ស្តេហ្គូស័រនៅសម័យអង្គរ រឺ តើបណ្តាញ​អ៊ិនធើណេត បង្កើតទេវកថាខ្មែរថ្មីមួយយ៉ាងដូចម្តេច?

ការពិភាក្សា ​មិនមែនកើតមានឡើងនៅពេលអតីតកាលនោះទេ ហើយជាទូទៅ ការពិភាក្សា​គ្នានេះ​បាន​បង្កើត​ជា​វេទិកា​ដ៏លីលា តិចរឺច្រើនមួយ ពាក់ព័ន្ធ​នឹង​ «ភាពអាថ៌កំបាំង» និង​ «ភាពចម្លែក» នៃពិភពផែនដី​ដ៏ចំណាស់​របស់យើង​មួយ​នេះ។ វេទិកា​មួយ​នេះពិភាក្សា​លើ​ប្រធាន​បទ​មួយ គឺ​ តើ​ស្តេហ្គូស័រ​ (ពូជសត្វ​ដាយ​ណូស័រ​មួយប្រភេទ​​ដែល​បាន​ផុត​ពូជ​ កាល​ពី​១៤០​លាន​ឆ្នាំមុន​)  មាន​ជីវិត​នៅ​​សម័យ​អង្គរ​ ដែល​សំបូរ​ទៅដោយ​ប្រាង្គ​ប្រាសាទ​ជា​ច្រើន​ កសា​ង​នៅ​ចន្លោះ​សតវត្ស​ទី​៩ ដល់សតវត្ស​ទី​១៤ ដែររឺទេ?ទោះ​បី​ជា​​សំណួរ ដែល​ហាក់​បី​ដូច​​ជា​គួរ​អោយអស់សំណើច​យ៉ាង​ខ្លាំងនេះ ​មិនសូវ​ទាក់ទាញ​ចំណាប់អារម្មណ៍​អ្នក​ទេសចរ​​ភា​គ​​ច្រើន​រាប់លាន​នាក់​ ក៏ដោយ​ ក៏សំណួរ​នេះ​នៅតែ​ជាដើមចម​នៃ​ការ​វែក​ញែកពិភាក្សា​ដ៏​កក្រើក​នៅ​ក្នុងពិភព​ កំណត់​​ហេតុ​​​បណ្តាញ​តូច​​មួយ(blog)។ តាមរយៈ​ពិភព​នៃ​ការ​ពិត​​ រឺ​ភាព​កំប្លែង​​ដែល​​ធ្វើ​អោយប៉ះពាល់​ មជ្ឈធាតុនិយម* និងទ្រឹស្តីបង្កើត​សត្វ​លោក​បាន​បង្ហាញ​​​អំណះ​អំណាង​ ជុំវិញ​រូប​ចម្លាក់​ប្រវែងជាង​១០សង់ទីម៉ែត្រ​មួយ នៅ​លើជញ្ជាំង​ប្រាសាទ​​តាព្រហ្ម​។ នេះគឺជាទស្សនៈ​យល់​ឃើញ​​របស់​វិប​សាយ​នៅ​ក្នុង​ពិភព​មួយ​ដែល​មិនអាច​ពន្យល់​ បាន​ ឆ្ងាយ​ពី​ប្រទេស​​កម្ពុជា…
រូបថត​នៅលើ​បណ្តាញ​អ៊ិនធើណេត
សត្វស្តេហ្គូស័រ គឺជា​ពូជ​សត្វ​ដាយ​ណូស័រតិណាសី (ដែល​ស៊ីស្មៅជាអាហារ) នៃ​​យុគ​សម័យ​ភូគព្ភសាស្រ្ត​ (យុគ​សម័យ​បុរាណចាប់ពី ២០០ទៅ១៤០លាន​ឆ្នាំ​មុន​គ្រឹស្តសករាជ)​ ដែល​រស់​នៅ​ចន្លោះ​ឆ្នាំ ១៥៦ ទៅ១៤០លាន​ឆ្នាំ​មុន​គ្រឹស្ត​សករាជ​។ សត្វ​ប្រភេទ​នេះ​បាន​បង្រៀន​យើង​​យ៉ាង​​ច្បាស់​នៅ​លើ​វិប​សាយ​ពហុ​ចំណេះ​ដឹង អង់កាតា (Encarta) ។ គ្មានអ្វីដែល​ត្រូវ​មើល ក្រៅអំពី​ចង្វាក់ភ្លេង​ដ៏​សែន​កំសត់​ ជាមួយនឹង​ប្រាសាទ​បុរាណ​ខ្មែរ​សម័យ​អង្គរ ដែល​យោង​តាម​អ្នក​ប្រវត្តិសាស្រ្ត​ ត្រូវ​បាន​កសាង​ឡើង​នៅចន្លោះ​សតវត្ស​ទី​៩ និង​ទី​១៤។ រូបថត​តែ​​​មួយ​ដែល​ផ្សព្វផ្សាយ​លើ​បណ្តាញ​អ៊ិនធើណេត​នៅឆ្នាំ​២០០៥ គឺគ្រប់គ្រាន់​ [...]

វ័យ​កុមារ​ភាព​តែ​ចេះ​កែច្នៃ​ឡាន​ ប្រើ​ពន្លឺ​ព្រះអាទិត្យ

ភ្នំពេញ៖ កុមារា​ រិទ្ធ​ វឌ្ឍនៈ​ អាយុ​១៤​ឆ្នាំ​ កំពុង​សិក្សា​នៅ​អនុវិទ្យាល័យ​បុរី​១០០​ខ្នង​ហ៊ុនសែន​​សង្កត់​ទឹកថ្លា​ ខណ្ឌ​ឫស្សីកែវ​ ក្រៅ​ពី​ការ​រៀនសូត្រ​ កុមារា​​រូប​នេះ​ចូលចិត្ត​លេង​កូន​ឡាន​តូចៗ​ដែល​មាន​លក់​នៅ​ទី​ផ្សារ។ ជាមួយ​នេះ​ក៏​មាន​គំនិត​ចង់​កែច្នៃ​​ឡាន​តូច​ប្រើ​តេឡេកុម្ម៉ង់​នោះ​ ដោយ​ប្រើ​ពន្លឺ​ព្រះអាទិត្យ​រួម​ជាមួយ​ផង។ ក្នុង​គោលបំណង​ដ៏​មាន​សារប្រយោជន៍​ រួម​ទាំង​ការ​ព្យាយាម​រៀន​កែច្នៃ​បណ្ដើរៗ​ផង​ រយៈពេល​២-៣​ឆ្នាំ​រួច​មក​ ទើប​នៅ​ដើម​ឆ្នាំ​២០០៨​នេះ​ គោលបំណង​របស់​កុមារា​វឌ្ឍនៈ​ ក៏​សម្រេច​បាន​ជោគជ័យ​ប្រាកដ​មែន។
កុមារា​ រិទ្ធ​ វឌ្ឍនៈ​ បាន​និយាយ​ឲ្យ​ដឹង​ថា​ ឡាន​ប្រើ​ពន្លឺ​ព្រះអាទិត្យ​នេះ​ គឺ​ជា​ឡាន​ប្រើ​ថ្ម​បញ្ជា​ធម្មតា​បាន​តែ​រយៈពេល​១៥​នាទី​​យ៉ាង​យូរ។ ប៉ុន្តែ​ពេល​​នេះ​កុមារា​រូប​នេះ​បាន​ចេះ​កែច្នៃ​ឡាន​ដែល​ប្រើ​ថ្ម​បាន​ រយៈពេល​តែ​១៥​នាទី​ធ្វើ​ឲ្យ​កើន​ថាមពល​ឡាន​តូច​ប្រើ​តេឡ​បញ្ជា​នោះ​លេង​​បាន ​ដល់​រយៈពេល​កន្លះ​ម៉ោង​ គឺ​កើន​ថាមពល​បាន​១៥​នាទី​បន្ថែម​ទៀត។
ពាក់ព័ន្ធ​​នឹង​ពាក្យ​ថា​ ឡាន​ប្រើ​ពន្លឺ​ព្រះអាទិត្យ​នេះ​ កុមារា​ រិទ្ធ​ វឌ្ឍនៈ​បញ្ជាក់​​ឲ្យ​ដឹង​ថា​ ឡាន​តូច​ដែល​ទិញ​ពី​ផ្សារ​មក​នោះ​ត្រូវ​បាន​កែច្នៃ​បន្ថែម​ ដោយ​បំពាក់​បន្ទះ​ស្រូប​ពន្លឺ​ព្រះអាទិត្យ​ ឬ​សូឡា​ ដើម្បី​បង្កើន​ថាមពល​ប្រើ​វា​លេង​បាន​រយៈពេល​យូរ​ជាង​ការ​ប្រើ​តែ​ថ្មី​សាក​ ធម្មតា។ កុមារា​រូប​នេះ​បាន​បន្ត​ឲ្យ​ដឹង​ថា​ ឡាន​តូច​នេះ​វា​មាន​លក្ខណៈ​ពិសេស​​ ដោយ​បញ្ជា​ឲ្យ​រត់​លេង​បាន​យូរ​ជាង​ការ​ប្រើ​ថ្មី​សាក​តែ​៥​គ្រាប់។ លក្ខណៈ​ពិសេស​ផ្សេង​ទៀត​ឡាន​តូច​ប្រើ​ពន្លឺ​ព្រះអាទិត្យ​ក៏​អាច​​បញ្ចូល​ ថាមពល​(សាក) ទូរស័ព្ទ​​បាន​ និង​រួម​ទាំង​សាក​បញ្ចូល​ថាមពល​ចង្កៀង​ប្រើ​ពន្លឺ​ព្រះអាទិត្យ​បាន​ទៀត​ផង។ ចង្កៀង​ដែល​មាន​​កម្លាំង​​៥​វ៉ាត់​ អាច​​សាក​ពី​ឡាន​​តូច​ប្រើ​ពន្លឺ​ព្រះអាទិត្យ​រយៈពេល​មួយ​ថ្ងៃ​​នឹង​អាច​ ប្រើ​បំភ្លឺ​ក្នុង​ផ្ទះ​បាន​៨​ទៅ​១០​ម៉ោង។
ការ​កែច្នៃ​ឡាន​ប្រើ​ពន្លឺ​ព្រះអាទិត្យ​ដែល​អាច​ចាត់​ទុក​ថា​ ជា​ការ​​រក​ឃើញ​លើក​ដំបូង​ចំពោះ​​វ័យ​កុមារ​ភាព​ជា​ជនជាតិ​ខ្មែរ​រូប​នេះ​ បាន​បញ្ជាក់​ប្រាប់​រស្មីកម្ពុជា​ឲ្យ​ដឹង​ទៀត​ថា​ ឡាន​នេះ​ក៏​មាន​បំពាក់​ឧបករណ៍​ត្រួតពិនិត្យ​ពន្លឺ​ថ្ងៃ​ ដែល​អាច​បង្ហាញ​ឲ្យ​ឃើញ​ថា​ ភ្លើង​នោះ​ប្រើ​ដោយ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ និង​អំពូល​ភ្លើង​ណា​ដែល​ប្រើ​ថាមពល​ថ្ម​សាក​ធម្មតា។
កុមារា​វឌ្ឍនៈ​ បាន​ឲ្យ​ដឹង​ទៀត​ថា​ ពេល​យើង​លេង​គ្រប់​រយៈពេល​៣០​នាទី​ ហើយ​អស់​ថាមពល​យើង​គ្រាន់​តែ​ទុក​ឡាន​នេះ​នៅ​ហាល​ថ្ងៃ​តែ​រយៈពេល​ពី​១​ទៅ​៣​ ម៉ោង​ឡាន​តូច​បញ្ជា​នេះ​នឹង​បន្ត​លេង​បាន​៣០​នាទី​ទៀត​ដូច​ធម្មតា​​ [...]

របាំ​អប្សរា