ព្រះរាជសកម្មភាពរបស់ព្រះមហាក្សត្រខ្មែរក្នុងពិធីសម្ពោធរូបសំណាកដូនពេញសាលា ក្រុងភ្នំពេញបានធ្វើការសម្ពោធបូជនីយដ្ឋានរូបសំណាកដូនពេញកាលពី ថ្ងៃទី១៦ ឧសភា ឆ្នាំ២០០៨ កន្លងទៅដែលបានគេទទួលស្គាល់ថា ជាស្ថាបនិកទីក្រុងភ្នំពេញ។ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលថា អ្នកចូលរួមជាច្រើនរយនាក់ក្នុងពិធីសម្ពោធនៅជិតវត្តភ្នំនោះថា រូបសំណាក់ដូនពេញជាការចូលរួមក្នុងការស្តារឡើងវិញនូវសម្រស់ រាជធានីភ្នំពេញ ហើយថារូបសំណាកនេះក៏បង្ហាញនូវតម្លៃរបស់ស្ត្រីខ្មែរដែលបានជួយ អភិវឌ្ឍន៍សង្គមមួយផងដែរ។
លោកកែប ជុតិមា អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍នៅក្នុងពិធីនោះថា រូបសំណាកនេះត្រូវបានកសាងឡើងដើម្បីជាការចងចាំគោរព និងដឹងគុណដល់លោកយាយពេញដែលជាវីរនារីដ៏ឆ្នើម ដែលបានចូលរួមក្នុងការអភិវឌ្ឍន៍សង្គមជាតិ ហើយថារូបសំណាកនេះក៏និងរំឮកកូនចៅជំនាន់ក្រោយឲ្យដឹងពីគុណ សម្បត្តិ និងឧត្តមគតិរបស់លោកយាយផងដែរ។
រូបសំណាកយាយដូនពេញដែលមានកម្ពស់ស្មើមនុស្ស ហើយដែលត្រូវបានសាងសង់ឡើងតាមរចនាបថប្រពៃណីខ្មែរត្រូវបានដាក់ តម្កល់នៅលើទីលានមួយដែលមានចម្ងាយតែប៉ុន្មានម៉ែត្រប៉ុណ្ណោះពី វត្តភ្នំ។ បើតាមរឿងនិទានបានឲ្យដឹងថា លោកយាយពេញបានសាងសង់វិហារមួយសម្រាប់តម្កល់រូបសំណាកព្រះពុទ្ធរូប ដែលលោកយាយបានស្រង់ចេញពីទន្លេមេគង្គនៅក្នុងឆ្នាំ១៣៧៣ នៃគ្រិស្តសរាជ។ ដោយពេលវេលាចេះតែកន្លងផុតទៅ ទីកន្លែងនោះបានទាក់ទាញអ្នកគោរពបូជាកាន់តែច្រើនឡើងៗ ហើយនៅទីបញ្ចប់កន្លែងនោះបានក្លាយទៅជាទីក្រុងភ្នំពេញនាពេល បច្ចុប្បន្ននេះ។ ឥឡូវនេះ ទីកន្លែងដែលលោកយាយពេញបានសាងវិហារនោះត្រូវបានគេហៅថា វត្តភ្នំដែលជាទីកន្លែងដែលគេចូលចិត្តទៅទស្សនាជាងគេនៅទីក្រុង នេះ៕
http://women.open.org.kh
Filed under: ព័ត៌មាន | Leave a Comment »
