លោក សាស្រ្តាចារ្យ ឃិន សុខ បង្រៀនប្រវត្តិសាស្រ្តខ្មែរ ថៃ លាវ និងភូមា មានប្រសាសន៍ថា ព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធ ដែលជាព្រះរាជបុត្រានៃព្រះបាទជយវរ្ម័នទី២ ក្នុងរជ្ជកាលនៅពាក់កណ្តាលទី១ នៃសតវត្សរ៍ទី៩ ជាអ្នកនាំយកលិង្គអាទិទេព ស្រីសិខៈ រិស្វារៈ ទៅដាក់ប្រតិស្ឋនៅលើកំពូលភ្នំព្រះវិហារ ។
RFA Photo/Keo Nimol
ប្រាសាទព្រះវិហាររបស់ខ្មែរនៅលើភ្នំដងរែកនៃខេត្តព្រះវិហារ។
ក្រុមអ្នកប្រវត្តិវិទូគិតថា តំបន់ប្រាសាទព្រះវិហារនាកាលណោះ ពុំដូចសព្វថ្ងៃនេះទេ គឺថា អាស្រមអាចសង់ឡើងអំពីឈើ ដែលជាទីស្នាក់នៅរបស់ពួកព្រាហ្មណ៍ ឆ្មាំ និងអ្នកបម្រើ ដែលនៅថែរក្សា គោរពបូជា លិង្គអាទិទេពនៅទីនោះ ។
នៅក្នុងចំណោមអ្នកដែលនៅបម្រើលិង្គព្រះអាទិទេព ស្រីសិខៈ រិ ស្វារៈ កាលណោះមានបុរសម្នាក់ឈ្មោះ ស្រីសុកៈរាមា ជាមនុស្សសំខាន់ ។
លោកសាស្រ្តាចារ្យ ឃិន សុខ រំឭកសង្ខេបនូវប្រវត្តិរបស់ ស្រីសុកៈរាមា ដែលទាក់ទិននឹងសំណង់ប្រាសាទព្រះវិហារ ៖ «ស្រីសុកៈរាមា នេះ គឺក្រុមគ្រួសាររបស់គាត់ ជាអ្នករក្សាទុកឯកសារប្រវត្តិសាស្រ្តខ្មែរ តាំងពីព្រះរាជាកម្ពុ រឿងរ៉ាវទាក់ទងនឹងប្រវត្តិសាស្ត្រ កិច្ចការរាជការ និងរឿងស្នាព្រះហស្តផ្សេងៗ តាំងពីសម័យមុនអង្គរគឺព្រះបាទស្រីប្បវរ័្មន រហូតមកដល់ព្រះបាទ [...]
Filed under: ប្រវត្តិសាស្ត្រ | Leave a Comment »
