Filed under: ព័ត៌មាន | Leave a Comment »
ការចេញឲ្យប្រើនូវវចនានុក្រមខ្មែរអេឡិចត្រូនិកកំណែទី២
កាលពីពាក់កណ្ដាលឆ្នាំ២០០៨កន្លងទៅនេះ វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ
ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងធម្មការ និងកិច្ចការសាសនានៃ
ប្រទេសកម្ពុជាបានបង្កើត និងដាក់ចេញឲ្យប្រើនូវកម្មវិធីកុំព្យូទ័រវចនានុក្រម
ខ្មែរអេឡិចត្រូនិកជាលើកដំបូងនៅក្នុងប្រវត្ដិសាស្រ្ដនៃប្រទេសកម្ពុជា។
កាលពីថ្ងៃទី២ ខែមិថុនា កន្លងទៅនេះ លោក មិន ឃិន រដ្ឋមន្រ្ដីក្រសួងកិច្ច
ការសាសនាបានបើកសម្ពោធដាក់ចេញឲ្យប្រើនូវកំណែទី២នៃវចនានុក្រម
នេះ។ នៅក្នុងនាទីវិទ្យាសាស្រ្ដ និងបច្ចេកវិទ្យារបស់វិទ្យុអូស្រ្ដាលីខេមរភាសា
យើងនៅថ្ងៃនេះ លោក ឃុន អាឡិច អ្នករៀបចំនាទីនេះសូមជម្រាបជូនរបាយ
ការណ៍ពិស្ដារជុំវិញការដាក់ចេញឲ្យប្រើនូវវចនានុក្រមថ្មីនេះ។
Filed under: ព័ត៌មាន | Leave a Comment »
កម្មវិធីកុំព្យូទ័រ Google Ocean និង Google Earth
តើមិត្ដអ្នកស្ដាប់អ្នកដឹងទេថា ផ្ទៃទឹកសមុទ្ទមានទំហំធំជាងផ្ទៃដីនៅលើភព
ផែនដីយើងនេះដែរឬទេ? ប៉ុន្ដែមនុស្សយើងភាគច្រើនកម្រនឹងមានឱកាស
ទៅលេង និងធ្វើការពិនិត្យមើលថា តើនៅក្រោមទឹកសមុទ្ទពណ៌ខៀវ
ស្រងាត់នោះមានអ្វីខ្លះ?
ឥឡូវនេះ ការរីកចម្រើនខាងបច្ចេកវិទ្យាកុំព្យូទ័រកំពុងតែធ្វើឲ្យបណ្ដាសមុទ្ទ
នៅក្នុងពិភពលោកនេះមិនសូវមានសភាពអាថ៌កំបាំងដូចពេលមុនឡើយ
ហើយបច្ចេកវិទ្យាកុំព្យូទ័រក៏អាចនឹងជួយការពារពិភពទឹកសមុទ្ទរបស់យើង
ពីការបំពុលបរិស្ថាន និងបញ្ហាបន្លាស់ប្ដូរអាកាសធាតុបានផងដែរ នៅពេល
ដែលបណ្ដាជនបានយល់ច្រើនអំពីពិភពនេះ។
បាទ! តើនេះមានន័យយ៉ាងណា? តទៅនេះលោក ឃុន អាឡិច បានដក
ស្រង់របាយការណ៍វិទ្យាសាស្រ្ដមួយពីកម្មវិធីទូរទស្សន៍ Australia Network
ជុំវិញការស្រាវជ្រាវបច្ចេកវិទ្យាកុំព្យូទ័រដើម្បីផ្ទុកទិន្នន័យអំពីមហាសមុទ្ទ
សាគររបស់ភពផែនដីដើម្បីជាប្រយោជន៍សម្រាប់ការរក្សា និងអភិរក្សឲ្យ
បានគង់វង់។
Filed under: ព័ត៌មាន | Leave a Comment »
សហរដ្ឋអាម៉េរិក និងចិនកំពុងធ្វើដំណើរលើវិថីឆ្ពោះទៅរកការបញ្ចុះឧស្ម័នបំពុលបរិស្ថាន
បញ្ហាការឡើងកម្ដៅពិភពលោក និងការប្រែប្រួលអាកាសធាតុដូចជាការ
ត្រជាក់ខ្លាំង និងក្ដៅខ្លាំងខុសធម្មតា, បញ្ហារាំងស្ងួត និងទឹកជំនន់ធ្ងន់ធ្ងរ
ជាដើម ត្រូវបណ្ដាអ្នកវិទ្យាសាស្រ្ដល្បីៗនៅក្នុងពិភពលោកនេះសិក្សាស្រាវ
ជ្រាវឃើញថា បានបណ្ដាលមកពីការដែលប្រទេសឧស្សាហកម្មជឿនលឿន
បញ្ចេញឧស្ម័នពុលច្រើនដែលធ្វើឲ្យខូចស្រទាប់អូហ្សូនការពារពិភពលោក
ពីកាំរស្មីព្រះអាទិត្យ។
កន្លងទៅនេះសហរដ្ឋអាម៉េរិកមិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្រុង
ក្យូតូក្នុងការលើកកម្ពស់ការកាត់បន្ថយឧស្ម័នបំពុលបរិស្ថានឡើយ។ តែថ្មី
នេះក្រោយពីលោកប្រធានាធិបតីអាម៉េរិក Barack Obama បានឡើងកាន់
តំណែងថ្មី គេសង្កេតឃើញហាក់ដូចជាមានការផ្លាស់ប្ដូរគោលនយោបាយ
ចំពោះបញ្ហាឡើងកម្ដៅពិភពលោកនេះ។
បញ្ហាប្រែប្រួលអាកាសធាតុនេះ មិនត្រឹមតែប៉ះពាល់ដល់ប្រទេសធំៗទេ
សូម្បីតែប្រទេសតូចតាច ទោះនៅកន្លៀតណាក៏ដោយ ក៏អាចរងនូវការប៉ះ
ពាល់ដោយសារការឡើងកម្ដៅភពផែនដីដែរ។ នៅក្នុងនាទីវិទ្យាសាស្រ្ដ
និងបច្ចេកទេសនៃវិទ្យុអូស្រ្ដាលីខេមរភាសានៅថ្ងៃនេះ ខ្ញុំបាទ ឃុន អាឡិច
បានដកស្រង់របាយការណ៍របស់វិទ្យុអូស្រ្ដាលីជូនជាទីសណ្ដាប់ជុំវិញរឿងនេះ។
Filed under: ព័ត៌មាន | Leave a Comment »
សុំច្បាប់ឈប់សម្រាកមួយរយះពេលសិន!
សួរស្តីប្រិយមិត្តជាទីនឹករលឹក! ខ្ញុំសូមឈប់សម្រាកការផ្សាយព័ត៌មានក្នុងគេហទំព័រ សម្រាប់កូនខ្មែរ ក្នុងរយះពេលមួយខ្លីសិន ព្រោះខ្ញុំត្រូវត្រៀមខ្លួនប្រលង ឆមាសថ្នាក់ជាតិ ទី12 នាពេលខាងមុខ។ អាស្រ័យហេតុនេះសូមប្រិយមិត្តកុំ មានការខឹងនឹងការផ្តាក់ការផ្សាយនេះ ហើយសូមបន្តការគាំទ្រគេហទំព័រនេះ នៅចុងខែ ៧ បន្តទៀត។ ខ្ញុំសន្យាថានឹងនាំមកជូននូវព័ត៌មានថ្មីៗជាបន្តសម្រាប់ការផ្សាយលើក្រោយ! អរគុណ!
Filed under: ព័ត៌មាន | Leave a Comment »
New Buddhist Institute Khmer Dictionary2.0
you have to download it with MS.Net frame work but if u have tried to use it before with Buddhist Institute Khmer Dictionary V1.0, So you don’t have to setup it again !
Download Buddhist Institute Khmer Dictionary V 2.0
Filed under: កម្មវិធី | 1 Comment »
New Khmer Dictionary
Babiloo គឺជាកម្មវិធីកូដបើកចំហហើយឥតគិតថ្លៃ បង្កើតឡើងដើម្បីអាននូវវចនានុក្រមក្រៅបណ្តាញ ដែលឥឡូវនេះមានជាភាសាខ្មែរហើយ។ លក្ខណៈពិសេសនៃកម្មវិធីនេះមានដូចជា ៖
មានផ្ទុកវចនានុក្រមខ្មែរជាស្រេច ដែលវចនានុក្រមនេះទទួលបានពីវិទ្យាស្ថានពុទ្ធិសាសនបណ្ឌិត កម្ពុជា។
ដំណើរការលើគ្រប់ប្រព័ន្ធប្រតិបត្តការទាំងអស់ដូចជា Windows, Linux, MacOS, Nokia S60 (>1.9)។
អាចប្រើប្រាស់បានជាមួយនឹងឯកសារវចនានុក្រមទំរង់ជា SDictionary និង StarDict។
បង្ហាញជាលក្ខណៈឯកសារ HTML នូវវចនានុក្រមដែលវាអាចទទួលយកបាន(supported)
អាចទាញយកវចនានុក្រមថ្មីៗពីអ៊ិនធឺណិតបានតាមរយៈកម្មវិធីនេះ
ចំពោះពត័មានបន្ថែមសូមចូលទស្សនាគេហទំព៍រ Babiloo
Filed under: ព័ត៌មាន | Leave a Comment »
Microsoft gives a blog in Khmer language!
It very happy that my dream is become true for using website Microsoft in Khmer language! :->
http://www.microsoft.com/downloads/Search.aspx?displaylang=km
Filed under: ព័ត៌មាន | Leave a Comment »
