អ្នក ប្រាជ្ញជាតិ និងអន្តរជាតិបានបញ្ជាក់ថា ព្រះបាទជ័យវរ្ម័នទី៧ជាមហាវរក្សត្រដ៏ឆ្នើម ក្នុងការដឹកនាំប្រទេសជាតិអោយមានការរីកចម្រើនរុងរឿងដល់កំពូល។ ព្រះអង្គបានកសាងសមិទ្ធផលជាច្រើន ដើម្បីបម្រើវិស័យព្រះពុទ្ធសាសនាសេដ្ឋកិច្ច កសិកម្ម សុខាភិបាល និងសង្គមកិច្ច។ ព្រះអង្គគឺជាស្ដេចដែលមានព្រហ្មវិហារធម៌ ហើយបានអនុវត្តនយោបាយពង្រីកទឹកដីដ៏ធំមហាសាល។
ព្រះបាទជ័យវរ្ម័នទី៧ ឈ្មោះដើមជ័យវធ៌ន ជាបុត្រារបស់ព្រះបាទធរណីន្ទ្រវរ្ម័នទី២ និងព្រះនាងចូឌាមណិ ហើយព្រះអង្គមានមហេសីពីរ គឺព្រះនាងជ័យរាជទេវី រៀបអភិសេកមុនឡើងគ្រងរាជសម្បត្តិ។ បន្ទាប់ពីព្រះនាងសោយទិវង្គតព្រះអង្គបានរៀបអភិសេកជាមួយព្រះនាង ឥន្ទ្រទេវី ដែលជាព្រះរាមមេហេសីមុន គឺព្រះនាងជាសាកលវិទ្យាធិការ និងជាអ្នកនិពន្ធភាសាសំស្ក្រឹតថែមទៀត។ នៅឆ្នាំ១១៧៧ ពេលចាមចូលមកត្រួតត្រាប្រទេសកម្ពុជាព្រះបាទជ័យវរ្ម័នទី៧ បានធ្វើការបង្រួបបង្រួមប្រទេសជាតិគ្រប់ទិសទីឲ្យក្រោកឡើងប្រឆាំង នឹងពួកចាមរហូតដល់ឆ្នាំ១១៨១ ទើបដណ្ដើមបានជ័យជំនះ ហើយឡើងគ្រងរាជសម្បត្តិពីឆ្នាំ ១១៨១ ដល់ ១២២០ ពេលនោះព្រះអង្គធ្វើការរៀបចំក៏កសាងរាជធានីកំពែងព័ទ្ធជុំវិញ អង្គរធំ ដែលនៅគោបុរៈ និងប្រាង្គនីមួយៗមានរូបព្រហ្មមុខបួនតំណាងឲ្យព្រហ្មវិហារធម៌ទាំង ៤ គឺមេត្តា ករុណា ឧបេក្ខា និងមុទិតា ដែលគោរពព្រះពុទ្ធសាសនាមហាយាន។ តាមសិលាចារឹកប្រាសាទព្រះខ័នឆ្នាំ១១៩១ បញ្ជាក់ថា កាលនោះប្រទេសខ្មែរត្រួតត្រាដល់ជ្រោយម៉ាឡាយូ [...]
Filed under: ព័ត៌មាន | Leave a Comment »
