទឺ​នៅ​ក្នុង​ប្រទេស​ទេ ប៉ុន្តែ​បាន​សាយភាយ​ទៅ​ដល់​ក្រៅ​ប្រទេស​ថែម​ទៀត​ផង។ ស្តេច​សៀម​បាន​ធ្វើ​រាជសារ​មក​សុំ​អញ្ជើញ​អ្នក​ព្រះភិរម្យ​ទៅ​ច្រៀង​ថ្វាយ​ឯ ​ក្រុង​បាងកក។ នៅ​ទី​នោះ លោក​ទទួល​បាន​នូវ​សេចក្តី​រាប់​អាន​ពី​សំណាក់​ព្រះមហាក្សត្រ និង​មន្រ្តី​សៀម។ ស្តេច​សៀម បាន​ប្រទាន​ងារ​ជា​ភិរម្យ​ភាសា​ផៃរ៉ោះលឿកឺន និង​ប្រទាន​ឡេវ​អាវ​ប្រាក់​ឌួង ព្រម​ទាំង​ប្រាក់ និង​វត្ថុ​ផ្សេងៗ​ទៀត​ជាច្រើន។

អ្នក​ភិរម្យ​ភាសា​អ៊ូ មាន​ភរិយា​ឈ្មោះ អ៊ិន និង​មាន​កូន​ចំនួន ៦​នាក់។ លោក​បាន​ទទួល​មរណភាព​នៅ​ថ្ងៃ​សុក្រ ៦​កើត ខែ​មិគសិរ ពុទ្ធ​សករាជ​២៤៧៩ គ្រិស្ត​សករាជ​១៩៣៦ ក្នុង​ជន្មាយុ ៧១​ឆ្នាំ។

សូម​បញ្ជាក់​ផង​ដែរ​ថា ស្នាដៃ​របស់​លោក ក្រម ង៉ុយ មាន​ច្រើន ប៉ុន្តែ​គេ​មិន​បាន​កត់ត្រា ព្រោះ​កវី​រូប​នេះ​បាន​បង្កើត​ស្នាដៃ​ដោយ​ច្រៀង​ផ្ទាល់​មាត់។ ស្នាដៃ​របស់​លោក​ដែល​យើង​រក​ឃើញ​រហូត​ដល់​សព្វថ្ងៃ​មាន​៥ គឺ​ច្បាប់​ល្បើក​ថ្មី ច្បាប់​កេរកាល​ថ្មី សេចក្តី​រំឭក​ដាស់​តឿន ពាក្យ​កាព្យ​ប្រដៅ​ជន​ប្រុស​ស្រី និង​បណ្តាំ ក្រម ង៉ុយ ជាដើម។

សាស្រ្តាចារ្យ​ផ្នែក​អក្សរ​សាស្រ្ត​ខ្មែរ​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ ភ្នំពេញ លោក ពន់ ឆាយ បាន​ពិនិត្យ​ឃើញ​ថា កេរ​ដំណែល​របស់​កវី ក្រម ង៉ុយ ដែល​មាន​តម្លៃ​រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន គឺ​ដោយសារ​តែ​ស្នាដៃ​នោះ​មាន​គុណ​សម្បត្តិ​ជាច្រើន។

លោក​សាស្រ្តាចារ្យ ពន់ ឆាយ មាន​ប្រសាសន៍​ថា ៖ «ទី​១ គឺ​តម្លៃ​អប់រំ​ទាក់​ទង​នឹង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន។ ទី​២ ឆ្លុះ​បញ្ចាំង​អំពី​តថភាពរបស់​សង្គម​ខ្មែរ​នា​សម័យ​អាណានិគម​និយម​បារាំង​ ហ្នឹង ទី​៣ បង្ហាញ​អំពី​កាល​នោះ​គេ​ប្រើ​នូវ​លក្ខណៈ​អក្សរ​សិល្ប៍​ជា​កំណាព្យ​កាព្យ​ ឃ្លោង»

អនុ​បណ្ឌិត​ផ្នែក​ប្រវត្តិសាស្រ្ត​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ លោក សំបូរ ម៉ាណ្ណារ៉ា យល់​ឃើញ​ថា រហូត​មក​ទល់​នឹង​ពេល​នេះ នៅ​មិន​ទាន់​មាន​កវី​ណា​មួយ​មាន​សមត្ថភាព​ប្រហាក់​ប្រហែល​នឹង លោក ក្រម ង៉ុយ ឡើយ ទោះ​បី​ជា​ពី​មុន​យើង​មាន​បណ្ឌិត ម៉ឺន ម៉ៃ ព្រះ​រាជ​សម្ភារ ឬ ពញាតូ ដ៏​ល្បាញ​ល្បី​ក៏ដោយ។ ដោយសារ​តែ​ស្នាដៃ​របស់​កវី​រូប​នេះ​មាន​តម្លៃ​ជា​ទស្សនវិជ្ជា​បែប​សាកល និង​ត្រូវ​គ្រប់​សម័យ​កាល​ទាំង​អស់ ដែល​ជនជាតិ​នៅ​ក្នុង​លោក​អាច​យក​ទៅ​សិក្សា​រៀន​សូត្រ​តាម​បាន។

រូប​សំណាក​លោក ក្រម ង៉ុយ ត្រូវ​បាន​គេ​សាង​សង់​ឡើង ដាក់​នៅ​លើ​សួនច្បារ​សាធារណៈ​មុខ​សណ្ឋាគារ កាំបូឌីយ៉ាណា ក្នុង​រាជធានី​ភ្នំពេញ នា​ពេល​ថ្មីៗ​កន្លង​មក​នេះ។

សាស្រាចារ្យ​ផ្នែក​ប្រវត្តិសាស្រ្ត លោក សំបូរ ម៉ាណ្ណារ៉ា និយាយ​ថា ការ​កសាង​នេះ វា​មាន​តម្លៃ​ជា​ប្រយោល​មួយ​សម្រាប់​អប់រំ​មនុស្ស​ជំនាន់​ក្រោយ​ឲ្យ​កាន់​តែ ​មាន​ការ​យល់​ដឹង​បន្ថែម​ទៀត។ លោក​បន្ថែម​ថា លោក​ចង់​ឲ្យ​រដ្ឋាភិបាល​ខ្មែរ​បញ្ចូល​ស្នាដៃ​របស់​កវី ក្រម ង៉ុយ ទៅ​ជា​សម្បត្តិ​មនុស្ស​លោក តាម​រយៈ​អង្គការ UNESCO៕

ដោយ RFA Photo

Ashampoo Burning Studio v9.03

http://www.jettmedia.com/images/944_ashampoo.jpg

សូម​ធ្វើ​ការ​ណែ​នាំ​អ្នក​ឲ្យ​ស្គាល់​អំពី​កម្មវិធី​សម្រាប់​ដុត​ស៊ីឌី​ស៊េរី​ថ្មីរបស់ Ashampoo ដែល​​វា​មាន​លក្ខណះ​ដូច​ទៅ​នឹង​កម្មវីធី Nero ដែរ​តែ​មាន​សម្ថភាព​ល្អ​ជាង​បន្តិច សូម​សាកល្បង​ចូល​ទៅ​កាន់​ ទី​នេះ ដើម្បី​សាកទាញ​យកកម្មវិធី​​មក​ប្រើ។ សូម​ឲ្យ​អ្នក​រីក​រាយ​ក្នុង​ការ​ប្រើ​ប្រាស់​កម្មវិធី​នេះ!

Serial : BRS9N6-774NA3-XDTBC6