ពិធី​ជួប​ពិភាក្សា​អំពី​បច្ចេកវិទ្យា​នៅ​ព្រះរាជាណាចក្រ​កម្ពុជា

កាល​ពី​ថ្ងៃ​ទី ២០ ខែ​កញ្ញា ឆ្នាំ​២០០៨ កន្លង​ទៅ​ថ្មី​ៗ​នេះ នៅ​វិទ្យាស្ថាន​កិច្ច​សហប្រតិបត្តិ​ការណ៍ កម្ពុជា – ជប៉ុន ដែល​ហៅ​កាត់​ថា CJCC។ បាន​ប្រារព្ធ​ទៅ​ពិធី​ជួប​ពិភាក្សា​ប្ដូរ​យោបល់​ ជា​មួយ​ប្រិយ​មិត្ត​ដែល​ជា​សិស្ស​និស្សិត​ជា​ច្រើន​កុះករ​ដោយ​ក្រុម​អ្នកតំណាង ក្រោម​ការ​ចូល​រួម​ពី​ក្រុម​ហ៊ុន​ជា​ច្រើន ដូច​ជា​ក្រុម​ហ៊ុន Microsoft, Clogger, E-Khmer, Open Institute… ប្រធាន​បទ​នៃ​ជំនួប​ស្ដី​ពី​កម្មវិធី Khmer Unicode។ ហើយ​ពិធី​នេះ​បាន​ប្រារព្ធ​ដោយ​ភាព​សប្បាយ​រីករាយ ចាប់​ពី​ម៉ោង ៩​ព្រឹក​ដល់​៥​រសៀល និង​មាន​ការ​ពិសា​អាហារ​ផង​ដែរ។