ការរាប់ចំនួនរោមនៅលើស្បែក ឬការរាប់សរសៃសក់គឺជាបញ្ហាមួយដែលលំបាក
ត្រូវចំណាយពេលយូរ ហើយពេលខ្លះរាប់មិនបានត្រឹមត្រូវឡើយ។ ប៉ុន្ដែនៅពេល
នេះ កម្មវិធីកុំព្យូទ័រថ្មីអាចធ្វើការវិភាគ និងរាប់រោម ឬសរសៃសក់បានយ៉ាងត្រឹមត្រូវ
ដោយយើងមិនបាច់ហត់នឿយ។
បណ្ដាអ្នកស្រាវជ្រាវពីអង្គការស្រាវជ្រាវ និងស៊ើបអង្កេតខាងវិទ្យាសាស្រ្ដរបស់
ប្រទេសអូស្រ្ដាលីហៅកាត់ថា CSIRO នៅក្រុងស៊ីដនីយ៍ប្រទេសអូស្រ្ដាលីបាន
រកឃើញនូវបច្ចេកវិទ្យាថ្មីនេះ តាមរយៈការសហការជាមួយនឹងក្រុមហ៊ុនអង់គ្លេស
មួយដែលផលិតគ្រឿងថែទាំស្បែក។ គេរំពឹងថា បច្ចេកវិទ្យាថ្មីនេះ នឹងធ្វើឲ្យអ្នក
វិទ្យាសាស្រ្ដមានការងាយស្រួលនៅក្នុងការធ្វើតេស្ដលើប្រសិទ្ធភាពនៃការព្យាបាល
មនុស្សតម្ពែកក្បាល និងថ្នាំលាបជម្រុះរោម។
ក្រៅពីនេះគេអាចប្រើបច្ចេកវិទ្យានេះដើម្បីតាមដានមើលសរសៃជាតិប្រូតេអ៊ីន
នៅក្នុងកោសិកាសរីរាង្គ ព្រមជាមួយគ្នានេះ គេក៏អាចប្រើវាដើម្បីតាមដានមើល
កន្លែងដែលប្រះនៅតាមដងផ្លូវ ឬធ្វើការតាមដានកូនសរសៃឈាមនៅក្នុងរេទីន
នៃគ្រាប់ភ្នែករបស់យើងដែរ៕
Filed under: ព័ត៌មាន | Leave a Comment »
