Posted on May 31, 2009 by happylkt
សួស្ដីប្រិយមិត្តទាំងអស់គ្នា ស្វាគមន៍អ្នកដែលបានចូលមកកាន់គេហទំព័រ សម្រាប់កូនខ្មែរ នាថ្ងៃនេះ យើងជួបគ្នាជាថ្មីទៀតជាមួយចំណងជើងអត្ថបទថ្មី ស្ដីអំពី Windows Vista ជាភាសាខ្មែរ។ សម្រាប់អត្ថបទនេះផងដែរ ប្រហែលជាមានមិត្តអ្នកអានខ្លះបានដឹងព័ត៌មានខ្លះៗមកហើយមើលទៅ ដែលកាល់ពីកន្លះឆ្នាំមុន ខ្ញុំធ្លាប់បានលើកយកអំពីព័ត៌មាន ដែលថាក្រុមហ៊ុន Microsoft បានកំពុងត្រៀមខ្លួនធ្វើការបកប្រែ Windows Vista ឲ្យមានជាភាសាខ្មែរ ដោយព័ត៌មាននេះត្រូវបាន លោក Pily Wong រក្សាសិទ្ធិមិនទាន់ឲ្យប្រកាសជាសាធារណៈ ដោយហេតុគម្រោងនេះនូវមិនទាន់បញ្ចប់ សម្រាប់ខ្ញុំក៏កំពុងតែរង់ចាំការអនុញ្ញាតអំពីគាត់ក្រោយពេលដែលគម្រោងនេះបានបញ្ចប់ ដើម្បីយកមកផ្សព្វផ្សាយដែរ។ តែប៉ុន្មានសប្ដាហ៍មកនេះមានការភ្ញាក់ផ្អើលជាថ្មី អំពីរូបភាពនៃការដាក់បង្ហាញ Windows Vista ភាសាខ្មែរ ដែលចេញមកអំពី Blog សមាជិករបស់ www.khmeros.info។ បើតាមការជួបសម្ភាសសំដីជាមួយលោក Pily Wong ដែលជាប្រធានគម្រោងនេះផ្ទាល់ គាត់បានមានប្រសាសន៍ថា ជាមួយ Windows Vista ភាសាខ្មែរ នូវមិនទាន់បានធ្វើការបញ្ចប់ក្នុងការបកប្រែនូវឡើយទេ។ ហេតុដូចនេះហើយសូមឲ្យអ្នកប្រើប្រាស់ Windows Vista ទាំងអស់កុំអាលទាន់ចូលទៅប្រើ Windows Vista ភាសាខ្មែរអី ពីព្រោះវាមិនទាន់សម្រេច 100% [...]
Filed under: ព័ត៌មាន | 3 Comments »
Posted on May 29, 2009 by happylkt
មានការព្រមានជាថ្មីទៀតដល់តំបន់អាស៊ីអាគ្នេយ៍អំពីការខាតបង់ទ្រព្យ
សម្បត្តិយ៉ាងសំបើមដោយសារតំបន់នេះមិនបានគិតគូដោះស្រាយឲ្យ
បានខ្លាំងក្លាអំពីបញ្ហាការប្រែប្រួលអាកាសធាតុ។
ធនាគារអភិវឌ្ឍន៍អាស៊ីនិយាយថា ការប៉ះពាល់ដល់សេដ្ឋកិច្ចដោយសារ ការប្រែប្រួលអាកាសធាតុនឹងមានទំហំធំជាងការប៉ះពាល់ដោយសារ
វិបត្តិសេដ្ឋកិច្ចពិភពលោកទៅ ទៀត ប្រសិនបើការបញ្ចេញឧស្ម័នពុល
កាបោននៅតែមានកម្រិតដូចសព្វថ្ងៃនេះ។
ធនាគារអភិវឌ្ឍន៍អាស៊ី និយាយថា ប្រទេសមានសេដ្ឋកិច្ចលូតលាស់ធំៗ
៤ នៅតំបន់អាស៊ីអាគ្នេយ៍ រួមមានប្រទេសឥណ្ឌូណេស៊ី ថៃ ហ្វីលីពីន និង
វៀតណាម នឹងរងការប៉ះពាល់ខ្លាំងក្លាជាងប្រទេសនានានៅក្នុងតំបន់។
យោងទៅតាមរបាយការណ៍ថ្មីបំផុតចុងក្រោយរបស់ ធនាគារអភិវឌ្ឍន៍
អាស៊ីឲ្យដឹងថា ប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នឹងរងការប៉ះ ពាល់ ខុសៗគ្នាដោយសារការប្រែប្រួលអាកាសធាតុ។ធនាគារអភិវឌ្ឍន៍អាស៊ី
និយាយថា ការប៉ះពាល់សេដ្ឋកិច្ចនៅក្នុងតំបន់នឹងមានទំហំទ្វេដងធំជាង
នៅប្រទេសនានានៅលើពិភពលោក។
លោក David McCauley អ្នកឯកទេសមួយរូបផ្នែកប្រែប្រួលអាកាស
ធាតុមកពី ធនាគារអភិវឌ្ឍន៍អាស៊ី មានប្រសាសន៍ថា ការខូចខាតទ្រព្យ
សម្បត្តិប្រចាំឆ្នាំដោយសារ ការប្រែប្រួលអាកាសធាតុមានដល់ទៅ២៣០
ពាន់លានដុល្លារឬស្មើនឹង៧%នៃផលិផលសរុបរបស់ប្រទេសធំៗ៤នៅ
ក្នុងតំបន់រួមបញ្ចូលគ្នា។
តើហេតុអ្វី បានជាតំបន់អាស៊ីអាគ្នេយ៍ រងការប៉ះពាល់ដោយសារការ
ប្រែប្រួលអាកាសធាតុខ្លាំងក្លាជាងតំបន់ដទៃទៀត?។ លោក David
McCauley មានប្រសាសន៍។
Filed under: ព័ត៌មាន | Leave a Comment »
Posted on May 29, 2009 by happylkt
នៅក្នុងសង្គមខ្មែរ ម្តាយឪពុកដូនតាចាស់ៗតែងតែព្រួយបារម្ភយ៉ាងខ្លាំងពេលកូនចៅរបស់ខ្លួនសំរាល កូន រហូតដល់ប្រើពាក្យថា “ឆ្លងទន្លេ”។ បន្ទាប់ពីឆ្លងទន្លេរួច ម្តាយសសៃខ្ចីត្រូវរក្សាខ្លួនឲ្យបានខ្ជាប់ខ្ជួនបំផុតព្រោះខ្លាច ទាស់ ក៏ប៉ុន្តែក្មេងជំនាន់ក្រោយមិនសូវជាជឿ និងខ្លាចអាការៈទាស់នេះប៉ុន្មានទេ។ តើអាការៈទាស់ជាអ្វី ? តើមានប្រការណាខ្លះ ដែលស្ត្រីសសៃខ្ចីគួរគោរពតាមក្បួនបុរាណ និង ប្រការណាខ្លះដែលគួរលះបង់ចោល ?
Filed under: ព័ត៌មាន | Leave a Comment »
Posted on May 27, 2009 by happylkt
ក្រួសក្នុងតម្រងនោម ជាជំងឺដែលវិវត្តន៍ស្ងៀមស្ងាត់ និងលេចចេញនូវផលវិបាកធ្ងន់ឬ
ស្រាលជាសន្សឹមៗ ទៅតាមកម្រិតនៃជំងឺ។ ក្នុងដំណាក់កាលដំបូងៗ ជួនកាលអ្នកជំងឺខ្លួន
ឯងមិនចាប់អារម្មណ៍ទេ ហើយអាចយល់ច្រឡំថាជាជំងឺផ្សេងៗទៅវិញក៏មានដែរ។ ការ
ធ្វេសប្រហែសលើប្រការនេះ អាចនាំឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព។ វាកើត
ឡើងដោយមូលហេតុអ្វី មានសញ្ញាបង្ហាញដូចម្តេច និងមានវិធីបង្ការតាមរបៀបណានោះ?
បាទ ក្រោមកិច្ចសហការជាមួយអង្គការ ឆែមស៍ ដែលជា សេវាផ្សព្វផ្សាយអប់រំសុខភាព
កម្ពុជា នៅថ្ងៃនេះ លោក រស់ គង់ ពីទីក្រុងភ្នំពេញ លើកយកប្រធានបទ ជំងឺក្រួសក្នុង
តម្រងនោមមកអធិប្បាយជួនលោកអ្នកស្វែងយល់ដូចតទៅ៖
មែនទែនទៅ វាស្ទើរតែមិនពិបាកយល់នោះទេ ចំពោះពាក្យថា ជំងឺក្រួសក្នុងតម្រងនោម។
វាជាជំងឺ ម្យ៉ាង ដែលមានកើតដុំរឹងមួយប្រភេទស្រដៀងនឹងគ្រាប់ក្រួសដូច្នោះដែរ ក្នុងតម្រង
នោមខាងឆ្វេង ឬខាងស្តាំ ឬអាចទាំងសងខាងក៏មាន។ ម្យ៉ាងទៀតវាអាចកើតនៅក្នុងផ្លោក
នោម ហើយវាអាចស្ទះនៅច្រកបង្ហូរទឹកនោមទាំងពីរ ពីតម្រងនោមទាំងពីរមកផ្លោកនោម
និងអាចស្ទះនៅរន្ធបង្ហូរទឹកនោមពីផ្លោកនោម។ ចំពោះការកើតឡើងក្នុងរយៈពេលយូរ ដុំ
ក្រួសព័ណ៌សក្នុងតម្រងនោម មានការប្រែប្រួលរូបរាងរបស់វាជាសណ្ឋានផ្សេងៗ អាចមាន
ទម្ងន់រហូតដល់ជិតកន្លះគីឡូក្រាម និងទំហំ ស្ទើរប៉ុនផ្លែខ្វិត។ នេះជាការអះអាងរបស់លោក
វេជ្ជបណ្ឌិត គួច ហាច អ្នកឯកទេសផ្នែក ប្រព័ន្ធតម្រងនោម ប្រចាំមន្ទីរពេទ្យកាល់ម៉ែត និង
ប្រចាំមន្ទីរព្យាបាលសំពៅមាស។ (សំឡេងលោកវេជ្ជបណ្ឌិត គួច ហាច)
តាមរយៈបទសម្ភាសន៍ជាមួយអ្នកជំងឺមួយចំនួននៅតំបន់ផ្សេងគ្នា ម្នាក់ៗបានអះអាងពីរូប
សណ្ឋានក្រួសដែលកើតមានដូច្នេះថា៖ (សំឡេងអ្នកជំងឺ)
មានការសន្និដ្ឋានផ្សេងៗគ្នាពីអ្នកជំងឺ ស្តីពីមូលហេតុនៃជំងឺក្រួសក្នុងតម្រងនោម។ អ្នកខ្លះ
យល់ថា បណ្តាលមកពីទទួលទានទឹកដែលមានសារធាតុកំបោ [...]
Filed under: ព័ត៌មាន | Leave a Comment »
Posted on May 25, 2009 by happylkt
នៅក្នុងសម័យសង្គមស៊ីវីល័យ និងវិទ្យាសាស្រ្ដរីកចម្រើន ដៃគូស្នេហា និង
ប្ដីប្រពន្ធជាច្រើនគូនៅក្នុងប្រទេសលោកខាងលិចសុខចិត្ដនៅសប្បាយរហូត
ដល់វ័យចំណាស់បន្ដិច គឺប្រហែលក្នុងវ័យ៣០ ទៅ៤០ឆ្នាំមុននឹងពួកគេ
សម្រេចចិត្ដមានកូន។ បើតាមអ្នកវិទ្យាសាស្រ្ដ និងគ្រូពេទ្យបានឲ្យដឹងថា
នៅពេលដែលស្រ្ដីមានវ័យកាន់តែចាស់ ពួកគេកាន់តែមានការលំបាក និង
មានឱកាសតិចតួចនៅក្នុងការមានផ្ទៃពោះ។
ប៉ុន្ដែក្នុងគ្រាជាមួយគ្នានេះដែរ អ្នកវិទ្យាសាស្រ្ដក៏មានចម្លើយថ្មីដែរជុំវិញការ
សម្រេចចិត្ដរបស់ប្ដីប្រពន្ធនៅពេលចង់មានកូននៅពេលដែលមានវ័យចំណាស់។
ឥឡូវនេះអ្នកវិទ្យាសាស្រ្ដមានបច្ចេកទេសថ្មីក្នុងការបង្កកកោសិកាមេជីវិត
របស់ស្រ្ដី សម្រាប់ឲ្យពួកគេអាចមានកូនទៅថ្ងៃក្រោយនៅពេលដែលពួកគេ
សម្រេចចិត្ដចង់បានកូន។
តើបច្ចេកវិទ្យា និងការស្រាវជ្រាវថ្មីនេះ មានដំណើរការយ៉ាងដូចម្ដេច? ជាបន្ដ
ទៅទៀតនេះ នៅក្នុងនាទីវិទ្យាសាស្រ្ដ និងបច្ចេកវិទ្យារបស់វិទ្យុអូស្រ្ដាលីនៅ
ថ្ងៃនេះ លោក ឃុន អាឡិច បានដកស្រង់របាយការណ៍វិទ្យាសាស្រ្ដថ្មីមួយពី
កម្មវិធី Catalyst របស់ទូរទស្សន៍ ABC ក្នុងប្រទេសអូស្រ្ដាលីដើម្បីជូនប្រិយ
មិត្ដអ្នកស្ដាប់បានចំណេះដឹងនៃការស្រាវជ្រាវថ្មីៗនៅប្រទេសលោកខាងលិច
ដែលមានការអភិវឌ្ឍជឿនលឿនខាងវិទ្យាសាស្រ្ដ។
Filed under: ព័ត៌មាន | Leave a Comment »
Posted on May 22, 2009 by happylkt
Posted on May 20, 2009 by happylkt
Posted on May 18, 2009 by happylkt
Posted on May 16, 2009 by happylkt
ផលិតដោយ៖ វិទ្យុអូស្រ្តាលីសហការជាមួយអង្គការឆេមស៍
វ៉ិបសាយថ៍៖ radioaustralia.net.au/khmer
Filed under: ព័ត៌មាន | Leave a Comment »
Posted on May 16, 2009 by happylkt
សួស្ដីប្រិយមិត្តជាទីនឹករលឹក ថ្ងៃនេះខ្ញុំមានកិត្តិយសសូមធ្វើការលើកយកប្រធានបទថ្មីមួយដែលទាក់ទង និងបញ្ហាសុវត្ថិភាពរបស់កុំព្យូទ័រ យកមកពិភាក្សា។ ដូចដែលប្រិយមិត្តបានជ្រាបហើយថា នាពេលសព្វថ្ងៃនេះបច្ចេកវិទ្យាកំពុងមានសន្ទុះរីកចម្រើនគួរឲ្យចាប់អារម្មណ៍ ក៏ប៉ុន្តែបច្ចេកវិទ្យាទាំងនោះវាក៏បានផ្ដល់ផលប៉ះពាល់មកលើអ្នកប្រើប្រាស់វាវិញផងដែរ។ ដោយបង្កឡើងដោយអ្នកបង្កើតមេរោគកុំព្យូទ័រចង្រៃដែលព្យាយាមវាយលុកចំណុចប្រហោងនៃ Windows ដោយយើងពុំបានដឹងខ្លួនជាមុននាថ្ងៃណាមួយ។ ដើម្បីលួចយកទិន្នន័យសំខាន់ៗដែលយើងរក្សាទុក ឬអាចបង្កឲ្យមានបញ្ហាដល់ម៉ាស៊ីនដោយធ្វើឲ្យគាំងមិនដំណើរការ -ល-។ ដោយមេរោគទាំងនោះភាគច្រើនឆ្លងតាមរយះការប្រើប្រាស់បណ្ដាញ Internet ដើម្បីមើល E-mail, មើលព័ត៌មានផ្សេងៗ, លេង Chat , Download Softwareផ្សេងៗមិនប្រក្រតីដូច Software Crack, បើគេហទំព័ររក Serial Key របស់ពួក Hacker ឬការប្រើប្រាស់ឧបករណ៍ផ្ទុកព័ត៌មានផ្សេងៗដូចជា USB Flash Drive, External Drive …ដែលមានផ្ទុកមេរោគយកមកបើកក្នុងកុំព្យូទ័រ។ ហើយពពួកមេរោគទាំងអស់នោះរួមមានប្រភេទ Spyware, Ad-ware, Virus ,Worm, Spam, Trojan…។ តែឥឡូវនេះប្រិយមិត្តអស់កង្វល់ព្រួយបារម្ភអំពីបញ្ហាទាំងនេះទៀតហើយដោយ យើងមានកម្មវិធីដែលជំនាញខាងកម្ចាត់មេរោគកុំព្យូទ័រសេរីថ្មីដែលមានឈ្មោះថា ESET NODE 32។ ហើយសម្រាប់កម្មវិធីនេះផងដែរ ប្រហែលជាមានប្រិយមិត្តមួយចំនួនប្រាកដជាធ្លាប់ស្គាល់សមត្ថភាពរបស់វារួចមកហើយ។ ESET NODE 32 ជាកម្មវិធីមួយដែលមានឈ្មោះល្បីខាងកម្ចាត់មេរោគយ៉ាងប៉ិនប្រសព្វ [...]
Filed under: ព័ត៌មាន | Leave a Comment »