សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​អធិប្បាយ​អំពី​ប្រាសាទ​ព្រះវិហារ (ភាគ​៥)

បើ ​តាម​ចំណារ​លើ​សិលា​ចារឹក​នៅ​នឹង​ភ្នំ​សណ្ដក កា​លេខ ១៩៤ និង​នៅ​ភ្នំ​ព្រះវិហារ កា​លេខ ៣៩៨ បាន​ឲ្យ​ដឹង​ថា ព្រាហ្មណ៍​ម្នាក់​ឈ្មោះ ទិវាក ឬ ទិវាការៈ បាន​ទទួល​ងារ​ធំ​ជាង​គេ​បំផុត ក្នុង​ចំណោម​ព្រាហ្មណ៍ និង​ជា​ទីប្រឹក្សា​ផ្ទាល់​របស់​ព្រះបាទ សុរិយ​វរ្ម័ន​ទី​២ ។

ប្រាសាទ​ព្រះវិហារ​នៅ​លើ​កំពូល​ភ្នំដងរែក នៅ​ខេត្ត​ព្រះវិហារ​។

ព្រាហ្មណ៍ទិវាក ក៏​បាន​ទទួល​ភារៈ ជា​អ្នក​ចាត់ចែង​បញ្ជា​ត​ពី​ព្រះបាទ សុរិយ​វរ្ម័ន​ទី​២ គឺ​ថា លោក​ចាត់ចែង​ទ្រព្យ​សម្បត្តិ​ទាំង​អស់ ដែល​សម្រាប់​ប្រើប្រាស់​ក្នុង​ការកសាង​ប្រាសាទ​ទាំង​អស់ នៅ​ក្នុង​ស្រុក​ខ្មែរ នា​កាលណោះ ។
លោក​សាស្រ្តាចារ្យ ឃិន សុខ បង្រៀន​ប្រវត្តិ​សាស្រ្ត​ខ្មែរ ថៃ លាវ និង​ភូមា នៅឯ​វិទ្យាស្ថាន​ជាតិ អ៊ីណាល់កូ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង មាន​ប្រសាសន៍​ថា បាន​សេចក្តី​ថា ទ្រព្យ​សម្បត្តិ​ភាគ​ច្រើន​ដែល​ព្រាហ្មណ៍ទិវាក បាន​ទទួល​ជា​ព្រះរាជទាន​ពី​ព្រះមហាក្សត្រ រួមមាន​គ្រឿង​អលង្ការ​ជា​មាស ជា​ពេជ្រ​ដ៏​មាន​តម្លៃ និង​ជា​វត្ថុ​មាន​តម្លៃ​ជា​មធ្យម​ក្តី គឺ​លោក​យក​ទៅ​ថ្វាយ​ព្រះអាទិទេព ស្រីសិខៈ រិស្វារៈ ទាំងអស់ ។
លោក​សាស្ត្រាចារ្យ ឃិន សុខ មាន​អធិប្បាយ​ដូច្នេះ​ថា ៖ «ក្នុង​ [...]