Posted on August 23, 2008 by happylkt
ភ្នំពេញ ៖ សិស្សវិទ្យាល័យស៊ីសុវត្ថិរាជធានីភ្នំពេញមួយរូប ឈ្មោះ សែ ដារា បានទទួលមេដាយសំរឹទ្ធមួយពីការប្រឡងគណិតវិទ្យាអូឡាំព្យាដក្នុង តំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី២០។
លោក ម៉ែន ចាន់សុខា តាងនាមឲ្យក្រសួងអប់រំយុវជន និងកីឡា បានមានប្រសាសន៍ឲ្យដឹងថា នេះជាលើកទី១ដែលកម្ពុជាយើងបានចូលរួមក្នុងការប្រឡងនេះ។ ការប្រឡងនេះកម្ពុជាបានរៀបចំធ្វើដោយខ្លួនឯងនៅក្នុងប្រទេស។ លោកបន្តថា ប្រទេសនីមួយៗត្រូវទទួលខុសត្រូវលើការចំណាយ និងរៀបចំប្រឡងគណិតវិទ្យាអូឡាំព្យាដនេះ ហើយវិញ្ញាសាប្រឡងប្រធានគណៈកម្មការរៀបចំការប្រឡងអូឡាំព្យាដអាស៊ី ប៉ាស៊ីហ្វិក (Asian Pacific Mathematic Olympiad) បានផ្ញើជាសម្ងាត់ឲ្យប្រទេសនីមួយៗ។
លោកបន្តឲ្យដឹងថា កិច្ចការប្រឡងត្រូវប្រមូលពីបេក្ខជននៅពេលបញ្ចប់ប្រឡង APMO និងត្រូវរក្សាទុកជាការសម្ងាត់រហូតដល់ប្រទេសដែលរៀបចំប្រឡងផ្ញើ លទ្ធផលរបស់ខ្លួនទៅវេបសាយរបស់ APMO។ វិញ្ញាសាប្រឡងត្រូវមានបទបញ្ជា ដោយហាមមិនឲ្យសិស្សពិភាក្សាតាមអ៊ីនធឺណិតរហូតដល់ថ្ងៃចេញលទ្ធផល។
លោក ម៉ែន ចាន់សុខា បានបន្តឲ្យដឹងទៀតថា ការប្រឡង APMO លើកទី២០នេះ យើងបានសាកល្បងយកសិស្សពូកែគណិតវិទ្យានៅរាជធានីភ្នំពេញ ចំនួន៣១នាក់ ចូលរួមប្រឡង គួបនឹងសិស្សជ័យលាភីគណិតវិទ្យា៩នាក់ទៀត ដើម្បីបានចំនួន៤០នាក់រួចចែកចេញជា៤បន្ទប់ ដោយមួយបន្ទប់មានគ្នាចំនួន១០នាក់។ ក្នុងចំណោមសិស្សចូលរួមប្រឡងទាំងអស់ មានតែយុវសិស្ស សែ ដារា ម្នាក់គត់ ដែលបានប្រកាសកាលពីថ្ងៃទី ១៥ ឧសភា កន្លងមកនៅរាជធានីភ្នំពេញ ដោយទទួលបានមេដាយសំរឹទ្ធិមួយ ក្នុងនោះក្រសួងអប់រំយុវជន [...]
Filed under: ព័ត៌មាន | Leave a Comment »
Posted on August 23, 2008 by happylkt
ទិវានារីអន្តរជាតិ(៨មិនា) គឺជាទិវាមួយដែលនារីជុំវិញពិភពលោកប្រារព្ធពិធីដើម្បីរំលឹកអប អរសាទរ។ជាឱកាសមួយ ត្រូវអបអរដោយមានពិធីបុណ្យរំលឹកខួបប្រារព្ធធ្វើដោយនារីជុំវិញ ពិភពលោក។ អង្គការសហប្រជាជាតិ ក៏ប្រារព្ធពិធីអបអរសាទរទិវានេះ និងប្រទេសជាច្រើនបានកំណត់ទិវានេះ ថាជាថ្ងៃបុណ្យជាតិរបស់ខ្លួនផងដែរ។ នៅពេលនារីក្នុងទ្វីបទាំងអស់ ដែលជាញឹកញាប់តែងត្រូវបែងចែក ដោយព្រំដែនជាតិ និងដោយជាតិពន្ធខុសគ្នា ដោយភាពខុសគ្នាខាងភាសា វប្បធម៌ សេដ្ឋកិច្ច និងនយោបាយ មកជួបជុំគ្នាដើម្បីធ្វើពិធីបុណ្យរំលឹកខួបទិវារបស់ខ្លួន គេអាចរំលឹកឡើងវិញអំពីប្រពៃណីដែលតំណាងឲ្យយ៉ាងតិចប្រាំបួនទសវត្ស នៃការតស៊ូដើម្បី សមភាព យុត្តិធម៌ សន្តិភាព និង អភិវឌ្ឍន៍។
ទិវានារីអន្តរជាតិ គឺជារឿងរបស់នារីសាមញ្ញ ដែលជាអ្នកកសាងប្រវត្តិសាស្ត្រ។ វាបានចាក់ឫស ក្នុងការតស៊ូរបស់នារី អស់ពេលរាប់សតវត្សដើម្បីចូលរួមក្នុងសង្គមដោយស្មើភាពជាមួយបុរស។ នៅក្នុងប្រទេសក្រិចដែលជាប្រទេសចំណាស់ លីស៊ីស្ត្រាតា (Lysistrata) បានផ្ដើមគំនិតធ្វើកូដកម្មផ្លូវភេទប្រឆាំងនឹងបុរសដើម្បីបញ្ចប់ សង្គ្រាម និងនៅអំលុងបដិវត្តន៍បារាំង នារីក្នុងទីក្រុងប៉ារីស បានអំពាវនាវរក “សេរីភាព សមភាព ភាតរភាព” ដោយដើរជាក្បួនឆ្ពោះទៅកាន់ទីក្រុងវែរសៃ ដើម្បីទាមទារសិទ្ធិបោះឆ្នោតសម្រាប់នារី។
គំនិតនៃទិវានារីអន្តរជាតិបានលេចឡើងជាដំបូងនៅរបត់នៃសតវត្ស ដែលក្នុងពិភពឧស្សាហូបនីយកម្ម គឺជារយៈពេលនៃដំណើរវាតទី និងចលាចល កំណើនប្រជាជនយ៉ាងឆាប់រហ័ស និងមនោគមវិជ្ជា មូលវិវឌ្ឍនិយម។ ប្រវត្តិសង្ខេប នៃព្រឹត្តិការណ៍នេះរៀបតាមលំដាប់នៃកាលវេលា ដូចខាងក្រោម៖
ឆ្នាំ១៩០៩
យោងតាមសេចក្ដីថ្លែងការណ៍របស់បក្សសង្គមនិយមអាមេរិក ទិវានារីជាតិលើកទីមួយត្រូវបានគេគោរពអបអរសាទរទូទាំងសហរដ្ឋ អាមេរិកនៅថ្ងៃទី២៨ [...]
Filed under: ព័ត៌មាន | Leave a Comment »
Posted on August 23, 2008 by happylkt
មាន ចម្ងល់ថា ហេតុអ្វីបានជាប្រាសាទព្រះវិហារ ដែលជាកម្មសិទ្ធិរបស់ខ្មែរនោះ មានជណ្តើរឡើង ស្ថិតនៅក្នុងទឹកដីថៃ សព្វថ្ងៃនេះទៅវិញ? តើអ្នកណាជាអ្នកកសាងប្រាសាទព្រះវិហារនោះ?
ប្រាសាទព្រះវិហាររបស់ប្រទេសកម្ពុជា។
លោកសាស្រ្តាចារ្យ ឃិន សុខ បច្ចុប្បន្នបង្រៀនប្រវត្តិសាស្រ្តខ្មែរថៃលាវនិងភូមា នៅឯវិទ្យាស្ថានជាតិ អ៊ីណាល់កូ នៅទីក្រុងប៉ារីស ប្រទេសបារាំង មានប្រសាសន៍ថា នៅពេលដែលស្តេចខ្មែរ ផ្តើមសាងសង់ប្រាសាទព្រះវិហារនោះឡើងនៅក្នុងខេត្តព្រះវិហារនៃដែនដី ព្រះរាជាណាចក្រកម្ពុជា កាលពីបុរាណសម័យនោះ គឺពុំទាន់មានប្រទេសសៀម ឬថៃ តាំងនៅទីតាំងប្រទេសថៃសព្វថ្ងៃ នៅឡើយទេ ។
ពិសេស កាលពីបុរាណសម័យ ស្រុកខ្មែរមានផ្ទៃដីធំធេង ផ្នែកខាងលិចគឺលាតសន្ធឹង ពីខេត្តព្រះវិហារ ហួសប្រទេសថៃសព្វថ្ងៃ និងតរហូតទៅដល់ប្រទេសភូមា ។ ចំណែកផ្នែកខាងជើង គឺលាតសន្ធឹងរាប់បញ្ចូលទាំងក្រុងឈៀងម៉ៃ ដែលសព្វថ្ងៃជាខេត្តមួយរបស់ថៃនោះផង ។
លោកសាស្រ្តាចារ្យ ឃិន សុខ បញ្ជាក់បន្ថែមយ៉ាងដូច្នេះ ៖ «ខ្មែរយើង មួយចំនួន មិនយល់អំពីប្រាសាទព្រះវិហារ ចោទសួរថា ផ្លូវដែលទៅកាន់ប្រាសាទព្រះវិហារហ្នឹង ផ្លូវដែលស្រួលនោះ គឺទៅពីស្រុកសៀម ។ ហេតុអ្វី បើជាប្រាសាទខ្មែរ ម៉េចក៏គេធ្វើផ្លូវឡើងទៅពីស្រុកសៀមទៅវិញ ។ ដើម្បីឲ្យបាត់ការងឿងឆ្ងល់ចំពោះបញ្ហានេះ ខ្ញុំសូមជម្រាប [...]
Filed under: ប្រវត្តិសាស្ត្រ | Leave a Comment »
Posted on August 23, 2008 by happylkt