អង្គការសហប្រជាជាតិបានផ្អាកការប្រជុំលើពាក្យបណ្ដឹងរបស់កម្ពុជា បន្ទាប់ពីកម្ពុជាបានដកពាក្យបណ្ដឹងរបស់ខ្លួនទៅលើប្រទេសថៃ ពីបទឈ្លានពានលើទឹកដីកម្ពុជាវិញ។
នាយករដ្ឋមន្ត្រីថៃលោក សាម៉ាក់ សុនដារ៉ាវេ បានទូរស័ព្ទមកនាយករដ្ឋមន្ត្រីខ្មែរភ្លាមបន្ទាប់ពីដឹងថា ខ្មែរបានដាក់ពាក្យបណ្ដឹងទៅអង្គការសហប្រជាជាតិ និងសុំឲ្យនាយករដ្ឋមន្ត្រីខ្មែរផ្អាកពាក្យបណ្ដឹងនោះ ដោយសុំធ្វើការចរចាជាថ្មីជាឧបតោភាគីរវាងកម្ពុជាថៃ។
លោកនាយករដ្ឋមន្ត្រីខ្មែរបានយល់ព្រមជាមួយនាយករដ្ឋមន្ត្រីថៃ ដោយផ្អាកពាក្យបណ្ដឹងរបស់ខ្លួនដែលបានប្ដឹងទៅអង្គការសហប្រជាជាតិ ហើយនិងធ្វើជំនួបទ្វេភាគីជាមួយថៃជាលើកទី២នៅថ្ងៃចន្ទទី២៨ ខាងមុខនេះ នៅខេត្តសៀមរៀប ជិតប្រាសាទអង្គវត្ត។
រដ្ឋមន្ត្រីក្រសួងការបរទេសរបស់ថៃដែលទើបនឹងតែងតាំង នឹងមកជួបចរចាជាមួយកម្ពុជាក្នុងជំនួបថ្ងៃចន្ទសប្ដាហ៍ក្រោយនេះ។
Filed under: ព័ត៌មាន | Leave a Comment »
