
តើអ្នកទាំងអស់គ្នាធ្លាប់បានលឺអំពី Twitter ពីមុនមកទេ? Twitter គឺជាសេវាកម្មថ្មីមួយដែលត្រូវបានបង្កើតឡើងនៅ USA ដំបូងក្នុងឆ្នាំMarch 2006 ដោយលោក Jack Dorsey ក្នុងគោលបំណងចែករំលែកព័ត៌មានខ្លី ហើយឆាប់រហ័ស ចំណេញពេល និងថវិការសម្រាប់ការលេង Internet ។ សម្រាប់សេវាកម្មនេះមានការពេញនិយមច្រើននៅ USA ពីសំណាក់អ្នកប្រើប្រាស់ ដែលបំរើឲ្យផ្នែកជំនួញ និងព័ត៌មានរហ័ស តែសម្រាប់ប្រទេស កម្ពុជា គឺពុំសូមមានការចាប់អារម្មណ៍ទេ ព្រោះវាមិនសូវសំបូរការកំសាន្ត ដូចជារូបភាព…។ Twitter គេប្រើវាភាគច្រើនសម្រាប់វាយសារខ្លីៗដូចទៅនឹង SMS អញ្ចឹង។ ប្រសិនបើអ្នកជាមនុស្សដែលចូលចិត្តទទួលបានព័ត័មានប្រតិកម្មរហ័សអ្នកគួរបែរមកសាកល្បងជាមួយ Twitter បានព្រោះវាគាំទ្រជាមួយ Smart Mobile Phone គ្រប់ប្រភេទ វាមានភាពប្រសើរជាងការលេង Facebook ឆ្ងាយណាស់។