(សញ្ញាព្រួញ) លោក លី សំឫទ្ធិ ទទួលបានវិញ្ញបនប័ត្រកត្តិយសភ្នំពេញ៖ សិស្ស ពូកែកម្ពុជាម្នាក់ក្នុងចំណោម៦នាក់បានទទួលវិញ្ញាបនបត្រកិត្តិយស ការប្រឡងគណិតវិទ្យាអូឡាំព្យាដអន្តរជាតិលើកទី៤៩ នៅប្រទេសអេស្ប៉ាញ។
កាលបរិច្ឆេទបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០០៨ ដោយមានប្រទេសចូលរួមប្រឡងប្រមាណ៩៩ប្រទេស។ ក្រសួងអប់រំយុវជន និងកីឡាបានបញ្ជូនសិស្សពូកែទៅប្រឡងកាលពីថ្ងៃទី១៣ ខែកក្កដា ដែលជាលើកទី២សម្រាប់ការប្រឡងគណិតវិទ្យាអូឡាំព្យាដអន្តរជាតិ បន្ទាប់ពីប្រឡងលើកទី១ នៅប្រទេសវៀតណាមដែលមានប្រទេសចូលរួម៩៧ប្រទេស។
កាលពីយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០០៨ សិស្សពូកែផ្នែកគណិតវិទ្យាបានត្រឡប់មកពីការចូលរួមប្រឡងនៅ ប្រទេសអេស្ប៉ាញដោយមានសិស្សម្នាក់ឈ្មោះ លី សំឫទ្ធិ ជាសិស្សមកពីវិទ្យាល័យឥន្ទ្រទេវីទទួលបានវិញ្ញាបនបត្រកិត្តិយស។
បើតាមលោក ម៉ែន ចាន់សុខា មន្ត្រីទទួលបន្ទុកការងារអូឡាំព្យាដនៃក្រសួងអប់រំយុវជន និងកីឡាបាននិយាយឲ្យដឹងថា ថ្វីត្បិតតែការប្រឡងគណិតវិទ្យាអូឡាំព្យាដអន្តរជាតិលើកទី៤៩ នៅប្រទេសអេស្ប៉ាញលើកនេះពុំទទួលបានលទ្ធផលដូចការរំពឹងទុកក៏ដោយ ក៏វាគឺជាមោទនភាពមួយដែរ ក្នុងចំណោមសិស្ស៦នាក់ដែលទៅចូលរួមប្រឡងមានសិស្សម្នាក់ទទួលបាន វិញ្ញាបនបត្រកិត្តិយសយកមកជូនប្រទេសជាតិ។
ដោយសារការប្រឡងលើកនេះលទ្ធផលមិនសូវល្អប្រសើរនោះ មន្ត្រីទទួលបន្ទុកការងារអូឡាំព្យាដនឹងធ្វើការកែទម្រង់ទៅលើ ផ្នែកគណិតវិទ្យា។
លោក ម៉ែន ចាន់សុខា បាននិយាយថា ខ្ញុំនឹងធ្វើការកែទម្រង់ថ្មីមួយលើការជ្រើសរើសសិស្សយកមក បំប៉ន។ លោកបានបន្តថា ដោយសង្កេតឃើញជារៀងរាល់ឆ្នាំជ័យលាភីថ្នាក់ទី៩ ផ្នែកគណិតវិទ្យាសិស្សពូកែទូទាំងប្រទេសនៅពេលដែលពួកគេមករៀន ថ្នាក់ទី១២ភាគច្រើនពុំបានរក្សាតំណែងរបស់គេជាជ័យលាភីសិស្ស [...]
Filed under: ព័ត៌មាន | Leave a Comment »
