ក្រោមកិច្ចសហការជាមួយអង្គការសេវាផ្សព្វផ្សាយអប់រំសុខភាពកម្ពុជា (ឆែមស៍) នាទីសុខ
ភាពរបស់វិទ្យុអូស្រ្តាលីនៅថ្ងៃនេះ សូមលើកយកប្រធានបទស្ដីអំពី កម្រិតនៃប្រើប្រាស់
បង្គន់អនាម័យនៅតាមសហគមន៍ មកផ្សាយជូនប្រិយមិត្តជ្រាប។
លោកអ្នកជ្រាបទេថា បង្គន់អនាម័យមានសារប្រយោជន៍ច្រើនណាស់ចំពោះសុខភាពមនុស្ស
ទូទៅ? ប៉ុន្តែ ទោះជាយ៉ាងណាក្ដី ក៏ប្រជាជនដែលរស់នៅតាមជនបទ នៅមានកម្រិតតិចតួច
នៅឡើយដែលបានប្រើប្រាស់បង្គន់។ តើមានមូលហេតុអ្វីខ្លះ ក្នុងការប្រើប្រាស់បង្គន់អនាម័យ
មានកម្រិត? និងមានគុណវិបត្តិអ្វីខ្លះកើតឡើងពីករណីនេះ?
បាទ! លោក រស់ គង់ បានចុះទៅដល់មូលដ្ឋាន ដើម្បីសម្របសម្រួលប្រធានបទនេះ ជូន
ប្រិយមិត្តស្វែងយល់ ៖
លោក រស់ គង់
បាទសូមអរគុណលោក យុទ្ធ ឈាង!
បច្ចុប្បន្ន ទោះបីមានការយកចិត្តទុកដាក់ពីក្រសូងសុខាភិបាល និងអង្គការមួយចំនួនក្នុងការ
បញ្ជ្រាបចំណេះដឹង ពាក់ព័ន្ធនឹងការថែរក្សាសុខភាព ទៅដល់ស្រទាប់ប្រជាជននៅសហគមន៍
ប៉ុន្តែសកម្មភាពនេះនៅពុំទាន់ជំរុញឲ្យមានការប្រតិបត្តិល្អប្រសើរនៅឡើយ តាមតំបន់មួយ
ចំនួន។ ជាពិសេស បើយើងផ្តោតទៅលើការប្រើប្រាស់បង្គន់អនាម័យ។ ការប្រើប្រាស់នេះ
គឺមានប្រើដោយតំបន់ ជាពិសេសចំពោះគ្រួសារដែលមានសេដ្ឋកិច្ចគ្រាន់បើ។ ចំណែកគ្រួ
សារជាច្រើនផ្សេងទៀត ពុំទាន់មានប្រើប្រាស់នៅឡើយទេ។
ចំពោះប្រជាជនមួយចំនួនដែលរស់នៅក្នុងភូមិផ្សេងៗ នៃឃុំអង្គររាជ ស្រុកព្រះស្តេច ខេត្តព្រៃ
វែង ភាគច្រើនមានប្រសាសន៍ថា ពួកគាត់ពុំមានថវិកាគ្រប់គ្រាន់ ដើម្បីសាងសង់បង្គន់អនា
ម័យទេ។ ម្យ៉ាងទៀត ការបន្ទោបង់តាមវាលតាមផ្សៃដូចកំពុងប្រតិបត្តិរាល់ថ្ងៃនេះ វាក្លាយជា
ទម្លាប់តៗគ្នាមកហើយ។
(សំឡេងនៃសម្ដីស្រង់)
ក្នុងតួនាទីជាមេឃុំអង្គររាជ លោក មាស ម៉ឹង មានប្រសាសន៍ថា ក្នុងចំណោមភូមិចំនួន១៧
មានប្រជាជនបីភូមិ ដែលភាគច្រើនមានលទ្ធភាពប្រើត្រឹមបង្គន់ចាក់ផេះ។ ក្នុងភូមិទាំងបី
នោះមានប្រមាណ៣០% ប្រើប្រាស់បង្គន់អនាម័យ។
(សំឡេងលោក មាស [...]
Filed under: ព័ត៌មាន | Leave a Comment »
