«តែ» ផលិត​ពី​ស្លឹក​ស្វាយ​ទប់ទល់​នឹង​ជំងឺ​ទឹក​នោម​ផ្អែម

ពី​មួយ​ថ្ងៃ​ទៅ​មួយថ្ងៃ​ អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ មាន​កាន់​តែ​ច្រើន​ឡើងៗ​ ហើយ​មូលហេតុ​ស្ទើរ​តែ​១០០​ភាគរយ​ បណ្ដាល​មក​ពី​ការ​ទទួលទាន​ខុស​ ឬ​ទទួលទាន​មិន​បាន​ត្រឹមត្រូវ​។
នៅ​ពេល​ដែល​យើង​ពិនិត្យ​ឃើញ​ថា​ មាន​ជំងឺ​ទឹក​នោម​ផ្អែម​ អ្នក​ជំងឺ​គ្រប់​រូប​ត្រូវ​មើល​ថែទាំ​សុខភាព​របស់​ខ្លួន​ ជាពិសេស​លើស​ពេល​ធម្មតា​ទ្វេ​ដង​។ អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺ​ ការ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​មិន​ឲ្យ​ឡើង​ខ្ពស់​លើស​កំណត់​។
វិធី​សាមញ្ញ​ៗ​ដែល​គ្រប់គ្នា​អាច​ជួយ​ខ្លួនឯង​បាន​នោះ​គឺ​ការ​ទទួលទាន​ អាហារ​ដើម្បី​សុខភាព​ហាត់ប្រាណ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់​និង​កុំ​តប់ប្រមល់​។
ក្រៅ​ពី​នេះ​ វិធី​បុរាណ​ដូចជា​ការ​ប្រើ​រុក្ខជាតិ​ឱសថ​ ដែល​មាន​នៅ​ជុំវិញ​របង​ផ្ទះ​ គឺ​ជា​ជម្រើស​មួយទៀត​ដែល​អាច​ជួយ​បាន​ ព្រោះ​បើ​បែរ​ត្រឡប់​មើល​ទៅ​ក្រោយ​នោះ​ អ្នក​នឹង​បាន​ឃើញ​ថា​ មនុស្ស​ជំនាន់​មុន​បាន​យក​រុក្ខជាតិ​ខ្លះ​ដូចជា​ ស្វាយ​ ដែល​ជា​រុក្ខជាតិ​ហូប​ផ្លែ​ចំណាស់​បំផុត​នៅ​លើ​លោក​មក​ប្រើ​សម្រាប់​ព្យាបាល ​ជំងឺ​ទឹកនោម​ផ្អែម​តាំង​ពីដើម​មក​ ដោយ​នាំ​យក​ស្លឹក​ស្វាយ​មក​ស្ងោរ​ទឹក​ផឹក​។ ចូរ​មើល​របៀប​ធ្វើ​ទាំងអស់​គ្នា​៖
មុន​ដំបូង​ត្រូវ​រក​ស្លឹក​ស្វាយ​១៣-១៦​ សន្លឹក​លាង​ឲ្យ​ស្អាត​។ បន្ទាប់​មក​យក​ទៅ​ស្ងោរ​ជា​មួយ​ទឹក​ស្អាត​មួយ​ចាន​គោម​ដោយ​កម្ដៅ​ភ្លើង​តិច​ ៗ​ ប្រមាណ​ជា​មួយ​ម៉ោង​។ នៅ​ក្នុង​កំឡុង​ពេល​នោះ​បើ​សិន​ជា​ខះ​ទឹក​គឺ​អាច​បន្ថែម​ទឹក​ជា​បណ្ដើរ​ៗ​ រួច​ហើយ​ពន្លត់​ភ្លើង​ទុកចោល​នៅ​លើ​ចង្ក្រាន​មួយ​យប់​ពេល​ព្រឹក​ឡើង​ត្រង​យក ​«តែ»​ ផឹក​ពេល​ពោះ​ទំនេរ​ជាប់​ៗ​គ្នា​ ៣-៤ ​ថ្ងៃ​ ប៉ុន្តែ​ត្រូវ​ចៀសវាង​អាហារ​ដែល​មាន​ជាតិ​ផ្អែម​ផង​ដែរ​។
ការ​មើលថែ​អ្នក​ជំងឺ​ទឹកនោម​ផ្អែម​ គួរ​មើល​ថែ​រាងកាយ​ទាំង​មួល​ ក្រៅ​ពី​ធ្វើ​ឲ្យ​រាងកាយ​ត្រូវ​ពឹងពាក់​ថ្នាំ​កាន់​តែ​តិច​ និង​ បន្ថយ​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​បាន​ហើយ​នោះ​ សុខភាព​ទូទៅ​ និង​គុណភាព​ជីវិត​ក៏​នឹង​ល្អ​ប្រសើរ​ឡើង​ផង​ដែរ​៕

ដើមកំណើត​នៃ​បក្ស​កុម្មុយនីស្ត​កម្ពុជា

មុននឹង​ក្លាយទៅជា​បក្ស​មួយឯករាជ្យ ចលនា​កុម្មុយនីស្ត​ខ្មែរ​គឺជា​សាខា​មួយ​របស់​បក្ស​កុម្មុយនីស្ត​ឥណ្ឌូចិន ដែល​រួមមាន​ វៀតណាម កម្ពុជា និង​ឡាវ។ ក្រោយពី​បំបែក​ខ្លួន​ចេញពី​បក្ស​កុម្មុយនីស្ត​ឥណ្ឌូចិន​ ចលនាកុម្មុយនីស្ត​ខ្មែរ​បាន​ទៅបង្កើត​បក្ស​កុម្មុយនីស្ត​ឯករាជ្យមួយ ដោយ​ដាក់​ឈ្មោះថា បក្សប្រជាជន​បដិវត្តន៍ខ្មែរ។
បក្ស​កុម្មុយនិស្ត​ឥណ្ឌូ​ចិន
លទ្ធិកុម្មុយនិស្ត ​បាន​រីកសាយ​នៅ​ទូទាំង​ពិភពលោក តាមរយៈ​ចរន្ត​ប្រឆាំង​នឹង​អាណានិគម​ នៅ​ក្រោយ​សង្រ្គាមលោក​លើកទីពីរ។ នៅ​ឥណ្ឌូចិន រួម​មាន​ប្រទេសកម្ពុជា វៀតណាម និងឡាវ ដែល​ស្ថិត​ក្រោម​អាណានិគម​​បារាំង​ ក៏​មាន​ចលនា​កុម្មុយនីស្ត​មួយ​ដែរ គឺ បក្សកុម្មុយនីស្ត​ឥណ្ឌូចិន ដែល​បង្កើត​​ឡើង​ដោយ ហូ ជីមិញ នៅ​ឆ្នាំ១៩៣០ ហើយ​ប្រមូលផ្តុំ​ចលនា​កុម្មុយនិស្ត​ដែល​មក​ពី​ប្រទេស​ទាំងបី​នៅឥណ្ឌូចិន​នេះ។
​នៅកម្ពុជា សាខា​បក្ស​កុម្មុយនិស្ត​ឥណ្ឌូចិន​ត្រូវ​បាន​បង្កើត​ឡើង ​នៅឆ្នាំ​១៩៤២ ដោយអាចារ្យ​មៀន ហៅ សឺនង៉ុកមិញ។ យោង​តាម​លោកស្រី Elizabeth Becker ឈ្មោះ សឺនង៉ុកមិញ នេះ គឺ​ជា​ការច្របាច់​បញ្ចូលគ្នា​រវាង​សឺនង៉ុកថាញ់ និងហូជីមិញ។ ការធ្វើ​បែបនេះ គឺ​ក្នុង​គោលដៅ​ឆ្លៀត​យក​​ចំនេញ​ពី​ប្រជាប្រិយភាព​របស់​សឺនង៉ុកថាញ់ ដែល​ជា​ប្រមុខ​ដឹកនាំ​ចលនា​ប្រឆាំង​បារាំង​ដ៏​ល្បីល្បាញ​មួយ គឺ​ចលនាខ្មែរឥស្សរៈ។ ប៉ុន្តែ សឺនង៉ុកថាញ់​ មិនមែន​ជា​ជន​កុម្មុយនិស្តនោះទេ។
បក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ
នៅឆ្នាំ ១៩៥១ សឺនង៉ុកមិញ ថែម​ទាំង​បាន​បង្កើត​ចលនា​ប្រដាប់​អាវុធ​​មួយ ដោយ​ដាក់​ឈ្មោះ​ថា សមាគមខ្មែរឥស្សរៈ ទៀត ​ផង ដែល​ជាហេតុ​នាំ​ឲ្យ​មាន​ការភ័ន្តច្រលំ [...]