ប្រាសាទ ព្រះវិហារ ជាបេតិកភណ្ឌប្រវត្តិសាស្ត្រមួយយ៉ាងវិសេសវិសាលរបស់កម្ពុជា។ ជាអកុសល ប្រាសាទនេះសឹងតែត្រូវបានគេបំភ្លេចចោលនៅសម័យសង្គ្រាមស៊ីវិល ដែលបានកើតឡើងនៅក្នុងប្រទេសកម្ពុជាអស់ជាច្រើនឆ្នាំ។ ប៉ុន្តែ ក្នុងពេលថ្មីៗនេះ រដ្ឋាភិបាលបានព្យាយាមលើកតម្កើងកេរ្តិ៍ឈ្មោះប្រាសាទនេះឡើងវិញ ដោយបានសុំឲ្យដាក់ប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោករបស់ អង្គការ UNESCO និងកំពុងអភិវឌ្ឍន៍ប្រាសាទនេះ ឲ្យក្លាយជាតំបន់ទេសចរណ៍ធម្មជាតិ និងប្រវត្តិសាស្ត្រដ៏គួរទាក់ទាញសម្រាប់ភ្ញៀវទេសចរទូទាំងពិភពលោក ទៀតផង។
នៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ រដ្ឋាភិបាលកម្ពុជា បានផ្ដល់អាទិភាពលើការអភិវឌ្ឍន៍វិស័យទេសចរណ៍ ដោយផ្ដោតជាពិសេសលើទេសចរណ៍ធម្មជាតិ និងវប្បធម៌ ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ និងការកាត់បន្ថយភាពក្រីក្រ។
ជាការឆ្លើយតប ទៅនឹងការសម្រេចចិត្តរបស់រដ្ឋាភិបាលកម្ពុជា មន្ត្រីក្រសួងទេសចរណ៍,អាជ្ញាធរខេត្តព្រះវិហារ, អាជ្ញាធរអប្សរា, សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា និងអ្នកពាក់ព័ន្ធមួយចំនួនទៀតបានធ្វើទស្សនកិច្ចនៅប្រាសាទ ព្រះវិហារដែលស្ថិតនៅភាគខាងជើងប្រទេសកម្ពុជាកាលពីខែ មីនា ឆ្នាំ ២០០៨ ដើម្បីសិក្សាអំពីទីតាំង និងសក្ដានុពលភាពទេសចរណ៍។
លោក ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ និយាយថា វិស័យទេសចរណ៍ដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតការងារ និងជួយជំរុញវិស័យសេដ្ឋកិច្ច រួមជាមួយនឹងវិស័យកសិកម្ម, ឧស្សាហកម្ម និងសេវាកម្ម។ លោករដ្ឋមន្ត្រីក៏បានបង្ហាញដែរថា វិស័យទេសចរណ៍របស់កម្ពុជា [...]
Filed under: ព័ត៌មាន | Leave a Comment »
