ព្រះ​រាជ​ជីវប្រវត្តិ​សង្ខេប​នៃ​ព្រះ​ករុណា​សម្ដេច​ព្រះ​បរមនាថ សីហមុនី

ព្រះ​ករុណា​សម្ដេច​ព្រះ​បរមនាថ នរោត្ដម​ សីហមុនី ព្រះ​មហាក្សត្រ​នៃ​កម្ពុជាព្រះ ​មហាក្សត្រ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ព្រះ​ករុណា​សម្ដេច ព្រះ​នរោត្តម​សីហមុនី ទ្រង់​ប្រសូត​នា​ថ្ងៃ​ទី​១៤ ឧសភា ឆ្នាំ​១៩៥៣ នៅ​ទីក្រុង​ភ្នំពេញ។ ព្រះ​អង្គ​ជា​ព្រះ​រាជ​បុត្រា​របស់​សម្ដេច​ព្រះ​នរោត្ដម​សីហនុ ព្រះ​មហា​វីរ​ក្សត្រ និង​សម្ដេច​ព្រះ​វរ​រាជ​មាតា នរោត្ដម មុនីនាថ សីហនុ។
ពី​ឆ្នាំ​១៩៥៩ ដល់​ឆ្នាំ​១៩៦២ ព្រះ​អង្គ​ទ្រង់​សិក្សា​នៅ​សាលា​បឋម​សិក្សា​ព្រះ​នរោត្ដម​ បន្ទាប់​មក​ចូល​សិក្សា​នៅ​សាលា​ដេកាត​បារាំង ក្រុង​ភ្នំពេញ។ ពី​ឆ្នាំ​១៩៦៧ មក​ ១៩៧១ ទ្រង់​សិក្សា​សិល្បៈ (របាំ ដូរ​តន្ត្រី ល្ខោន) នៅ​ឯ​វិជ្ជា​ឋាន​អភិរក្ស​ជាតិ​ទីក្រុង​ប្រាក។ ឆ្នាំ​១៩៧០ ទ្រង់​ប្រឡង​ជាប់​សញ្ញាប័ត្រ​បាក់​កាឡូរេអា នៅ​ទីក្រុង​ប្រាក​និទ្ទេស​ល្អ​ណាស់។ ឆ្នាំ​១៩៧១ ទ្រង់​ទទួល​រង្វាន់​លេខ​មួយ​ខាង​របាំ​ក្លាស៊ិក​នៃ​វិជ្ជា​ឋាន​អភិរក្ស​ជាតិ​ ក្រុង​ប្រាក។ ឆ្នាំ​១៩៧១ ដល់​១៩៧៥ ទ្រង់​សិក្សា​សាលា​ជាន់​ខ្ពស់​នៃ​របាំ​ដូរតន្ត្រី និង​ល្ខោន​នៅ​បណ្ឌិត​សភា​សិល្បៈ​ដូរ​តន្ត្រី​ក្រុង​ប្រាក។ ឆ្នាំ​១៩៧៥​ទ្រង់​ទទួល​សញ្ញាប័ត្រ​សិក្សា​ជាន់​ខ្ពស់​ខាង​សិល្បៈ (របាំ ដូរតន្ត្រី​​ ល្ខោន) នៃ​បណ្ឌិត​សភា​សិល្បៈ​ដូរតន្ត្រី​ក្រុង​ប្រាក។ ឆ្នាំ​១៩៧៥ [...]