យន្តហោះ​ដំបូង​របស់​ពិភពលោក​ប្រើ​ថាមពល​ជីវៈ​ប្រេង

យន្តហោះ​ពាណិជ្ជកម្ម​របស់​ពិភពលោក​ដែល​ប្រើ​ថាមពល​ជីវៈ​ប្រេង​មួយ​ផ្នែក​នោះ​បាន​ហោះ​ចូល​ទៅ​ក្នុង​អាកាស​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ។ យន្តហោះ​ប្រភេទ The Virgin Atlantic 747  បាន​ហោះ​ចេញ​លើ​ផ្លូវ​រត់​ពី​អាកាសយានដ្ឋាន​អង់គ្លេស​London Heathrow ទៅ​ក្រុង​អាំស្ទែរដាំ ជា​មួយ​និង​ប្រេង​រុក្ខជាតិ​Babassy ចំនួន​២០​ភាគ​រយ​នៅ​ក្នុង​ធុង​ប្រេង​មួយ​នៃ​ធុង​ប្រេង​សំខាន់​ចំនួន​៤​របស់​យន្តហោះ ។ នាយក​យន្តហោះ Virgin គឺ​លោក​រីឆាត ប្រេនសាន់ បាន​និយាយ​ថា ការ​ហោះ​ហើរ​ជា “ ប្រវត្តិសាស្ត្រ”ជា​ជំហាន​ដំបូង​ឆ្ពោះ​ទៅ​រក​ការ​ប្រើ​ជីវ​ប្រេង​លើ​យន្តហោះ​ពាណិជ្ជកម្ម។ ប៉ុន្តែ​គាត់​បាន​និយាយ​ថា ការ​ហោះ​ហើរ​ពាណិជ្ជកម្ម​ដោយ​ប្រើ​ជីវៈ​ប្រេង​ទាំង​ស្រុង ទំនង​ជា​ត្រូវ​គេ​ប្រើ​រុក្ខជាតិ​ផ្សេងៗ​ដែល​បាន​ប្រើ​សាក​លើ​យន្តហោះ​ដឹក​អ្នក​ដំណើរ​បច្ចុប្បន្ន​នេះ ។ ការ​ហោះ​ត្រូវ​បាន​ធ្វើ​ឡើង​ជា​មួយ​ដៃ​គូ​ក្រុមហ៊ុន Boeing ក្រុមហ៊ុន​ផលិត​ម៉ាស៊ីន General Electric និង Imperium Renewable ក្នុង​គោល​បំណង​កាត់​បន្ថយ​នូវ​ការ​បញ្ចេញ​ជាតិ​ការបោន ។ ក្រុម​បរិស្ថាន​បាន​បដិសេធ​ចោល​ភ្លាម​ៗ​ការ​ហោះ​សាកល្បង​នេះ ដោយ​ចាត់​ទុក​វា​ជា “ ការ​សម្ដែង​ឆ្កួត​ៗ ” ។ ពួក​អ្នក​ធ្វើ​យុទ្ធនាការ​បាន​និយាយ​ថា ការ​សន្សំ​ការបោន​ពី​ជីវៈ​ប្រេង​ដែល​ជា​ញឹកញាប់​យក​ចេញ​ពី​វត្ថុធាតុ​ដើម​ដែល​មាន​ដូច​ជា ស្រូវ​សាលី​អំពៅ​និង​ប្រេង​ដូង​មាន​តិចតួច។ហើយ​កំពុង​មាន​ការ​ព្រួយ​បារម្ភ​កើន​ឡើង​ដែល​ថា​ជីវៈ​ប្រេង​ធញ្ញជាតិ​អាច​នឹង​ប្រជែង​ជា​មួយ​ការ​ផលិត​ចំណី​អាហារ​បំផ្លាញ​បរិស្ថាន​ហើយ ធ្វើ​ឱ្យ​ជនជាតិ​ដើម​ផ្លាស់ប្ដូរ​ទី​លំ​នៅ ។ លោក​រីឆាត​និយាយ​យ៉ាង​ទទូច​ថា ប្រេង​របស់​គាត់ “ ការពារ​បរិស្ថាន​និង​ទ្រទ្រង់​សង្គម ” និង​មិន​បាន​ប្រជែង​ជា​មួយ​ចំណី​អាហារ​និង​ប្រភព​ទឹក​សាប​ទេ ។ [...]

ពុម្ពអក្សខ្មែរ យូនីកូដ ថ្មី

មានដំណឹងថ្មីទៀតហើយប្រិយមិត្ត ឥឡូវនេះគឺមានពុម្ពអក្សខ្មែរថ្មីទៀត ហើយសូមចាប់ផ្តើមទាញយក ចុចត្រង់នេះ

តំរាស្លៀកពាក់សំពត់ថ្ម

បើកស្លៀកពាក់ថ្មី អាទិត្យសម័យ មានជ័យតេជៈ
សត្រូវខ្លបខ្លាច អំនាចរិទ្ធិត្បៈ មានជ័យជំនះ
ឈ្នះមារយង់ឃ្នង។
ចន្ទៈសិនេហា មន្រ្ដីរាជការ គាប់ចិត្ដកន្លង
អង្គារនឹងបាន [...]

បដិវត្តន៍​បច្ចេកវិទ្យា​ថ្មី​បែប​បង្កើត​ទូទឹកកក​ប្រើ​កម្ដៅ

ពួក​អ្នក​វិទ្យាសាស្ត្រ​នៅ​ក្នុង​ប្រទេស អាល្លឺម៉ង់ បាន​លេច​មុខ​ប្រកាស​ថា ទូទឹកកក និង​ម៉ាស៊ីន​ត្រជាក់​នា​ថ្ងៃ​អនាគត នឹង​ឈប់​ប្រើប្រាស់​ចរន្តអគ្គិសនី ក៏​ប៉ុន្តែ​គេ​បំបែរ​វា​មក​ដំណើរ​ការ​បាន​ដោយ​ប្រើ​កម្ដៅ​ជំនួស​វិញ ។អ្នក​វិទ្យាសាស្ត្រ​វ័យ​ក្មេង​ក្នុង​ក្រុម​មជ្ឈមណ្ឌល​ច្នៃ​ប្រឌិត​ឈ្មោះ​វីសែនប៊ូស ក្លែតបេត សហការ​គ្នា​ជា​មួយ​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​អនុវត្ត​ស្រាវជ្រាវ​បាន​សំដែង​ជំនឿ​យ៉ាង​មុតមាំ​ថា​បណ្ដា​ប្រទេស​ជាតិ​ក្នុង​តំបន់​ក្ដៅ​នឹង​ទទួល​បាន​ផល​ប្រយោជន៍​ច្រើន​ជាង​ប្រទេស​នានា ។
លោក​សាស្ត្រាចារ្យ រ៉ាយន័រប្រោន ពី​មជ្ឈមណ្ឌល​ខាង​លើ​នេះ​បាន​បញ្ជាក់​ថា​ប្រសិន​បើ​នរណា​ធ្លាប់​នៅ​ក្រោយ​ទូទឹកកក​គេ​នឹង​សង្កេត​ឃើញ​ថា​សីតុណ្ហភាព​ត្រជាក់​ធ្វើ​ឱ្យ​កើត​ជា​កម្ដៅ​ហើយ​សាក​នឹក​ទៅ​មើល​ថា ឧបករណ៍​ដែល​ក្លា​ស្សេ​អាហារ​ឱ្យ​ត្រជាក់​វា​ច្រើន​តែ កើត​កម្ដៅ​រហូត​ស្ទើរ​តែ​ប៉ះ​មិន​បាន ។ ដូច្នេះ ហេតុ​ដូចម្ដេច​ក៏​គេ​យក​កម្ដៅ​មក​ផលិត​ជា​សីតុណ្ហភាព​ត្រជាក់ ក៏​ប៉ុន្តែ​យើង​តែ​ម្នាក់​គត់​ដែល​អាច​សាង​សីតុណ្ហភាព​ត្រជាក់​ពី​កម្ដៅ​ឱ្យ​បាន ។លោក​សាស្ត្រាចារ្យ​បាន​ចង្អុល​បង្ហាញ​ទៀត​ថា ទោះ​បី​ជា​បញ្ហា​វា​ស្ថិត​នៅ​ត្រង់​ការ​ធ្វើ​កម្ដៅ​ត្រូវ​ប្រើ​ថាមពល​ឱ្យ​ច្រើន ដោយ​ចំណាយ​ចរន្តអគ្គិសនី​មួយ​ភាគ​ធំ​ទៅ​ក្នុង​ប្រព័ន្ធ​ថាមពល​អគ្គិសនី ដូច្នេះ​ហេតុ​ដូចម្ដេច​ក៏​យើង​មិន​ងាក​ទៅ​ចាប់​អារម្មណ៍​លើ​ប្រភព​ថាមពល​ដ៏​ធំ​បំផុត​ដែល​យើង​កំពុង​មាន​ស្រាប់​នោះ​គឺ​ភព​ព្រះអាទិត្យ។ លោក​សាស្ត្រាចារ្យ ប្រោន​បន្ត​ទៀត​ថា ខាង​ក្រុម​ការងារ​របស់​លោក​បាន​រួបរួម​គំនិត​ហើយ​សម្រេច​ជា​ឯកច្ឆន្ទ​យក​កម្ដៅ​ដែល​មាន​កម្រិត​ត្រឹម​ចង្ក្រាន​ចំហុយ​មក​ប្រើ​ដោយ​បាន​ច្នៃ​ប្រឌិត​ឧបករណ៍​គំរូ​ដើម​ទៅ​ប្រើ​បង្កើត​ជា​សីតុណ្ហភាព​ត្រជាក់​នៅ​ក្នុង​បន្ទប់​មួយ​ក្នុង​ប្រទេស​ម៉ារ៉ុក។ ក្រៅ​ពី​នោះ​ក៏​បាន​ច្នៃ​ប្រឌិត​ឧបករណ៍​នាំ​យក​កម្ដៅ​ពី​គ្រឿងយន្ត កង្ហារ ឧស្ម័ន​ឱ្យ​ទៅ​ជំរុញ​សកម្មភាព​ម៉ាស៊ីន​ត្រជាក់​នៅ​ក្នុង​បន្ទប់​ប្រជុំ​ជំនួស​វិញ ។
រាល់​អត្ថបទ​ដែល​ទទួល​បាន​ខាង​លើ​គឺ​ដក​ស្រង់​ចេញ​ពី​សារ​ព័ត៌មាន www.everyday.com.kh តើ​ប្រិយ​មិត្ត​យល់​ឃើញ​យ៉ាង​ដូចម្តេច​ចំពោះ​អត្ថបទ​ខាង​លើ​នេះ សូម​ផ្តល់​ជា​មតិយោបល់​មក​កាន់​យើង​ខ្ញុំ! សូម​អរគុណ​ទុក​ជា​មុន ចំពោះ​ការ​ចូល​មក​ទទួល​គេហទំព័រ​សម្រាប់​កូន​ខ្មែរ​នេះ​!

ពណ៌សំពត់ស្លៀកតំរូវតាមថ្ងៃទាំង

អាទិត្យក្រហម ខ្ចី រឺ ចាស់          ចន្ទផ្លាស់លឿងទុំ ស្វាយអង្គារ
ថ្ងៃស៊ីលៀបសមសោភា          ព្រហស្សតិ៍បៃតងត្រួយចេកខ្ចី។
ពណ៌ខៀវក្រនៀវប្រើថ្ងៃសុក្រ        ពណ៌និលព្រិលទុកសៅរ៍សេរី
តែងខ្លួនតាមក្បួនលោកស្រដី         ចំរើនសេរីជោគជ័យអើយ។

ឯកសារ ច្បាប់ចរាចរណ៍ផ្លូវគោក

យើងជាពលរដ្ឋខ្មែរ យើងត្រូវនាំគ្នាស្វែងយល់ពី ច្បាប់ចរាចរណ៍ផ្លូវគោក របស់ប្រទេសយើងឲ្យបានច្បាស់លាស់
សូមចុចត្រង់នេះ ដើម្បីទាញយកឯកសារ Click Here

Khmer PC Tools FireWall Plus

ពេល​នេះ​ខ្ញុំ​សូម​ណែ​នាំ​​នូវ​កម្មវិធី​ PC Tools FireWall Plus ដែល​ប្រិយ​មិត្ត​ធ្លាប់​បាន​ស្គាល់​រួច​មក​ហើយ​នូវ កម្មវិធី FireWall របស់​ក្រុម​ហ៊ុន​មួយ​ចំនួន ដែលមាន​ដូច​ជា​ Microsoft, PC Tools, Norton… តែ​ឥឡូវ​​មាន​កម្មវិធី​របស់​ក្រុមហ៊ុម​មួយ​ក្នុង​ចំនោម​ ក្រុម​ហ៊ុន​ធំៗ​ទាំង​អស់​នោះគឺ​អាច​ប្រើ​ជា​​ភាសា​ខ្មែ​រ​ យូនីកូដ។​ ហើយដែល​ខ្ញុំ​ទើប​តែ​បាន​ស្រាវ​ជ្រាវ​​បាន​សម្រេច​ ហើយ​ក៏​កំពុង​តែ​ព្យាយាម​រក​ការ​ស្នើរសុំ​ការ​អនុញ្ញាត​ពីម្ចាស់ កម្មវិធី​ដើម្បី​ធ្វើការ​បកប្រែ​ជា​ភាសា​ខ្មែរ​ឲ្យ​បាន​ពេញ​លេញ។ ហើយ​និង​គ្រោង​​ដាក់​ឲ្យ​ដំណើរ​ការ​នា​ពេល​ខាង​មុខ សម្រាប់​កម្មវិធី​នេះ​ផង​ដែរ​គឺ​មាន​ភាព​​ងាយស្រួល​ប្រើ​ ដោយ​ហេតុ​កម្មវិធីនេះ​មាន​លក្ខណៈ​សុវត្ថិភាព​ខ្ពស់ ក្នុង​ការ​ទប់​ស្កាត់​ការ​ជ្រៀត​ចូល​ពី​ចម្ងាយ​របស់​​ព​ពួកមេរោគនា​នា​ពី​ អ៊ីធឺណែត។ អាស្រ័យ​ហេតុ​នេះ​ខ្ញុំ​សង្ឃឹម​ថា ប្រិយមិត្ត​និង​រង់ចាំ​ប្រើ​ប្រាស់​ដោយ​ភាព​គាំទ្រ​ វិស័យ​បច្ចេក​វិទ្យា​របស់​កូន​ខ្មែរ។

ព្រះ​មហាវីរក្សត្រ​ចូលរួម​អបអរ​ជាមួយ​ប្រជារាស្ត្រ​ក្នុង​រឿង​ប្រាសាទ​ព្រះវិហារ

ព្រះមហាវីរក្សត្រ នរោត្តម សីហនុ បាន​មាន​ព្រះរាជ​ឱង្ការ​ចូលរួម​កិច្ច​អបអរ​សាទរ​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​ ដែល​៣​ថ្ងៃ​មក​នេះ តាម​កន្លែង​ខ្លះ​នៅតែ​ប្រារព្ធ​ទិវា​អបអរ​ការដាក់​ប្រាសាទ​ព្រះវិហារ​ជា​ សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ។

AFP file photo
សម្ដេចព្រះ នរោត្ដម សីហនុ អតីត​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។
អតីត​ព្រះមហាក្សត្រ នរោត្តម សីហនុ ដែល​បាន​បង្ខំ​ប្រទេស​ថៃ​ឲ្យ​ប្រគល់​ប្រាសាទ​ព្រះវិហារ​មក​កម្ពុជា​វិញ តាម​ផ្លូវ​តុលាការ​អន្តរជាតិ​បាន​មាន​ព្រះរាជ​ឱង្ការ​តាមរយៈ​មន្ត្រី​ ខុទ្ទកាល័យ​ព្រះ​បរម​រាជវាំង លោក អ៊ុំ ដារាវុធ នៅ​ថ្ងៃ​នេះ​ថា​លទ្ធផល​ជោគជ័យ​ថ្ងៃ​ដាក់​បញ្ចូល​គឺ​ជាប់​ទាក់ទង​នឹង​ថ្ងៃ​ ដែល​តុលាការ​ក្រុង​ឡាអេ កាត់ក្តី​ឲ្យ​ថៃ​ប្រគល់​ប្រាសាទ​ព្រះវិហារ​មក​ឲ្យ​កម្ពុជា​វិញ ។
លោក អ៊ុំ ដារាវុធ បាន​មាន​ប្រសាសន៍​ថា ៖ «លោក​បាន​បញ្ជាក់​ច្បាស់​ណាស់​ថា បើសិន​ជា​គ្មាន​ថ្ងៃ​ទី​១៥ មិថុនា ១៩៦២ ទេ ក៏​គ្មាន​ថ្ងៃ​ទី​៧ កក្កដា ២០០៨ ដែរ» ។
អតីត​ព្រះ​មហាក្សត្រ​ខ្មែរ​បាន​មាន​ព្រះរាជ​ឱង្ការ​ថា ក្នុង​ព្រះរាជ​ជីវិត​ព្រះអង្គ​ព្រឹត្តិការណ៍​ធំ​៣​ដែល​ព្រះអង្គ​តែង​ចាំ​មិន ​ភ្លេច គឺ​មួយ​នៅ​ឆ្នាំ​១៩៤៧ ដែល​ប្រទេស​ថៃ​បាន​សង​មក​កម្ពុជា​វិញ​នូវ​ខេត្ត​មួយចំនួន​ដូច​ជា សៀមរាប បាត់ដំបង ឧត្តរមានជ័យ ពោធិ៍សាត់ និង​ព្រឹត្តិការណ៍​ធំ ទី​២ គឺ​នៅ​ឆ្នាំ​១៩៥៣ ដែល​ខ្មែរ​បាន​ទទួល​ឯករាជ្យ​ពី​ប្រទេស​បារាំង និង​ព្រឹត្តិការណ៍​ទី​៣ គឺ​ជា​ថ្ងៃ​ដែល​ខ្មែរ​ឈ្នះ​ក្តី​រឿង​ប្រាសាទ​ព្រះវិហារ​ជាមួយ​ប្រទេស​ថៃ​នៅ​ ឆ្នាំ​១៩៦២ ៕
ប្រភព៖ [...]

ប្រជាជាតិ​ខ្មែរ​អបអរ​សាទរ​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភ័ណ្ឌ​ពិភពលោក

ប្រទេស​ជប៉ុន​សម្លឹង​ឈាន​ទៅ​រក​ការ​ប្រើ​មនុស្សយន្ត

ប្រទេស​ជប៉ុន​ដែល​នាំមុខ​គេ​ក្នុង​ការ​បង្កើត​ជំនាញ​បច្ចេកវិទ្យា​ជាន់ខ្ពស់​មួយ​ពេល​ឥឡូវ​នេះ​បាន​ឈាន​ទៅ​រក​ការ​ពិត​បន្តិច​ម្ដង​ៗ​ដោយ​សម្លឹង​ទៅ​រក​មនុស្សយន្ត​ដែល​មាន​រូបរាង និង​សមត្ថភាព​ប្រហាក់ប្រហែល​នឹង​មនុស្ស​ពិត​ហើយ​ដែល​អាច​ធ្វើ​ការ​ជំនួស​មនុស្ស​ពិត​បាន​យ៉ាង​ប្រាកដ។ ក្រុមហ៊ុន​ចំនួន​២០០​និង​អង្គការ​ជាង​៥០​មក​ពី​ប្រទេស​ជប៉ុន​និង​បរទេស​បាន​ចូល​រួមការ​តាំង​ពិព័រណ៍​មនុស្សយន្ត​អន្តរជាតិ​នៅ​ក្នុង​ឆ្នាំ​២០០៧​ក្នុង​ទី​ក្រុង​តូក្យូ​គឺ​ជា​ពិព័រណ៍​មួយ​បង្ហាញ​ពី​មនុស្សយន្ត​ដ៏​ធំ​បំផុត​នៃ​ពិភពលោក។ នៅ​ក្នុង​ព្រឹត្តិការណ៍​កាល​ពី​២​ឆ្នាំ​មុន ក្រុមហ៊ុន​ជប៉ុន​បាន​តាំង​បង្ហាញ​អំពី​ការ​ច្នៃប្រឌិត​របស់​ពួក​គេ​ចាប់​ផ្ដើម​ពី​មនុស្សយន្ត​ផ្លុំ​ត្រែ​ឈរ ជើង​ពីរ​រហូត​ដល់​មនុស្សយន្ត​ចាំ​ទទួល ភ្ញៀវ​ដែល​ទាំង​ពីរ​នេះ​បាន​ត្រូវ​គេ​បង្ហាញ​នៅ​ពិព័រណ៍​ពិភពលោក​នៅ​អៃជី​ភាគ​កណ្ដាល។ ផ្ទុយ​ពី​ការ​តាំង​បង្ហាញ​ដ៏​អស្ចារ្យ​កាល​ពី​ឆ្នាំ​២០០៥ ការ​តាំង​បង្ហាញ​ពិព័រណ៍​ដែល​មាន​រយៈ​ពេល​៤​ថ្ងៃ​ត្រូវ​បាន​សម្ពោធ​ឡើង​កាល​ពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន​ដែល​បាន​បង្ហាញ​ពី​មនុស្សយន្ត​មួយ​ចំនួន​ដែល​ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​យក​មក​ប្រើប្រាស់​ក្នុង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ។ លោក​ស័រឈី ហាម៉ាដា មន្ត្រី​ជាន់​ខ្ពស់​នៅ​សមាគម​មនុស្សយន្ត​ជប៉ុន​បាន​និយាយ​ថា “ ពីរ​ឆ្នាំ​បន្ទាប់​ពី​ការ​តាំង​ពិព័រណ៍​ដែល​បាន​បង្ហាញ​នូវ​ជីវិត​អនាគត​ជា​មួយ​មនុស្សយន្ត​វា​ជា​ពេល​វេលា​ពិនិត្យ​មើល​ថា តើ​យើង​អាច​ប្រើ​មនុស្សយន្ត​ដោយ​របៀប​ណា“ ។ លោក​បាន​ប្រាប់​សារ​ព័ត៌មាន​ថា ” ឥឡូវ​នេះ​ការ​អនុវត្តន៍​ប្រើ​មនុស្សយន្ត​លេច​ចេញ​ជា​រូបរាង​ហើយ។ ក្រុមហ៊ុន​មួយ​ចំនួន​នៅ​ទី​នេះ​បាន​ដាក់​ឱ្យ​មនុស្សយន្ត ឃើញ​អ្វី​ដែល​មនុស្សយន្ត​អាច​ធ្វើ​បាន​យ៉ាង​ប្រាកដ​នៃ​កម្រិត​បច្ចេកវិទ្យា​សម័យ​នេះ“ ។
ខណៈ​ពេល​ដែល​មនុស្សយន្ត​ការពារ​សន្តិសុខ​មួយ​ចំនួន​ដែល​បាន​បង្ហាញ​នៅ​ទីនេះ​ត្រូវ​បាន​គេ​យក​ទៅ​ប្រើប្រាស់​និង​ផលិត​លក់​ជា​ស្រេច​ហើយ​ក្នុង​ប្រទេសជប៉ុន​នោះ មនុស្សយន្ត​ដែល​មាន​លក្ខណៈ​និង​សមត្ថភាព​ដូច​មនុស្ស​ក៏​ត្រូវ​បាន​គេ​ត្រៀម​ដាក់​លក់​ផង​ដែរ។ លោក តាតសួ ម៉ាតស៊ុយហ្សាគី បុគ្គលិក​ម្នាក់​នៃ​ក្រុមហ៊ុន គូគូរូ បាន​និយាយ​ថា “ យើង​អាច​ឃើញ​ពន្លឺ​ក្នុង​ការ​អនុវត្ត​ការ​ប្រើប្រាស់​នៃ​មនុស្សយន្ត”។ លោក​និយាយ​ថា “ ពេល​នេះ​យើង​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ផ្លាស់ប្ដូរ​ពី​ពិភព​រូប​តុក្កតា ឬ​ការ​បង្ហាញ​មក​កាន់​ពិភព​ជីវិត​ពិត​ជា​មួយ​មនុស្សយន្ត”។មនុស្ស​យន្ត​វេជ្ជសាស្ត្រ​ឈ្មោះ“ ស៊ីមរួដ” ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ប្រើប្រាស់​នៅ​ក្នុង​ការ​ហ្វឹកហ្វឺន​ផ្នែក​វេជ្ជសាស្ត្រ
នៅ​សាលា​ទន្តសាស្ត្រ។ វា​ក៏​អាច​ស្ដាប់​ការ​ណែ​នាំ​និង​មាន​ប្រតិកម្ម​នៅ​លើ​ការ​ឈឺ​ចុក​ចាប់​ដោយ​កម្រើក​ភ្នែក ឬ​ដៃ។
លោក ណាអូតាកេ ស៊ីប៊ូអ៊ិ សាស្ត្រាចារ្យ​នៅ​សាលា​ពេទ្យ នីពផន ដែល​បាន​បង្ហាញ​ពី​អ្នក​ជំងឺ​មនុស្សយន្ត នៅ​ខែ​កញ្ញា បាន​និយាយ​ថា “ យើង​ធ្លាប់​មាន​របៀប​មួយ​ចំនួន​សម្រាប់​ហ្វឹកហ្វឺន​វេជ្ជសាស្ត្រ​ប៉ុន្តែ​យើង​ត្រូវ​បង្ហាត់​ទន្ត​បណ្ឌិត​នា​ពេល​អនាគត​ទាំង​នោះ​ឱ្យ​ចេះ​ចែក​រំលែក​អារម្មណ៍​របស់​អ្នកជំងឺ“ ។
លោក​បាន​និយាយ​ថា “ ដើម្បី​សម្រេច​បំណង​ទាំង​នោះ​យើង​ត្រូវ​ការ​បង្កើត​មនុស្សយន្ត​ឱ្យ​មាន​លក្ខណៈ និង​សមត្ថភាព​ដូច​ទៅ​មនុស្ស​យើង​ពិត​ៗ​ដែល​អាច​នៅ​ជិត​ស្និត​ជា​មួយ​មនុស្ស​ពិត​ៗ ។ [...]