Posted on January 4, 2009 by happylkt
មន្ត្រីអ្នកនាំពាក្យរដ្ឋាភិបាលបានថ្លែងនៅថ្ងៃទី៣ ខែមករានេះថា អាជ្ញាធរខ្មែរបានកំណត់មុខសញ្ញាអ្នកដែលដាក់គ្រាប់បែកច្នៃក្បែរ អគាររដ្ឋាភិបាលពីរកន្លែងផ្សេងៗគ្នានោះហើយ ប៉ុន្តែមិនទាន់អាចប្រាប់ពីអត្តសញ្ញាណឡើយ ដោយទុកលទ្ធភាពឲ្យសមត្ថកិច្ចធ្វើការតាមដាននិងស៊ើបអង្កេតជាបន្ត ទៀត។
AFP Photo
សមាជិក នៃក្រុមជំនាញផ្នែកគ្រាប់បែកពិនិត្យគ្រាប់បែកច្នៃដែលត្រូវគេ បង្កៃនៅមុខក្រសួងការពារជាតិក្នុងក្រុងភ្នំពេញ នាថ្ងៃទី២ មករា ២០០៩។
លោក ខៀវ កាញារីទ្ធ បានថ្លែងប្រាប់វិទ្យុអាស៊ីសេរីឲ្យដឹងដូច្នេះថា ៖ «យើង មានមុខសញ្ញាខ្លះហើយ ប៉ុន្តែអត់ទាន់អាចនិយាយបានទេ។ មុខសញ្ញាយើងបានសម្គាល់ខ្លះ ទុកឲ្យអាជ្ញាធរធ្វើការបន្តិចទៀត កុំឲ្យវាបែកសម្បុក»។
ការរកឃើញគ្រាប់បែកច្នៃដាក់ចោលពីរន្លែងផ្សេងគ្នានោះ គឺមួយគ្រាប់នៅក្បែរក្រសួងការពារជាតិ និងចំនួនពីរគ្រាប់ផ្សេងទៀតនៅខាងកើតទីស្តីការគណៈរដ្ឋមន្ត្រីក្បែរ ស្ថានីយទូរទស្សន៍រាជធានីភ្នំពេញ ប៉ុស្តិ៍លេខ៣។
អាជ្ញាធរបានរកឃើញគ្រាប់បែកច្នៃទាំងនោះ នៅមុនពេលដែលប្រទេសកម្ពុជាជិតនឹងរៀបចំទិវាបុណ្យជាតិដ៏ធំលើកទី ៣០ នៅថ្ងៃទី៧ ខែមករា ជាថ្ងៃជ័យជំនះលើរបបប៉ុលពតនោះ។
លោក ខៀវ កាញារីទ្ធ ជារដ្ឋមន្រ្តីនៃក្រសួងព័ត៌មាន បានមានប្រសាសន៍ទៀតថា ក្រុមអ្នកដាក់គ្រាប់បែកនោះគឺជាក្រុមដែលប្រឆាំងនឹងថ្ងៃ៧ មករា។
លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ មានប្រសាសន៍បន្ថែមដូច្នេះទៀតថា ៖ «ក្រុមដែលភាគច្រើនជាក្រុមដែលប្រឆាំងនឹង ៧ មករា ហ្នឹង»៕
Filed under: ព័ត៌មាន | Leave a Comment »
Posted on January 4, 2009 by happylkt
បណ្តាមន្រ្តី ព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរ បានសម្តែងប្រតិកម្មយ៉ាង
ខ្លាំងទៅនឹងការចាក់ផ្សាយល្ខោនអូប៉េរ៉ា (រឿងទីដំរីយំ) ជាអ្វីដែលគេ
ចាត់ទុកថា បានប្រមាថនិងជាន់ឈ្លីព្រះពុទ្ធសាសនាយ៉ាងធ្ងន់ធ្ងរ
ហើយបានអំពាវនាវ មិនឲ្យមានការចាក់ផ្សាយឡើងវិញតាមកញ្ចក់
ទូរទស្សន៍ថែមទៀតផង។
សូមស្តាប់របាយការណ៍របស់លោកខេមរា សេរីរ័ត្ន ពីទីក្រុងភ្នំពេញ៖
ដោយបញ្ចេញប្រតិកម្មព្រមគ្នាៗ សម្តេចព្រះសង្ឃរាជនន្ទ ង៉ែត ព្រម
ទាំងរដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនាផងដែរនោះ បាននិយាយថា ខ្លួនធ្វើសូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្កការចំពោះក្រុមហ៊ុន
ផលិតល្ខោនអូប៉េរ៉ា “រឿងទីដំរីយំ” ដែលបានចាក់ផ្សាយតាមទូរទស្សន៍
CTN កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០០៨ ដែលពិតជាបានសម្តែងមិន
គប្បីចំពោះព្រះពុទ្ធសាសនា។
នៅក្នុងលិខិតរបស់សម្តេចព្រះសង្ឃរាជ បានបញ្ជាក់ថា តួសម្តែងស្លៀក
ពាក់ស្បង់ជីពរ និងកោរសក់ធ្វើជាព្រះសង្ឃ ប៉ុន្តែបែរជារាំច្រៀងកៀកកើយ
សម្តែងអាការៈច្រឡើសបើស ច្រឡោងខាម ច្រងេងច្រងាង ដែលផ្ទុយ
ពីតួអង្គពិត ក្នុងរឿងទុំទាវអក្សរសិល្ប៍ខ្មែរ។
បន្ថែមលើសពីនេះ សម្តេចព្រះសង្ឃរាជ បានចាត់ទុកថា តួអង្គដែល
បានសម្តែងធ្វើជាអ្នកបួសនោះ ពិតជាប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះព្រះ
រតនត្រ័យ ដែលជាសរណវត្ថុដ៏កំពូល ក្នុងព្រះពុទ្ធសាសនា ដែលបាន
ចារឹកទុកក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា៤៣
ដែលចែងថា “ព្រះពុទ្ធសាសនា ជាសាសនា របស់រដ្ឋ”។
សម្រាប់អ្នកដែលបានទស្សនា ការចាក់ផ្សាយឡើងវិញតាមកញ្ចក់
ទូរទស្សន៍CTN ក៏បានបញ្ចេញយោបល់របស់ខ្លួនផងដែរ។ លោក
ចេង ស្រ៊ុន បានថ្លែងឲ្យដឹងយ៉ាងដូច្នេះ ។
(សម្លេងលោកចេង ស្រ៊ុន)។
ជាមួយនឹងប្រតិកម្មនេះ លោកប៉ុល វិបូ អគ្គនាយករងទូរទសន្សន៍CTN
បានបដិសេធមិនធ្វើអត្ថាធិប្បាយណាមួយនោះទេ ប៉ុន្តែលោកគ្រាន់តែ
បញ្ជាក់ថា លោ្ខនរបៀបនេះនឹងមិនមានវត្តមានទៀត នៅលើកញ្ចក់
ទូរទស្សន៍របស់លោក។
សូមបញ្ជាក់ផងដែរថា រឿងទីដំរីយំ [...]
Filed under: ព័ត៌មាន | Leave a Comment »
Posted on January 4, 2009 by happylkt
នៅរសៀលថ្ងៃសុក្រម្សិលមិញនេះ គ្រាប់បែក៣គ្រាប់នៅដាច់ពីគ្នា ត្រូវបានគេរក
ឃើញ នៅក្នុងសួនច្បារក្នុងក្រុងភ្នំពេញក្បែរស្ថានីយរថភ្លើងនិងទីស្តីការក្រសួង
ការពារជាតិ។ មន្រ្តីសមត្ថកិច្ចបានធ្វើការកម្ទេចចោលគ្រាប់បែកនោះដោយមិន
បណ្តាលឲ្យមានមនុស្សរងគ្រោះនោះទេ។ លោកសរ សុវណ្ណារ៉ា ធ្វើសេចក្តីរាយ
ការណ៍លម្អិតពីរាជធានីភ្នំពេញ។
មន្រ្តីជាន់ខ្ពស់អង្គភាពសកម្មភាពកម្ចាត់មីនកម្ពុជា បានឲ្យដឹងថា ការបង្កៃរគ្រាប់
បែកចំនួន៣គ្រាប់ គឺជាចេតនាបង្កភេរវកម្មនៅក្នុងទីក្រុងភ្នំពេញ។ លោក ឃឹម
សោភ័ណ្ឌ ប្រធានអង្គភាពសកម្មភាពកម្ចាត់មីនកម្ពុជាបានមានប្រសាសន៍ថាការ
ដាក់គ្រាប់បែកនេះ គឺមានបំណងបង្កសំឡេងភ្ញាក់ផ្អើលចលាចលក្នុងសង្គម។
(សំឡេងលោក ឃឹម សោភ័ណ្ឌ)
លោក ឃឹម សោភ័ណ្ឌ បានឲ្យដឹងទៀតថា គ្រាប់បែកនោះ គឺជាប្រភេទគ្រាប់កែ
ច្នៃសាមញ្ញ។
(សំឡេងលោក ឃឹម សោភ័ណ្ឌ)
សូមបញ្ជាក់ថា នៅរសៀលម៉ោងមួយថ្ងៃសុក្រម្សិលមិញ គ្រាប់បែក
ចំនួន៣គ្រាប់ត្រូវបានគេរកឃើញនៅដាច់ពីគ្នាដោយ២គ្រាប់ត្រូវបាន
គេរកឃើញនៅលើចិញ្ចើមថ្នល់ខាងមុខក្រុមហ៊ុនទូរស័ព្ទ Nokia និង
មួយគ្រាប់ទៀតត្រូវបានគេរកឃើញនៅក្នុងសួនក្បែរទីស្តីការក្រសួង
ការពារជាតិ ដែលស្ថិតនៅលើវិថីសហព័ន្ធរុស្ស៊ី។
លោកឧត្តមសេនីយ៍ឯក សៅ សុខា មេអគ្គបញ្ជាការកងរាជអាវុធ
ហត្ថលើផ្ែទប្រទេសបានមានប្រសាសន៍ សមត្ថកិច្ចនៅមិនទាន់អាច
សន្ឋិដានពីមុខសញ្ញាជនដាក់គ្រាប់បែកនេះនៅឡើយទេ។
(សំឡេងលោកឧត្តមសេនីយ៍ឯក សៅ សុខា)
លោកសៅ សុខា បានមានប្រសាសន៏ថា សកម្មភាពដាក់គ្រាប់បែក
នេះ គឺជាការរំខានសណ្ឋាប់ធ្នាប់សង្គម។
(សំឡេងលោក សៅ សុខា)
សូមបញ្ជាក់ថា ចាប់ពីម៉ោង៤រសៀល ដល់ម៉ោងជាង៥រសៀលទើបក្រុម
ស៊ីម៉ាក់បានកម្ទេចគ្រាប់ទាំង៣នោះរួចរាល់។
កំណាត់ផ្លូវសហព័ន្ធរូស្សី ពីផ្លូវនរោត្តម ទៅទល់ខាងលិចក្រសួងការពារ
ជាតិ ត្រូវបានបិទចរាចរណ៍ ដែលជាផ្លូវសំខាន់ចេញពីទីក្រុងឆ្ពោះទៅ
ព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
បញ្ហានេះ បានធ្វើឲ្យស្ទះចរាចរណ៍ស្ទើរមួយចំហៀងក្រុងរហូតដល់ម៉ោងជាង៧
យប់ គាប់ជួនជាថ្ងៃរៀបអាពាហ៍ពិពាហ៍កូនស្រីរបស់លោកនាយករដ្ឋមន្រ្តីទៀត
ផង។
លោក ឃឹម សោភ័ណ្ឌ [...]
Filed under: ព័ត៌មាន | Leave a Comment »