ផល​ប៉ះពាល់​ផ្សេងៗ​នៃ​កាក​សំណល់​ថ្ម​ពិល​លើ​សុខ​ភាព​មនុស្ស​, សត្វ និង​​បរិស្ថាន​

ជំងឺមហារីកពោះវៀនធំ (Bowel Cancer/Colon Cancer)

 
នៅក្នុងប្រទេសអូស្រ្តាលី មហារីពោះវៀនធំ គឺជាជំងឺមហារីកមួយប្រភេទដែលគ្រោះថ្នាក់
បំផុតដល់អាយុជីវិតមនុស្ស ហើយមហារីកពោះវៀនធំនេះ ស្ថិតនៅក្នុងលំដាប់ថ្នាក់ទី២
នៃជំងឺមហារីកផ្សែងៗដែលច្រើនតែកើតឡើងហើយទាមទារអាយុជីវិតរបស់អ្នកជំងឺ។
វាជាការសំខាន់ដែលមនុស្សជាទូទៅគួរតែទទួលការពិនិត្យរកមើលអំពីមុខសញ្ញានៃជំងឺ
មហារីកពោះវៀនធំ ដើម្បីរកវិធីព្យាបាលសមស្របឬទប់ស្កាត់ជំងឺនេះ បានទាន់ពេល
វេលា។
បាទ ចំពោះសំណួរថាតើមហារីកជំងឺពោះវៀនធំគឺជាអ្វី និងបណ្ដាលមកពីអ្វី? ចុះតើលោក
អ្នកអាចសម្គាល់រោគសញ្ញានៃជំងឺនេះបានយ៉ាងដូចម្ដេចខ្លះ?
បាទ នៅក្នុងនាទីសុខភាពរបស់វិទ្យុអូស្រ្តាលីនាពេលនេះ យើងនឹងធ្វើការតាមដានស្វែង
យល់ជុំវិញបញ្ហាជំងឺមហារីកពោះវៀនធំ ដើម្បីឲ្យបានជ្រាបថា តើចំពោះរូបលោកអ្នកផ្ទាល់
តែម្ដងនោះ គួរតែបារម្ភអំពីជំងឺមហារីកពោះវៀនធំនេះឬទេ ជាពិសេសចំពោះលោកអ្នក
ដែលមានឪពុកម្ដាយកើតជំងឺនេះ?
បាទ នៅក្នុងនាទីនេះទៀតក៏នឹងមានការចូលរួមបកស្រាយផងដែរអំពីជំងឺមហារីកពោះ
វៀនធំនេះ ជាកិត្តិយសដោយលោកវេជ្ជបណ្ជិត អ៊ុង ចក្រាវុធ នៅមន្ទីរពេទ្យកាល់ម៉ែត
ពីទីក្រុងភ្នំពេញ។
បាទ មុននឹងពិនិត្យអំពីស្ថានភាពជំងឺមហារីពោះវៀនធំនៅក្នុងប្រទេសកម្ពុជា ជាដំបូង
ខ្ញុំសូម​អនុញ្ញាតលើកអំពីស្ថានភាពប្រឈមមុខនឹងជំងឺមហារីកពោះវៀនធំនេះនៅក្នុង
ប្រទេសអូស្រ្តាលីបន្តិចសិន។
បាទ សព្វថ្ងៃនេះក្នុងចំណោមពលរដ្ឋអូស្រ្តាលីប្រមាណ២០នាក់ មានម្នាក់កើតជំងឺ
មហារីកពោះវៀនធំ ហើយស្លាប់ប្រមាណ៥០០០នាក់ជារៀងរាល់ឆ្នាំដោយសារជំងឺ
នេះ។ គេរកឃើញថា ភាពប្រឈមមុខនៃការកើតជំងឺមហារីកពោះវៀនធំ មានកាន់
តែច្រើនឡើងទៅតាមអាយុរបស់មនុស្សជាពិសេសចាប់ពី ៥០ឆ្នាំឡើងទៅ។ ហើយ
ចំពោះមនុស្សដែលមានឪពុកម្ដាយឬសមាជិកគ្រួសារកើតជំងឺមហារីកពោះវៀនធំ
ភាពប្រឈមមុខនៃការកើតជំងឺនេះ គឺមានម្នាក់ក្នុងចំណោម១០នាក់។
ប៉ុន្តែ អ្វីដែលជាដំណឹងល្អមួយសម្រាប់អ្នកជំងឺមហារីកពោះវៀនធំ គឺគេអាចព្យាល
បាលសះស្បើយ៩៥% ប្រសិនបើអ្នកជំងឺបានពិនិត្យឃើញជំងឺនេះនិងព្យាបាល
សមស្រប ទាន់ពេលវេលា។
ហេតុដូច្នេះហើយ នៅបច្ចុប្បន្ននេះរដ្ឋាភិបាលនៅប្រទេសអូស្រ្តាលី លើកទឹក
ចិត្តឲ្យពលរដ្ឋអូស្រ្តាលីទៅពិនិត្យរកមើលមុខសញ្ញានៃជំងឺមហារីកពោះវៀនធំ
ជាពិសេសចំពោះមនុស្សមានអាយុចាប់ពី៥០ឆ្នាំឡើងទៅ រដ្ឋាភិបាលនឹងអញ្ជើញ
ដោយចុះៗ នុវជនម្នាក់ក្នុងចំណោមជន១២នាក់ដែលមានអាយុលើសពី៥០ឆ្នាំ
ដើម្បីទៅពិនិត្យរកមើលជំងឺមហារីកពោះវៀនធំ ដោយឥតគិតថ្លៃ។
ហើយលោក ហាក់ ធី ជាអាណិកជនខ្មែរម្នាក់រស់នៅក្នុងទីក្រុងម៉ែលប៊ិន ទើប
តែបានឈានចូលអាយុ៥០ឆ្នាំ ត្រូវបានអាជ្ញាធរសុខភាពអូស្រ្តាលីកោះអញ្ជើញ
ហៅឲ្យទៅចូលរួមពិនិត្យរកមើលសញ្ញានៃជំងឺមហារីកពោះវៀនធំ។ លោក ហាក់
ធី មានការភ្ញាក់ផ្អើលដែរ ក្នុងការដែលបានទទួលលិខិតអញ្ជើញ ក៏ប៉ុន្តែបន្ទាប់ពី
បានជ្រួតជ្រាបច្បាស់អំពីផលប្រយោជន៍នៃការទៅពិនិត្យនេះ លោកក៏បានរួស
រាន់ទៅឲ្យអ្នកជំនាញពិនិត្យរកមើលជំងឺមហារីកពោះវៀនធំដោយឥតបង្អង់។
បាទ ក្នុងខណៈពេលដែលលោក ហាក់ ធី [...]

ឧបករណ៍ការពារការបញ្ជូនឯកសារតាមប្រ័ពន្ធអ៊ីនធើរណិត

 
ចាប់តាំងពីពេលមានបណ្ដាញអ៊ីនធើរណិតដំបូងមកទល់ពេលនេះ គឺមាន
រយៈពេល៤០ឆ្នាំមកហើយ។ កាលដើមឡើយបណ្ដាអ្នកស្រាវជ្រាវបង្កើត
បណ្ដាញកុំព្យូទ័រ និងអ៊ីនធើរណិតមិនបានមានគំនិតបង្កើតនូវបរិស្ថាន
បណ្ដាញដែលមានសន្ដិសុខនោះទេ គឺបានផ្ដើមឡើងក្នុងគោលគំនិត
ចែករំលែកព័ត៌មាន និងឯកសារស្រាវជ្រាវផ្សេងៗរវាងអ្នកវិទ្យាសាស្រ្ដ
តែប៉ុណ្ណោះ។
ប៉ុន្ដែសព្វថ្ងៃនេះការប្រើប្រាស់អ៊ីនធើរណិតមានការរីកលូតលាស់ ស្ទើរគ្រប់
ទីកន្លែង ទាំងនៅលើវិស័យពាណិជ្ជកម្ម, ក្រុមហ៊ុនឯកជន និងលើវិស័យ
រដ្ឋាភិបាល និងបុគ្គលឯកជនម្នាក់ៗផង ហើយអ្នកប្រើតែងតែបញ្ជូនឯកសារ
សំខាន់ៗទៅវិញទៅមក ដោយគិតថា គ្មាននរណានឹងលួចបើកមើល
ឯកសាររបស់ខ្លួននោះទេ។ ជារៀងរាល់ថ្ងៃ ឯកសារច្បាប់, ឯកសារវេជ្ជ
សាស្រ្ដ, ព័ត៌មានធនាគារ និងឯកសារផ្សេងៗជាច្រើនទៀត ត្រូវគេបញ្ចូន
តាមអ៊ីមែល ហើយឯកសារទាំងនោះកាន់តែប្រឈមមុខខ្លាំងឡើងទៅនឹង
ការលួចទិន្នន័យពីសំណាក់ក្រុមឧក្រិដ្ឋជនដែលប្រតិបត្ដិការតាមអ៊ីនធើរណិត
ព្រោះពួកគេអាចលួចយកឯកសារសំខាន់ៗទាំងនោះទៅលក់នៅក្នុងទីផ្សារ
ងងឹត។
នៅថ្ងៃនេះ លោក ឃុន អាឡិច ធ្វើសេចក្ដីរាយការណ៍ជូនអំពីបញ្ហានេះ
ដោយលោកបានស្រង់មាតិការរឿងនេះចេញពីរបាយការណ៍របស់កម្មវិធី
Innovations របស់អេប៊ីស៊ីអូស្រ្ដាលី។
ចាប់តាំងពីពេលមានបណ្ដាញអ៊ីនធើរណិតដំបូងមកទល់ពេលនេះ គឺមាន
រយៈពេល៤០ឆ្នាំមកហើយ។ កាលដើមឡើយបណ្ដាអ្នកស្រាវជ្រាវបង្កើត
បណ្ដាញកុំព្យូទ័រ និងអ៊ីនធើរណិតមិនបានមានគំនិតបង្កើតនូវបរិស្ថាន
បណ្ដាញដែលមានសន្ដិសុខនោះទេ គឺបានផ្ដើមឡើងក្នុងគោលគំនិត
ចែករំលែកព័ត៌មាន និងឯកសារស្រាវជ្រាវផ្សេងៗរវាងអ្នកវិទ្យាសាស្រ្ដ
តែប៉ុណ្ណោះ។
ប៉ុន្ដែសព្វថ្ងៃនេះការប្រើប្រាស់អ៊ីនធើរណិតមានការរីកលូតលាស់ ស្ទើរគ្រប់
ទីកន្លែង ទាំងនៅលើវិស័យពាណិជ្ជកម្ម, ក្រុមហ៊ុនឯកជន និងលើវិស័យ
រដ្ឋាភិបាល និងបុគ្គលឯកជនម្នាក់ៗផង ហើយអ្នកប្រើតែងតែបញ្ជូនឯកសារ
សំខាន់ៗទៅវិញទៅមក ដោយគិតថា គ្មាននរណានឹងលួចបើកមើល
ឯកសាររបស់ខ្លួននោះទេ។ ជារៀងរាល់ថ្ងៃ ឯកសារច្បាប់, ឯកសារវេជ្ជ
សាស្រ្ដ, ព័ត៌មានធនាគារ និងឯកសារផ្សេងៗជាច្រើនទៀត ត្រូវគេបញ្ចូន
តាមអ៊ីមែល ហើយឯកសារទាំងនោះកាន់តែប្រឈមមុខខ្លាំងឡើងទៅនឹង
ការលួចទិន្នន័យពីសំណាក់ក្រុមឧក្រិដ្ឋជនដែលប្រតិបត្ដិការតាមអ៊ីនធើរណិត
ព្រោះពួកគេអាចលួចយកឯកសារសំខាន់ៗទាំងនោះទៅលក់នៅក្នុងទីផ្សារ
ងងឹត។
នៅថ្ងៃនេះ លោក ឃុន អាឡិច ធ្វើសេចក្ដីរាយការណ៍ជូនអំពីបញ្ហានេះ
ដោយលោកបានស្រង់មាតិការរឿងនេះចេញពីរបាយការណ៍របស់កម្មវិធី
Innovations របស់អេប៊ីស៊ីអូស្រ្ដាលី។

ការ​ពារ​ជំងឺ​ឆ្អឹង​ខ្នង​និង​ស្វែង​យល់​អំ​ពី​ជំ​ងឺ​រលាក​អន្លាក់​ឆ្អឹង​

កម្រិតនៃការប្រើប្រាស់បង្គន់អនាម័យនៅតាមសហគមន៍

ក្រោមកិច្ចសហការជាមួយអង្គការសេវាផ្សព្វផ្សាយអប់រំសុខភាពកម្ពុជា (ឆែមស៍) នាទីសុខ
ភាពរបស់វិទ្យុអូស្រ្តាលីនៅថ្ងៃនេះ សូមលើកយកប្រធានបទស្ដីអំពី កម្រិតនៃប្រើប្រាស់
បង្គន់អនាម័យនៅតាមសហគមន៍ មកផ្សាយជូនប្រិយមិត្តជ្រាប។
លោកអ្នកជ្រាបទេថា បង្គន់អនាម័យមានសារប្រយោជន៍ច្រើនណាស់ចំពោះសុខភាពមនុស្ស
ទូទៅ? ប៉ុន្តែ ទោះជាយ៉ាងណាក្ដី ក៏ប្រជាជនដែលរស់នៅតាមជនបទ នៅមានកម្រិតតិចតួច
នៅឡើយដែលបានប្រើប្រាស់បង្គន់។ តើមានមូលហេតុអ្វីខ្លះ ក្នុងការប្រើប្រាស់បង្គន់អនាម័យ
មានកម្រិត? និងមានគុណវិបត្តិអ្វីខ្លះកើតឡើងពីករណីនេះ?
បាទ! លោក រស់ គង់ បានចុះទៅដល់មូលដ្ឋាន ដើម្បីសម្របសម្រួលប្រធានបទនេះ ជូន
ប្រិយមិត្តស្វែងយល់ ៖
លោក រស់ គង់
បាទសូមអរគុណលោក យុទ្ធ ឈាង!
បច្ចុប្បន្ន ទោះបីមានការយកចិត្តទុកដាក់ពីក្រសូងសុខាភិបាល និងអង្គការមួយចំនួនក្នុងការ
បញ្ជ្រាបចំណេះដឹង ពាក់ព័ន្ធនឹងការថែរក្សាសុខភាព ទៅដល់ស្រទាប់ប្រជាជននៅសហគមន៍
ប៉ុន្តែសកម្មភាពនេះនៅពុំទាន់ជំរុញឲ្យមានការប្រតិបត្តិល្អប្រសើរនៅឡើយ តាមតំបន់មួយ
ចំនួន។ ជាពិសេស បើយើងផ្តោតទៅលើការប្រើប្រាស់បង្គន់អនាម័យ។ ការប្រើប្រាស់នេះ
គឺមានប្រើដោយតំបន់ ជាពិសេសចំពោះគ្រួសារដែលមានសេដ្ឋកិច្ចគ្រាន់បើ។ ចំណែកគ្រួ
សារជាច្រើនផ្សេងទៀត ពុំទាន់មានប្រើប្រាស់នៅឡើយទេ។
ចំពោះប្រជាជនមួយចំនួនដែលរស់នៅក្នុងភូមិផ្សេងៗ នៃឃុំអង្គររាជ ស្រុកព្រះស្តេច ខេត្តព្រៃ
វែង ភាគច្រើនមានប្រសាសន៍ថា ពួកគាត់ពុំមានថវិកាគ្រប់គ្រាន់ ដើម្បីសាងសង់បង្គន់អនា
ម័យទេ។ ម្យ៉ាងទៀត ការបន្ទោបង់តាមវាលតាមផ្សៃដូចកំពុងប្រតិបត្តិរាល់ថ្ងៃនេះ វាក្លាយជា
ទម្លាប់តៗគ្នាមកហើយ។
(សំឡេងនៃសម្ដីស្រង់)
ក្នុងតួនាទីជាមេឃុំអង្គររាជ លោក មាស ម៉ឹង មានប្រសាសន៍ថា ក្នុងចំណោមភូមិចំនួន១៧
មានប្រជាជនបីភូមិ ដែលភាគច្រើនមានលទ្ធភាពប្រើត្រឹមបង្គន់ចាក់ផេះ។ ក្នុងភូមិទាំងបី
នោះមានប្រមាណ៣០% ប្រើប្រាស់បង្គន់អនាម័យ។
(សំឡេងលោក មាស [...]

សុខភាពភ្នែក៖ ការមើលជិតមិនច្បាស់ (Presbyopia)

នៅពេលចូលវ័យពាក់កណ្ដាល៤០ឆ្នាំនោះ កំហើញនៃភ្នែករបស់មនុស្សមានការប្រែប្រួល
ហើយមានការប្រែប្រួលមួយនោះ ធ្វើឲ្យភ្នែកមើលជិតមិនច្បាស់។ មនុស្សមួយចំនួនមិនចង់
ប្រើប្រាស់វ៉ែនតាឡើយ ដោយភ័យខ្លាចថាវានឹងធ្វើឲ្យបញ្ហាមើលជិតមិនច្បាស់នេះ កាន់តែ
ធ្ងន់ធ្ងរឡើងជាងមុនទៀត។ បាទ តើពិតមែនឬមួយយ៉ាងណានោះ សូមអញ្ជើញលោកអ្នក
នាងតាមដានស្ដាប់នាទីសុខភាពរបស់វិទ្យុអូស្រ្តាលីនៅពេលនេះជាមួយខ្ញុំបាទ យុទ្ធ ឈាង
ដើម្បីស្វែងយល់អំពីបញ្ហាមើលជិតមិនច្បាស់។
បាទ ការមើលឆ្ងាយមិនច្បាស់ ឬហៅថា ភ្នែកមីញ៉ូប (myopia) នោះ វាកើតឡើងចំពោះ
មនុស្សមួយចំនួនមិនថាឡើយក្នុងវ័យណាទេ ជាពិសេសនៅវ័យក្មេងក៏មានដែរ។ មនុស្ស
មានភ្នែកមីញ៉ូប ត្រូវការពាក់វ៉ែនតាជាជំនួយសម្រាប់ការមើលឆ្ងាយៗ។ ប៉ុន្តែផ្ទុយទៅវិញ
បញ្ហាការមើលជិតមិនច្បាស់វិញ ដែលអានតាមភាសាអង់គ្លេសថា presbyopia
(ផ្រេសប៊ីអូភៀ) វាកើតឡើងចំពោះមនុស្សដែលមានវ័យឈានចូលពាក់កណ្ដាល៤០ឆ្នាំ។
នៅពេលលោកអ្នកមានបញ្ហាបែបនេះ លោកអ្នកពាក់វ៉ែនតាសម្រាប់តែមើលអ្វីជិតៗដូចជា
អានសៀវភៅជាដើមប៉ុណ្ណោះទេ។ ការមើលឃើញរបស់លោកអ្នកមានការប្រែប្រួលតាម
ធម្មជាតិពាក់ព័ន្ធនឹងប្រព័ន្ធសរសៃប្រសាទភ្នែក ហើយលោកអ្នកត្រូវការជំនួយពីវ៉ែនតា
ដើម្បីឲ្យការមើលឃើញជិត បានច្បាស់ឡើង។
លោកស្រី Cathy Johnson ជាអ្នករៀបចំនាទីសុខភាពសម្រាប់វ៉ិបសាយ៍របស់ ABC
អូស្រ្តាលី ហៅថា Health & Wellbeing និយាយថាបញ្ហាទាំងនេះ នៅពេលយូរៗទៅ
នោះ វាមានសភាពយ៉ានយ៉ឺនឡើងៗ ដោយឯកឯង៖
<ប្រសិនបើលោកអ្នកយល់ឃើញថា កំហើញរបស់ភ្នែកមានសភាពយ៉ាប់យ៉ឺនទៅ ជាង
មុនតាំងតែពីបានចាប់ផ្ដើមពាក់វ៉ែនតានោះ គឺមិនមែនមានរូបលោកអ្នកតែម្នាក់គត់ទេដែល
មានបញ្ហានេះ។ ការពិតនោះគឺវាបណ្ដាលមកពីសុខភាពភ្នែក ជាពិសេសការមើលជិតមិន
ច្បាស់តែម្ដង ដែលយូរៗទៅមានសភាពលំបាកទៅៗដោយឯកឯង។ បើនិយាយម្យ៉ាងទៀត
នោះ គឺលោកអ្នកហាក់ ដូច ជាមានការលំបាកជាងមុន បើគ្មានជំនួយពីវ៉ែនតាទេនោះ។
ដូច្នេះ សូមកុំយល់ថាការពាក់ វ៉ែនតានាំឲ្យភ្នែករបស់លោកអ្នកកាន់តែមានបញ្ហាមើលមិន
ច្បាស់កាន់តែខ្លាំងទៅ>
បាទ ចំពោះលោក [...]

ជំងឺថ្លើមប្រភេទ B

ថ្លើមគឺជាផ្នែកមួយដ៏សំខាន់សម្រាប់ខ្លួនប្រាណមនុស្សយើង។ ប្រសិនបើថ្លើមមានជំងឺនោះ
ក្នុងករណីខ្លះ វាអាចបណ្ដាលឲ្យយើងឈឺធ្ងន់ហើយឈានទៅរកការស្លាប់ទៀតក៏មាន។ ជំងឺ
រលាកថ្លើមគឺជាជំងឺឆ្លងពីមនុស្សម្នាក់ទៅម្នាក់ទៀតបាន។ ជំងឺថ្លើមមានប្រាំប្រភេទគឺ A B C
D និង E។
ជំងឺថ្លើមប្រភេទ B គឺជាជំងឺឆ្លងបំផុតមួយក្នុងពិភពលោក ដែលធ្វើឲ្យមានការព្រួយបារម្ភក្នុង
បញ្ហាសុខភាពសាធារណៈ ជាពិសេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលរួមមានប្រទេសកម្ពុ
ជាផងដែរ។
ជំងឺថ្លើមប្រភេទ B មានបង្កប់នៅក្នុងឈាម ក្នុងទឹកមាត់ ទឹកដោះម្ដាយ និងទឹករំអឹលផ្សេងៗ
នៅក្នុងខ្លួនរបស់មនុស្ស ហើយក៏អាចឆ្លងដោយងាយផងដែរ ស្រដៀងគ្នានឹងការឆ្លងមេរោគ
អេដស៍ដូច្នោះដែរ ក៏ប៉ុន្តែជំងឺថ្លើមប្រភេទ B នេះមានថ្នាំសម្រាប់ចាក់បង្ការ។
ក្រោមការសហការជាមួយអង្គការសេវាផ្សព្វផ្សាយអប់រំសុខភាពកម្ពុជា(ឆែមស៍) នាទីសុខ
ភាពរបស់វិទ្យុអូស្រ្តាលី នៅពេលនេះសូមលើកយកប្រធានបទស្តីអំពី ជំងឺថ្លើមប្រភេទ B
មកផ្សាយជូនប្រិយមិត្តជ្រាប ជាពិសេសអំពីការបង្ការជំងឺនេះ។ ហើយជាបន្តសូមតាមស្ដាប់
លោក រស់ គង់ នៃអង្គការ ឆេមស៍នៅទីក្រុងភ្នំពេញ ដែលបានជួបសម្ភាសជាមួយវេជ្ជបណ្ឌិត
មួយចំនួនពិភាក្សាជុំវិញជំងឺថ្លើមប្រភេទ B ដូចតទៅ៖
(សំឡេងរបស់លោក រស់ គង់)
មុននឹងចាប់ផ្តើមបរិយាយទៅដល់ជំងឺថ្លើមប្រភេទ B លោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ អគ្គ
នាយក ទស្សនាវដ្តីសុខភាពយើង សូមបកស្រាយទូទៅពាក់ព័ន្ធនឹងប្រភេទជំងឺថ្លើម។ (សំ
ឡេងលោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ)។
ប្រភេទជំងឺថ្លើមទាំងនេះមានការវិវត្តជាលំដាប់ក្រោយពេលឆ្លង។ បាទ ! លោកវេជ្ជបណ្ឌិត
គូសបញ្ជាក់បន្ថែមទៀតដូច្នេះថា ៖ សំឡេងលោកវេជ្ជបណ្ឌិត លី [...]

ជប៉ុនសន្យានឹងជួយកម្ពុជាលើផ្នែកទំនាក់ទំនងបច្ចេកវិជ្ជាព័ត៌មាន

ជោគជ័យ និងសមិទ្ធផលសំខាន់ៗខាងវិទ្យាសាស្រ្ដ និងបច្ចេកវិទ្យានៅឆ្នាំ២០០៨

កន្លងទៅនេះវិស័យវិទ្យាសាស្រ្ដ និងបច្ចេកវិទ្យានៅក្នុងពិភពលោកយើងនេះ
ចេះតែមានការវិវឌ្ឍជឿនលឿនជាលំដាប់ តាមរយៈការស្រាវជ្រាវរកឃើញ
ចំណេះដឹងថ្មីៗ ខាងវិទ្យាសាស្រ្ដ និងបច្ចេកវិទ្យានេះ។
ដូច្នេះនៅក្នុងនាទីវិទ្យាសាស្រ្ដរបស់វិទ្យុអូស្រ្ដាលីនៅថ្ងៃទី១ ខែមករា ដើមឆ្នាំ
២០០៩ នេះវិទ្យុអូស្រ្ដាលីនឹងធ្វើការពិនិត្យមើលអំពីជោគជ័យ និងសមិទ្ធផល
សំខាន់ៗនៅឆ្នាំ២០០៨ កន្លងទៅនេះ មុននឹងនាទីវិទ្យាសាស្រ្ដយើងនាំមកជូន
នូវរបាយការណ៍វិទ្យាសាស្រ្ដ និងការស្រាវជ្រាវបច្ចេកវិទ្យាថ្មីៗនៅឆ្នាំ២០០៩នេះ។
តើការស្រាវជ្រាវសំខាន់ៗជាសង្ខេបរបស់មនុស្សលោកនៅឆ្នាំ២០០៨កន្លងទៅ
នេះមានអ្វីខ្លះ? សូមតាមដានស្ដាប់របាយការណ៍របស់លោក ឃុន អាឡិច!

កាតឥណទានប្រើបច្ចេកវិទ្យាខ្ពស់ – Super Credit Card

ការក្លែងបន្លំការប្រើប្រាស់កាតឥណទានតាមអ៊ីនធើរណិតឥឡូវនេះកំពុង
ធ្វើឲ្យអ្នកប្រើប្រាស់ខាតបង់ប្រាក់១ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។ ប៉ុន្ដែថ្មីៗ
នេះ ក្រុមហ៊ុនតូចមួយស្រាវជ្រាវបច្ចេកវិទ្យាទំនើបនៅក្នុងប្រទេសអូស្រ្ដាលី
ជឿ ជាក់ថា តាមរយៈការប្រើប្រាស់នូវប្រភេទកាតឥណទានថ្មីដែលប្រើ
លេខសម្ងាត់ម្ដងបោះចោល គេអាចលប់បំបាត់ការលួចក្លែងបន្លំបាន។
កន្លងទៅនេះ ក្រុមហ៊ុន Emue Technologies របស់អូស្រ្ដាលីដែលរក
ឃើញបច្ចេកវិទ្យាថ្មីនេះ កំពុងតែបានការអនុញ្ញាតពីធនាគារធំៗធ្វើតេស្ដ
កាតឥណទាន Visa នៅក្នុងប្រទេសបួនគឺប្រទេសអង់គ្លេស ស្វីស អ៊ីស្រាអែល
និងអ៊ីតាលី។ តើបច្ចេកវិទ្យាថ្មីនេះ ពិតជាអាចជួយដល់អតិថិជន និងធនាគារ
ធំៗទប់ស្កាត់ជនខិលខូចបានទេ?
តទៅនេះសូមអញ្ជើញស្ដាប់របាយការណ៍របស់លោក ឃុន អាឡិច ជុំវិញ
ការស្រាវជ្រាវថ្មីនេះ នៅក្នុងនាទីវិទ្យាសាស្រ្ដ និងបច្ចេកវិទ្យារបស់វិទ្យុអូស្រ្ដាលី។