I’m In The Mood For Love

ផ្លែ​ទំពាំងបាយជូរ​ជួយ​ទប់ស្កាត់​ជំងឺ​បេះដូង​-សរសៃឈាម

ទំពាំងបាយជូរ​ជា​ផ្លែឈើ​មួយ​ប្រភេទ​សម្បូរ​ពោរពាស​ដោយ​គ្លុយស៊ីដ​ដែល​កផ្ដល់ ​ផល​ល្អ​សម្រាប់​កុមារ​ យុវវ័យ​ និង​អ្នក​កីឡា។ បើ​បាន​ទទួល​ទាន​ទំពាំងបាយជូរ​មួយ​ចង្កោម​ ឬ​ផឹក​ទឹក​ផ្លែទំពាំងបាយជូរ​មួយ​ផ្លែ​ធំ​ ឬ​ ស្រា​ទំពាំងបាយជូរ​មួយ​កែវ​តូច​ គឺ​អាច​ធានា​អោយ​មាន​សុខភាព​ល្អ​បរិបូរ​ និង​ការ​ពារ​ជំងឺ​បេះដូង​-សរសៃរ​ឈាម (Cardiovasculaire)។
ហេតុអ្វី​ទំពាំងបាយជូរ​ជា​ផ្លែ​ឈើ​ផ្ដល់​ថាមពល?
លោក​វេជ្ជបណ្ឌិត​ ឌឺនីស ឡំបូឡេ (Dr. Denis Lamboley) អ្នក​ឯកទេស​ខាង​វិជ្ជា​ពេទ្យ​ និង​ថាមពល​បាន​អះអាង​ថា​ «ទំពាំងបាយជូរ​ជា​ផ្លែ​ឈើ​ផ្ដល់​ថាមពល​យ៉ាង​ច្រើន។ វា​សម្បូរ​ដោយ​គ្លុយកូស​ និង ហ៊្រ្វូកតូស (Fructose) និង​ ផ្ដល់​ ៧២ គីឡូ​កាឡូរី​ សម្រាប់ ​១០០​ក្រាម។ ទំពាំងបាយជូរ​ គឺ​ជា​ផ្លែ​ឈើ​មាន​គ្លុយស៊ីដ​ច្រើន​ជាង​ផ្លែឈើ​ផ្សេងៗ​ទៀត (លើកលែង​តែ​ផ្លែ​ចេក) ដែល​មាន​ពី​ ១៥ ទៅ​ ២០​ក្រាម​ក្នុង​ ១០០​ក្រាម​ ទៅ​តាម​កម្រិត​ទុំ​របស់​វា»។ ហេតុ​នេះ​វា​ជា​កំពូល​ផ្លែ​ឈើ​ដែល​គេ​ណែនាំ​សម្រាប់​កុមារ​យុវវ័យ​ និង​អ្នក​កីឡា​ ពី​ព្រោះ​ពួក​គេ​ត្រូវការ​បង្កើន​ថាមពល។
លោក​វេជ្ជបណ្ឌិត​ ឡំបូឡេ បាន​រៀបរាប់​អស់​សេចក្ដី​ថា « ក្នុង​ផ្លែ​ទំពាំងបាយជូរ​មាន​ផ្ទុក​ទឹក ៨០ ភាគរយ ប៉ូតាស្យូម​ច្រើន​គួរសម (២៥០ មិល្លីក្រាម ក្នុង​១០០​ក្រាម) និង​សូដ្យូម​តិច​បំផុត(២ មិល្លីក្រាម ក្នុង​១០០ ក្រាម) [...]

Reymeas vol. 91 Robam Apsara 1/2

រូប​អប្សរា​ស៊ិចស៊ី: ប្រតិកម្ម​អវិជ្ជមាន​របស់​អ្នក​វប្បធម៌

ភ្នំពេញ​៖ រដ្ឋមន្ត្រី​កិច្ចការ​នារី​ និង​អ្នក​​វប្បធម៌​កម្ពុជា​​បាន​ស្នើ​សុំ​ឲ្យ​ក្រុម​វិចិត្រករ​ខ្មែរ​រស់នៅ​ អាមេរិក​បញ្ឈប់​ការ​គូរ​រូប​អប្សរា​ស៊ិចស៊ី​ និង​ផ្លាស់​ប្ដូរ​ឥរិយាបថ​មិន​ប្រក្រតី​នោះ​ចេញ​បន្ទាប់​ពី​រូប​បែប​នោះ​ជា​ ច្រើន​កាយវិការ​ត្រូវ​បាន​គេ​ដាក់​បង្ហោះ​លក់​តាម​វេបសាយ​មួយ​ឈ្មោះ​ reahu.net រួច​មក។
បណ្ឌិត​ មីសែល​ ត្រាណេ​ អ្នក​ឯកទេស​ខាង​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា​​ដ៏​ល្បីល្បាញ​បាន​លើក​ឡើង​ ថា​ រូប​តាម​វេបសាយ​នោះ​ វា​បាន​ធ្វើ​ឲ្យ​​ឃ្លាត​ឆ្ងាយ​ពី​បរិបទ​ដើម​នៃ​វប្បធម៌​ខ្មែរ​​យើង​នា​សម័យ​ អង្គរ​មហា​រុងរឿង។ លោក​បាន​លើក​ហេតុ​ផល​មក​បញ្ជាក់​ថា​ ឥរិយាបថ​ប្រកប​ដោយ​ភាព​ស្រើបស្រាល​បែប​អឺរ៉ុប​ ជា​ចេតនា​​របស់​ក្រុម​វិចិត្រករ​ក្នុង​គោលបំណង​បំផុស​នូវ​​ពេស្យាចារ។ ពួក​ទេសចរ​ខ្លះ​តែង​មាន​ចំណង់​កាម​តណ្ហា​ ហើយ​នេះ​​មិនមែន​​ជា​រឿង​ថ្មី​ថ្មោង​ ឬ​អាថ៌កំបាំង​ឡើយ។
ជា​ការ​ពិត​ណាស់​ អ្វី​ដែល​លោក​បណ្ឌិត​ចង់​បាន​ គឺ​ទេសចរណ៍​វប្បធម៌​ល្អ​មិនមែន​ទេសចរណ៍​ផ្លូវ​ភេទ​កាម​គុណ​ទេ​ (រួម​ភេទ)។
លោក​ មីសែល​ ត្រាណេ​ បន្ត​ថា​ ឥរិយាបថ​ស្ត្រី​អប្សរា​តាម​វេបសាយ​ទាំង​នោះ​ជា​គំនូរ​ដែល​បាន​គូរ​ខុស​ប្លែក ​ពី​ចម្លាក់​នា​សម័យ​អង្គរ​ ព្រោះ​ថា​ ជា​ស្រី​អប្សរា​ចំ​តិតក្ដិត​ ឬ​ឱប​គ្នា​ “នេះ​ជា​អ្វី​មួយ​ដែល​វប្បធម៌​ខ្មែរ​យើង​ពុំ​ធ្លាប់​មាន​ពី​មុន​មក​ ឬ​ក៏​ពុំ​ធ្លាប់​លើក​តម្កើង​នោះ​ឡើយ”។
នេះ​ជា​ឥទ្ធិពល​របស់​វប្បធម៌​អុជអាលកាមគុណ​ (Pornography) អ្វី​មួយ​ដែល​ជា​ការ​ឃ្លាត​ឆ្ងាយ​ពី​ទម្រង់​ ឬ​លក្ខណៈ​ដើម​របស់​ខ្មែរ។ វា​ជា​ការ​ពិត​ណាស់​ ថ្វី​ដៃ​វិចិត្រករ​ខ្មែរ​បុរាណ​មាន​កម្រិត​ខ្ពស់​គួរ​ឲ្យ​មោទនៈ​ ហើយ​កម្រ​នឹង​ឈាន​ដល់។ ក៏​ប៉ុន្តែ​ផ្ទុយ​នឹង​តម្លៃ​វប្បធម៌​ជាតិ​ខ្មែរ​ ក្រុម​ខ្មែរ​​អាមេរិក​គូរ​រូប​តាម​​វេបសាយ​មិន​លើក​តម្លៃ​ស្ត្រី​ខ្មែរ​​ឲ្យ ​ខ្ពស់​ផុត​លេខ​ដូច​សម័យ​អង្គរ​ឡើយ។
បុរាណវិទ្យា​យើង​បាន​ធ្វើ​ការ​​អំពាវនាវ​សុំ​ឲ្យ​វិចិត្រករ​ដ៏​ចំណាន​ ទាំងនោះ​ គ្រាន់​តែ​កែច្នៃ​ ឬ​ផ្លាស់ប្ដូរ​កាយវិការ​ឥរិយាបថ​ ដែល​មិន​ប្រក្រតី​ទាំងនោះ​ចេញ​ដែល​វា​ផ្ទុយ​ពី​ទស្សនវិជ្ជា​របស់​ខ្មែរ។ បើ​សិន​ជា​ក្រុម​សិល្បករ​ទាំងនោះ​មាន​សុច្ឆន្ទៈ​ និង​សុភវិនិច្ឆ័យ​ គឺ​ធ្វើ​តែ​អ្វី​ដែល​ល្អ​ ហើយ​ត្រូវ​វិញ​ ទើប​វា​ប្រសើរ​ជាង។
លោក​ មីសែល​ ត្រាណេ​ សុំ​ឲ្យ​អ្នក​វិចិត្រករ​ទាំង​បី​នាក់​នោះ​មេត្តា​រក្សា​នូវ​ព្រលឹង​ជាតិ​ដែល [...]

រូបភាព​សិចស៊ី​នារី​ខ្មែរ​ក្រហម​ និង​ការ​យល់​ឃើញ

ភ្នំពេញ៖ ក្នុង​ចំណោម​រូប​គំនូរ​ស្រើបស្រាល​របស់​វេបសាយ​រាហ៊ូ​ reahu.net ដែល​ភាគ​ច្រើន​ គឺ​រូប​​អប្សរា​សិចស៊ី​នៅ​មាន​រូប​គំនូរ​មួយ​ផ្ទាំង​ទៀត​បង្ហាញ​ពី​ភាព​ សិចស៊ី​របស់​នារី​ខ្មែរ​ក្រហម។ នោះ​គឺ​រូប​គំនូរ​នារី​ខ្មែរ​​ក្រហម​ម្នាក់​ពាក់អាវ​ខ្មៅ​ដៃ​វែង​ តែ​លែង​ខ្លួន​ននល​​ពាក់​មួក​កន្ដិប​ស្ពាយ​កាំ​ភ្លើង​អាកា​ឈរ​ក្រោម​ដើម​ ត្នោត​យ៉ាង​ក្លាហាន។ តើ​រូបភាព​ស្រើបស្រាល​ ដែល​គេ​មិន​ដែល​ឃើញ​មាន​សោះ​ចំពោះ​នារី​ខ្មែរ​ក្រហម​ទទួល​បាន​ការ​គិត​ ពិចារណា​ និង​យោបល់​យ៉ាង​ណា​ពី​អ្នក​ឃើញ?
សម្រាប់​លោក​ រាហ៊ូ​​ អ្នក​គូរ​គំនូរ​​មួយ​ផ្ទាំង​នេះ​ និង​ជា​ជនរងគ្រោះ​​ម្នាក់​ដែរ​ក្នុង​សម័យ​ប៉ុលពត​ (១៩៧៥-៧៩) បាន​និយាយ​ថា​ យើង​គូរ​រូប​នេះ​ឡើង​ដោយសារ​​យល់​ថា​ មិត្ត​អ្នក​អាន​ភាគ​ច្រើន​ធ្លាប់​ឆ្លង​កាត់​របប​ប្រល័យ​ពូជសាសន៍​ជួប​តែ​ អំពើ​ឃោរឃៅ​ និង​អត់​ឃ្លាន​ ដូច្នេះ​យើង​ចង់​បង្វែរ​អារម្មណ៍​អ្នក​​បាន​ទស្សនា​រូប​គំនូរ​នេះ​កុំ​ឲ្យ​ គិត​ឃើញ​ថា​ ខ្មែរ​ក្រហម​វា​ឃោរឃៅ​ពេក​ វា​សាហាវ​ពេក។ ដោយ​ចង់​បន្ធូរ​អារម្មណ៍​ជនរងគ្រោះ​ទាំងអស់​ដែល​ធ្លាប់​តែ​ជួប​ការ​លំបាក​ អត់​ឃ្លាន​ និង​អំពើ​ឃោរឃៅ​ឲ្យ​មក​បណ្ដែត​អារម្មណ៍​ទៅ​កន្លែង​ផ្សេង​​ ដូច​ជា​ក្នុង​រូប​នេះ​​ចូរ​គិត​ថា​ បើ​នារី​ខ្មែរ​ក្រហម​ស្អាត​ម្លឹងៗ​ តើ​វា​យ៉ាង​​ម៉េច​ដែរ​ តែ​​វា​ឃោរឃៅ​ដែរ​ ឬ​អត់?
លោក​ គង់​ ដួង​ ប្រធាន​មន្ទីរ​ព័ត៌មាន​ក្រុងប៉ៃលិន​អតីត​មន្ត្រី​វិទ្យុជាតិ​ខ្មែរ​ក្រហម​ បាន​និយាយ​អំពី​ផ្ទាំង​គំនូរ​ខាង​លើ​នេះ​ថា​ ខ្ញុំ​គិត​ថា​ នេះ​​គ្រាន់​តែ​ជា​ស្នាដៃ​​សិល្បៈ​របស់​វិចិត្រករ​​យើង​តែ​ប៉ុណ្ណោះ។ អ្នក​គូរ​គេ​ពិត​ជា​ចង់​ទាក់ទាញ​អតិថិជន​​អ្នក​ទស្សនា​ឲ្យ​មក​ចាប់​អារម្មណ៍ ​ និង​មាន​អារម្មណ៍​ល្អ​ជាមួយ​នឹង​ស្នាដៃ​របស់​គេ។
លោក​មាន​ប្រសាសន៍​ដែរ​ថា​ ខ្ញុំ​សូម​កោត​សរសើរ​ស្នាដៃ​​របស់​វិចិត្រករ​កុំព្យូទ័រ​នេះ។ រូបភាព​នោះ​វា​សិចស៊ី​មែន​ ប៉ុន្តែ​​ទឹក​មុខ​នៃ​តួ​អង្គ​ក្នុង​រូប​គំនូរ​នាំ​ឲ្យ​យើង​ចង់​មើល​រំភើប​ និង​សប្បាយ​រីករាយ។
លោក​ គង់​ ដួង​ ដែល​ធ្លាប់​ជា​មន្ត្រី​ ព័ត៌មាន​របស់​ខ្មែរ​ក្រហម​ច្រើន​ឆ្នាំ​បាន​និយាយ​ដែរ​ថា​ ការ​ពិត​នារី​ខ្មែរ​ក្រហម​ឥត​មាន​​មារយាទ​ និង​អាកប្បកិរិយា​ដូច​ក្នុង​ផ្ទាំង​រូប​គំនូរ​នេះ​ទាល់​តែ​សោះ។ នារី​ខ្មែរ​ក្រហម​ជា​ស្ត្រី​ខ្មែរ​គត់​មត់​រមទម្យ​ និង​ក្លាហាន…​ដូច្នេះ​ខ្ញុំ​យល់​ថា​ [...]

ខួប​ឆ្នាំ​ទី​ ៤៦​ នៃ​ការ​ឈ្នះ​ក្ដី​ប្រាសាទ​ព្រះវិហារ​ គឺ​ចង់​ឲ្យ​ខ្មែរ​ស្គាល់​ពី​មរតក​ជាតិ​ខ្លួន

រូបថត​៖ The Mekong Timesទិវា ​រម្លឹក​ខួប​អនុស្សាវរីយ៍​ឆ្នាំ​ទី​ ៤៦​ ដែល​តុលាការ​អន្តរជាតិ​កាត់​ក្ដី​ប្រគល់​ប្រាសាទ​ឲ្យ​កម្ពុជា​វិញ​ ដែល​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ សួន​មុខ​វត្ត​បទុមវតី​ កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​ ម្សិលមិញ​ បាន​បង្ហាញ​ពី​គោល​បំណង​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​បាន​ចង​ចាំ​ឲ្យ​ច្បាស់​ ថា​ «ប្រាសាទ​ព្រះវិហារ​ជា​សម្បត្តិ​វប្បធម៌​ជាតិ​ខ្មែរ​ពិត​ប្រាកដ»។
នេះ​គឺ​ជា​លើក​ទី​១​ ហើយ​ដែល​មាន​ការ​រៀបចំ​នូវ​ពិធី​បុណ្យ​រម្លឹក​ពី​ការ​ទទួល​បាន​មក​វិញ​នូវ​ សិទ្ធិ​អំណាច​នៃ​ការ​គ្រប់គ្រង​ប្រាសាទ​ព្រះវិហារ​ រួម​នឹង​បូរណភាព​ដែនដី​កម្ពុជា​នៅ​ជាប់​នឹង​ប្រាសាទ​នេះ​ បន្ទាប់​ពី​តុលាការ​អន្តរជាតិ​ទីក្រុង​ឡាអេ​ សម្រេច​ឲ្យ​កម្ពុជា​ឈ្នះ​ក្ដី​លើ​ប្រទេស​ថៃ​ កាល​ពី​ថ្ងៃ​ទី​ ១៥​ ខែ​ មិថុនា​ ឆ្នាំ​ ១៩៦២។​ លោក​ មឿង​ សុន​ តំណាង​ឲ្យ​គណៈកម្មការ​រៀបចំ​កម្មវិធី​បុណ្យ​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី ​នោះ​ថា៖​ «សមិទ្ធផល​នេះ​ ក៏​បាន​ដោយសារ​គុណ​នៃ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ​ ដែល​មាន​សមាជិក​ ចៅក្រម​ប្រកបដោយ​យុត្តិធម៌​សម្រាប់​ប្រជាជាតិ​ទូទាំង​សកលលោក។​ ទូលបង្គំ​ជា​ខ្ញុំ​ ក៏​មិន​អាច​បំភ្លេច​បាន​នូវ​ព្រះមហាក្សត្រ​ និង​ប្រជាពលរដ្ឋ​ថៃ​ ដែល​បាន​បង្ហាញ​នូវ​ព្រះទ័យ​ និង​សន្ដាន​ចិត្ត​ សម​ជា​ប្រទេស​ដែល​មាន​អរិយធម៌​ខ្ពស់​ ដោយ​បាន​គោរព​នូវ​សេចក្ដី​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​នេះ​ជា​ រៀង​រហូត​មក»។​ លោក​ មឿង​ សុន​ [...]

ខ្មែរ​នៅ​អាមេរិក​គូរ​រូប​ “អប្សរា​លែង​ខ្លួន” ដាក់​លក់​តាម​វេបសាយ

ភ្នំពេញ៖ យោង​តាម​វេបសាយ​មួយ​បាន​ឲ្យ​ដឹង​ថា​ អាណិកជន​ខ្មែរ​មួយ​ក្រុម​នៅ​អាមេរិក​ បាន​រួម​គ្នា​ប្រើ​បច្ចេកវិជ្ជា​​ដែល​ខ្លួន​រៀន​ចេះ​ដឹង​នៅ​អាមេរិក​គូរ​រូប ​ “អប្សរា”​ បំប្លែង​ “អប្សរា”​ មាន​មុខ​មាត់​ថ្មី​សិចស៊ី​ និង​មើល​ទៅ​ស្រើបស្រាល​ រួច​ដាក់​លក់​ផ្ទាំង​​គំនូរ​ទាំងនោះ​តាម​វេបសាយ​ “reahu.net” សម្រាប់​ការ​កែ​អផ្សុក​ និង​បង្ហាត់បង្ហាញ​ពី​ស្នាដៃ​​ខ្លួន​ផ្នែក​វិចិត្រ​កម្ម​នេះ។
លោក​ រាហ៊ូ​ សមាជិក​ម្នាក់​នៃ​ក្រុម​វិចិត្រករ​កុំព្យូទ័រ​របស់​វេបសាយ​ “reahu” ដែល​បាន​ធ្វើ​ដំណើរ​មក​ដល់​ក្រុង​ភ្នំពេញ​កាល​ពី​ថ្មីៗ​នេះ​ ​ បាន​ផ្ដល់​សម្ភាសន៍​ដល់​អ្នក​យក​ព័ត៌មាន​ថា​ ក្រុម​វិចិត្រករ​កុំព្យូទ័រ​នៃ​វេបសាយ​ “reahu” មាន​គ្នា​ចំនួន​៣​នាក់​ អាយុ​ស្របាលៗ​គ្នា​ (ក្បែរ​៤០) សុទ្ធ​តែ​​ធ្លាប់​បាន​រៀនសូត្រ​ចេះ​​ជំនាញ​វិចិត្រករ​នៅ​សហរដ្ឋអាមេរិក​លុះ​ ពេល​ទំនេរ​អផ្សុក​ក៏​នាំ​គ្នា​គិត​ច្នៃប្រឌិត​គូរ​រូប​ស្ត្រី​ខ្មែរ​ ដូចជា​រូប​អប្សរា​ បំប្លែង​ឲ្យ​មាន​មុខ​មាត់​ថ្មី​​តាម​ការ​​ស្រមើស្រមៃ​​របស់​ខ្លួន​ជា​រូប​ សិចស៊ី​ និង​មើល​ទៅ​ស្រើប​ស្រាល។ លោក​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា​ រូប​គំនូរ​អប្សរា​ដែល​ក្រុម​លោក​បាន​គូរ​ដាក់​លក់​កន្លង​មក​ មាន​ដូច​រូប​​តួ​អប្សរា​ពីរ​នាក់​អង្គុយ​លែង​ខ្លួន​មួយ​កំណាត់​លើ​ តួ​អប្សរា​រាំ​បង្ហាញ​ឃើញ​សុដន់​បាំង​ដោយ​ស្បៃ​កន្សែង​បន្តិច​ តួ​អប្សរា​រា​លែង​ខ្លួន​ក្រាប​លើ​ផ្ទាំង​សិលា​មុខ​ផ្ទាំង​ចម្លាក់​អប្សរា​ ពិតៗ​ និង​​មាន​គូរ​រូប​នារី​អាពត​ម្នាក់​ស្ពាយ​កាំភ្លើង​អាកា​ពាក់​មួក​បន្ដិប​ ឈរ​ក្បែរ​ដើម​ត្នោត​បង់​ក​ក្រមា​ តែ​លែង​ដើម​ទ្រូង​​គួរ​ឲ្យ​ញាក់​សាច់។ លោក​ Reahu និយាយ​ថា​ រូប​គំនូរ​អប្សរា​សិចស៊ី​ទាំងឡាយ​ដែល​ក្រុម​ reahu បាន​គូរ​កន្លង​មក​នេះ​ មាន​មុខ​មាត់​សិចស៊ី​បែប​ថ្មី​ និង​គ្មាន​​មុខ​មាត់​ដូច​ស្ត្រី​ខ្មែរ​ តួ​ឯក​ខ្មែរ​ណា​ម្នាក់​ទេ​​គ្រាន់​តែ​មើល​ដឹង​ថា​ នោះ​ថា​​រូប​ស្ត្រី​ខ្មែរ។
លោក​បាន​ប្រាប់​ថា​ រូប​គំនូរ​ទាំងឡាយ​ដូច​បាន​ឃើញ​ក្នុង​វេបសាយ​ទាំង​នេះ​ គឺ​ប្រើ​កម្មវិធី​កុំព្យូទ័រ​គូរ​ទាំង​ស្រុង។ លោក​និយាយ​ដែរ​ថា​ ក្នុង​សាលារៀន​គូរ​គំនូរ​នៅ​បរទេស​ សិស្ស​រៀន​ដំបូង​ [...]

ចោរ​លួច​អ៊ីមែល: ប្រយ័ត្ន​អស់​លុយ!

ភ្នំពេញ៖ ឥឡូវ​នេះ​នៅ​ស្រុក​ខ្មែរ​​មិន​ត្រឹមតែ​មាន​ចោរ​លួច​ឡាន​ ម៉ូតូ​សម្ភារៈ​ប៉ុណ្ណោះ​ទេ​ គឺ​ទំនើប​រហូត​ដល់​លួច​លេខ​សម្ងាត់​ (Password) អ៊ីមែល​ទៀត។ មាន​កម្មវិធី​មួយ​សម្រាប់​លួច​​លេខ​សម្ងាត់​អ៊ីមែល​ ដោយ​ប្រូក្រាម​នោះ​​ចង់​មើល​នរណា​ម្នាក់​កំពុង​ធ្វើ​អី​ក៏​បាន​​ដែរ​​ដូច​ យើង​អង្គុយ​មើល​ទូរទស្សន៍​អ៊‌ីចឹង។ នេះ​ជា​ប្រសាសន៍​របស់​អ្នក​ឯកទេស​​កុំព្យូទ័រ​មួយ​រូប​ដែល​មិន​ចង់​បញ្ចេញ​ ឈ្មោះ។
លោក​អះអាង​ថា​ សូម្បី​ខ្លួន​លោក​ផ្ទាល់​ក៏​បាន​ជួប​ករណី​លួច​ម៉ីមែល​នេះ​ ដល់​ទៅ​ពីរ​​លើក​ដែរ។ ការ​លួច​អ៊ីមែល​នេះ​ គឺ​ជន​ខិលខូច​មាន​បំណង​ស្វែង​រក​ឯកសារ​សំខាន់ៗ​ ជា​ពិសេស​ដូចជា​ Credit Card, Master Card ​ជា​ដើម។ ម្យ៉ាង​ទៀត​ចោរ​សម័យ​កុំព្យូទ័រ​ទាំង​នេះ​មាន​បំណង​សរសេរ​អ៊ីមែល​ទៅ​បោក​ ប្រាស់​អ្នក​ដែល​ជន​រងគ្រោះ​ស្គាល់​ហើយ​រក្សា​ទុក​ (Save) ក្នុង​អាសយដ្ឋាន​អ៊ីមែល​(Address Book)។
លោក​ សំបូរ​ ម៉ាណារ៉ា​ អនុប្រធាន​នៃ​នាយកដ្ឋាន​ប្រវត្តិសាស្ត្រ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ និង​ជា​សាស្ត្រាចារ្យ​នៅ​សកល​វិទ្យាល័យ​បញ្ញាសាស្ត្រ​ ក៏​បាន​អះអាង​ថា​ លោក​ជួប​ករណី​លួច​អ៊ីមែល​នេះ​ដែរ។
លោក​បាន​មាន​ប្រសាសន៍​ថា​ លោក​មិន​អាច​បើក​អ៊ីមែល​បាន​ប្រហែល​មួយ​ខែ​ហើយ​ ប៉ុន្តែ​បែរ​ជា​ឃើញ​មាន​ការ​សរសេរ​អ៊ីមែល​ទៅ​កាន់​មិត្តភក្ដិ​របស់​គាត់​ទៅ​ ស្ថាន​ទូត​អាមេរិក​ និង​អ្នក​មួយ​ចំនួន​ដែល​​គាត់​ថត​ទុក​ (Save) អាសយដ្ឋាន​អ៊ីមែល​ ដើម្បី​ស្នើ​សុំ​លុយ​តាមរយៈ​បោក​បញ្ឆោត​ថា​ គាត់​(ម៉ាណារ៉ា) នៅ​ជាប់​ក្នុង​ទី​ក្រុងឡុងដ៏​ប្រទេស​អង់គ្លេស​ ដោយ​ជ្រុះ​បាត់​កាបូប​លុយ​ តែ​ក្រោយ​ពី​មិត្ត​ភក្ដិ​របស់​គាត់​ទូរស័ព្ទ​មក​សួរ​ទើប​ដឹង​ថា​ គាត់​កំពុង​ស្ថិត​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​ ហើយ​ក៏​មិន​បាន​សរសេរ​អ៊ីមែល​ដែរ។
លោក​ ញ៉ែម​ ចាន់វុត្ថា​ នាយក​ផ្នែក​បច្ចេកទេស​អ៊ីនធឺណិត​នៅ​ក្រុមហ៊ុន​ City Link បាន​មាន​ប្រសាសន៍​ថា​ ករណី​លួច​លេខ​សម្ងាត់​អ៊ីមែល​​នេះ​ គាត់​ក៏​ធ្លាប់​បាន​ដឹង​ខ្លះ​ដែរ។
ទាក់ទង​នឹង​បញ្ហា​លួច​របៀប​ម៉េច​នោះ​ លោក​ ចាន់​ [...]

Hotel California- The Eagles

ការគ្រប់គ្រងបញ្ហាតានតឹងក្នុងចិត្ត

បញ្ហាតានតឹងក្នុងចិត្តគឺជាវិបត្តិផ្លូវចិត្តបង្កដោយការរងសម្ពាធផ្សេងៗផ្នែកសង្កមរស់នៅ
ការប្រកបការងារឬពីបរិស្ថានខាងក្រៅដែលមានទៅលើផ្លូវចិត្ត។ ក្នុងមួយឆាកជីវិតរបស់
មនុស្សគ្រប់រូបតែងតែឆ្លងកាត់បទពីសោធន៍បញ្ហាផ្លូវចិត្តមានតិចឬច្រើនទៅតាមកាលៈ
ទេសៈរៀងៗខ្លួន។ ការតានតឹងក្នុងចិត្តអាចឈានទៅរកវិបត្តិផ្លូវធ្ងន់ធ្ងរបាន។ ការគ្រប់គ្រង
បញ្ហាតានតឹងក្នុងចិត្តបាន អាចជួយជម្នះឧបសគ្គផ្លូវចិត្ត ដើម្បីជោគជ័យក្នុងការរស់នៅ។
ក្នុងកម្មវិធីថ្ងៃនេះ យើងនឹងពិនិត្យមើលអំពីវិធីងាយស្រួលខ្លះដែលអាចប្រើប្រាស់បាន
សម្រាប់ការគ្រប់គ្រងភាពតានតឹងក្នុងចិត្ត។
By ABC Radio Australia