Posted on August 15, 2008 by happylkt
សិស្ស ជា សុវណ្ណារាជ បង្ហាញមេដាយមាស និងសញ្ញាប័ត្រ ដែលទទួលបានពីការប្រឡងគណិតវិទ្យាតាមអ៊ីនធឺណែត (រូបថត ៖ រិទ្ធ)ភ្នំពេញ ៖ សិស្ស កម្ពុជាមួយរូបបានទទួលមេដាយពិភពលោកខាងគណិតវិទ្យា តាមរយៈការប្រឡងឆ្លើយនឹងសំណួរតាមអ៊ីនធឺណិត (Internet) កាលពីថ្ងៃទី ៥ ខែ មីនា ២០០៨ ដែលជាថ្ងៃទិវាគណិតវិទ្យាពិភពលោក (World Maths Day) ជាមួយនឹងសញ្ញាប័ត្រចំនួនពីរដែលផ្ដល់ឲ្យដោយគណៈកម្មការមួយដែលមាន ប្រទេសចំនួន១២ ចូលរួម។ នេះគឺជាលើកទី១ ហើយដែលសិស្សកម្ពុជាត្រូវបានគេស្គាល់ជាលើកដំបូងតាមរយៈទង់ជាតិ កម្ពុជាដែលបានគេបង្ហោះតាមអ៊ីនធឺណិតនៅក្នុងពិភពលោក។
នៅក្នុងពិធីផ្ដល់រង្វាន់ដល់សិស្សពូកែទូទាំងប្រទេស ទូទាំងរាជធានីភ្នំពេញនៅក្នុងវិទ្យាល័យអនុវត្តនាព្រឹកថ្ងៃទី ៩ ខែ មិថុនា នេះអ្វីដែលជាការភ្ញាក់ផ្អើលនោះគឺ នៅពេលដែលអ្នកស្រីនាយិកាវិទ្យាល័យអនុវត្ត បានប្រកាសថា រឹតតែពិសេសជាងនេះទៅទៀតនោះគឺនៅថ្ងៃទី ៥ មីនា ២០០៨ នេះសិស្ស ជា សុវណ្ណារាជ រៀនថ្នាក់ទី ១០ [...]
Filed under: ព័ត៌មាន | Leave a Comment »
Posted on August 15, 2008 by happylkt
ខេត្តសៀមរាប ៖ ចាប់តាំងពីថ្ងៃទី២៤ វិច្ឆិកាមក នៅប្រាសាទអង្គរវត្ត មានសំដែងសិល្បៈជាទ្រង់ទ្រាយធំមួយ រៀងរាល់រាត្រី ដែលរៀបចំដោយស្ថានីយវិទ្យុនិងទូរទស្សន៍បាយ័ន សហការជាមួយក្រុមហ៊ុន Bayon CM ក្រសួងទេសចរណ៍ និងអាជ្ញាធរអប្សរា ដោយមានការគាំទ្រពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ កម្មវិធីនេះទទួលបានការគាំទ្រពីសំណាក់ភ្ញៀវជាតិនិងអន្តរជាតិ ជាច្រើន ហើយនឹងបន្តរហូតដល់ថ្ងៃទី២០ មករាឯណោះ។
លោកព្រើង ឈៀង សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈមាន ប្រសាសន៍ថា ការសំដែងសិល្បៈជារឿង ទាក់ទងជាមួយប្រវត្តិសាស្ត្រខ្មែរ គឺរឿង “ក្រោមបារមីអង្គរ” រួមជាមួយនឹងបច្ចេកទេសភ្លើង និងការចូលរួមសំដែងពីសិល្បករ សិល្បការិនីដែលមានបទពិសោធន៍ខ្ពស់ចំនួន១៥០នាក់ ក្នុងនោះមានតារាភាពយន្តល្បីឈ្មោះលោកទេព រិនដារ៉ូ លោកគង់ សុភី និងអ្នកនាងស៊ឹម សូលិកា ចូលរួមសំដែងផងដែរ ធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីប្រិយមិត្តទស្សនិកជនជាតិនិងអន្តរជាតិ។ ការរៀបចំសំដែងសិល្បៈមានទ្រង់ទ្រាយធំមិនធ្លាប់មាននេះ ពីមួយថ្ងៃទៅមួយថ្ងៃ មានភ្ញៀវទេសចរជាតិនិងអន្តរជាតិចូលទស្សនាកើនឡើងជាលំដាប់។ ការសំដែងសិល្បៈនេះមានសិល្បៈចម្រុះ ដូចជារបាំបុរាណ របាំព្រះរាជទ្រព្យ របាំក្ងោកប៉ៃលិន ល្ខោនខោល [...]
Filed under: ព័ត៌មាន | Leave a Comment »
Posted on August 15, 2008 by happylkt