Posted on October 28, 2008 by happylkt
ឯកសារ ប្រវត្តិសាស្រ្តខ្មែរជាច្រើន បានឲ្យដឹងថា ប្រាសាទព្រះវិហារបានស្ថាបនាឡើងដោយព្រះមហាក្សត្រខ្មែរ តាំងពី១ពាន់ឆ្នាំមុនមកម្ល៉េះ គឺកសាងឡើងនៅក្នុងដែនដីខ្មែរ ។
ប្រាសាទព្រះវិហារនៅលើកំពូលភ្នំដងរែក នៃខេត្តព្រះវិហារ ព្រះរាជាណាចក្រកម្ពុជា។
បើតាមសៀវភៅប្រវត្តិសាស្រ្តខ្មែរមួយចំនួន ដែលក្នុងនោះមានសរសេរដោយលោក អាល់បែរ ឡឺបោននឺ និងលោក ក្លូដ ហ្សាក់ បានឲ្យដឹងថា ប្រាសាទព្រះវិហារត្រូវបានស្ថាបនាឡើងពីថ្ម ចាប់តាំងពីរជ្ជកាលព្រះបាទ សុរិយវរ្ម័នទី១ នៅពាក់កណ្តាលទីមួយនៃសតវត្សរ៍ទី១១ ។
ប្រាសាទព្រះវិហារ ត្រូវបានស្ថាបនាឡើង ក្នុងគ្រាដែលស្រុកខ្មែរមានផ្ទៃដីធំធេងលាតសន្ធឹងរហូតដល់ប្រទេស ភូមា ខាងជើងទៅដល់ទីក្រុងវៀងច័ន្ទ ប្រទេសលាវ ។ ចំណែកប្រទេសថៃសព្វថ្ងៃ គឺពុំទាន់មានទេ ដីស្រុកថៃសព្វថ្ងៃ គឺជាដែនដីខ្មែរនាកាលណោះ ។ ហេតុនេះហើយ ទើបព្រះមហាក្សត្រខ្មែរសង់ប្រាសាទព្រះវិហារបែរទៅទិសខាងជើងដែលមាន ដីទំនាប ងាយធ្វើជណ្តើរឡើង ប្រសើរជាងទិសខាងត្បូង ដែលមានជញ្ជាំងភ្នំចោទខ្ពស់ពេក ។
លោកសាស្រ្តាចារ្យ ឃិន សុខ បង្រៀនប្រវត្តិសាស្រ្តខ្មែរ ថៃ លាវ និងភូមា មានប្រសាសន៍ថា បើគិតចាប់ពីដីទំនាប ពីផ្លូវឡើងទៅដល់ប្រាសាទដែលនៅលើកំពូលភ្នំខ្ពស់ជាងគេនោះ គឺគេត្រូវដើរឡើងតាមជណ្តើរជាច្រើនកាំ ដែលមានចម្ងាយទាំងអស់ ៨០៤ម៉ែត្រ ។
មុននឹងឡើងពីដីទំនាប ទៅដល់ប្រាង្គប្រាសាទលើកំពូលភ្នំ គេត្រូវឆ្លងកាត់ខ្លោងទ្វារ ៥ [...]
Filed under: ប្រវត្តិសាស្ត្រ | Leave a Comment »
Posted on October 18, 2008 by happylkt
The magnets are linked up in a chain for 27k
A vast physics experiment – the Large Hadron Collider (LHC) – reaches a key milestone this weekend ahead of an official start-up on 10 September.
Engineers had previously brought a beam of protons – tiny, sub-atomic particles – to the “doorstep” of the LHC.
On [...]
Filed under: ព័ត៌មាន | Leave a Comment »
Posted on October 17, 2008 by happylkt
ដោយ សុផល មុន្នី
2008-10-15
នៅ ឯព្រំដែនភាគពាយ័ព្យនៃប្រទេសកម្ពុជាអាជីវករខ្មែរលក់ដូរនៅផ្សារ លុងកឿថៃបានសម្រុកចូលមកទឹកដីខ្មែរវិញ បន្ទាប់ពីភាគីថៃបានបង្កើនកម្លាំងទ័ពប្រដាប់ដោយអាវុធដាក់តាម ព្រំដែនយ៉ាងច្រើនសន្ធឹកសន្ធាប់នារសៀលថ្ងៃពុធនេះ។
ការបង្កើនកម្លាំងទ័ពរបស់ភាគីថៃគឺបានធ្វើឡើងបន្ទាប់ពីមាន ការផ្ទុះអាវុធដាក់គ្នារវាងកងកម្លាំងរដ្ឋាភិបាលខ្មែរនិងកងទ័ព ឈ្លានពានថៃនៅឯតំបន់ប្រាសាទព្រះវិហារ នៅរសៀលថ្ងៃពុធ ទី១៥ ខែតុលា ឆ្នាំ២០០៨នេះ។
ក្រុមអាជីវករខ្មែរទាំងនោះបានថ្លែងថា ពួកគេមានការព្រួយបារម្ភចំពោះវត្តមានកងទ័ពថៃយ៉ាងច្រើនសន្ធឹក សន្ធាប់ដែលបានដាក់ពង្រាយនៅជុំវិញផ្សារលុងកឿថៃនិងនៅតាមព្រំដែន ៖ «រត់ចេញមកជាបន្តបន្ទាប់ ខ្មែរយើងចេញពីផ្សារថៃមកអស់ហើយ ច្រើនតែម្ដង ហើយកម្លាំងកងឈុតខ្មៅហ្នឹងប្រដាប់ដោយអាវុធទំនើបៗយ៉ាងច្រើន ហើយដេញខ្មែរខ្លះចេញ…»។
លោក សំ ជិត ស្នងការរងខេត្តបន្ទាយមានជ័យទទួលបន្ទុកការងារព្រំដែនបានថ្លែង ប្រាប់វិទ្យុអាស៊ីសេរីថា កម្លាំងរដ្ឋាភិបាលខ្មែរត្រូវបានបញ្ជូនដាក់ការពារនៅតាមព្រំដែនខណៈ ដែលភាគីថៃបានបង្កើនកម្លាំងដាក់នៅតាមក្រវ៉ាត់ព្រំដែន។
លោក សំ ជិត បានឲ្យដឹងថា ៖ «ពីព្រឹកមកអត់មានអីទេ ប៉ុន្តែថ្ងៃបន្តិចឃើញមានកម្លាំងវាបង្ហាញខ្លះនៅទល់មុខសាលាខ្មែរ ហ្នឹងណា៎ ប្រហាក់ប្រហែលជាក្រោម១០០ ប្រហែលម៉ោង១០-១១ព្រឹកមិញ»។
តាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋខ្មែររស់នៅតាមព្រំដែនក៏បាន ឲ្យដឹងដែរថា ប្រជាពលរដ្ឋខ្លះក៏បានធ្វើដំណើរចាកចេញជាបណ្ដើរៗហើយ ចំណែកឯប្រជាពលរដ្ឋមួយចំនួនធំទៀតបានត្រៀមអីវ៉ាន់រួចរាល់ហើយដើម្បី ធ្វើដំណើរចាកចេញ។
តាមប្រភពពីមន្ត្រីធ្វើការនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតក៏បាន ឲ្យដឹងដែរថា ខាងសមត្ថកិច្ចខ្មែរបានផ្អាកក្នុងការផ្ដល់ទិដ្ឋាការដល់ទេសចរបរទេស ចូលទៅក្នុងទឹកដីថៃនៅរសៀលថ្ងៃពុធនេះដោយមានការព្រួយបារម្ភពី បញ្ហាអសន្តិសុខនៅក្នុងប្រទេសថៃ ៖ «ខាងបរទេសក៏គេមិនវ៉ៃ Passport ឲ្យដែរ នៅកកពេញតែហ្នឹង គេអត់វ៉ៃឲ្យទេ ព្រោះអីខាងបរទេសចូលទៅថៃវិញគេអត់វ៉ៃឲ្យទេ»។
ចំណែកកម្លាំងរដ្ឋាភិបាលខ្មែរប្រដាប់ដោយអាវុធក៏ត្រូវបានដាក់ ការពារនៅតាមព្រំដែនយ៉ាងប្រុងប្រយ័ត្នដែរដើម្បីទប់ទល់ទៅនឹងភាគី ថៃដែលបានដាក់កម្លាំងពង្រាយបន្ថែមនៅតាមក្រវ៉ាត់ព្រំដែនរបស់ ខ្លួន។
ប្រភពព័ត៌មានពីកងកម្លាំងរដ្ឋាភិបាលខ្មែរបានឲ្យដឹងថា នៅតាមព្រំដែនខ្មែរថៃ [...]
Filed under: ព័ត៌មាន | Leave a Comment »
Posted on October 16, 2008 by happylkt
ដោយ ម៉ាយ៉ារិទ្ធិ
2008-10-15
សេចក្តី រាយការណ៍ផ្លូវការអំពីការស្លាប់និងរបួសទាំងខាងខ្មែរនិងថៃ នៅក្នុងការផ្ទុះអាវុធនៅក្បែរប្រាសាទព្រះវិហារ នារសៀលថ្ងៃ១៥ តុលានេះ បានឲ្យដឹងថា ទាហានខ្មែរ២នាក់បានស្លាប់និង២នាក់រងរបួស។ ខាងភាគីថៃបានជូនដំណឹងថា ថៃមានទាហានរបួសចំនួន៦នាក់។
AFP Photo/Tang Chhin Sothy
ទាហាន ខ្មែរឈរឃ្លាំមើលទាហានថៃដែលត្រូវបានចាប់ខ្លួន (រូបខាងក្រោម) នៅឯវត្តកែវសិក្ខាគិរីស្វៈរៈ ក្បែរប្រាសាទព្រះវិហារ នាថ្ងៃទី១៥ តុលា ២០០៨។
មានសេចក្តីរាយការណ៍ផ្ទុយគ្នាទាក់ទងនឹងហេតុការណ៍ខ្លះ ស្របពេលដែលមានការប្រយុទ្ធគ្នានោះ។
សេចក្តីរាយការណ៍ពីទីភ្នាក់ងារព័ត៌មានបារាំង អា.អេហ្វ.ប៉េ. បានរាយការណ៍ថា នៅគ្រាដែលមានការប្រយុទ្ធគ្នានៅឯតំបន់ព្រលានឥន្ទ្រី ទាហានខ្មែរចំនួន១០នាក់ ដែលបានស្ថិតក្នុងវត្តខ្មែរកែវសិក្ខាគិរីស្វរៈ ក្នុងតំបន់ប្រាសាទព្រះវិហារ ត្រូវគេរាយការណ៍ថា បានប្រគល់ខ្លួនចុះចាញ់ចំពោះទាហានថៃ។
ទាហានខ្មែរទាំង១០ គឺជាទាហានដែលគេដាក់ប្រចាំការជាមួយនឹងទាហានថៃចំនួន១០នាក់ ដូចគ្នាដែរ នៅក្នុងទឹកដីវត្តកែវសិក្ខាគិរីស្វារៈ ដែលគេចាត់ទុកជាតំបន់ស។
សេចក្តីរាយការណ៍នោះបានទទួលសេចក្តីបដិសេធពីមន្ត្រីនាយទាហានខ្មែរតាមទល់ដែន។
លោកវរសេនីយ៍ទោ តូច រ៉ា ដែលប្រចាំការនៅច្រកជាំសាង៉ាំ ខេត្តឧត្តរមានជ័យ បានមានប្រសាសន៍បដិសេធចំពោះសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន ទាំងនោះ យ៉ាងដូច្នេះ ៖ «អត់មានទេ។ គឺយើងទេដែលជាអ្នកចាប់ពួកវា។ គ្មានគេចាប់យើងទេ។ យើងចាប់កម្លាំងវា[ថៃ] ១០នាក់ ដកទាំងកាំភ្លើងទៀត ក្នុងនោះមានមេបញ្ជាការរង ២៣ ទាហានឈុតខ្មៅម្នាក់ដែរ»។
ម៉ាយ៉ារិទ្ធិ ៖ ក៏ប៉ុន្តែមានសេចក្ដីរាយការណ៍តាមទីភ្នាក់ងារព័ត៌មានផ្សេងៗបានអះអាង ថា ទាហានទាំង១០ ដែលបានប្រគល់ខ្លួនគឺជាទាហានខ្មែរ។
តូច [...]
Filed under: ព័ត៌មាន | Leave a Comment »
Posted on October 16, 2008 by happylkt
Google Chrome is a browser that combines a minimal design with sophisticated technology to make the Web faster, safer, and easier. Use one box for everything–type in the address bar and get suggestions for both search and Web pages. Thumbnails of your top sites let you access your favorite pages instantly with lightning speed from [...]
Filed under: ព័ត៍មានអំពីបច្ចេក | Leave a Comment »
Posted on October 14, 2008 by happylkt
Scientists used a 2cm concave camera to take better picture
A new camera designed with a curved detection surface allows imaging devices to see as animals do.
The camera, inspired by the human eye, relies on the ability to construct silicon electronics on a stretchable membrane.
In the future, these electronic membranes could be wrapped [...]
Filed under: ព័ត៌មាន | Leave a Comment »
Posted on October 11, 2008 by happylkt
មន្ត្រីក្រសួងការបរទេសខ្មែរ បានជូនដំណឹងថា នាយករដ្ឋមន្ត្រីថៃ លោក Somchai Wongsawat (ស៊ុមឆៃ វង់សាវ៉ាត់) នឹងមិនបានមកកម្ពុជាដើម្បីជួបជាមួយលោកនាយករដ្ឋមន្ត្រីខ្មែរ ហ៊ុន សែន នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០០៨ តាមការគ្រោងនោះទេ។
AFP Photo
លោក ស៊ុមឆៃ វង់សាវ៉ាត់ (កណ្ដាល)។
មន្ត្រីខ្មែរបានបញ្ជាក់ថា ថៃនឹងបញ្ជូនឧបនាយករដ្ឋមន្ត្រីដែលជារដ្ឋមន្ត្រីក្រសួងការបរទេសថៃ មកកម្ពុជាដើម្បីធ្វើការចរចាបញ្ហាជម្លោះព្រំប្រទល់ជំនួសនោះវិញ។
សេចក្តីរាយការណ៍បានឲ្យដឹងថា ឧបនាយករដ្ឋមន្ត្រីដែលជារដ្ឋមន្ត្រីក្រសួងការបរទេសថៃ គ្រោងនឹងអញ្ជើញមកកម្ពុជានៅថ្ងៃអាទិត្យទី១២ តុលា ខាងមុខនេះ។
ការលុបចោលដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃ មិនត្រូវបានគេរាយការណ៍ថា បណ្តាលមកពីមូលហេតុអ្វីនោះទេ ប៉ុន្តែមន្ត្រីខ្មែរបានសង្ស័យថា ទំនងដោយសារតែមកពីស្ថានការណ៍កំពុងតែវឹកវរនៅក្នុងប្រទេសថៃនា បច្ចុប្បន្ន៕
Filed under: ព័ត៌មាន | Leave a Comment »
Posted on October 2, 2008 by happylkt
Attackers could use the loophole to redirect web users to fake site
A recently found flaw in the internet’s addressing system is worse than first feared, says the man who found it.
Dan Kaminsky made his comments when speaking publicly for the first time about his discovery at the Black Hat conference in Las Vegas.
He [...]
Filed under: ព័ត៌មាន | Leave a Comment »