កង ទាហានខ្មែរខ្លះ ដែលកំពុងប្រឈមមុខដាក់គ្នាជាមួយកងយោធាថៃ នាតំបន់ប្រាសាទព្រះវិហារ កំពុងជួបប្រទះបញ្ហាសុខភាព កើតជំងឺផ្ដាសាយ ដោយសារតែធាតុអាកាសត្រជាក់និងរាករូស ដោយសារការបរិភោគចំណីអាហារនិងទឹក។
អង្គការមនុស្សធម៌ក្នុងស្រុកចែកអំណោយជាថ្នាំពេទ្យដល់ទាហានខ្មែរនៅតំបន់ប្រាសាទព្រះវិហារ នាថ្ងៃទី២៩ កក្កដា ២០០៨។
មន្រ្តីពេទ្យមួយរូប ដែលប្រចាំការនៅក្នុងវត្តកែវសិក្ខាគិរីស្វារៈ បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃពុធ ទី៦ ខែសីហានេះថា មានទាហាន ព្រះសង្ឃ និងប្រជាពលរដ្ឋខ្លះ នៅជុំវិញតំបន់ប្រាសាទព្រះវិហារ កំពុងទទួលរងជំងឺផ្ដាសាយ ច្រើនជាងប្រភេទជំងឺដទៃទៀត ៖ «ពេល ខ្លះ ញាក់ យើងជោះឈាមធ្វើតេស្ត អត់មានគ្រុនចាញ់ទេ បើផ្ដាសាយរាងច្រើនជាងគេបន្តិច ឈឺក្បាល ឈឺក្រពះ រាក មានខ្លះដែរ»។
តាមការបង្ហាញតួលេខឲ្យដឹងថា ក្នុងចំណោមអ្នកចុះឈ្មោះសុំថ្នាំចំនួន ៦៥នាក់ គឺ ៤០នាក់ មានអាការៈជំងឺផ្ដាសាយ។
ពលទាហានខ្មែរម្នាក់ ដែលកំពុងបោះជំរំនៅខ្សែត្រៀមទីមួយ ប្រឈមមុខនឹងកងទាហានប៉ារ៉ាថៃដ៏តឹងតែង បានមានប្រសាសន៍ថា ពួកគាត់បានកើតជំងឺរាកប្រហែលជាបណ្ដាលមកពីចំណីអាហារនិងទឹកដែល ដងមកអណ្ដូងប្រើប្រាស់ ហើយបានកើតជំងឺផ្ដាសាយដោយសារតែធាតុអាកាសត្រជាក់ខ្លាំង ៖ «ផ្ដាសាយមាន រាក ចុកមួល។ ទឹកអណ្ដូង ហើយម្ហូបមានត្រីខ មី»។
ចំណែកឯ កងទាហានឈុតខ្មៅរបស់ថៃវិញ បានបង្ហើបឲ្យដឹងថា ពួកគេក៏មានជំងឺគ្រុនចាញ់ខ្លះ និងមានបញ្ហាផ្ដាសាយផងដែរ ក៏ប៉ុន្តែកងទាហានថៃទាំងនោះ [...]
Filed under: ព័ត៌មាន | Leave a Comment »
