Posted on January 11, 2009 by happylkt
រវាងប្រទេស Ukraine និងRussie
មាន ផ្ទុះឡើងទៀតហើយនូវអ្វីដែលគេហៅថា “ សង្គ្រាមឧស្ម័ន “។ នេះបណ្តាលមកពីរុស្ស៊ីបិទក្បាលម៉ាស៊ីនឈប់បង្ហូរឧស្ម័នទៅ ផ្គត់ផ្គង់ដល់តម្រូវការរបស់អ៊ុយក្រែន។ ហេតុផលដែលជំរុញឲ្យរុស្ស៊ីបិទក្បាលម៉ាស៊ីនឈប់បង្ហូរឧស្ម័នពេល នេះ មកពីភាគីអ៊ុយក្រែនពុំព្រមសងបំណុលទៅឲ្យរុស្ស៊ីឲ្យបានដាច់ស្រេច ចំពោះឧស្ម័នដែលមានផ្តល់ទៅ ក្នុងឆ្នាំ ២០០៨ ។ ចំណែកសហភាពអឺរ៉ុបដែលប្រើប្រាស់ដល់ទៅ១/៤ នៃឧស្ម័នរុស្ស៊ីសំរាប់តម្រូវការរបស់ខ្លួន កំពុងព្រួយបារម្ភខ្លាចក្រែងទទួលឧស្ម៍នមិនបានគ្រប់គ្រាន់ដូចកាល ពី ២ឆ្នាំមុន។
កាលពី២ឆ្នំាមុនហ្នឹង មានករណីបែបនេះកើតឡើងម្តងហើយនឹងដែលកាលណោះ រស្ស៊ីបានចោទអ៊ុយក្រែនថាបានលួចបូមយកអស់មួយភាគនូវឧស្ម័នដែល បង្ហូរកាត់តាមដែនដីរបស់ខ្លួន ពីព្រោះឧស្ម័នដល់ទៅ៨០%ដែលបង្ហូរពីRussieទៅបណ្តាប្រទេសនៃសហភាព អឺរ៉ុប ពិតជាឆ្លងកាត់តាមដែនដី Ukraine ដោយចៀសមិនរួច។ ប៉ុន្តែទាំងRussie
ទាំងUkraine សុទ្ធតែនាំគ្នាសន្យាថា នឹងបំពេញនូវរាល់កាតព្វកិច្ចខ្លួនក្នុងវិស័យនេះ នៅចំពោះមុខសហភាពអឺរ៉ុប។
Filed under: Uncategorized | Leave a Comment »
Posted on January 11, 2009 by happylkt
ក្រុមហ៊ុន EZECOM បានផ្ដល់ជូនជម្រើសអ៊ីនធឺណិត និងបង្កើនស្តង់ដារបណ្ដាញទំនាក់ទំនងមានល្បឿនលឿន និងគួរឲ្យទុកចិត្ត ដែលអាចបំពេញតម្រូវការចាំបាច់របស់មនុស្សសម័យថ្មីក្នុងយុគសម័យ បច្ចេកវិជ្ជាដ៏ទំនើបនេះ។
លោកអ្នកអាចលេងហ្គេមកម្សាន្តពេញ២៤ម៉ោង ស្ដាប់វិទ្យុផ្សាយដោយផ្ទាល់ និងអាចទាញយកកម្មវិធីទូរទស្សន៍នានា ភ្ជាប់បណ្ដាញ International VoIP ផ្ញើសារបានលឿនដូចចិត្ត និងភ្ជាប់បណ្ដាញជាច្រើនទៀតតាមរយៈប្រព័ន្ធ WIMAX ដែលជាកញ្ចប់សេវាកម្ម EZECOM Lifestyle អាចផ្ដល់ជូនតាមតម្រូវការរបស់មនុស្សគ្រប់រូបគ្រប់ពេលវេលា។
EZECOM ជឿជាក់ថា មនុស្សគ្រប់គ្នាគួរតែមានឱកាសអាចប្រើប្រាស់អ៊ីនធឺណិតក្នុង លក្ខខណ្ឌដ៏សាមញ្ញមួយ ដូច្នេះហើយទើបក្រុមហ៊ុនបង្កើតឡើងនូវជម្រើសដ៏ល្អដែលមានតម្លៃ ត្រឹមតែ២៩ដុល្លារក្នុងមួយខែ។ កញ្ចប់សេវាកម្មផ្សេងទៀតក៏មានផ្ដល់ជូនយ៉ាងពិសេសតាមតម្រូវការ នានាផងដែរ។ ឥឡូវនេះលោកអ្នកអាចរក្សាទំនាក់ទំនងជាមួយមិត្តភក្ដិ និងភ្ជាប់ទំនាក់ទំនងទៅកាន់ពិភពលោកបានយ៉ាងងាយស្រួលដោយពុំមាន បញ្ហាចោទផ្នែកហិរញ្ញវត្ថុ។ ទន្ទឹមនឹងនេះលោកអ្នកមិនចាំបាច់បង់ថ្លៃសេវាកម្មទូរស័ព្ទ ឬថ្លៃរៀបចំដំឡើងឡើយ។ ជាមួយ EZECOM លោកអ្នកក៏មិនចាំបាច់ភ្ជាប់បណ្ដាញទូរស័ព្ទ ឬភ្ជាប់បណ្ដាញខ្សែកាប្លិ៍ឡើយ។ ជាមួយ WiMAX លោកអ្នកគ្រាន់តែភ្ជាប់ជាមួយកុំព្យូទ័រ និងចរន្តអគ្គិសនីជាការសេ្រច។
ជាមួយការផ្ដល់ជូនបណ្ដាញភ្ជាប់អ៊ីនធឺណិតដែលមានល្បឿនលឿនរួម ផ្សំជាមួយសេវាកម្មបម្រើអតិថិជនប្រកបដោយគុណភាព ក្រុមហ៊ុន EZECOM បានឈានមុខគេក្នុងវិស័យអ៊ីនធឺណិតនៅក្នុងប្រទេស។ បណ្ដាញសេវាកម្មរបស់ក្រុមហ៊ុនផ្ដោតទៅលើអ្នកប្រើប្រាស់ទាំង ទ្រង់ទ្រាយតូច និងទ្រង់ទ្រាយធំ ដោយកញ្ចប់សេវាកម្មនីមួយៗត្រូវបានផ្ដល់ជូនស្របតាមតម្រូវការជា ចាំបាច់របស់អតិថិជនដែលជាអ្នកប្រើប្រាស់គ្រប់រូប៕
Filed under: ព័ត៌មាន | Leave a Comment »
Posted on January 11, 2009 by happylkt
មន្ត្រីប៉ូលិសចរាចរណ៍បានឲ្យដឹងថា ចំនួនអ្នកពាក់មួកសុវត្ថិភាពមានការ
កើនឡើងយ៉ាងខ្លាំងនៅក្រោយពេលដែលការផាកពិន័យ និងការពង្រឹង
ច្បាប់បានចាប់ផ្តើមតាំងពីថ្ងៃទី១មករាដើមឆ្នាំមក។
នាង មាន សួស្តី ធ្វើសេចក្តីរាយការណ៍ពីទីក្រុងភ្នំពេញ។
លោក ទឹន ប្រសើរ ប្រធានការិយាល័យប៉ូលិសចរាចរណ៍រាជធានីភ្នំពេញ
បានឲ្យដឹងថា ប្រជាពលរដ្ឋដែលបានប្រើប្រាស់មួកសុវត្ថិភាពនៅពេលធ្វើ
ដំណើរបានកើនឡើងជាង៨០% ចាប់តាំងពីដើមខែនេះមក។
លោកបានបញ្ជាក់ថា ប្រជាពលរដ្ឋមានការភ្ញាក់រលឹកក្នុងការការពារ
សុវត្ថិភាពរបស់ខ្លួនដោយក្នុងនោះលោកសង្កេតឃើញថា មិនត្រឹមតែអ្នក
បើកបរនោះទេ សូម្បីតែអ្នកជិះពីក្រោយភាគច្រើនក៏មានមួកសុវត្ថិភាព
ពាក់ដែរ។ (សំឡេងលោក ទឹន ប្រសើរ)
ចាប់តាំងពីថ្ងៃទី១មករាមក ប៉ូលិសបានផាកពិន័យអ្នកធ្វើដំណើរដែល
គ្មានមួកសុវត្ថិភាពចំនួន៣០០០រៀល។
អ្នកស្រី សាន សុជាតា ប្រធានកម្មវិធីសុវត្ថិភាពចរាចរណ៍នៃអង្គការជន
ពិការអន្តរជាតិបែលហ្សិកបានឲ្យដឹងថា ថ្វីបើអ្នកពាក់មួកសុវត្ថិភាពបាន
កើនឡើងរហូតដល់៨០%ក៏ពិតមែន ក៏ប៉ុន្តែគេនៅតែមានការព្រួយបារម្ភ
ទៅលើគុណភាពរបស់មួក។
អ្នកស្រីបានឲ្យដឹងថា ប្រជាពលរដ្ឋភាគច្រើនបានទិញមួកដែលមានតម្លៃ
ថោក ហើយពុំមានគុណភាពល្អនោះទេ។ ដូច្នេះហើយបានជាគណៈកម្មាធិការ
ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកដែលមានរដ្ឋមន្ត្រីក្រសួងសាធារណការជា
ប្រធាននោះបានកំពុងបង្កើតស្តង់ដារមួកសុវត្ថិភាពដើម្បីរឹតបន្តឹងក្រុមហ៊ុន
និងអាជីវករទាំងអស់ឲ្យលក់មួកទៅតាមស្តង់ដារដែលអាចការពារជីវិតអ្នក
បើកបរបាន។
ទោះបីយ៉ាងណាក៏ដោយអ្នកស្រី សាន សុជាតា បានប្រាប់វិធីណែនាំងាយៗ
ក្នុងការជ្រើសរើសមួកសុវត្ថិភាពដែលមានគុណភាពដោយក្នុងនោះត្រូវយក
ដៃទៅសង្កត់លើស្នោផ្នែកខាងក្នុងនៃមួក។ ប្រសិនបើស្នោនោះមានសភាព
ស្វិតហាប់ណែននោះបញ្ជាក់ថាមួកនោះមានគុណភាពមាំល្អ ហើយវិធីសាស្ត្រ
ណែនាំនេះនឹងត្រូវចាក់ផ្សាយនៅតាមស្ថានីយ៍ទូរទស្សន៍នាពេលឆាប់ៗខាង
មុខនេះ។ (សំឡេងអ្នកស្រី សាន សុជាតា)
រដ្ឋាភិបាលកម្ពុជាធ្លាប់បានប្រកាសថា គ្រោះថា្នក់ចរាចរណ៍គឺជាមហន្តរាយធំ
ទីពីរដល់ប្រជាពលរដ្ឋបន្ទាប់ពីជំងឺអេដស៍។
របាយការណ៍របស់អង្គការជនពិការអន្តរជាតិបែលហ្សិកបានឲ្យដឹងថា តួលេខ
គ្រោះថា្នក់មានការកើនឡើងជាលំដាប់។ កាលពីឆ្នាំ២០០៧ជាមធ្យមមាន
មនុស្ស៤នាក់បានស្លាប់ក្នុងមួយថ្ងៃ ក៏ប៉ុន្តែបានកើនឡើងច្រើនជាង៤នាក់នៅ
ខែចុងក្រោយនេះ ហើយអ្នកដែលគ្រោះថ្នាក់ដល់អាយុជីវិត គឺដោយសារ
ប៉ះពាល់ត្រូវក្បាលដែលជនរងគ្រោះពុំបានពាក់មួកសុវត្ថិភាព៕
Filed under: ព័ត៌មាន | Leave a Comment »