ជំងឺមហារីកពោះវៀនធំ (Bowel Cancer/Colon Cancer)

 
នៅក្នុងប្រទេសអូស្រ្តាលី មហារីពោះវៀនធំ គឺជាជំងឺមហារីកមួយប្រភេទដែលគ្រោះថ្នាក់
បំផុតដល់អាយុជីវិតមនុស្ស ហើយមហារីកពោះវៀនធំនេះ ស្ថិតនៅក្នុងលំដាប់ថ្នាក់ទី២
នៃជំងឺមហារីកផ្សែងៗដែលច្រើនតែកើតឡើងហើយទាមទារអាយុជីវិតរបស់អ្នកជំងឺ។
វាជាការសំខាន់ដែលមនុស្សជាទូទៅគួរតែទទួលការពិនិត្យរកមើលអំពីមុខសញ្ញានៃជំងឺ
មហារីកពោះវៀនធំ ដើម្បីរកវិធីព្យាបាលសមស្របឬទប់ស្កាត់ជំងឺនេះ បានទាន់ពេល
វេលា។
បាទ ចំពោះសំណួរថាតើមហារីកជំងឺពោះវៀនធំគឺជាអ្វី និងបណ្ដាលមកពីអ្វី? ចុះតើលោក
អ្នកអាចសម្គាល់រោគសញ្ញានៃជំងឺនេះបានយ៉ាងដូចម្ដេចខ្លះ?
បាទ នៅក្នុងនាទីសុខភាពរបស់វិទ្យុអូស្រ្តាលីនាពេលនេះ យើងនឹងធ្វើការតាមដានស្វែង
យល់ជុំវិញបញ្ហាជំងឺមហារីកពោះវៀនធំ ដើម្បីឲ្យបានជ្រាបថា តើចំពោះរូបលោកអ្នកផ្ទាល់
តែម្ដងនោះ គួរតែបារម្ភអំពីជំងឺមហារីកពោះវៀនធំនេះឬទេ ជាពិសេសចំពោះលោកអ្នក
ដែលមានឪពុកម្ដាយកើតជំងឺនេះ?
បាទ នៅក្នុងនាទីនេះទៀតក៏នឹងមានការចូលរួមបកស្រាយផងដែរអំពីជំងឺមហារីកពោះ
វៀនធំនេះ ជាកិត្តិយសដោយលោកវេជ្ជបណ្ជិត អ៊ុង ចក្រាវុធ នៅមន្ទីរពេទ្យកាល់ម៉ែត
ពីទីក្រុងភ្នំពេញ។
បាទ មុននឹងពិនិត្យអំពីស្ថានភាពជំងឺមហារីពោះវៀនធំនៅក្នុងប្រទេសកម្ពុជា ជាដំបូង
ខ្ញុំសូម​អនុញ្ញាតលើកអំពីស្ថានភាពប្រឈមមុខនឹងជំងឺមហារីកពោះវៀនធំនេះនៅក្នុង
ប្រទេសអូស្រ្តាលីបន្តិចសិន។
បាទ សព្វថ្ងៃនេះក្នុងចំណោមពលរដ្ឋអូស្រ្តាលីប្រមាណ២០នាក់ មានម្នាក់កើតជំងឺ
មហារីកពោះវៀនធំ ហើយស្លាប់ប្រមាណ៥០០០នាក់ជារៀងរាល់ឆ្នាំដោយសារជំងឺ
នេះ។ គេរកឃើញថា ភាពប្រឈមមុខនៃការកើតជំងឺមហារីកពោះវៀនធំ មានកាន់
តែច្រើនឡើងទៅតាមអាយុរបស់មនុស្សជាពិសេសចាប់ពី ៥០ឆ្នាំឡើងទៅ។ ហើយ
ចំពោះមនុស្សដែលមានឪពុកម្ដាយឬសមាជិកគ្រួសារកើតជំងឺមហារីកពោះវៀនធំ
ភាពប្រឈមមុខនៃការកើតជំងឺនេះ គឺមានម្នាក់ក្នុងចំណោម១០នាក់។
ប៉ុន្តែ អ្វីដែលជាដំណឹងល្អមួយសម្រាប់អ្នកជំងឺមហារីកពោះវៀនធំ គឺគេអាចព្យាល
បាលសះស្បើយ៩៥% ប្រសិនបើអ្នកជំងឺបានពិនិត្យឃើញជំងឺនេះនិងព្យាបាល
សមស្រប ទាន់ពេលវេលា។
ហេតុដូច្នេះហើយ នៅបច្ចុប្បន្ននេះរដ្ឋាភិបាលនៅប្រទេសអូស្រ្តាលី លើកទឹក
ចិត្តឲ្យពលរដ្ឋអូស្រ្តាលីទៅពិនិត្យរកមើលមុខសញ្ញានៃជំងឺមហារីកពោះវៀនធំ
ជាពិសេសចំពោះមនុស្សមានអាយុចាប់ពី៥០ឆ្នាំឡើងទៅ រដ្ឋាភិបាលនឹងអញ្ជើញ
ដោយចុះៗ នុវជនម្នាក់ក្នុងចំណោមជន១២នាក់ដែលមានអាយុលើសពី៥០ឆ្នាំ
ដើម្បីទៅពិនិត្យរកមើលជំងឺមហារីកពោះវៀនធំ ដោយឥតគិតថ្លៃ។
ហើយលោក ហាក់ ធី ជាអាណិកជនខ្មែរម្នាក់រស់នៅក្នុងទីក្រុងម៉ែលប៊ិន ទើប
តែបានឈានចូលអាយុ៥០ឆ្នាំ ត្រូវបានអាជ្ញាធរសុខភាពអូស្រ្តាលីកោះអញ្ជើញ
ហៅឲ្យទៅចូលរួមពិនិត្យរកមើលសញ្ញានៃជំងឺមហារីកពោះវៀនធំ។ លោក ហាក់
ធី មានការភ្ញាក់ផ្អើលដែរ ក្នុងការដែលបានទទួលលិខិតអញ្ជើញ ក៏ប៉ុន្តែបន្ទាប់ពី
បានជ្រួតជ្រាបច្បាស់អំពីផលប្រយោជន៍នៃការទៅពិនិត្យនេះ លោកក៏បានរួស
រាន់ទៅឲ្យអ្នកជំនាញពិនិត្យរកមើលជំងឺមហារីកពោះវៀនធំដោយឥតបង្អង់។
បាទ ក្នុងខណៈពេលដែលលោក ហាក់ ធី [...]