គ្រឿង CHIP មីក្រូអេឡិចត្រូនិកថ្មីអាចធ្វើឲ្យទូរស័ព្ទអ្នកក្លាយជា GiFi

ការស្រាវជ្រាវថ្មីមួយអំពីឈីពកុំព្យូទ័រធ្វើពីសារធាតុស៊ីលីខិន របស់បណ្ដា
អ្នកស្រាវជ្រាវនៅក្នុងប្រទេសអូស្រ្ដាលី ត្រូវគេគិតទុកថា នឹងធ្វើបដិវត្ដ
វិស័យគ្រឿងបច្ចេកវិទ្យាឲ្យកាន់តែរីកចម្រើនខ្លាំងជាងបច្ចុប្បន្ននេះទៅ
ទៀតជាពិសេសខាងការផលិតទូរទស្សន៍, គ្រឿងទូរស័ព្ទ និងម៉ាស៊ីន
ចាក់ថាសឌីវីឌីជាដើម។
ឈីពកុំព្យូទ័រថ្មីនេះដែលមានឈ្មោះថា GiFi មានទំហំតែ៥មីលីម៉ែត្របួន
ជ្រុងប៉ុណ្ណោះ។ ឧបករណ៍ថ្មីនេះអាចបញ្ជូនទិន្នន័យតាមវិទ្យុសញ្ញាបាន
ក្នុងល្បឿន ៥ Gigabits ក្នុងមួយវិនាទី ក្នុងចម្ងាយដែលគេបានសាក
ល្បងប្រហែលជា១០ម៉ែត្រ។ នេះជាល្បឿនយ៉ាងលឿនមិនធ្លាប់មានពី
មុនមក។ តើការស្រាវជ្រាវនេះអាចត្រូវគេយកទៅអនុវត្ដបានក្នុងវិស័យ
អ្វីខ្លះ និងដោយវិធីណា? ជាបន្ដទៅទៀតនេះ នៅក្នុងនាទីវិទ្យាសាស្រ្ដ
និងបច្ចេកវិទ្យារបស់វិទ្យុយើងនៅថ្ងៃនេះ លោក ឃុន អាឡិច សូមជំរាប
ពិស្ដារបន្ថែមជុំវិញរឿងនេះ។

ការស្រាវជ្រាវបង្កើតប្រព័ន្ធត្រីវិស័យសកលស្វ័យប្រវត្ដិដ៏ថ្មីទំនើប

ប្រព័ន្ធត្រីវិស័យសកល ឬជាភាសាអង់គ្លេសហៅថា Global Positioning
Systems ឬហៅកាត់ថា GPS គឺជាឧបករណ៍ម្យ៉ាងដែលជួយសម្រួល
យ៉ាងច្រើនដល់ការរកទិសដៅ។ GPS គឺជាឧបករណ៍ដែលសព្វថ្ងៃគេ
និយមប្រើតាមទូរស័ព្ទចល័ត ឬក្នុងរថយន្ដនៅតាមប្រទេសជឿនលឿន
ដើម្បីធ្វើដំណើរតាមផ្លូវច្រើនឆ្វាត់ឆ្វែងដោយមិនភ័យខ្លាចពីការវង្វេងផ្លូវ។
ប៉ុន្ដែនៅប្រទេសដូចជាកម្ពុជា ក្រុមទាហាន ឬក្រុមអ្នកជំនាញការខាង
សុរិយោដី ឬក្រុមការងារព្រំដែនអាចប្រើ GPS ដើម្បីជាជំនួយក្នុងការ
មើលប្លង់ដី ឬកំណត់ព្រំដែនឲ្យបានត្រឹមត្រូវផងដែរ។ ទោះជាយ៉ាងនេះ
ក៏ដោយ ប្រព័ន្ធ GPS សព្វថ្ងៃដែលគេប្រើសម្រាប់មើលទិសដៅផ្លូវអាច
មិនដំណើរការត្រឹមត្រូវប្រសិនបើរថយន្ដដែលមានបំពាក់ឧបករណ៍នេះ
បើកចូលក្នុងរូងភ្នំ ឬបើកតាមផ្លូវដែលមានអគារខ្ពស់ៗនៅសងខាងពីព្រោះ
GPS នោះអាចបាត់បង់វិទ្យុសញ្ញាពីផ្កាយរណប។
តែឥឡូវនេះក្រុមអ្នកឯកទេសស្រាវជ្រាវខាងប្រព័ន្ធ GPS នៅក្នុងប្រទេស
អូស្រ្ដាលីកំពុងតែស្រាវជ្រាវរកវិធីដើម្បីបំបាត់បញ្ហានេះ។ នៅក្នុងនាទីវិទ្យា
សាស្រ្ដ និងបច្ចេកវិទ្យារបស់វិទ្យុយើងនៅថ្ងៃនេះ លោក ឃុន អាឡិច
រាយការណ៍ជុំវិញការស្រាវជ្រាវថ្មីនេះ។

ការស្រាវជ្រាវកញ្ចក់សូឡារ (Solar) ថ្មី​សម្រាប់​ផលិត​អគ្គិសនី​នៅ​ប្រទេស​ក្រី​ក្រ

កាលពីឆ្នាំទៅមិញស្រ្ដីវ័យក្មេងប្រាជ្ញាឆ្លាតវៃដ៏ឆ្មើមម្នាក់របស់អូស្រ្ដាលី
អាយុ២៣ឆ្នាំបានទទួលរង្វាន់វិទ្យាសាស្រ្ដដ៏ល្បីរបស់អូស្រ្ដាលីដែល
មានឈ្មោះថា Australian Museum Eureka Prize។
រង្វាន់ដែលជាជម្រើសរបស់ពលរដ្ឋបានទៅនាង Nicole Kuepper
ដែលជាអ្នកវិទ្យាសាស្រ្ដខាងជំនាញកញ្ចក់សូឡារបម្រើការងារនៅ
សកលវិទ្យាល័យ New South Wales នៅក្នុងស៊ីដនីយប្រទេស
អូស្រ្ដាលី។ នាង Nicole Kuepper ក៏បានទទួលរង្វាន់ជាមេដឹកនាំ
វ័យក្មេងដ៏ឆ្នើមផងដែរខាងបញ្ហាបរិស្ថាន និងបន្លាស់ប្ដូរអាកាសធាតុ។
នាង Nicole បានស្រាវជ្រាវរកឃើញការធ្វើបន្ទះសូឡារថ្មីដែលអាច
បង្កើតអគ្គិសនីបានក្នុងតម្លៃថោក​​ និងមិនបំពុលបរិស្ថានដែលប្រជាពល
រដ្ឋប្រមាណ២ពាន់លាននាក់រស់នៅក្នុងប្រទេសក្រីក្រអាចប្រើប្រាស់
បានទៅថ្ងៃមុខ។ ដើម្បីរួមចំណែកនៅក្នុងការអបអរទិវាសិទ្ធិនារីអន្ដរ
ជាតិ៨ មីនា នៅថ្ងៃនេះ លោក ឃុន អាឡិច បានដកស្រង់របាយការណ៍
នេះចេញពីកម្មវិធីវិទ្យាសាស្រ្ដ Innovations របស់វិទ្យុអេប៊ីស៊ីអូស្រ្ដាលី
មកជូនប្រិយមិត្ដស្ដាប់ដូចតទៅស្ដីអំពីការងារស្រាវជ្រាវបែបវិទ្យាសាស្រ្ដ
របស់នារីអូស្រ្ដាលី។

Khmer Media Player New Version ( KMP )

 
 
ស្វាគមន៍​ប្រិយ​មិត្ត​ជា​ទី​មេត្រី ថ្ងៃ​នេះ​ខ្ញុំ​សូម​ណែនាំ​ឲ្យ​ប្រិយ​មិត្ត​ស្គាល់​អំពី​ថ្មី​មួយ​ដែល​មាន​ឈ្មោះ​ថា កម្មវិធី​ចាក់​តន្ត្រី​ខ្មែរ ( KMP ) ប្រហែល​ជា​មាន​ប្រិយ​មិត្ត​មួយ​ចំនួន​ដែល​ធ្លាប់​គាំទ្រ​ទស្សនា​គេហទំព័រ​របស់​ខ្ញុំ គឺ​ធ្លាប់​បាន​ស្គាល់​អំពី​កម្មវិធី​នេះ​កាល​ពី​កំណែ​ចាស់​ៗ​របស់​វា​ពី​មុន​មក តែ​ឥឡូវ​នេះ​កម្ម​វិធី​នេះ​គឺ​បាន​កែប្រែ​នូវ​កំណែ​របស់​ខ្លួន​កាន់​តែ​ប្រសើរ​ជា​ពេល​មុន គឺ​មាន​ន័យ​ថា​អាច​គាំទ្រ​ដំណើរ​ការ​ជា​កម្មវិធី​ខ្មែរ​យូនីកូដ​បាន​ប្រសើរ​ជា​មុន​ៗ។ សម្រាប់​កម្មវិធី​នេះ​ផង​ដែរ​គឺ​មាន​ភាព​ងាយ​ស្រួល​ប្រើ មិន​ចាញ់​កម្មវិធី​ចាក់​តន្ត្រី​ដទៃ​ទៀត​ដូច​ជា MS Media player, Winnap…នោះ​ទេ ហើយ​កម្មវិធី​នេះ​ថែម​ទាំង​គាំទ្រ​ប្រភេទ​ឯកសារ​តន្ត្រី​ជា​ច្រើន​ដូច​ជា MP3, AVI, MPG, VOB…​ដោយ​ដំណើរ​ការ​កាន់​តែ​ប្រសើរ​ជា​កម្មវិធី​ផ្សេង​ៗ។ ក៏​ប៉ុន្តែ​សម្រាប់​កម្មវិធី​នេះ​ផង​ដែរ ខ្ញុំ​មិន​ទាន់​បាន​ធ្វើ​ការ​បញ្ចប់​ការ​បកប្រែ​ភាសា​ខ្មែរ​បាន​ទាំង​ស្រុង​នូវ​ឡើយ​ទេ ប៉ុន្តែ​ខ្ញុំ​សន្យា​ថា​ប្រាកដ​ជា​នាំ​នូវ​កម្មវិធី​ដ៏​ល្អ​មួយ​នេះ មក​ដាក់​ឲ្យ​ប្រើ​ប្រាស់​ដោយ​សេរី​សម្រាប់​ប្រិយ​មិត្ត​ជា​មិន​ខាន បន្ទាប់​ពី​ខ្ញុំ​បញ្ចប់​ការ​ប្រលង​ថ្នាក់​ទី 12 របស់​ខ្ញុំ។ សូម​ធ្វើ​ការ​រង​ចាំ​រយះ​ពេល​ប៉ុន្មាន​ខែ​បន្ត​ទៀត​សិន ហើយ​ប្រសិន​បើ​ប្រិយ​មិត្ត​ចង់​បាន​កម្មវិធី​នេះ​យក​ទៅ​សាកល្បង សូម​ធ្វើ​ការ​តំណ​ភ្ជាប់​ទៅ​កាន់ ទាញ​យក! អរគុណ!​ចំពោះ​ការ​គាំទ្រ​គេហទំព័រ​របស់​ខ្ញុំ​មួយ​នេះ!

ផលប៉ះពាល់អវិជ្ជមានលើសុខភាព​មនុស្ស​ក្រោយ​​ព្រឹត្ដិការណ៍​ភ្លើង​ឆេះ​ព្រៃ

មិត្ដអ្នកស្ដាប់ខ្លះប្រាកដជាបានឮដំណឹងជាហូរហែកន្លងទៅនេះជាមិនខាន
ទេ តាមរយៈការផ្សាយព័ត៌មានរបស់វិទ្យុអូស្រ្ដាលីជុំវិញព្រឹត្ដិការណ៍គ្រោះ
មហន្ដរាយធម្មជាតិភ្លើងឆេះព្រៃដ៏ខ្លាំងក្លាសន្ធោសន្ធៅដែលបានធ្វើឲ្យពល
រដ្ឋអូស្រ្ដាលីស្លូតត្រង់ជាង២រយនាក់ស្លាប់បាត់បង់ជីវិត។
បើប្រៀបធៀបទៅនឹងអគ្គិភ័យនៅគ្រាមុនៗ ភ្លើងឆេះព្រៃលើកនេះ គឺជា
ហេតុការណ៍មួយយ៉ាងដ៏អាក្រក់បំផុតនៅក្នុងប្រទេសអូស្រ្ដាលីដែលបាន
ឆេះឡើងនៅក្នុងរដ្ឋវិចថូរៀចាប់តាំងពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០០៩។
មិនត្រឹមតែបំផ្លាញផ្ទះសម្បែងរាប់ពាន់ខ្នងឲ្យក្លាយទៅជាផេះម៉ត់ផង់នោះ
ទេ ភ្លើងឆេះព្រៃនេះ ក៏បានកំទេចព្រៃជាច្រើនពាន់ហិចតារដែរ និងធ្វើឲ្យ
ជីវិតសត្វព្រៃរាប់រយរាប់ពាន់ជីវិតបាត់បង់។ ក្រៅពីការខូចខាតសម្ភារៈ
ភ្លើងឆេះព្រៃក៏បានធ្វើឲ្យប៉ះទង្គិចដល់ផ្លូវចិត្ដជនរងគ្រោះ និងញាតិមិត្ដ
របស់គេ ព្រមទាំងបង្កជាបញ្ហាសុខភាពផងដែរ។
បាទ! ថាតើផលប៉ះពាល់ដល់សុខភាពដោយសារតែភ្លើងឆេះព្រៃនេះមាន
អ្វីខ្លះ? តទៅនេះនៅក្នុងនាទីវិទ្យាសាស្រ្ដ និងបច្ចេកវិទ្យារបស់វិទ្យុអូស្រ្ដាលី
នៅថ្ងៃនេះ លោក ឃុន អាឡិច ធ្វើការអត្ថាធិប្បាយជូនជាទីសណ្ដាប់។

ភាព​ភ្ញាក់​ផ្អើល​ថ្មី​ជា​មួយ​នឹង​សេវាកម្ម​ទាក់ទង​មិត្ត​ជុំ​វិញ​ពិភព​លោក Hi 5!

 

សួស្ដី​ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រលាញ់ ក្នុង​ឱកាស​នេះ​ខ្ញុំ​សូម​ណែនាំ​នូវ​ព័ត៌មាន​ថ្មី​មួយ​ដែល​ប្រហែល​ជា​អាច​នឹង​មាន​ភាព​ភ្ញាក់​ផ្អើល​ជា​មួយ​គេហទំព័រ​ទាក់​ទង​មិត្ត​ជុំ​វិញ​ពិភព​លោក ដែល​មាន​ឈ្មោះ​ថា Hi 5 ដែល​គេហទំព័រ​នេះ​គឺ​បាន​ជាប់​ចំណាត់​១​ក្នុង​ចំណោម​គេហទំព័រ​ស្វែង​រក​មិត្ត​ជុំ​វិញ​ពិភព​លោក​ទាំង​៥​ប្រភេទ​រួម​មាន Hi-5,Friendster,Facebook,JapanProbe Friends,Lovehappensហើយ​ប្រហែល​ជា​មាន​ប្រិយ​មិត្ត​មួយ​ចំនួន​ធំ​បាន​ធ្លាប់​ស្គាល់​គេហទំព័រ​ខាង​លើ​នេះ​រួច​មក​ហើយ​មើល​ទៅ តែ​អ្វី​ដែល​ជា​ភាព​មិន​គួរ​ឲ្យ​ជឿ ដែល​ខ្ញុំ​ចង់​បង្ហាញ​ប្រិយ​មិត្ត​ហើយ​ខ្ញុំ​ក៏​តែង​តែ​សង្ឃឹម​ទុក​ជា​យូរ​មក​ហើយ​នោះ​គឺ ឥឡូវ​គេហទំព័រHi 5នេះ​បាន​ចាប់​ផ្ដើម​អនុញ្ញាត​ឲ្យ​ធ្វើ​ការ​សាកល្បង​បកប្រែ​គេហទំព័រ​របស់​ខ្លួន​ជា​ភាសា ខ្មែរ ជា​ស្ថាពរ​ហើយ។ ដែល​មាន​ភាព​ល្អឥតខ្ចោះ​ជា​មួយ​ការ​ប្រើ​ពាក្យ​បច្ចេកទេស និង​ក្រាហ្វិក​នៃ​តួអក្សរ​ខ្មែរ​យូនីកូដ ដ៏​ស្រស​ស្អាត។ នេះ​ជា​មោនភាព​ថ្មី​មួយ​ទៀត​ដែល​ជា​ស្នាដៃ​កូន​ខ្មែរ​ដែល​បាន​ខិត​ខំ​ស្រាវ​ជ្រាវ​ទុក​ជា​កេរ្តិ៍​ដំណែល​សម្រាប់​កូន​ចៅ​ជំនាន់​ក្រោយ បាន​ប្រើ​ប្រាស់​សម្រាប់​វិស័យ​ព័ត៌មានវិទ្យា​របស់​ខ្មែរ។ សម្រាប់​រូប​ខ្ញុំ​ផ្ទាល់​គឺ​មាន​ភាព​រីករាយ​ជា​ខ្លាំង​ដែល​បាន​ចាប់​ផ្ដើម​សាកល្បង​Hi 5 ជា​ភាសា​ខ្មែរ និង​បាន​ចូល​ជា​សមាជិក​ក្នុង​ក្រុម​អ្នក​បកប្រែ​ពាក្យ​បច្ចេកទេស​ស្ម័គ្រចិត្ត​ឲ្យ​គេហទំព័រ​មួយ​នេះ។ ប្រសិន​បើ​ប្រិយមិត្ត​គិត​ចង់​ចូល​រួម​គាំទ្រ ដើម្បី​សាកល្បង​មើល​អំពី​ពាក្យ​បច្ចេកទេស​និង​ដំណើរ​ការ​ដែល​បាន​ប្រើ​លើ​គេហទំព័រ​នេះ សូម​អនុវត្ត​តាម​វិធី​ដូច​ខាង​ក្រោម សូម​ចូល​ទៅ​កាន់​គណនី Hi 5 របស់​ប្រិយ​មិត្ត​ហើយ សូម​ចូល​ទៅ​កាន់ Account ( Account Settings) > ជ្រើស ​Chang Default Language ដើម្បី​ធ្វើ​ការ​ប្ដូរ​ភាសា​ពី អង់គ្លេស ទៅ​ភាសា​ខ្មែរ  > សូម​ចុច​លើ​ប៊ូតុង Save ដើម្បី​ធ្វើ​ការ​រក្សា​ទុក​នូវ​ព័ត៌មាន​ដែល​បាន​ធ្វើ​ការ​ផ្លាស់​ប្ដូរ បន្ទាប់​មក​ទៀត​ប្រិយ​មិត្ត​និង​អាច​ទទួល​បាន​លទ្ធផល​ដូច​រូប​ខាង​ក្រោម។
 

ហើយ​ប្រសិន​បើ​ប្រិយមិត្ត​មាន​ចិត្ត​ចង់​ចូល​រួម​ក្នុង​ក្រុម​បកប្រែ​ស្ម័គ្រចិត្ត​សម្រាប់​គេហទំព័រ ខ្មែរ Hi 5ឬ​ចង់​ចូល​រួម​ពិភាក្សា​ផ្ដល់​ជា​មតិយោបល់​ដើម្បី​ជួយ​ស្ថាបនា​នូវ​ពាក្យ​បច្ចេកទេស ដែល​បាន​យក​ប្រើ​ក្នុង​គេហទំព័រ​នេះ​ឲ្យ​កាន់​តែ​មាន​ភាព​ល្អ​រីក​ចម្រើន​ទៅ​មុខ​នោះ សូម​អនុវត្ត​តាម​ការ​ណែនាំ​ដូច​ខាង​ក្រោម។ បន្ទាប់​ពី​ប្រិយ​មិត្ត​បាន​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ភាសា​រួច​រាល់​ហើយ​នោះ​គឺ មាន​ន័យ​ថា​ប្រិយ​មិត្ត​អាច​ចាប់​ផ្ដើម​ចូល​រួម​ជា​សមាជិក​បកប្រែ​បាន​ហើយ ដោយ​ជា​ដំបូង​គ្រាន់​តែ​ចូល​ទៅ​កាន់ ទំព័រ​ដើម រួច​ស្វែង​រក​ពាក្យ​​ តំបន់បណ្តាញ hi5 ជា ភាសាខ្មែរ ដែល​នៅ​ពីក្រោម​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម។ នៅ​ពេល​ដែល​អ្នក​បាន​បើ​កទៅ​លើ​វា វា​នឹង​បង្ហាញ​ព័ត៌មានដូចរូប​ខាង​ក្រោម​ 

សូម​ចុចលើ​ពាក្យ [...]

កម្មវិធី​ធ្វើ​ពិសោធន៍​រូប​វិទ្យា​ដោយ​ខ្លួន​ឯង​ផ្ទាល់

សួស្ដី​ប្រិយមិត្តជា​ទី​រាប់​អាន យើង​ជួប​គ្នាជា​ថ្មី​ទៀត​ហើយ ក្នុង​ពេល​នេះ​ខ្ញុំ​សូម​ណែ​នាំ​ប្រិយមិត្ត​ឲ្យ​ស្គាល់​កម្មវិធី​ថ្មី​មួយ​ទៀត​ហើយ ដែល​មាន​ឈ្មោះ​ហៅ​ថា Crocodile Physics ដែល​កម្មវិធី​មាន​សមត្ថិភាព​ខ្ពស់​ក្នុង​ការ​ធ្វើ​ពិសោធន៍​រូប​វិទ្យា​គ្រាប់​ប្រភេទ​រួម​មាន វិធី​ស្វែង​រក​ខួប​នៃ​ប៉ោល​រំយោល អន្តរកម្ម​ដែន​ទំនាញ​អគ្គីសនី របៀបរៀន​​រៀប​​ប្លង់សម្រាប់​តបណ្តាញ​​ភ្លើង​តាម​ផ្ទះ,,,។ សម្រាប់​កម្មវិធី​នេះ​ផង​ដែរ​គឺ​មាន ប្រយោជន៍​សម្រាប់​ជួយ​ដល់​សិស្ស​ដែល​រៀន​ខាង​អគ្គីសនី និង​ក្មេង​ៗ​ដែល​កំពុង​ថ្នាក់​វិទ្យាល័យ​ទាំង​អស់​ដែល​ស្រលាញ់​រូប​វិទ្យា ហើយ​គិត​ចង់​រៀន​ពិសោធន៍​ដោយ​ខ្លួន​ឯង​ផ្ទាល់​នៅ​តាម​ផ្ទះ​ដោយ​មាន គម្រោង​តាង​ជា​ស្រេច​ដោយ​គ្រាន់​តែ​បន្ថែម​នូវ​តម្លៃ​លេខ​ចូល ឬ​រូបមន្ត​បន្ដិចបន្តួច​ប៉ុណ្ណោះ។ សូម​ធ្វើ​ការ​ទាញ​យក​កម្មវិធី​នេះ​តាម​រយះ​តំណ​ភ្ជាប់​ដូច​ខាង​ក្រោម

Download
សូម​ប្រិយ​មិត្ត​ជួយ​ណែនាំ​​បន្ត​ទៅ​ដល់​មិត្ត​ដទៃ​ទៀត​ដែល​ជា​អ្នក​ចូល​ចិត្ត​គាំទ្រ​ប្រើ​កម្មវិធី​នេះ ឲ្យ​បាន​ច្រើន​ដើម្បី​ជួយ​លើក​កម្ពស់​វិស័យ​អប់រំ​ក្នុង​ប្រទេស​ឲ្យ​កាន់​តែ​មាន​ភាព​រីក​ចម្រើន​ថែម​មួម​កម្រិត​ទៀត។ ប្រសិន​បើ​ប្រិយ​មិត្ត​មាន​មតិ​ឬ​សំនួរ​អំពី​កម្មវិធី​នេះ​សូម​ទំនាក់​ទំនង​មក​កាន់ 0979 405 816 ខ្ញុំ​រីក​រាយ​នឹង​ទទួល​រាល់​សំនួរ​របស់​ប្រិយមិត្ត​ចាប់​ពី​ម៉ោង 7ព្រឹក – 5ល្ងាច។

ដំណើរ​កម្សាន្ត​ទៅ​កាន់​ខេត្ត​ក្រចេះ

សួស្ដី! ប្រិយមិត្ត​ទាំង​អស់​គ្នា​សូម​ស្វាគមន៍​ដែល អ្នក​ទាំង​អស់​គ្នា​បាន​វិល​ត្រលប់​មក​ទស្សនា​គេហទំព័រ​របស់​ខ្ញុំ តើ​ក្នុង​ឱកាស​ពិធី​ចូល​ឆ្នាំ​ខ្មែរ​កន្លង​មក​នេះ តើ​ប្រិយ​មិត្ត​ទាំង​អស់​គ្នា​បាន​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​កាន់​រមណីយដ្ឋាន​ណា​ខ្លះ? សម្រាប់​ខ្ញុំ​និង​ក្រុម​គ្រួសារ​បាន​ទៅ​កម្សាន្ត​នៅ​ខេត្ត​ក្រចេះ ដែល​ទី​នោះ មាន​រមណីយដ្ឋាន​ជា​ច្រើន​ជា​ពិសេស​គឺ អ្នក​ទេសចរណ៍​តែង​ប្រាថ្នា​ចង់​ទៅ​ទទួល​សត្វ​ផ្សោត​ទន្លេសាប​ដែល​វា​ជា​សម្បត្តិ​ធម្មជាតិ​ដ៏​កម្រ​របស់​ប្រទេស​កម្ពុជា។ នៅ​ពេល​ដែល​ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​រមណីយដ្ឋាន​មួយ​កន្លែង ដែល​ខ្ញុំ​មិន​បាន​ស្គាល់​ឈ្មោះ​មួយ​កន្លែង ហើយ​ក៏​បាន​ឈប់​សម្រាក​នៅ​ទី​នោះ ដើម្បី​ហូប​បាយ​និង​សម្រាប់​លំហែ​កាយ​នា​ពេល​ចូល​ឆ្នាំ ដែល​ទី​កន្លែង​នេះ​ហាក់​ដូច​ជា​ដៃ​ទន្លេ​ដែល​មាន​ទឹក​ហូរ​ខ្លាំង​ល្មម​ហូរ​ចាក់​ទៅ​កាន់​ទន្លេ​មេគង្គ ព្រម​ទាំង​បាន​ហូរ​ចាក់​ក្នុង​ជម្រក​សត្វ​ផ្សោត​ដែល​នៅ​ជិត​នោះ​ផង​ដែរ និង​មាន​អ្នក​ទេសចរណ៍​ជា​ច្រើន​បាន​មក​លេង​កម្សាន្ត​មិន​ដាច់។ ថ្វី​បើ​ទេសភាព​នៃ​ទី​កន្លែង​រមណីយដ្ឋាន​នេះ​មាន​ភាព​ស្អាត​ក៏​ពិត​មែន តែ​កត្តា​មួយ​ដែល​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មិន​សូវ​មាន​ភាព​រីក​រាយ ព្រោះ​នៅ​ទី​​​នោះ​មាន​ការ​ចោល​កាក​សំណល់​ពាសពេញ​ផ្ទៃ​ទឹក​ដូច​ជា សម្បក​កំប៉ុង​ទឹក​សុទ្ធ ទឹក​ក្រូច សម្បក​ផ្លែឈើ ទឹក​សម្ល… ដែល​បង្ក​ឲ្យ​មាន​ការ​បំពុល​ទឹក និង​បរិស្ថាន​ធម្មជាតិ​ដែល​នៅ​ជុំវិញ​ទីនោះ ជា​ពិសេស​សំណល់​ទាំង​នោះ​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​សត្វ​ផ្សោត​និង​សត្វ​ដទៃ​ទៀត​ជា​ច្រើន។ សម្រាប់​ខ្ញុំ​គឺ​មិន​ហ៊ាន​ចុះ​លេង​ទឹក​ទន្លេ​នេះ​ទេ​ពី​ព្រោះ ខ្ញុំ​មិន​ដឹង​ថា​មាន​សំណល់​អ្វី​ខ្លះ​ហូរ​មក​ពី​ណា​ខ្លះ​មក​ប៉ះ​ខ្លួន​យើង នៅ​ពេល​ដែល​កំពុង​លេង​យ៉ាង​សប្បាយ​ក្នុង​ទឹក​ជា​មួយ​គ្រួសារ​នោះ​ទេ ថ្វី​បើ​ទឹក​ទី​នោះ​មាន​ចលនា​ក៏ ដោយ​ក៏​ខ្ញុំ​នូវ​តែ​ខ្លាច​ដដែល។ ហើយ​នេះ​ជា​សារ​មួយ​ដ៏​ខ្លី​ដែល​ខ្ញុំ​សង្ឃឹម​ថា​អាច​ជួយ​ដាស់​អារម្មណ៍ ប្រិយមិត្ត​ឲ្យ​ខំ​ចូល​រួម​ថែរក្សា​បរិស្ថាន​ធម្មជាតិ នៅ​ពេល​ដែល​យើង​ទៅ​កម្សាន្ត នៅ​ទី​រមណីយដ្ឋាន​នា​ៗ​ក្នុង​ប្រទេស​កម្ពុជា​យើង។ ប្រសិន​បើ​ប្រិយ​មិត្ត​មាន​មតិ​យោបល់​អ្វី​អំពី​អត្ថបទ​ខាង​លើ សូម​ផ្ញើ​នូវ​មតិ​របស់​បណ្ដាញ​បញ្ចេញ​មតិ​ក្នុង​ប្រអប់​​នៅ​ខាង​ក្រោម ដោយ​សេចក្ដី​គោរព​រាប់​អាន​អំពី​ខ្ញុំ ម្ចាស់​គេហទំព័រ សម្រាប់​កូន​ខ្មែរ។ 

 

សូម​ចាប់​ផ្ដើម​សម្អាត​បរិស្ថាន​ដែល​ជា​ជីវិត​របស់​យើង​ទាំង​អស់​គ្នា ដោយ​ចាប់​ផ្ដើម​ចេញ​បាតដៃ​របស់​អ្នក!
រស់​នៅ​ជា​មួយ​បរិស្ថាន​ល្អ មិន​ព្រួយ​កើត​ជំងឺ​នានា!

ប្រទេសឥណ្ឌាចេញឲ្យប្រើ​រថយន្ដ​ធុនតូច​ហើយ​​ថោក​​ម៉ាក Tata Nano

ជំរាបសួរប្រិយមិត្ដអ្នកស្ដាប់ទាំងអស់ជាទីមេត្រី! នៅថ្ងៃនេះ នាទីវិទ្យា
សាស្រ្ដរបស់វិទ្យុអូស្រ្ដាលីសូមនាំមកជូននូវរបាយការណ៍ថ្មីមួយស្ដីអំពី
ប្រទេសឥណ្ឌាចេញឲ្យប្រើរថយន្ដធុនតូចម៉ាក Tata Nano ដែលជា
រថយន្ដថ្មីតូចស្រឡាំងមួយដែលអ្នកជំនាញឯកទេសជាតិឥណ្ឌាបាន
ចំណាយពេលស្ថាបនាច្រើនឆ្នាំមកនេះ។
រថយន្ដដែលមានតួតូចគួរឲ្យស្រឡាញ់នេះមានតម្លៃថោកតែប្រមាណ
ជា២ពាន់ដុល្លារអាម៉េរិកប៉ុណ្ណោះ ហើយស៊ីសាំងតិច។ បាទ! ក្រុមហ៊ុន
ឥណ្ឌាមួយនេះទើបបានប្រកាសបើកឲ្យប្រើប្រាស់រថយន្ដថ្មីនេះកាល
ពីខែមីនាកន្លងទៅនេះ ហើយជារថយន្ដថោកជាងគេបំផុតនៅក្នុងពិភព
លោក។
បាទ! បើតាមសម្ដីស្ថាបនិករថយន្ដនេះ បានឲ្យដឹងថា រថយន្ដនេះត្រូវ
គេធ្វើឡើងដើម្បីឲ្យពលរដ្ឋឥណ្ឌាដែលមានទ្រព្យធនល្មមៗអាចមាន
លទ្ធិភាពទិញប្រើប្រាស់បាន។ ប៉ុន្ដែនៅក្នុងខណៈពេលមានដំណឹង
ល្អនេះដែរនោះ គេក៏មានការបារម្ភដែរថា ដោយសារប្រជាជនឥណ្ឌា
មានរាប់រយលាននាក់នោះ ឡានថ្មីហើយថោកនេះ អាចជាបញ្ហាដល់
បរិស្ថានឥណ្ឌា។

ប្រយ័ត្ន​ការ​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ ព្រោះ​ទេព្ដា​ឆ្នាំ​ថ្មី​ចូលចិត្ត​លោហិត

បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​នឹង​មក​ដល់​នា​ពេល​ខាង​មុខ ដែល​ប្រជា​ពលរដ្ឋ​កម្ពុជា​រំពឹង​ថា​ជា​ពេល​វេលា​ថ្មី​ដ៏​វិសេសវិសាល​ប្រកប​ដោយ​សុខដុមរមនា ជម្រះ​ឧបទ្រព​នៅ​ឆ្នាំ​ចាស់ ហើយ​រង់ចាំ​សិរីសួស្ដី​ជយមង្គល​វិបុលសុខ​នា​ឆ្នាំ​ថ្មី។
 
តាមធម្មតា បង​ប្អូន​ប្រជាពលរដ្ឋ​របស់​យើង ពិសេស​អ្នក​រស់នៅ​ក្នុង​រាជធានី ក្នុង​ទីក្រុង និង​ទីប្រជុំជន​នានា​តែងតែ​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​ស្រុកទេស ទៅ​កន្លែង​កម្សាន្ត​ឆ្ងាយៗ ហើយ​ប្លែកៗ ដើម្បី​ជួបជុំ​ញាតិ​មិត្ត​ផៅសន្ដាន និង​បន្ធូរ​អារម្មណ៍ បន្ទាប់​ពី​បំពេញ​ការងារ និង​មុខ​ជំនួញ​អស់​រយៈពេល​មួយ​ឆ្នាំ​កន្លង​មក។ កុំ​ថា​ឡើយ​ខ្មែរ សូម្បី​តែ​ចិន​ចាម​យួន​ និង​ជនបរទេស​ដទៃ​ទៀត​ដែល​តាំង​លំនៅ និង​រស់​នៅ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​របស់​ខ្លួន​នៅ​កម្ពុជា​ក៏​តែងតែ​ចូល​រួម​រីករាយ​សាទរ​ពិធី​បុណ្យ​នេះ​ដែរ។
វា​មិន​មែន​ជា​រឿង​ចម្លែក​​នោះ​ទេ​ក្នុង​ការ​ប្រារព្ធ​ពិធី​បុណ្យ​នេះ ព្រោះ​វា​ជា​ពិធី​បុណ្យ​ប្រពៃណី​ដែល​តែងតែ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ ប៉ុន្តែ​អ្វី​ដែល​ប្លែក​សម្រាប់​ឆ្នាំ​នេះ​គឺ​​ការ​រឹត​បន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ជា​លើក​ដំបូង។ ច្បាប់​នេះ​មាន​ការ​ដាក់​ពិន័យ​យ៉ាង​ចាស់​ដៃ​ដល់​អ្នក​បើកបរ​ទាំងឡាយ​ដែល​រំលោភ​ច្បាប់។ នៅ​ក្នុង​មាត្រា​ទី ៨២ នៃ​ច្បាប់​នេះ​បាន​ចែងថា «ជន​ណា​​បើកបរ​ដោយ​បង្ក​ឱ្យ​ស្លាប់​ដល់​អ្នក​ដទៃ​​ដោយ​អចេតនា​ត្រូវ​ផ្ដន្ទាទោស​​ដាក់​ពន្ធនាគារ​ពី​មួយ (១) ឆ្នាំ ទៅ​បី (៣) ឆ្នាំ ឬ/និង​ផ្ដន្ទាទោស​ពិន័យ​ជា​ប្រាក់​ពី​ពីរ​លាន (២.០០០.០០០) រៀល ទៅ​ប្រាំ​មួយ​លាន (៦.០០០.០០០) រៀល»។ នេះ​គ្រាន់​តែ​អចេតនា​ប៉ុណ្ណោះ គឺ​មិន​ទាន់​គិត​ដល់​ពី​រឿង​ចេតនា​នោះ​ទេ។ ច្បាប់​ក៏​បាន​តម្រូវ​ដាច់ខាត​ឲ្យ​អ្នក​បើកបរ​ទោចក្រយាន​យន្ត​ទាំងអស់​ពាក់​មួក​សុវត្ថិភាព បើ​មិន​ដូច្នោះ​ទេ​ពួកគេ​ត្រូវ​ប្រឈម​នឹង​ការ​ផាក​ពិន័យ​ពី​នគរបាល​មានសមត្ថកិច្ច។
នៅ​ពេល​ថ្មីៗនេះ លោក​ ត្រាំ អ៊ីវ​តឹក រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​ក៏​បាន​រំលឹក​ដាស់តឿន​ដល់​អ្នក​ប្រើប្រាស់​ផ្លូវថ្នល់​ទាំង​អស់​ត្រូវ​គោរព​ច្បាប់​ចរាចរ​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត ដោយ​ត្រូវ​បើកបរ​តាម​ល្បឿន​កំណត់ ដែល​មាន​ចែង​ក្នុង​ច្បាប់ ពិសេស​គឺ​ប្រុងប្រយ័ត្ន​បំផុត​នា​ពេល​​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ដែល​នឹង​ចូល​មកដល់​នៅ​ថ្ងៃ​ទី ១៤ មេសា​ខាង​មុខ​នេះ ដើម្បី​ចូលរួម​ទប់ស្កាត់​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរ។
ជា​ការ​ពិត​ជា​រៀង​រាល់​ឆ្នាំ គេ​តែងតែ​សង្កេត​ឃើញ​ថា គ្រោះថ្នាក់​ចរាចរ​បាន​កើន​ឡើង​នៅ​ពេល​មាន​ពិធី​បុណ្យ​ផ្សេងៗ ពិសេស នៅ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ ដែល​មាន​រយៈ​​ពេល​បី​ថ្ងៃ​នេះ។ [...]