សិស្សពូកែកម្ពុជា ទៅចូលរួមប្រឡងនៅប្រទេសម៉ាឡេស៊ីភ្នំពេញ ៖ ក្រសួង អប់រំកាលពីថ្ងៃសៅរ៍ ទី១ មីនា បានធ្វើការបញ្ជូនសិស្សពូកែចំនួន៤នាក់ ទៅចូលរួមប្រកួតជ្រើសរើសអ្នកវិទ្យាសាស្ត្រ និងគណិតវិទ្យាវ័យក្មេង នៅទីក្រុងប៉េណាំង ប្រទេសម៉ាឡេស៊ី។
លោក មែន ចាន់សុខា មន្ត្រីទទួលបន្ទុកការងារអូឡាំព្យាដនៃក្រសួងអប់រំយុវជន និងកីឡាបានមានប្រសាសន៍ឲ្យដឹងថា នេះជាការប្រកួតជ្រើសរើសអ្នកវិទ្យាសាស្ត្រ និងគណិតវិទ្យារបស់ស៊ីម៉េអូ (SEAMEO) នៅសន្និបាតថ្នាក់តំបន់លើកទី៦ នៅទីក្រុងប៉េណាំង ប្រទេសម៉ាឡេស៊ី។ កម្មវិធីនេះចាប់ផ្ដើមពីថ្ងៃទី៣ ដល់៦ មីនា ឆ្នាំ២០០៨ ខាងមុខនេះ។
លោកបន្តឲ្យដឹងថា សិស្សានុសិស្សដែលទៅចូលរួមប្រកួតប្រជែងនោះរួមមានសិស្ស ផាន់ សុភារិន សិស្សវិទ្យាល័យហ៊ុន សែនសេរីភាព ជឺប៊ុនស៊ី សិស្សវិទ្យាល័យអង្គរ ម៉ក់រស្មី សិស្សវិទ្យាល័យព្រះរាជសម្ភារ និងសិស្ស ភេង សុវណ្ណ ឡង់ឌី សិស្សវិទ្យាល័យស៊ីសុវត្ថិ រាជធានីភ្នំពេញ។ គ្រូអមដំណើរជាគ្រូប្រឹក្សាចំនួន២នាក់រួមមានលោក ជ័យ ចាន់អឿន [...]
Filed under: ព័ត៌មាន | Leave a Comment »
