ប្រវត្តិ​នៃ​ពិធី​បុណ្យ Thanksgiving របស់​ពលរដ្ឋ​អាមេរិក

នៅ​ថ្ងៃ​ព្រហស្បតិ៍ សប្តាហ៍​ទី​៤ នៃ​ខែ​វិច្ឆិកា រៀង​រាល់​ឆ្នាំ ពលរដ្ឋ​អាមេរិក​ប្រារព្ធ​ពិធី​បុណ្យ​ប្រពៃណី​សំខាន់​មួយ​ហៅ​ថា បុណ្យ​អំណរ​គុណ​ព្រះ ឬ Thanksgiving។

AFP File
ប្រធានាធិបតី ​អាមេរិក George W. Bush (រូប​កណ្ដាល) បង្ហាញ​សត្វ​ Turkey ដល់​កុមារៗ នៅ​ពេល​ប្រកាស​ថ្ងៃ​ឈប់​សម្រាក​បុណ្យ Thanksgiving នៅ​ខែ​វិច្ឆិកា ២០០៦។

តើ Thanksgiving មាន​ន័យ​ត្រឹម​តែ​ជា​ថ្ងៃ​បុណ្យ​ដែល​កូន​សិស្ស​បាន​ឈប់​រៀន អ្នក​រាជការ​បាន​ឈប់​សម្រាក​មិន​បាច់​ទៅ​ធ្វើការ​ច្រើន​ថ្ងៃ ហើយ​ជួប​ជុំ​គ្នា​ទទួល​ទាន​អាហារ​តែ​ប៉ុណ្ណឹង​ឬ?
ចៅស្រី​របស់​ខ្ញុំ​បាទ​អាយុ​១១​ឆ្នាំ រៀន​ថ្នាក់​ទី​៦ ស្គាល់​បុណ្យ​អំណរ​គុណ​ព្រះ​នេះ​ច្បាស់​ណាស់ ព្រោះ​លោកគ្រូ អ្នកគ្រូ បង្រៀន​ពី​រឿង​នេះ​រាល់​ឆ្នាំ។ ពេល​ខ្ញុំ​សួរ​ឲ្យ​ចៅខ្ញុំ​ពន្យល់​ពី​ដើម​កំណើត​នៃ​បុណ្យ​នេះ គេ​ប្រាប់​ខ្ញុំ​តាម​សម្តី​គ្រូ​បង្រៀន​ដូច្នេះ ៖
ដោយ​ពិត​ទៅ​ថ្ងៃ​បុណ្យ​ដំបូង​ដែល​ប្រារព្ធ​ធ្វើ​នៅ​ឆ្នាំ​១៦២១​នោះ គឺ​ជា​បុណ្យ​ប្រពៃណី​អបអរ​សាទរ​ការ​ប្រមូល​ផល​របស់​ជន​ជាតិ​អង់គ្លេស។
មួយ​ឆ្នាំ​ក្រោយ​ដែល​ពួក​និគមជន​អង់គ្លេស សាសនា​គ្រិស្ត​និកាយ​ប្រូតេស្តង់​ហៅ​ថា​ពួក Puritans ម្យ៉ាង​ទៀត គេ​ហៅ​ថា​អ្នក​ស្វែង​ធម៌ ឬ Pilgrims បាន​ជិះ​សំពៅ​ឈ្មោះ Mayflower ទៅ​ក​វែក​ក​ឆ្នាំង​នៅ​ម្ដុំ Plymouth ទិស​អាគ្នេយ៍ ក្រុង​បូស្តុន រដ្ឋ​ម៉ាស្សាឈូស្សិតស៍​សព្វ​ថ្ងៃ​នេះ។
នៅ​ដល់​រដូវ​ស្លឹក​ឈើ​ជ្រុះ ឆ្នាំ​១៦២១ ពួក​អ្នក​ស្វែង​ធម៌​ពី​អង់គ្លេស​ដែល​បាន​មក​រស់​នៅ​ទ្វីប​អាមេរិក បាន​នាំ​គ្នា​ធ្វើ​ពិធី​ជប់​លៀង​មួយ​ចូលរួម​ដោយ​ជន​ជាតិ​ដើម​អាមេរិក​ស្បែក​ ក្រហម នៃ​កុល​សម្ព័ន្ធ វ៉ាំប៉ាណក ដែល​គាប់​ជួន​ពេល​នោះ​កំពុង​ធ្វើ​ពិធី​បុណ្យ​ប្រមូល​ផល​ប្រចាំ​ឆ្នាំ​របស់​ ពួក​គេ​ផង។ [...]

ក្រុមតន្ដ្រីPLACEBO លោកព្រាប​ សុវត្ថិ និងពូ ឃ្លាំង នឹងសម្ដែង​ក្នុង​កម្មវិធី​ប្រគុំ​តន្ដ្រី MTV EXIT កម្ពុជា ដើម្បី​បង្កើន​ការយល់​ដឹង និង ទប់​ស្កាត់​ការ​ជួញដូរ​មនុស្ស

លោកស្រីភារធារី Piper Campbell ថ្លែង ក្នុង ពិធី បើក
ការ ប្រគុំតន្រ្តី MTV នៅ ភ្នំពេញ ។ រូបពង្រីក

ក្រុមតន្ដ្រីរបស់ចក្រភពអង់ ​គ្លេស​ឈ្មោះ PLACEBO រួម​សម្ដែង​ជាមួយ​សិល្បករ ជាតិ និង អន្ដរ​ជាតិដទៃ​ទៀត  នឹង​ចូលរួម​សម្ដែង​នៅក្នុង​កម្មវិធី​ប្រគុំ​តន្ដ្រីរបស់  MTV EXIT ដើម្បី​បង្កើន​ការ​យល់​ដឹង និង ទប់​ស្គាត់​ការជួញ​ដូរមនុស្ស​ដែលជា​ឧក្រិដ្ឋ​កម្មមួយ​ដ៏ធ្ងន់​ធ្ងរ ​ប៉ះ​ពាល់ដល់​ប្រជា​ជាតិ​​ទូ​ទាំង​សាកល​លោក។  នៅ​ថ្ងៃទី៧  ខែ​ធ្នូនេះ  ការ​ប្រគុំ​តន្ដ្រី Rock ដំបូង​ដែល​មិនធ្លាប់​មាន នឹង​សម្ដែង​នៅឯ​ប្រាសាទ​អង្គរ​​ ។
លោក Duncan Sheik ដែលបាន​ឈ្នះពាន​រង្វាន់និពន្ធ​បទចំរៀង​និងបទភ្លេង​របស់  Tony & Grammy ចំនួន៨  រួម​ជាមួយ​តារា ចំរៀង​ដ៏មាន​ប្រជា​ប្រិយ​ភាពរបស់​អូស្ដ្រា​លី KATE Miller-Heidke ក៏នឹង​មកចូល​រួមសម្ដែង​ការ​ប្រគុំ​តន្ដ្រី​នេះដែរ  ព្រម​​ជាមួយ​ក្រុម​តន្ដ្រី​របស់​សហរដ្ឋ​អាមេ​រិកគឺ ក្រុម Click Five និង​សិល្បករ​ខ្មែរល្បីៗ​ រួមទាំងពូ ឃ្លាំងផង​ដែរ។
ការប្រគុំតន្ដ្រីនៅប្រាសាទអង្គរវត្ដនេះ  គឺជាការ សម្ដែង មួយ​ក្នុង ​ចំណោម ការ សម្ដែង [...]

នាយក​រដ្ឋមន្ត្រី​ខ្មែរ​ថ្កោលទោស​ការវាយប្រហារ​ភេរវកម្ម​នៅ​ឥណ្ឌា

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា​នេះ បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ជូន​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា លោក ម៉ាន់ ម៉ូហាន់ ស៊ីង ដោយ​បាន​ថ្កោលទោស​ចំពោះ​ការ​វាយ​ប្រហារ​ភេរវកម្ម​នៅ​ទីក្រុង Mumbai ដែល​បាន​បណ្ដាល​ឲ្យ​មនុស្ស​ស្លូតត្រង់​រាប់​រយ​នាក់​ស្លាប់​បាត់បង់​ជីវិត​ និង​រង​របួស។

AFP Photo
អណ្ដាត​ភ្លើង​ឆេះ​ចេញ​ពី​ដំបូល​នៃ​សណ្ឋាគារ Taj ក្នុង​ទីក្រុង Mumbai ប្រទេសឥណ្ឌា កាលពី​ថ្ងៃ​២៦ វិច្ឆិកា ២០០៨។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​ធ្វើការ​ថ្កោលទោស​ចំពោះ​អំពើ​ ភេរវកម្ម​ដ៏​អមនុស្សធម៌​និង​សាហាវ​ឃោរឃៅ​នោះ។
បើ​តាម​ការផ្សាយ​របស់​សារព័ត៌មាន​បរទេស​នានា​បាន​ឲ្យ​ដឹង​ថា រហូត​មក​ទល់​នឹង​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ​មាន​មនុស្ស​ជាង​១០០​នាក់​ហើយ​ ដែល​បាន​ស្លាប់​បាត់បង់​ជីវិត និង​ជាង​៣០០​នាក់​ផ្សេង​ទៀត​បាន​រង​របួស​ដោយសារ​ការវាយប្រហារ​ពី​ពួក​ភេរវករ ​នៅ​ប្រទេស​ឥណ្ឌា នា​ល្ងាច​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ៕

Nokia 2680 Slide

Connectivity

GPS
No

Bluetooth
Yes

USB-phone and PC
No

3G
No

Infrared
No

WLAN
No

GPRS
Class 10 (4+1/3+2 slots), 32 – 48 kbps

Entertainment

Music Player
MP3 player

FM Radio
FM radio & recording

MP3
Yes

Messaging

Messaging
SMS, MMS, Email

Software

OS
No

General

Camera
VGA, 640×480 pixels

Colors
Slate Gray, Night Blue, Orange, Violet

Simcard
Yes

Push to Talk
No

Ringtone
Polyphonic, MP3

Network
2G Network GSM 900 / 1800 , GSM 850 / 1900

Display
TFT, 65K colors, 128 x 160 pixels, [...]

ប្រវត្តិ​ទាក់ទង​ព្រះ​រាជ​ពិធី​ច្រត់​ព្រះ​នង្គ័ល ភាគ៣

អ្នក​តំណាង​ព្រះ​អង្គ​ក្នុង​ការ​ច្រត់​ព្រះ​នង្គ័ល
កាល​ព្រាហ្មណ៍​ធ្វើ​ហោម​ពិធី​គ្រប់​បី​ថ្ងៃ​ហើយ​ ក្នុង​ថ្ងៃ​ទី​៤​ ពេល​ព្រឹក​ព្រះ​រាជា​ព្រះ​អង្គ​ឯង ឬ​ទ្រង់​ចាត់​ឲ្យ​អ្នក​តំណាង​ចេញ​ទៅ​ច្រត់​ព្រះ​នង្គ័ល តែ​មក​សម័យ​នេះ​ឃើញ​ទ្រង់​ចាត់​ឲ្យ​មាន​តំណាង​ព្រះ​អង្គ​រាល់ៗ​ឆ្នាំ។
ការ​តែង​ខ្លួន​អ្នក​តំណាង​ព្រះ​អង្គ
របៀប​តែង​ខ្លួន​បែប​បុរាណ​មាន​របៀប​ដូចម្ដេច​ខ្លះ មិន​ដែល​ប្រទះ​តម្រា​រាយការណ៍​ទុក​សព្វ​គ្រប់​ទេ​ តែ​បើ​ពោល​ចំពោះ​ប្រការ​ដែល​សំខាន់ៗ​តាម​មតិ​របស់​អ្នក​រៀបរៀង​ថា អ្នក​តំណាង​ព្រះ​អង្គ​នោះ​តែង​ខ្លួន​ពេញ​យស សមស័ក្ដិ​ជា​អ្នក​តំណាង​ព្រះ​អង្គ គឺ​តែង​បែប​ព្រះ​រាជ​វង្ស​ជាន់​ខ្ពស់។ ក្នុង​ការ​តែង​ខ្លួន​នេះ​ ជា​ងារ​គ្រូ​ស្រី​ល្ខោន​ព្រះ​រាជ​ទ្រព្យ រៀប​ចំ​តែង​ឲ្យ​គ្រឿង​តែង​ខ្លួន និង​គ្រឿង​ដែល​ពួក​បរិពារ​ប្រុស​ ស្រី​ កាន់​ហែ​ទាំង​ប៉ុន្មាន​ជា​របស់​ព្រះ​រាជ​ទ្រព្យ។
អ្នក​តំណាង​ព្រះ​អង្គ«​ស្ដេច​មេឃ​» តែង​ខ្លួន​ក្នុង​រជ្ជកាល​ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ​នរោត្តម​តាម​បែប​ចាស់​ទុំ​តំណាល​មក​គឺ៖

ស្លៀក​សំពត់​សារបាប់​ពណ៌​លឿង​ទុំ​សំឡុយ

ពាក់​អាវ​សាបាប់​លឿង​ទុំ

មក​ក្នុង​រជ្ជកាល​ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ​ស៊ីសុវត្តិមុនីវង្ស និង​ក្នុង​រជ្ជ​កាល​ព្រះ​ករុណា​ ព្រហបាទ​សម្ដេច​ព្រះ​សីហនុវរ្ម័ន​ មាន​ពាក់​ស្រោម​ជើង​ពណ៌​ខ្មៅ​ផង។
ឯ​ចំណែក​ជំទាវ​«មេហួ» ក្នុង​រជ្ជកាល​ព្រះ​ករុណា​ព្រះ​បាទ​នរោត្តម​ តាម​ចាស់​ទុំ​ទាំង​ឡាយ​តំណាល​មក​ថា​ តែង​ខ្លួន​ដូច្នេះ ៖

ពាក់​សំពុត​សាបាប់ សំឡុយ

ពាក់​អាវ​ប្រែ​បំពង់​វែង ពណ៌​លឿង​ទុំ

ពានា​ក្រមា​ព្រែ​ ពណ៌​លឿង​បៃតង

ប្រដាប់​គ្រឿង​ពេជ្រ គឺ​បាក់ទំហ៊ូ​ ពាក់​ខ្សែ​មាស​ឆៀង​ខ្លួន​ ពាក់​ជញ្ចៀន​ក្បាល​ទទេ​ឥត​មាន​ពាក់​អ្វី។

មក​ក្នុង​រជ្ជកាល​ព្រះ​បាទ​សម្ដេច​ព្រះ​ស៊ីសុវត្តិ តាម​ដែល​ប្រាកដ ក្នុង​កំណត់​ព្រះ​រាជ​ពិធី​ច្រត់​ព្រះ​នង្គ័ល​ក្នុង​ឆ្នាំ​ម្សាញ់​សប្តស័ក​ ពុទ្ធ​សករាជ​២៤៤៨ គ្រិះសករាជ​១៩០៥​ថា ៖

ស្លៀកពាក់​ហូល​មាន​ជរ

ពានា​ផាហ៊ុំ ខាង​ក្នុង ស្បៃ​សារបាប់​ខាង​ក្រៅ។ មក​ដល់​ក្នុង​កាល​បច្ចុប្បន្ន គេ​ឃើញ​ព្រះ​មេហួ​តែង​ខ្លួន​ប្រហែល​កូន​ល្ខោន​គឺ ៖

ស្លៀកពាក់​សារបាប់​សំឡុយ

ពាក់​អាវ​ទ្រនាប់​ពណ៌​លឿង​រឹត​ខ្លួន

ពាក់​ស្បៃ​ឆៀង​ដូច​កូន​ល្ខោន

និង​ប្រដាប់​មាស​ពេជ្រ​ដូច​ពោល​ហើយ។

ឯ​មហា​តឡិក​ទាំង​បួន​របស់​ស្ដេច​មេឃ តែង​ខ្លួន​របៀប​បច្ចុប្បន្ន ស្លៀក​សំពត់​ពណ៌​ចង​ក្បិន ពាក់​អាវ​ផ្កា​មាស​នង [...]

ប្រវត្តិ​ទាក់ទង​ព្រះ​រាជ​ពិធី​ច្រត់​ព្រះ​នង្គ័ល ភាគ២

រណ្ដាប់​ពលិការ​ទេវរូប​ក្នុង​រោង​ពិធី
ក្រោយ​ពេល​សែន​ក្រុង​ពលី​រួច​ហើយ ​​វេលា​ព្រលប់​ដល់​ពេល​ត្រូវ​ពលិការ​បូជា​​ទេវ​រូប​ក្នុង​​រោង​ពិធី​ ព្រាហ្មណ៍​បុរោហិត​និមន្ត​ព្រះ​បញ្ចក្សេត្រ​ “ទេវ​រូប​ផ្សេងៗ”​ ទៅ​តាំង​នៅ​ក្នុង​រោង​ពិធី​ទាំង​៥​ន្លើ​ ហើយ​នឹង​ធ្វើ​កិច្ច​បូជា​តាម​ទំនៀម​ដូច​មាន​ក្នុង​ព្រះ​រាជ​កំណត់​ “កម្មវិធី”​ ដូច្នេះ។

រោង​ទិស​បូព៌​​ត្រូវ​​ព្រាហ្មណ៍​ព្រះ​រាជ​គ្រូ​និមន្ត​ព្រះ​កច្ចាយនៈ​ទៅ​តាំង​ និង​ធ្វើ​ហោមពិធី។

រោង​ទិស​អាគ្នេយ៍​ត្រូវ​ព្រះព្រហ្មាធិរាជ​និមន្ត​​ព្រះនារាយណ៍​ទៅ​តាំង​ និង​ធ្វើ​ហោមពិធី។

រោង​ទិស​និរតី​ត្រូវ​ព្រះជយាធិបតី​និមន្ត​ព្រះ​ចន្ទ​ទៅ​តាំង​​ និង​ធ្វើ​ហោម​ពិធី។

រោង​ទិស​ពាយ័ព្យ​ត្រូវ​ព្រះមិន្ធរ​ “មហេធរ” និមន្ត​ព្រះ​ឥសូរ​ទៅ​តាំង​ និង​ធ្វើ​ហោមពិធី។

រោង​ទិស​ឦសាន​ត្រូវ​ព្រះធម្មរាជ​និមន្ត​ព្រះភក្ខណេស​ “ពិឃណេស” ទៅ​តាំង​នឹង​ធ្វើ​ហោមពិធី។

រណ្ដាប់​តង្វាយ​ទេវ​រូប​ក្នុង​រោងពិធី
រណ្ដាប់​សម័យ​បុរាណ​ចម្លង​តាម​ក្បួន​ព្រះ​រាជពិធី​ទ្វារ​ទស​មាស​​មួយ​ ច្បាប់ ​ដែល​គេ​ស្មាន​ថា​រៀបរៀង​ឡើង​ក្នុង​រជ្ជកាល​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ​ ជ័យ​ចេស្ដា​ដូច្នេះ​៖
ចៅហ្វាយ​ឃ្លាំង​មណីរ័តន៍​ ត្រូវ​ដាក់​ប្រាក់​តង្វាយ​ទេវតា​៥​តម្លឹង​គ្រប់​រោង​មណ្ឌល​ទាំង​៥​ និង​យក​កន្ទេល​២ ​ថ្លាង​២​ ក្អម​២ ​ទៅ​រៀប​ដាក់​គ្រប់​រោង​មណ្ឌល។
ចៅហ្វាយ​ឃ្លាំង​កោសេយ្យភស្ដុ​​ត្រូវ​ដាក់​សំពត់​ស​ក្រាល​អាសនៈ​អាវ​២​ សំពស់​វ័ន្ធ​ពុង​១​ សំពត់​អាវ​ថ្វាយ​ទេវតា​៨ ​ឆ្វេង​៤​ ស្ដាំ​៤​ កន្ទេល​២​ ស្លាធម៌​៨​ ស្លាត្រួយ​១០​ ជម​២​ ដូង​ឡៅ​១​ ល្ង​សណ្ដែក​កន្ទោង​១​ ឲ្យ​រៀប​ដាក់​ដូច​គ្នា​​​ដូច្នេះ​គ្រប់​មណ្ឌល។
ចៅហ្វាយ​ឃ្លាំង​ភោជន៍​សាលី​ឲ្យ​ដាក់​ផ្លែ​ឈើ​តោក​៨ ​មាន​អង្ករ​ទ្រាប​ក្រោម​បាយ​បញ្ជតាប​សម្រាប់​១​ បាយ​យិជ​ ៦០​ ពាន​លាជ​១​ ម្សៅ​កន្ទោង​១​ របស់​អម្បាល​នេះ​ឲ្យ​រៀប​តាំង​ដូច​គ្នា​គ្រប់​រោង​មណ្ឌល​ទាំង​៥​ តាំង​គ្រប់​៣​ថ្ងៃ។
របៀប​សម័យ​បច្ចុប្បន្ន​ តាម​បែប​ដែល​បាន​សួរ ​និង​កត់​អំពី​សម្ដេច​ឥសីភទ្វាធិបតី​ “ម៉ាំង” ​មាន​ចំនួន​ដូច្នេះ។
ប្រាក់​ព្រះពិស្ណុការ​៣​រៀល ​សំពត់​ស​២០​ត្បូង​ “ក្នុង​១​ត្បូង​១០​ហត្ថ”​ ទៀន​ក្រមួន​ឃ្មុំ​ (ក្រមួន​ទម្ងន់​៣​គីឡូក្រាម​លញ់​ជា​ទៀន) [...]

ការស្រាវជ្រាវជុំវិញបញ្ហា​អ្នកញៀនល្បែងស៊ីសង-ភាគទី២

នៅ​ក្នុង​ថ្ងៃ​នេះ ខ្ញុំ​បាទ ឃុន អាឡិច មាន​​កិត្ដិ​យស​បាន​វិល​មក​ជួប​មិត្ដ​អ្នក​ស្ដាប់​ជា​ថ្មី​ម្ដង​ទៀត​នៅ​ ក្នុង​នាទី​វិទ្យា​សាស្រ្ដ​នៃ​វិទ្យុ​អូស្រ្ដាលី​ខេមរភាសា​ ​ដោយ​បាន​នាំ​មក​ជូន​នូវ​ភាគ​ទី​២​ដែល​ជា​ភាគ​បញ្ចប់​ស្ដី​អំពី​ការ​ស្រាវ​ ជ្រាវ​ជុំវិញ​បញ្ហា​អ្នក​ញៀន​ល្បែង​ស៊ី​សង​ ព្រម​ទាំង​គ្រោះ​កាច​មហន្ដរាយ​ដែល​នាំ​មក​ជា​មួយ​នឹង​ល្បែង​នេះ។
សំឡេង Conny McLaughlin៖
ប្រិយមិត្ដអ្នកស្ដាប់ទាំងអស់ជាទីមេត្រី! អំបាញ់មិញនេះ​គឺ​ជា​ប្រសាសន៍​របស់​អ្នក​ស្រី Conny McLaughlin ដែល​ជា​អតីត​អ្នក​ញៀន​ល្បែង​អូស្រ្ដាលី​ម្នាក់​ ដែល​បាន​កែ​ខ្លួន​ងើប​មុខ​ពី​ភក់​ជ្រាំ​នៃ​ការ​ងប់​នឹង​ល្បែង​ម៉ាស៊ីន​ចាក់​ កាក់​ភ្លេច​កូន​ ភ្លេច​ប្ដី​។ ក្រោយ​ពី​កែ​ខ្លួន​ហើយ អ្នក​ស្រី​ Conny McLaughlin បាន​ខិត​ខំ​ជួយ​ដល់​អ្នក​ញៀន​ល្បែង​ដទៃ​ទៀត​កុំ​ឲ្យ​ធ្លាក់​ក្នុង​រណ្ដៅ​ អបាយភូមិ​ដូច​ជា​រូប​អ្នក​ស្រី​កាល​ពី​ពេល​មុន​។ បាទ! ជំរាប​សួរ លោក លោក​​ស្រី និង​មិត្ដ​អ្នក​ស្ដាប់​ទាំង​អស់​ជា​ទី​មេត្រី! នៅ​ក្នុង​ថ្ងៃ​នេះ ខ្ញុំ​បាទ ឃុន អាឡិច មាន​​កិត្ដិ​យស​បាន​វិល​មក​ជួប​មិត្ដ​អ្នក​ស្ដាប់​ជា​ថ្មី​ម្ដង​ទៀត​នៅ​ ក្នុង​នាទី​វិទ្យា​សាស្រ្ដ​នៃ​វិទ្យុ​អូស្រ្ដាលី​ខេមរ ភាសា​ ​ ដោយ​បាន​នាំ​មក​ជូន​នូវ​ភាគ​ទី​២​ដែល​ជា​ភាគ​បញ្ចប់​ស្ដី​អំពី​ការ​ស្រាវ​ ជ្រាវ​ជុំវិញ​បញ្ហា​អ្នក​ញៀន​ល្បែង​ស៊ី​សង​ ព្រម​ទាំង​គ្រោះ​កាច​មហន្ដរាយ​ដែល​នាំ​មក​ជា​មួយ​នឹង​ល្បែង​នេះ។
ចាស! មិត្ដ​អ្នកស្ដាប់ទាំងអស់ជាទីមេត្រី! ល្បែងស៊ី​សង​ពិត​ជា​ធ្វើ​ឲ្យ​មនុស្ស​រំភើប​រីករាយ ហើយ​ទាក់​អារម្មណ៍​ពួក​គេ​យ៉ាង​ខ្លាំង រហូត​ធ្វើ​ឲ្យ​បុគ្គល​អ្នក​លេង​​ញៀន​ល្បែង​ភ្លេច​បាយ​ភ្លេច​ទឹក​ និង​កូន​ចៅ ក្រុម​គ្រួសារ​។ ការ​ដែល​ល្បែង​ស៊ីសង​ ដាស់​អារម្មណ៍​អ្នក​លេង​​ខ្លាំង​ជ្រុល​បែប​​នេះ វា​អាច​​នាំ​ឲ្យ​គេ​រត់​ទៅ​រក​ចរិត​លេង​ល្បែង​ស៊ីសង​ដែល​មាន​គ្រោះ​ថ្នាក់ ដូច​អ្វី​ដែល​លោក​​បណ្ឌិត Matthiew Rockloff ពី​សកល​វិទ្យាល័យ​ Central Queensland [...]

ប្រវត្តិ​ទាក់ទង​ព្រះ​រាជ​ពិធី​ច្រត់​ព្រះ​នង្គ័ល ភាគ១

ប្រវត្តិ​ទាក់ទង​ព្រះ​រាជ​ពិធី​ច្រត់​ព្រះ​នង្គ័ល

ពិធី​ច្រត់​ព្រះ​នង្គ័ល​ នា​ឆ្នាំ​កន្លង​មក (រូប​រស្មី​កម្ពុជា)ក.ក.ន ៖ នៅ​ថ្ងៃ​អង្គារ​ ១​រោច​ ដល់​ថ្ងៃ​សុក្រ ​៤​រោច ​ខែ​ពិសាខ ឆ្នាំ​ជូត​សំរឹទ្ធិស័ក ពុទ្ធសករាជ​២៥៥២​ ត្រូវ​នឹង​ថ្ងៃ​ទី​២០​ដល់​ថ្ងៃ​ទី​២៣ ខែ​ឧសភា​នៅ​ទីលាន​ព្រះ​ស្រែ​រាល​ព្រះ​មេរុ​នឹង​មាន​ការ​ប្រារព្ធ​ពិធី​ទ្វារ ​ទសមាស​ច្រត់​ព្រះ​នង្គ័ល​ និង​ការ​តាំង​ពិព័រណ៍​ផលិតផល​ក្នុង​ស្រុក។
ដូច​នេះ​រស្មី​កម្ពុជា​មាន​កិត្តិយស​សូម​ចុះ​ផ្សាយ​ជូន​នៅ​ប្រវត្តិ​ ទាក់ទង​និង​ព្រះ​រាជ​ពិធី​នេះ ​ដែល​បាន​ផ្ដល់​ឲ្យ​ដោយ​គណៈកម្មការ​រៀបចំ​ព្រះ​រាជ​ពិធី​ច្រត់​ព្រះ​នង្គ័ល​ ដែល​មាន​ខ្លឹមសារ​ដូច​តទៅ ៖
ភស្តុតាង​នៃ​ព្រះ​រាជ​ពិធី​ច្រត់​ព្រះ​នង្គ័ល​ពី​បុរាណ​កាល
ទំនៀម​ស្ដេច​ច្រត់​ព្រះ​នង្គ័ល​នៅ​កម្ពុជរដ្ឋ ទើប​នឹង​មាន​ក្នុង​សម័យ​នេះ​ឬ​មាន​មក​ពី​បុរាណ​កាល? តាម​សេចក្ដី​យល់​របស់​ខ្មែរ​ដោយ​ច្រើន​ថា​ មាន​មក​អំពី​បុរាណ​កាល ពិត​មែន​តែ​ថា​រឿង​ស្ដេច​ច្រត់​ព្រះ​នង្គ័ល​ក្នុង​សម័យ​នគរ​ភ្នំ​(ហ្វូ​ណន) និង​ក្នុង​សម័យ​នគរ​ធំ​ (យសោធរបុរៈ) ឯ​ណោះ​មិន​ឃើញ​មាន​ប្រាកដ​ក្នុង​ព្រះ​រាជ​ពង្សាវតារ​ ឬ​ក្នុង​សេចក្ដី​កត់​ហេតុ​ឯណា​នីមួយៗ ទោះ​បី​ដូច្នោះ​ក៏​ត្រូវ​តែ​យល់​ថា ​ទំនៀម​ស្ដេច​​ច្រត់​ព្រះ​នង្គ័ល​នោះ ​ធ្លាប់​មាន​មក​ហើយ​ជា​ប្រាកដ​ ដោយ​មាន​ភស្តុតាង​ប្រាកដ​​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ និង​ច្បាប់​ខ្មែរ​បុរាណ​ជា​គ្រឿង​សំអាង​ខ្លះ​ ដូច្នេះ​គឺ ៖
ប្រាកដ​តាម​ប្រវត្តិសាស្ត្រ​ថា​ ពួក​ជន​ដែល​ស្ថាបនា​ប្រទេស​កម្ពុជា​ក្នុង​ជាន់​ដើម​នោះ គឺ​ពពួក​មនុស្ស​ដែល​ចុះ​មក​ពី​ប្រទេស​ឥណ្ឌា​ភាគ​ខាង​ត្បូង​ដូច​យ៉ាង​ព្រះ​ បាទ​កោណ្ឌញ្ញរាជ​ (ដែល​ចិន​ហៅ​ថា​ហួនទៀន​) ជា​បឋម​ក្សត្រ​របស់​ខ្មែរ ​និង​ព្រះ​បាទ​កោណ្ឌញ្ញជយវរ្ម័ន ដែល​ជា​ក្សត្រ​ល្បី​នាម​ក្នុង​សម័យ​នគរ​ភ្នំ កាល​ដែល​ចុះ​មក​ស្ថាបនា​ឥស្សរភាព​ក្នុង​ប្រទេស​នេះ មិនមែន​មក​តែ​ខ្លួន​ទទេ​ទេ​ បាន​ទាំង​នាំ​យក​អារ្យធម៌​គឺ​លទ្ធិ​ទំនៀម​ សាសនា​ និង​វិជ្ជា​ផ្សេងៗ​មក​ប្រព្រឹត្ត ប្រតិបត្តិ​ផ្សាយ​ក្នុង​ប្រទេស​នេះ​ផង​ ទាល់​តែ​ប្រាកដ​កិត្តិយស​ថា​ ខ្មែរ​ជា​ឥណ្ឌា​តូច​នៅ​ក្នុង​ដែន​សុវណ្ណ​ភូមិ​នេះ។
នេះ​ប្រសិន​បើ​គេ​ព្យាយាម​រួបរួម​រឿង​លទ្ធិ​ទំនៀម​ក្នុង​ប្រទេស​ឥណ្ឌា​មក ​ប្រៀបធៀប​នឹង​លទ្ធិ​ទំនៀម​របស់​ខ្មែរ​គង់​តែ​ឃើញ​ត្រូវ​គ្នា​ជា​ច្រើន​ អន្លើ។
មាន​រូប​១​ឈ្មោះ​ពលទេព​ ឬ​ហៅ​ថា​ពល​រាម​ ជា​រូប​លី​នង្គ័ល​ គេ​សាង​ឡើង​សម្រាប់​បូជា​ក្នុង​ពិធី​ច្រត់​ព្រះ​នង្គ័ល​ [...]

ការស្រាវជ្រាវជុំវិញបញ្ហា​អ្នកញៀនល្បែងស៊ីសង-ភាគទី១

ល្បែង​ស៊ីសង​ពិត​ជា​ធ្វើ​ឲ្យ​មនុស្ស​រំភើប​រីករាយ​ ហើយ​ទាក់​អារម្មណ៍​ពួក​គេ​យ៉ាង​ខ្លាំង ហើយ​នៅ​ក្នុង​ប្រទេស​អូស្រ្ដាលី​ វា​ហាក់​បី​ដូច​ជា​វប្ប​ធម៌​ទៅ​ហើយ ដោយ​សារ​វា​ជា​ផ្នែក​មួយ​នៃ​ជីវិត​របស់​ពល​រដ្ឋ​អូស្រ្ដាលី ដែល​មាន​៨០% នៃ​ពួក​គេ​ធ្លាប់​លេង​ល្បែង​ស៊ី​សង​។ ឧទាហរណ៍​ដូច​ជា​ការ​ចាក់​សេះ​ប្រណាំង​នៅ​ពេល​គេ​រៀប​ចំ​ធ្វើ​ Melbourne Cup, ឬក៏​ការ​ទៅ​លេង​ម៉ាស៊ីន​ចាក់​កាក់​នៅ​កាស៊ីណូ​ជា​ដើម​។ នៅ​ថ្ងៃ​នេះ ខ្ញុំ​បាទ ឃុន អាឡិច នឹង​ធ្វើ​ការ​ពិនិត្យ​លើ​ការ​ស្រាវ​ជ្រាវ​ថ្មី​ជុំវិញ​បញ្ហា​លេង​ល្បែង​ ស៊ីសង​នេះ ដើម្បី​ឲ្យ​ដឹង​ថា តើ​ហេតុ​អ្វី​បាន​ជា​ល្បែង​ស៊ី​សង​ទាក់​ទាញ​មនុស្ស​​យ៉ាង​ខ្លាំង ដោយ​ធ្វើ​ឲ្យ​គេ​ញៀន​ទៅ​នឹង​ល្បែង​នោះ?
អំបាញ់មិញនេះគឺជាប្រសាសន៍របស់​លោកបណ្ឌិតសាស្រ្ដាចារ្យ Matthiew Rockloff ពី​សកល​វិទ្យាល័យ​ Central Queensland ។ បាទ! ហើយ​សូម​ជំរាប​សួរ លោក លោក​ស្រី និង​មិត្ដ​អ្នក​ស្ដាប់​ទាំង​អស់​ជា​ទី​មេត្រី! នៅ​ក្នុង​ថ្ងៃ​នេះ នាទី​វិទ្យា​សាស្រ្ដ​នៃ​វិទ្យុ​អូស្រ្ដាលី​​ខេមរ​ភាសា​យើង​បាន​វិល​មក​ជួប​ មិត្ដ​អ្នក​ស្ដាប់​ទាំង​អស់​ជា​ថ្មី​ម្ដង​ទៀត​ ដោយ​នឹង​បាន​នាំ​មក​ជូន​នូវ​ប្រធាន​បទ​ថ្មី​មួយ​អំពី​ការ​ស្រាវ​ជ្រាវ​ ជុំវិញ​បញ្ហា​អ្នក​ញៀន​ល្បែង​ស៊ី​សង​ ព្រម​ទាំង​គ្រោះ​កាច​មហន្ដរាយ​ដែល​នាំ​មក​ជា​មួយ​នឹង​ល្បែង​នេះ។ ចាស! មិត្ដ​អ្នក​ស្ដាប់​ទាំង​អស់​ជា​ទី​មេត្រី! ល្បែង​ស៊ីសង​ពិត​ជា​ធ្វើ​ឲ្យ​មនុស្ស​រំភើប​រីករាយ​ ហើយ​ទាក់​អារម្មណ៍​ពួក​គេ​យ៉ាង​ខ្លាំង ហើយ​នៅ​ក្នុង​ប្រទេស​អូស្រ្ដាលី​ វា​ហាក់​បី​ដូច​ជា​វប្ប​ធម៌​ទៅ​ហើយ ដោយ​សារ​វា​ជា​ផ្នែក​មួយ​នៃ​ជីវិត​របស់​ពល​រដ្ឋ​អូស្រ្ដាលី ដែល​មាន​៨០% នៃ​ពួក​គេ​ធ្លាប់​លេង​ល្បែង​ស៊ី​សង​។ ឧទាហរណ៍​ដូច​ជា​ការ​ចាក់​សេះ​ប្រណាំង​នៅ​ពេល​គេ​រៀប​ចំ​ធ្វើ​ Melbourne Cup, ឬក៏​ការ​ទៅ​លេង​ម៉ាស៊ីន​ចាក់​កាក់​នៅ​កាស៊ីណូ​ជា​ដើម​។ នៅ​ថ្ងៃ​នេះ ខ្ញុំ​បាទ ឃុន អាឡិច នឹង​ធ្វើ​ការ​ពិនិត្យ​លើ​ការ​ស្រាវ​ជ្រាវ​ថ្មី​ជុំវិញ​បញ្ហា​លេង​ល្បែង​ [...]

បុណ្យអុំទូកឆ្នាំ​នេះ​មាន​ទូក​ចូលរួម ៤២៤, គូ​ពិសេស មាន៨៤ ទូក

ព្រះរាជ្យពិធី ​បុណ្យ​អុំទូក អក​អំបុក សំពះ​ព្រះ​ខែ និងលយ​ព្រះទីបឆ្នាំ​នេះ ទូក​ដែល​ចូលរួម​ប្រកួត​ប្រជែង​មាន​ចំនួន ៤២៤ ទូក​ក្នុងនោះ​ទូក​អុំ​បុរស ២៧០ និងទូក​អុំ​នារី ៣ ។ ទូក​ចែវ​បុរស ៤៨ និងទូក​ចែវ​នារី ២ ទូក​ខ្នាត​អន្តរជាតិ​បុរស ៩៨ នារី ៣ ។ កម្លាំ​ង​​​អុំ​បុរស ២១.២៥០ នាក់ និង នារី​ចំនួន ២៨១ នាក់ ។ ការប្រកួតអុំ​ទូក​នេះ មាន​រយៈ​ពេល​បីថ្ងៃ​ ពោល​គឺ​ចាប់​ផ្តើមពី​ព្រឹក​ថ្ងៃ​អង្គារទី​១១ នេះ រហូត​ដល់​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ។ លោក​ដែន សីម៉ា ជូន​របាយការណ៍​ពីទីក្រុង​ភ្នំពេញ ៖

អគ្គនាយករង ​ក្រសួង​អប់រំ​យុវជន​ និង​កីឡា លោកម៉ិ​ល កាដូ បានមាន​ប្រសាសន៍​ឲ្យដឹងថា រៀងរាល់​ឆ្នាំ​ការប្រកួត​ទាល់តែ​ប្រកួត​ទូក​មួយ​ប្រភេទ​ចប់ ទើប​ចូល​មួយ​ប្រភេទ​ទៀត គឺ​ទាល់តែ​ចប់​ទូក​អុំ ទើប​ចូល​ទូក​ចែវ និង​ទូក​អុំ​- ទូក ​ខ្នាត​អន្តរជាតិ ។ ទូក​លឿន​ៗ​​​​ដាច់​គេ​ចំនួន ៨៤ [...]