


សួស្ដីប្រិយមិត្តទាំងអស់គ្នា ស្វាគមន៍អ្នកដែលបានចូលមកកាន់គេហទំព័រ សម្រាប់កូនខ្មែរ នាថ្ងៃនេះ យើងជួបគ្នាជាថ្មីទៀតជាមួយចំណងជើងអត្ថបទថ្មី ស្ដីអំពី Windows Vista ជាភាសាខ្មែរ។ សម្រាប់អត្ថបទនេះផងដែរ ប្រហែលជាមានមិត្តអ្នកអានខ្លះបានដឹងព័ត៌មានខ្លះៗមកហើយមើលទៅ ដែលកាល់ពីកន្លះឆ្នាំមុន ខ្ញុំធ្លាប់បានលើកយកអំពីព័ត៌មាន ដែលថាក្រុមហ៊ុន Microsoft បានកំពុងត្រៀមខ្លួនធ្វើការបកប្រែ Windows Vista ឲ្យមានជាភាសាខ្មែរ ដោយព័ត៌មាននេះត្រូវបាន លោក Pily Wong រក្សាសិទ្ធិមិនទាន់ឲ្យប្រកាសជាសាធារណៈ ដោយហេតុគម្រោងនេះនូវមិនទាន់បញ្ចប់ សម្រាប់ខ្ញុំក៏កំពុងតែរង់ចាំការអនុញ្ញាតអំពីគាត់ក្រោយពេលដែលគម្រោងនេះបានបញ្ចប់ ដើម្បីយកមកផ្សព្វផ្សាយដែរ។ តែប៉ុន្មានសប្ដាហ៍មកនេះមានការភ្ញាក់ផ្អើលជាថ្មី អំពីរូបភាពនៃការដាក់បង្ហាញ Windows Vista ភាសាខ្មែរ ដែលចេញមកអំពី Blog សមាជិករបស់ www.khmeros.info។ បើតាមការជួបសម្ភាសសំដីជាមួយលោក Pily Wong ដែលជាប្រធានគម្រោងនេះផ្ទាល់ គាត់បានមានប្រសាសន៍ថា ជាមួយ Windows Vista ភាសាខ្មែរ នូវមិនទាន់បានធ្វើការបញ្ចប់ក្នុងការបកប្រែនូវឡើយទេ។ ហេតុដូចនេះហើយសូមឲ្យអ្នកប្រើប្រាស់ Windows Vista ទាំងអស់កុំអាលទាន់ចូលទៅប្រើ Windows Vista ភាសាខ្មែរអី ពីព្រោះវាមិនទាន់សម្រេច 100% នោះទេ វាអាចបង្កឲ្យមានការរំខានដល់ដំណើរការរបស់ម៉ាស៊ីននូវពេលប្រើប្រាស់វា។ គាត់បានបញ្ជាក់ទៀងថា គម្រោងនូវមិនទាន់មានការកំណត់ថា នឹងត្រូវបញ្ចប់នាចុងឆ្នាំនេះឬយ៉ាងណាទេ ពីព្រោះវានូវមានបញ្ហាពាក្យបច្ចេកទេស ជាភាសាខ្មែរដែលយកមកប្រើលើ Windows Vista ភាសាខ្មែរ នូវមិនទាន់សុក្រឹតតាមស្តង់ដារ គាត់បានធ្វើការអំពាវនាវតាមរយះគេហទំព័ររបស់ខ្ញុំថា សូមឲ្យអ្នកដែលមានសមត្ថភាពខាងបកប្រែពាក្យបច្ចេកទេសជាភាសាខ្មែរ និងចិត្តចង់ចូលរួម ក្នុងគម្រោងនេះអាចទំនាក់ទំនងមកកាន់គាត់ផ្ទាល់ក៏បាន។ នេះជាមោនភាពថ្មីមួយដែលមិនគួរឲ្យរំលងទៅបានប្រសិនបើប្រិយមិត្តមានសមត្ថភាពក្នុងជំនាញខាងលើនេះ ដើម្បីជួយឲ្យគម្រោងនេះប្រព្រឹត្តទៅបានដោយជោគជ័យ និងទុកជាស្នាដៃកូនខ្មែរក្នុងការបម្រើដល់វិស័យបច្ចេកវិទ្យារបស់ខ្មែរ។ សូមអរគុណ!
picture by Khmer OS blogs
Filed under: ព័ត៌មាន

it not yet so u have to wait for a few month !
I don’t think so
សុំទោសខ្ញុំមិនដឹងអំពីវិធីនេះទេ ហើយសម្រាប់ខ្ញុំក៏មិនគាំទ្រប្រើប្រាស់Crack windows 7ដែរ! ព្រោះខ្ញុំជាសមាជិក Microsoft មួយរូបដែរ!