ផល​ប៉ះ​ពាល់​ដែល​បណ្តាល​មក​ពី​ភាព​រីក​ចម្រើន​នៃ​វិស័យ Games Online នៅ​ប្រទេស​កម្ពុជា​យើង​សព្វ​ថ្ងៃ

សូម​ចូល​រួម​ជជែក​ពិភាក្សា​លើ​ប្រធាន​បទ ស្តី​អំពី​ផល​ប៉ះ​ពាល់​ដែល​បណ្តាល​មក​ពី​ភាព​រីក​ចម្រើន​នៃ​វិស័យ Games Online នៅ​ប្រទេស​កម្ពុជា​យើង​សព្វ​ថ្ងៃ? តើ​ប្រិយ​មិត្ត​គិត​ថា​វា​ជា​ការ​ប្រសើរ​ ឬ​ទេ​ដែល​អនុញ្ញាត​ឲ្យ​កូន​ក្មេង ដែល​មាន​អាយុ ៧ – ១៧ ឆ្នាំ​ដែល​កំពុង​តែ​ត្រូវ​ការ​ត្រង់​យក​ចំនេះ​វិជ្ជា​ ស្រប់​​ពេល​បច្ចុប្បន្ន​ដែល​វិស័យ​អប់​រំ ​ក្នុង​ប្រទេស​កំពុង​​មាន​ភាព​រីក​ចម្រើន​ដោយ​សន្សឹមៗនោះ។ ពី​ព្រោះ​ខ្ញុំ​នៅ​ពេល​ដែល​ចូល​ទៅ លេង​ Internet ម្តង់​ៗ ខ្ញុំ​សង្ខេត​ឃើញ​កូន​សិស្ស​ជា​ច្រើន​ដែល​មាន​អាយុក្រោម ១៨​ឆ្នាំ កំពុង​លេង Game ដោយ​ជក់ចិត្ត មិន​ខ្វល់​ពី​ការ​សិស្ស ឬ​រុករក​ឯកសារ​បន្ថែម​តាម Internet នោះ​ទេ។ ហើយ​ជួន​ពេល​ខ្លះ​ពួក​គេ​តែង​តែ​បង្ករ​ភាពអសីលធម៍មិន​សមរម្យ ដោយ​ប្រើ​សំដី​អសុវធម៍​សម្រាប់​អ្នក​លេង​ដូច​គ្នា។ ជួន​ពេល​ខ្លះ​រូប​ខ្ញុំ​ក៏​ដូច​ជា​អ្នក​ដែល​ទៅ​រុករក​ឯកសារ​តាម Internet មួយ​ចំនួន​ក៏​មាន​ការ​ប៉ះ​ទង្គិច​ជា​មួយ​ពូក​គេ​ដែរ ដោយ​ពិបាក​ក្នុង​ការ​ Download ឯកសារ​ជា​ខ្លាំង។ តើ​សម្រាប់​រូប​អ្នក​​មាន​គំនិង​ដូច​ម្តេច​ដែរ​ ចំពោះ​រឿង​នេះ?

សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​អធិប្បាយ​អំពី​ប្រាសាទ​ព្រះវិហារ (ភាគ​៣)

ប្រាសាទ ​ព្រះវិហារ​ត្រូវ​បាន​ស្ថាបនា​ឡើង​ពី​ថ្ម​ភ្នំ ដោយ​ព្រះបាទ សុរិយ​វរ្ម័ន​ទី១ នៅ​ពាក់​កណ្តាល​ទីមួយ​នៃ​សតវត្សរ៍​ទី​១១ នៅ​ក្នុង​ដែនដី​ស្រុក​ខ្មែរ ដែល​កាលណោះ​នៅ​ពុំទាន់​មាន​ប្រទេស​ថៃ នៅ​ឡើយ​ទេ ។

ប្រាសាទ​ព្រះវិហារ​ខ្មែរ នៅ​លើ​កំពូល​ភ្នំ​ដងរែក​ នៃ​ខេត្ត​ព្រះវិហារ។

លោក​សាស្រ្តាចារ្យ ឃិន សុខ បង្រៀន​ប្រវត្តិសាស្រ្ត​ខ្មែរ ថៃ លាវ និង​ភូមា មាន​ប្រសាសន៍​ថា ប្រាសាទ​ព្រះវិហារ​សង់​ឡើង​ដោយ​បែរមុខ​ទៅ​ទិស​ខាងជើង មាន​ជណ្តើរ​ឡើង​ដែល​មាន​ចម្ងាយ​ទាំង​អស់ ៨០៤​ម៉ែត្រ ។  ដើម្បី​ឡើង​ទៅដល់​ប្រាង្គ​ប្រាសាទ​សំខាន់ ដែល​នៅលើ​កំពូលភ្នំ​ខ្ពស់​ជាង​គេ​នោះ គេ​ត្រូវ​ឆ្លងកាត់​ខ្លោង​ទ្វារ​៥ ។
ទីតាំង​ដែល​ធ្វើ​ប្រាសាទ​នៅលើ​កំពូល​ភ្នំ​ខ្ពស់​ជាង​គេ មាន​កម្ពស់ ៥២៥​ម៉ែត្រ ។ តួ​ប្រាសាទ​សំខាន់​នោះ​មាន​ទំហំ ៣៥​ម៉ែត្រ​គុណ​នឹង ៤៥​ម៉ែត្រ ដែល​គេ​គិត​សង្ស័យ​ថា ជា​កន្លែង​រក្សា​ទុក​លិង្គ​អាទិទេព ឈ្មោះ ស្រីសិខៈ រិស្វារៈ ។
ព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធ  ដែល​ជា​ព្រះរាជ​បុត្រា​នៃ​ព្រះបាទ ជយវរ័ន្ម​ទី​២ ក្នុង​រជ្ជកាល​នៅ​ពាក់​កណ្តាល​ទី​១ នៃ​សតវត្សរ៍​ទី​៩ ជា​អ្នកនាំ​យក​លិង្គ​អាទិទេព​នោះ ទៅ​ដាក់​ទៅ​ប្រតិស្ឋ​នៅលើ​កំពូល​ភ្នំ​ខ្ពស់​ជាង​គេ​នោះ​ឯង ។ លោក​សាស្រ្តាចារ្យ ឃិន សុខ មាន​ប្រសាសន៍​បន្ត អំពី​ជីវប្រវត្តិ​សង្ខេប​របស់​ព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធ ៖ «ព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធ  [...]