នាដការខ្មែរ(រូបថតCCF)របាំ ក្បាច់ខ្មែរបុរាណ (របាំព្រះរាជទ្រព្យ) នៃព្រះរាជាណាចក្រកម្ពុជា ល្បីល្បាញខាងមានកាយវិការទន់ភ្លន់ គួរឱ្យចង់គយគន់ និងមានទ្រង់គ្រឿងចាំងភ្លឺផ្លេកៗ។ របាំព្រះរាជទ្រព្យនៃព្រះរាជាណាចក្រកម្ពុជា គឺជាអ្នកថែរក្សាប្រពៃណីនាដកម្មបុរាណខ្មែរជាចំណែកមួយយ៉ាងជិត ស្និទ្ធ នៃក្រុមបរិពាររបស់មហាក្សត្រអស់រយៈពេលជាងមួយពាន់ឆ្នាំកន្លងមក ហើយ។ របាំព្រះរាជទ្រព្យមានការដើរតួបួនប្រភេទដូចជា៖ តួនាង (ស្រី) តួនាយរង (ប្រុស) តួយក្ស (សភាវៈអាក្រក់) តួស្វា (សត្វ) តួនិមួយៗមានលក្ខណៈនិងមានពណ៌ដោយឡែកៗពីគ្នា មានការស្លៀកពាក់ ការលាបម្សៅ ការតុបតែងខ្លួន ទាំងក្បាំងមុខ និងកាយវិការផ្ទាល់ខ្លួនផងដែរ។ កាយវិការ និងក្បាច់រាំទាំងនេះនាដករត្រូវហាត់រៀនយ៉ាងសកម្ម និងមមាញឹក អស់រយៈពេលជាច្រើនឆ្នាំ ទើបចេះចាំ មានអត្ថន័យដូចជាការរំជួលចិត្តនានា ការភ័យភិត ស្នេហា ការសប្បាយរីករាយ ឬការខឹងសម្បាជាដើម។
ការសម្ដែងប្រព្រឹត្តទៅតាមចង្វាក់ភ្លេងនៃក្រុមតន្ត្រីសក្ការ ដោយពួកនាដករកាច់ក្បាច់រាំតម្រូវតាមសំឡេងបកស្រាយសាច់រឿង និងមនោសញ្ចេតនាដោយនារីអ្នកច្រៀងមួយក្រុមតូច។ របាំព្រះរាជទ្រព្យស្ទើរតែបាត់បង់អស់នៅក្រោមរបបខ្មែរក្រហម ដែលបានគាស់រំលើងចោលស្ទើរតែទាំងស្រុង នូវគ្រូនាដកម្មនិងគ្រូដូរ្យតន្ត្រី។ តាំងពីការដួលរលំនៃរបបប៉ុល ពត នៅឆ្នាំ១៩៧៩ [...]
Filed under: ព័ត៌មាន | Leave a Comment »
