កាលពីសប្ដាហ៍មុនមិត្ដអ្នកស្ដាប់បានជ្រាបខ្លះហើយអំពីវិទ្យា សាស្រ្ដនៃការធ្វើឲ្យមនុស្សយើងសប្បាយរីករាយផ្លូវចិត្ដភាគទីមួយ ដោយខ្ញុំបានស្លេសនៅត្រឹមចំណុចថា ប្រសិនបើសម្ភារៈហឺហា វីឡា ឡានថ្មី ប្រពន្ធពីរប្រពន្ធបី ទាំងនោះមិនធ្វើឲ្យមនុស្សមានសេចក្ដីសុខផ្លូវចិត្ដយូរអង្វែងនោះ តើអ្វីទៅដែលធ្វើឲ្យមនុស្សមានក្ដីរីករាយ?
ជំរាបសួរលោក លោកស្រី និងប្រិយមិត្ដទាំងអស់ជាទីមេត្រី! កាលពីសប្ដាហ៍មុនមិត្ដអ្នកស្ដាប់បានជ្រាបខ្លះហើយអំពីវិទ្យា សាស្រ្ដនៃការធ្វើឲ្យមនុស្សយើងសប្បាយរីករាយផ្លូវចិត្ដភាគទីមួយ ដោយខ្ញុំបានស្លេសនៅត្រឹមចំណុចថា ប្រសិនបើសម្ភារៈហឺហា វីឡា ឡានថ្មី ប្រពន្ធពីរប្រពន្ធបី ទាំងនោះមិនធ្វើឲ្យមនុស្សមានសេចក្ដីសុខផ្លូវចិត្ដយូរអង្វែងនោះ តើអ្វីទៅដែលធ្វើឲ្យមនុស្សមានក្ដីរីករាយ? បាទ! នៅក្នុងនាទីវិទ្យាសាស្រ្ដ និងបច្ចេកវិទ្យារបស់វិទ្យុអូស្រ្ដាលីយើងនៅថ្ងៃនេះ ខ្ញុំបាទ ឃុន អាឡិច សូមនាំមកជូននូវភាគទី២ជាបន្ដទៀតដែលជាភាគបញ្ចប់។
សំឡេង Professor Cummins៖
លោក លោកស្រី និងមិត្ដអ្នកស្ដាប់ទាំងអស់ជាទីមេត្រី! អំបាញ់មិញនេះគឺជាប្រសាសន៍របស់លោកសាស្រ្ដាចារ្យ Bob Cummins អ្នកចិត្ដសាស្រ្ដអូស្រ្ដាលីម្នាក់ពីសកលវិទ្យាល័យ Deakin នៅក្នុងក្រុងមែលប៊ិន។ កល្យាណមិត្ដអ្នកស្ដាប់ទាំងអស់ជាទីមេត្រីអ្វីដែលគួរឲ្យចាប់ អារម្មណ៍នោះគឺថា លទ្ធមួយដ៏ល្អដែលគេបានរកឃើញ ហើយធ្វើឲ្យគេមានការភ្ញាក់ផ្អើលនៅក្នុងការសិក្សានៅក្នុងប្រទេស អូស្រ្ដាលីនោះ គឺពាក់ព័ន្ធនឹងអ្នកស្ម័គ្រចិត្ដបម្រើការងារ ដែលបានចំណាយពេលរបស់ខ្លួនផ្ទាល់ជួយដល់ជនដទៃដោយមិនរើសមុខ។ ហើយការចេះជួយអាសារអ្នកដទៃនេះហើយដែលធ្វើឲ្យពួកគេមានការរីក រាយចិត្ដ ដូចដែលលោកសាស្រ្ដាចារ្យផ្នែកចិត្ដសាស្រ្ដ Bob Cummins បន្ដពន្យល់បន្ថែម៖
សំឡេង Professor Cummins៖
បើតាមប្រសាសន៍របស់ លោកបណ្ឌិត Stephen Post អ្នកស្រាវជ្រាវម្នាក់នៅសហរដ្ឋអាម៉េរិកបានឲ្យដឹងថា នៅពេលដែលបណ្ដាជនធ្វើការស្ម័គ្រចិត្ដនៅតាមសហគមន៍របស់ខ្លួន ចំនួន២ ឬបីម៉ោងក្នុងមួយអាទិត្យនោះ ពួកអ្នកស្ម័គ្រចិត្ដទាំងនោះមានក្ដីរំភើបរីករាយផ្លូវចិត្ដ -ជាអ្វីដែលគេហៅថា ក្ដីសុខផ្លូវចិត្ដរបស់អ្នកជួយមនុស្ស។ លោកបណ្ឌិត Stephen Post បានមានប្រសាសន៍បន្ដឲ្យដឹងថា នៅពេលដែលមនុស្សសប្បាយរីករាយដោយសារជួយដល់អ្នកដទៃនោះ គេឃើញមានការទាក់ទងនឹងជាតិអ័រម៉ូនម្យ៉ាងដែលមានឈ្មោះថា អង់ដូរហ្វ៊ីន ដែលបញ្ចេញដោយខួរក្បាល។
លោក Matthieu Ricard ពីមុនធ្លាប់ជាអ្នកវិទ្យាសាស្រ្ដម្នាក់មានជំនាញខាងហ្សែនកោសិកា មនុស្ស។ តែឥឡូវបានក្លាយទៅជាព្រះសង្ឃពុទ្ធសាសនា។ ព្រះអង្គមានដីកាឲ្យដឹងថា ព្រះអង្គសុខចិត្ដចំណាយពេលសិក្សាអំពីចិត្ដវិញជាការប្រសើរជាង។ ឥឡូវនេះ ព្រះអង្គជាមនុស្សម្នាក់ដែលកិត្ដិនាមល្បីល្បាញនៅក្នុងលោកនេះ ខាងការសម្មាធិ។ វិធីសម្មាធិម្យ៉ាងដែលព្រះអង្គបដិបត្ដិនោះ គឺផ្ដោតទៅលើ �ករុណាធម៌�។ ហើយព្រះអង្គបានមានដីកាពន្យល់ឲ្យដឹងយ៉ាងដូច្នេះ៖
សំឡេងព្រះតេជគុណ Matthieu៖
លោក លោកស្រី និងមិត្ដអ្នកស្ដាប់ទាំងអស់ជាទីមេត្រី! នៅក្នុងប្រទេសលោកខាងលិច ដូចជានៅក្នុងប្រទេសអូស្រ្ដាលីក្ដី ការបដិបត្ដិសម្មាធិបែបព្រះពុទ្ធសាសនាកាន់តែមានការពេញនិយម ខ្លាំងឡើងៗ។ បណ្ដាប្រទេសលោកខាងលិចជាប្រទេសដែលនិយមសម្ភារៈ ហើយកន្លងទៅ នេះបញ្ហាសម្ភារៈនិយមនេះបានធ្វើឲ្យមនុស្សជាច្រើននាក់មានការ លំបាកចិត្ដ និងមានអារម្មណ៍វិលវល់មិនស្ងប់។ ចំណាប់អារម្មណ៍របស់អ្នកប្រាជ្ញលោកខាងលិចខាងទ្រឹស្ដី និងការបដិបត្ដិទៅតាមការប្រៀនប្រដៅរបស់ព្រះពុទ្ធក៏កាន់តែមាន ការរីកចម្រើន។ ជាក់ស្ដែងអ្នកប្រាជ្ញលោកខាងលិចជាច្រើនថ្មីៗនេះ បានធ្វើការសិក្សាស្វែងរកព័ស្ដុតាងដែលបញ្ជាក់អំពីអត្ថប្រយោជន៍នៃ ការគិតគូរជួយអ្នកដទៃដោយមិនចង់បានសំណង នៅក្នុងបន្ទប់ពិសោធន៍របស់ពួកគេ។ លោកបណ្ឌិតសាស្រ្ដាចារ្យ Richard Davidson អ្នកចិត្ដសាស្រ្ដម្នាក់ដែលមិត្ដអ្នកស្ដាប់បានជួបតាមរលកធាតុ អាកាសនៃវិទ្យុអូស្រ្ដាលីកាលពីសប្ដាហ៍មុន បានធ្វើការសិក្សាចំពោះខួរក្បាលរបស់ព្រះតេជគុណ Matthieu Ricard នៅពេលព្រះអង្គសម្មាធិផ្សាយករុណាធម៌ ដែលបានផ្ដល់ឲ្យព្រះអង្គនូវសេចក្ដីសុខផ្លូវចិត្ដ។ ហើយនេះគឺជាប្រសាសន៍ពន្យល់របស់លោកសាស្រ្ដាចារ្យ Richard Davidson។
សំឡេង Dr Davidson៖
ជាមួយគ្នា នេះដែរ បើតាមប្រសាសន៍របស់ព្រះតេជគុណ Matthieu Ricard បានមានដីកាឲ្យដឹងថា ការមានអារម្មណ៍ករុណាធម៌ និងការជួយអ្នកដទៃដោយមិនចង់បាននូវសំណងសងគុណ គឺជាអារម្មណ៍វិជ្ជមានខ្ពស់ជាងគេបំផុតនៅក្នុងចំណោមអារម្មណ៍វិជ្ជ មានដទៃទៀតដែលយើងធ្លាប់មាន។ កល្យាណមិត្ដអ្នកស្ដាប់ទាំងអស់ជាទីមេត្រី! តាមពិតទៅយើងម្នាក់ៗ មិនមែនសុទ្ធតែជាបុព្វជិតដូចជាព្រះតេជគុណ Matthieu Ricard ដែលព្រះអង្គបដិបត្ដិសម្មាធិមួយថ្ងៃ៦ម៉ោងអស់ពេលជាច្រើនឆ្នាំ ណាស់មកហើយនោះទេ។ ដូច្នេះសំណួរនោះគឺថា ចុះចំណែកការបដិបត្ដិសម្មាធិធ្វើអារម្មណ៍ឲ្យស្ងប់ចម្រើនភាវនារយៈ ពេលខ្លី តើមានប្រយោជន៍ប៉ុណ្ណាដែរ? បាទ! បើតាមប្រសាសន៍របស់លោកបណ្ឌិតសាស្រ្ដាចារ្យ Richard Davidson ដែលបានសិក្សាស្រាវជ្រាវអំពីរឿងនេះ បានឲ្យដឹងថា ការបដិបត្ដិសម្មាធិមានប្រយោជន៍យ៉ាងច្រើនក្នុងការជួយសម្រួលដល់ ផ្លូវចិត្ដមនុស្ស។
សំឡេង Dr Davidson៖
ប្រិយមិត្ដអ្នកស្ដាប់ទាំងអស់ជាទីមេត្រី! ជាកិច្ចបន្ថែមទៅនឹងការស្រាវជ្រាវរបស់អ្នកប្រាជ្ញលោកខាងលិច ទាំងនេះ រូបខ្ញុំខ្លួនឯងផ្ទាល់ក៏ធ្លាប់បានបដិបត្ដិសម្មាធិអស់ពេលច្រើន ឆ្នាំមកហើយដែរ ហើយក្នុងនោះមានការកត់សម្គាល់ខ្លួនឯងដូចជាអ្វីដែលការស្រាវ ជ្រាវ និងប្រសាសន៍របស់អ្នកប្រាជ្ញចិត្ដសាស្រ្ដលោកខាងលិចបានពន្យល់ដែរ។ ហើយខ្ញុំមានការយល់ច្បាស់ថា អារម្មណ៍សុខផ្លូវចិត្ដតាមរយៈការបដិបត្ដិសម្មាធិ និងការធ្វើចិត្ដឲ្យស្ងប់ មានលក្ខណៈល្អប្រសើរជាងអារម្មណ៍រីករាយសប្បាយចិត្ដតាមផ្លូវកាយ មួយភ្លែតៗ ដែលយើងតែងប្រទេះនៅពេលមានឡានថ្មី ឬមានខោអាវសម្លៀកបំពាក់ថ្មី ឬសម្ភារៈថ្មីៗជាដើម។ បើតាមការស្រាវជ្រាវថ្មីមួយក៏បានបង្ហាញឲ្យឃើញដែរថា យើងអាចធ្វើការតភ្ជាប់សរសៃប្រាសាទនៅក្នុងខួរក្បាលរបស់យើងឡើង វិញ ដើម្បីធ្វើឲ្យយើងមានការសប្បាយរីករាយផ្លូវចិត្ដជាងមុន។ បាទ! តើការភ្ជាប់សរសៃប្រាសាទឡើងវិញនេះ មានលក្ខណៈយ៉ាងណាដែរ? បើតាមប្រសាសន៍របស់លោកបណ្ឌិត Richard Davidson បានឲ្យដឹងថា គេអាចធ្វើយ៉ាងនេះបានតាមរយៈការកែតម្រូវសរសៃប្រាសាទក្នុងខួរ ក្បាលរបស់យើងដែលភាសាអង់គ្លេសហៅថា Neuroplasticity៖
សំឡេង Dr Davidson៖
ដូច្នេះអ្វីៗទាំងអស់ ទាំងអារម្មណ៍ និងទាំងការគិតរបស់យើងនៅក្នុងខួរក្បាលយើងម្នាក់ៗ មិនមែនអាស្រ័យទាំងស្រុងទៅលើកាលៈទេសៈខាងក្រៅរបស់មនុស្សម្នាក់ៗ នោះទេ។ បណ្ដាអ្នកស្រាវជ្រាវខាងសុខភាពផ្លូវចិត្ដមនុស្សជឿជាក់ថា អ្វីៗទាំងអស់គឺអាស្រ័យទៅលើទស្សនៈ និងការយល់ឃើញរបស់មនុស្ស។ ដូច្នេះមានន័យថា អ្វីៗដែលកើតឡើងក្រៅខ្លួនរបស់យើង មិនសំខាន់ដូចជាការគិតរបស់មនុស្សឡើយ។ ទស្សនៈបែបនេះត្រូវបានលើកឡើងដោយកវីនិពន្ធជាតិអង់គ្លេសម្នាក់ ដ៏ល្បីនៅក្នុងសតវត្សរ៍ទី១៧ដែលមានឈ្មោះថា William Shakespears ដែលលោកបាននិយាយថា នៅក្នុងលោកនេះ គ្មានអ្វីដែលល្អ ហើយក៏គ្មានអ្វីដែលអាក្រក់ដែរ ប៉ុន្ដែការគិតរបស់យើងធ្វើឲ្យអ្វីៗអាក្រក់ ឬល្អទៅតាមហ្នឹង។ ទស្សនៈនេះ ដូចគ្នាដែរ ទៅនឹងទ្រឹស្ដីព្រះពុទ្ធ ដោយអង្គមួយនៅក្នុងអង្គទាំង៨ ឬភាសាបាលីហៅថា អដ្ឋគិគមគ្គនៃការបដិបត្ដិព្រះពុទ្ធសាសនាដើម្បីបានសេចក្ដីសុខ រីករាយនោះបាននិយាយនូវសម្មាមគ្គ ឬពាក្យសម្រាយថា ផ្លូវត្រូវ គឺសេចក្ដីប្រតិបត្តិត្រូវមានសម្មាទិដ្ឋិជាដើម។ ដូច្នេះការគិតត្រូវជាដើមហេតុដំបូងដែលដឹកនាំកាយ វាចារ និងចិត្ដរបស់យើងឲ្យដើរតាមផ្លូវត្រូវ ធ្វើឲ្យចិត្ដស្ងប់សប្បាយរីករាយយូរអង្វែង។ ហើយនេះបើតាមព្រះសម្មាសម្ពុទ្ធ សេចក្ដីសុខរីករាយផ្លូវចិត្ដគឺជាបរមសុខ ដែលគ្មានសេចក្ដីសុខណាអាចប្រៀបបាន។ បើតាមដីការបស់ព្រះតេជគុណ Matthieu Ricard បានមានប្រសាសន៍ពន្យល់បន្ថែមចំពោះរឿងនេះ៖
សំឡេង Matthieu៖
បើតាមប្រសាសន៍របស់លោកបណ្ឌិតសាស្រ្ដាចារ្យ Richard Davidson អ្នកចិត្ដសាស្រ្ដពីសហរដ្ឋអាម៉េរិកបានឲ្យដឹងថា សារដ៏សំខាន់សម្រាប់យើងយកទៅគិតនោះគឺថាយើងអាចផ្លាស់ប្ដូរខួរ ក្បាលរបស់យើង តាមរយៈការផ្លាស់ប្ដូរការគិតផ្លូវចិត្ដរបស់យើង។ ហើយប្រសិនបើលោកអ្នកគិតថា លោកអ្នកមិនចង់ ឬមិនចូលចិត្ដសម្មាធិទេនោះ អ្នកប្រាជ្ញជាច្រើនមានព័ស្ដុតាងល្អៗដែលបង្ហាញឲ្យដឹងថា ការស្ម័គ្រចិត្ដជួយអ្នកដទៃ ការមានក្ដីមេត្ដាករុណាធម៌ចំពោះអ្នកដទៃក៏អាចធ្វើឲ្យអ្នកមាន ការសប្បាយចិត្ដរីករាយជាងមុនផងដែរ។
សំឡេង Dr Post៖
បាទ! លោក លោកស្រី និងមិត្ដអ្នកស្ដាប់ទាំងអស់ជាទីមេត្រី! អំបាញ់មិញនេះគឺជាប្រសាសន៍របស់លោកបណ្ឌិតសាស្រ្ដាចារ្យ Stephen Post អ្នកស្រាវជ្រាវជាតិអាម៉េរិកម្នាក់ដែលបានសិក្សាអំពីវិទ្យាសាស្រ្ដ នៃការធ្វើឲ្យមនុស្សយើងសប្បាយរីករាយតាមផ្លូវចិត្ដ។ ដូច្នេះនិយាយរួមទៅ ការមានសេចក្ដីល្អ ការសណ្ដោសប្រណី ការមានមេត្ដាករុណាធម៌ ការជួយទុក្ខធុរៈអ្នកដទៃ ការជួយជ្រោមជ្រែងអ្នកខ្សោយជាងខ្លួនគឺសុទ្ធតែជាបច្ច័យដែលនាំ ទៅរកសេចក្ដីសុខផ្លូវចិត្ដយូរអង្វែង មិនមែនមាសប្រាក់ទ្រព្យសម្បត្ដិ វីឡាហឺហា ការលេងល្បែង ឬការមានប្រពន្ធពីរប្រពន្ធបី ស្រីញីផ្ដេសផ្ដាសខាងក្រៅដូចអ្នកខ្លះបានមានការយល់ច្រឡំនោះទេ។ ហើយទាំងនេះគឺមានការបញ្ជាក់ច្បាស់ពីការស្រាវជ្រាវរបស់អ្នក ប្រាជ្ញចិត្ដសាស្រ្ដល្បីៗនៃប្រទេសលោកខាងលិច និងប្រទេសលោកខាងកើត។ ហើយនៅពេលនេះ វិទ្យាសាស្រ្ដនៃការធ្វើឲ្យមនុស្សយើងសប្បាយរីករាយតាមផ្លូវ ចិត្ដភាគទី២ ដែលជាភាគបញ្ចប់របស់យើងត្រូវដល់ពេលចប់តែប៉ុណ្ណេះ។ សូមអរគុណចំពោះការតាមដានស្ដាប់ និងសូមជំរាបលា៕
(រៀបចំកម្មវិធីដោយ ឃុន អាឡិច)
Filed under: ព័ត៌មាន
