មន្ត្រីក្រសួងការបរទេសខ្មែរ បានជូនដំណឹងថា នាយករដ្ឋមន្ត្រីថៃ លោក Somchai Wongsawat (ស៊ុមឆៃ វង់សាវ៉ាត់) នឹងមិនបានមកកម្ពុជាដើម្បីជួបជាមួយលោកនាយករដ្ឋមន្ត្រីខ្មែរ ហ៊ុន សែន នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០០៨ តាមការគ្រោងនោះទេ។
លោក ស៊ុមឆៃ វង់សាវ៉ាត់ (កណ្ដាល)។
មន្ត្រីខ្មែរបានបញ្ជាក់ថា ថៃនឹងបញ្ជូនឧបនាយករដ្ឋមន្ត្រីដែលជារដ្ឋមន្ត្រីក្រសួងការបរទេសថៃ មកកម្ពុជាដើម្បីធ្វើការចរចាបញ្ហាជម្លោះព្រំប្រទល់ជំនួសនោះវិញ។
សេចក្តីរាយការណ៍បានឲ្យដឹងថា ឧបនាយករដ្ឋមន្ត្រីដែលជារដ្ឋមន្ត្រីក្រសួងការបរទេសថៃ គ្រោងនឹងអញ្ជើញមកកម្ពុជានៅថ្ងៃអាទិត្យទី១២ តុលា ខាងមុខនេះ។
ការលុបចោលដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃ មិនត្រូវបានគេរាយការណ៍ថា បណ្តាលមកពីមូលហេតុអ្វីនោះទេ ប៉ុន្តែមន្ត្រីខ្មែរបានសង្ស័យថា ទំនងដោយសារតែមកពីស្ថានការណ៍កំពុងតែវឹកវរនៅក្នុងប្រទេសថៃនា បច្ចុប្បន្ន៕
Filed under: ព័ត៌មាន
