ឃើញថាពាក្យ”ខ្មែរ”ហ្នឹង មានការបកស្រាយមកជាច្រើនរបៀប និងអត្ថន័យតាមអ្នកស្រាវជ្រាវនីមួយៗ។ ពេលនេះ ខ្ញុំសូមលើកយកអត្ថបទមួយ ដែលសរសេរដោយលោក ឫទ្ធី ដែលខ្ញុំបានឃើញនៅវិបសាយ ខ្មែរអូអេសដើម្បីយកមកចែកគ្រាន់ពិចារណាបន្ថែម។
ឫទ្ធី៖ អ្នកសុរិន្ទ្រ គេបញ្ចេញសម្លេងថា ខ្មែរ ដោយឮ រ ប្រកបយ៉ាងច្បាស់។ ឯពាក្យ ម៉ែ ពុំមានឮ រ ប្រកបទាល់តែសោះ។ សូមរំឭកថា ខ្មែរសុរិន្ទ ៩៩% មិនចេះអានអក្សរខ្មែរ ព្រោះរដ្ឋាភិបាលថៃហាមមិនឲ្យពួកគេរៀនអក្សរខ្មែរនិងភាសាខ្មែរនៅ សាលារាប់សិបឆ្នាំ ទើបតែប៉ុន្មានខែមុន បានអនុញ្ញាតឲ្យបើកសាលារៀនបង្រៀនភាសាខ្មែរមួយកន្លែង។ ដូច្នេះ បើខ្មែរសុរិន្ទថា ខ្មែរ ដោយឮ រ នៅខាងចុងពាក្យ បានន័យថា មាន រ ប្រកបមែន គេមិនមែនថាអញ្ចឹងឲ្យត្រូវតាមអក្ខរាវិរុទ្ធខ្មែរ។ តាមលោក ឌីហ្វឡត ពាក្យ ខ្មែរ មកពីកិរិយាស័ព្ទ កែរ ដែលមានក្នុងគ្រាមភាសាខ្មែរសុរិន្ទ មានន័យថា កៀរ ព្រោះគាត់ឮចាស់ៗ នៅសុរិន្ទតំណាលថា ជំនាន់មុនៗ ធ្លាប់បររទេះចុះមកសៀមរាបដើម្បី”កែរ” (កៀរ) ត្រីធ្វើប្រហុក ដូច្នេះ [...]
Filed under: ព័ត៌មាន | Leave a Comment »
