ស្ត្រីឈរនៅមាត់ទ្វារ នៅភូមិម៉ាស៊ីវ៉ា
ការកើតបានកូនប្រុសនៅភូមិម៉ាស៊ីវ៉ារបស់ឥណ្ឌា បានត្រូវគេអបអរជាមួយនឹងការទិញស្ករគ្រាប់ចែកអ្នកភូមិ ។
សម្រាប់ផ្នែកច្រើនបំផុតនៃប្រទេសឥណ្ឌាការកើតបានកូនស្រីពុំត្រូវគេអបអរទេ ។
ស្ត្រីនៅក្នុងភូមិនេះពុំចង់គិតពីរឿងនេះទេ តែស្ត្រីជាច្រើនដែលមានកូនស្រីទទួលស្គាល់ការឈឺចាប់ខាងអារម្មណ៍ ជាងការឈឺពេលកើតកូនទៅទៀត នៅពេលដឹងថាពួកគេកើតបានកូនស្រី ។
ជូហ្កាន់ទី ប្រាសាត អាយុ៣០ឆ្នាំ នៅចាំថា បានមានភាពស្ងាត់ស្ងៀមពេញបន្ទប់ពេលដែលនាងកើតបានកូនស្រីលើកទី៣ ។ ម្ដាយក្មេករបស់នាងបានហុចកូនទៅឲ្យនាង និងបាននិយាយយ៉ាងសោះកក្រោះថា «ស្រីទៀតហើយ» មុនពេលដើរចេញពីនាង ។
ប្រាសាតបាននិយាយថា «ពុំមាននរណាម្នាក់ស្វាគមន៍ខ្ញុំទេ សូម្បីតែហុចទឹកមួយកែវក៏អត់ដែរ ។ គ្មាននរណាយកភ្នែកមើលខ្ញុំ ពីព្រោះខ្ញុំកើតបានកូនស្រី» ។
នៅពេលនាងកំពុងដេក នាងអាចស្ដាប់ឮសាច់ញាតិនៅខ្ទមជាប់នោះនិយាយអំពីវិបត្តិភ័យ ។ នៅពីរបីសប្ដាហ៍ក្រោយមកប្ដីរបស់នាងបានគ្រវែងកូនស្រីទាំង៣ចេញ ពីផ្ទះ ។
យោងតាមអង្គការយូនីសេហ្វបានឲ្យដឹងថា ទីកន្លែងក្នុងចម្ងាយបើកបរ៥ម៉ោងចាប់ពីក្រុងឡាកណូវ របស់រដ្ឋអុត្តាប្រាដេស ជាកន្លែងអាក្រក់បំផុតសម្រាប់ក្មេងដែលកើតមកជាស្រី ។
នៅពាសពេញផ្នែកធំល្វឹងល្វើយរបស់ជនបទឥណ្ឌាខាងជើង ការរីកចម្រើននៃសេដ្ឋកិច្ចឥណ្ឌាពុំបានធ្លាក់ដល់ទេ ហើយទស្សនវិស័យរបស់កុមារីឥណ្ឌានៅតែត្រូវកំហិតជាខ្លាំង ។
កាលពីខែវិច្ឆិកា ឥណ្ឌាស្ថិតនៅលេខរៀងទី១១៤ក្នុងចំណោម១២៨ប្រទេសនៅក្នុងការអង្កេត អំពីគម្លាតភេទ ដែលធ្វើឡើងដោយអង្គការ World Economic Forum ។
រេខា [...]
Filed under: ព័ត៌មាន | Leave a Comment »
