ព័ត៌មានថ្មីស្ដីអំពីក្រុមហ៊ុន Microsoft …?
កាលពីថ្ងៃ ២០ ខែកញ្ញា ឆ្នាំ២០០៨ កន្លងទៅថ្មីៗនេះក្នុងកម្មវិធី ជួបជំនួបពិភាក្សាប្ដូរយោបល់ពីបញ្ហាវិស័យបច្ចេកវិទ្យានៅកម្ពុជា។ អ្នកតំណាងក្រុមហ៊ុន Microsoft ប្រចាំនៅប្រទេស កម្ពុជា គឺលោក Pily Wong បានប្រាប់រូបខ្ញុំថា នៅខែ វិច្ឆិកា ចុងឆ្នាំ២០០៨ ប្រទេសកម្ពុជា និងមានព្រឹត្តិការណ៍ដល់អស្ចារ្យជាប្រវត្តិសាស្ត្រដែលពីមុនមិនធ្លាប់មានពីមុន នោះគឺក្រុមហ៊ុននេះនឹងចេញលក់ប្រភេទកម្មវិធី Microsoft Windows Khmer Language សាកល្បង។ នេះជាសំដីដែលអ្នកតំណាងរូបនេះបានមានប្រសាសន៍ តែគាត់ក៏បានបន្ថែមទៀតដែរថា សម្រាប់ Windows Khmer នេះផងដែរនិងត្រូវលក់ ក្នុងតម្លៃថោកសមរម្យមួយសម្រាប់ផ្ដល់ជូនចំពោះអ្នកប្រើប្រាស់ កុំព្យូទ័រ ជាជនជាតិ ខ្មែរ។ ហើយគាត់ក៏សង្ឃឹមថានិងមានអ្នកជួយគាំទ្រកម្មវិធីថ្មីនេះ ដោយប្រើនាំគ្នាប្រើ License ឬខ្មែរយើងហៅថា អាជ្ញាប័ណ្ណកម្មសិទ្ធិស្របច្បាប់។ សូមចូលរួមជជែកពិភាក្សាពីព័ត៌មាននេះ តើអ្នកយល់ដូចម្ដេច?
Filed under: ព័ត៌មាន, ព័ត៍មានអំពីបច្ចេក | Leave a Comment »
