ជំងឺក្រួសក្នុងតម្រងនោម

ក្រួសក្នុងតម្រងនោម ជាជំងឺដែលវិវត្តន៍ស្ងៀមស្ងាត់ និងលេចចេញនូវផលវិបាកធ្ងន់ឬ
ស្រាលជាសន្សឹមៗ ទៅតាមកម្រិតនៃជំងឺ។ ក្នុងដំណាក់កាលដំបូងៗ ជួនកាលអ្នកជំងឺខ្លួន
ឯងមិនចាប់អារម្មណ៍ទេ ហើយអាចយល់ច្រឡំថាជាជំងឺផ្សេងៗទៅវិញក៏មានដែរ។ ការ
ធ្វេសប្រហែសលើប្រការនេះ អាចនាំឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព។ វាកើត
ឡើង​ដោយមូលហេតុអ្វី មានសញ្ញាបង្ហាញដូចម្តេច និងមានវិធីបង្ការតាមរបៀបណានោះ?
បាទ ក្រោមកិច្ចសហការជាមួយអង្គការ ឆែមស៍ ដែលជា សេវាផ្សព្វផ្សាយអប់រំសុខភាព
កម្ពុជា នៅថ្ងៃនេះ លោក រស់ គង់ ពីទីក្រុងភ្នំពេញ លើកយកប្រធានបទ ជំងឺក្រួសក្នុង
តម្រងនោមមកអធិប្បាយជួនលោកអ្នកស្វែងយល់ដូចតទៅ៖
មែនទែនទៅ វាស្ទើរតែមិនពិបាកយល់នោះទេ ចំពោះពាក្យថា ជំងឺក្រួសក្នុងតម្រងនោម។
វាជាជំងឺ ម្យ៉ាង ដែលមានកើតដុំរឹងមួយប្រភេទស្រដៀងនឹងគ្រាប់ក្រួសដូច្នោះដែរ ក្នុងតម្រង
នោមខាងឆ្វេង ឬខាងស្តាំ ឬអាចទាំងសងខាងក៏មាន។ ម្យ៉ាងទៀតវាអាចកើតនៅក្នុងផ្លោក
នោម ហើយវាអាចស្ទះនៅច្រកបង្ហូរទឹកនោមទាំងពីរ ពីតម្រងនោមទាំងពីរមកផ្លោកនោម
និងអាចស្ទះនៅរន្ធបង្ហូរទឹកនោមពីផ្លោកនោម។ ចំពោះការកើតឡើងក្នុងរយៈពេលយូរ ដុំ
ក្រួសព័ណ៌សក្នុងតម្រងនោម មានការប្រែប្រួលរូបរាងរបស់វាជាសណ្ឋានផ្សេងៗ អាចមាន
ទម្ងន់រហូតដល់ជិតកន្លះគីឡូក្រាម និងទំហំ ស្ទើរប៉ុនផ្លែខ្វិត។ នេះជាការអះអាងរបស់លោក
វេជ្ជបណ្ឌិត គួច ហាច អ្នកឯកទេសផ្នែក ប្រព័ន្ធតម្រងនោម ប្រចាំមន្ទីរពេទ្យកាល់ម៉ែត និង
ប្រចាំមន្ទីរព្យាបាលសំពៅមាស។ (សំឡេងលោកវេជ្ជបណ្ឌិត គួច ហាច)
តាមរយៈបទសម្ភាសន៍ជាមួយអ្នកជំងឺមួយចំនួននៅតំបន់ផ្សេងគ្នា ម្នាក់ៗបានអះអាងពីរូប
សណ្ឋានក្រួសដែលកើតមានដូច្នេះថា៖ (សំឡេងអ្នកជំងឺ)
មានការសន្និដ្ឋានផ្សេងៗគ្នាពីអ្នកជំងឺ ស្តីពីមូលហេតុនៃជំងឺក្រួសក្នុងតម្រងនោម។ អ្នកខ្លះ
យល់ថា បណ្តាលមកពីទទួលទានទឹកដែលមានសារធាតុកំបោ [...]