
បញ្ហាការឡើងកម្ដៅពិភពលោក និងការប្រែប្រួលអាកាសធាតុដូចជាការ
ត្រជាក់ខ្លាំង និងក្ដៅខ្លាំងខុសធម្មតា, បញ្ហារាំងស្ងួត និងទឹកជំនន់ធ្ងន់ធ្ងរ
ជាដើម ត្រូវបណ្ដាអ្នកវិទ្យាសាស្រ្ដល្បីៗនៅក្នុងពិភពលោកនេះសិក្សាស្រាវ
ជ្រាវឃើញថា បានបណ្ដាលមកពីការដែលប្រទេសឧស្សាហកម្មជឿនលឿន
បញ្ចេញឧស្ម័នពុលច្រើនដែលធ្វើឲ្យខូចស្រទាប់អូហ្សូនការពារពិភពលោក
ពីកាំរស្មីព្រះអាទិត្យ។
កន្លងទៅនេះសហរដ្ឋអាម៉េរិកមិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្រុង
ក្យូតូក្នុងការលើកកម្ពស់ការកាត់បន្ថយឧស្ម័នបំពុលបរិស្ថានឡើយ។ តែថ្មី
នេះក្រោយពីលោកប្រធានាធិបតីអាម៉េរិក Barack Obama បានឡើងកាន់
តំណែងថ្មី គេសង្កេតឃើញហាក់ដូចជាមានការផ្លាស់ប្ដូរគោលនយោបាយ
ចំពោះបញ្ហាឡើងកម្ដៅពិភពលោកនេះ។
បញ្ហាប្រែប្រួលអាកាសធាតុនេះ មិនត្រឹមតែប៉ះពាល់ដល់ប្រទេសធំៗទេ
សូម្បីតែប្រទេសតូចតាច ទោះនៅកន្លៀតណាក៏ដោយ ក៏អាចរងនូវការប៉ះ
ពាល់ដោយសារការឡើងកម្ដៅភពផែនដីដែរ។ នៅក្នុងនាទីវិទ្យាសាស្រ្ដ
និងបច្ចេកទេសនៃវិទ្យុអូស្រ្ដាលីខេមរភាសានៅថ្ងៃនេះ ខ្ញុំបាទ ឃុន អាឡិច
បានដកស្រង់របាយការណ៍របស់វិទ្យុអូស្រ្ដាលីជូនជាទីសណ្ដាប់ជុំវិញរឿងនេះ។

Filed under: ព័ត៌មាន
