ភ្នំពេញ៖ បណ្ណាល័យជាតិនិងបើកការបណ្ដុះបណ្ដាលផ្នែកព័ត៌មានវិទ្យាសម្រាប់ សិស្ស និស្សិតនៅថ្ងៃសៅរ៍រៀងរាល់សប្ដាហ៍ដែលនឹងចាប់ផ្ដើមពីថ្ងៃសៅរ៍ទី ២២ខែមីនាខាងមុខនេះ។
លោកហ៊ុន សារិន ប្រធាននាយកដ្ឋានសៀវភៅ និងការអាននៃក្រសួងវប្បធម៌បានមានប្រសាសន៍ឲ្យដឹងកាលពីព្រឹកថ្ងៃ ចន្ទទី១០ខែមីនានេះថា កម្មវិធីបើកវគ្គបណ្ដុះបណ្ដាលនេះបានទទួលការឧបត្ថម្ភរយៈពេល១០ខែ ដែលឧបត្ថម្ភដោយធនាគារ ANZ Royal ។ លោកបន្តថា កម្មវិធីនេះនឹងជួយបណ្ដុះបណ្ដាលផ្នែកព័ត៌មានវិទ្យាដោយផ្ដោតជា សំខាន់លើការបណ្ដុះបណ្ដាលផ្នែកស្រាវជ្រាវឯកសារតាមរយៈ Internet និងរបៀបប្រើកាតាឡុកនៅបណ្ណាល័យជាតិ។
កម្មវិធីនេះនិងជួយបណ្ដុះបណ្ដាលសិស្ស និស្សិតដោយឥតគិតថ្លៃ។ លោកហ៊ុន សារិនបានបន្តឲ្យដឹងថា អ្នកមានបំណងចង់ចូលរួមកម្មវិធីបណ្ដុះបណ្ដាលដ៏មានសារសំខាន់នេះ អាចទាក់ទងនៅបណ្ណាល័យផ្ទាល់ ឬតាមរយៈលេខទូរស័ព្ទ០១២ ៩៥១ ៥៨២-០២៣ ៤៣០ ៦០៩ និងលេខទូរស័ព្ទ០១១៣០៣ ៧០១៕
Filed under: ព័ត៌មាន | Leave a Comment »
