I. ប្រវត្ដិទឹកដីខ្មែរ
ការសិក្សាបុព្វប្រវត្ដិសាស្រ្ដខ្មែរ តំរូវអោយយើងដឹងពីអាយុកាលនៃទឹកដីខ្មែរផងដែរ ដែលមានប្រវត្ដិជាប់ទាក់ទង
នឹងអាស៊ីអាគ្នេយ៍ទាំងមូល។ យ៉ាងណាមិញគេបានដឹងថា នៅដើម និងនៅចុងស័ក (ère)ទី១ ភូមិភាគអាស៊ីអា
គ្នេយ៍ បានពើបប្រទះនឹងពើងផ្នត់កាលេដូន្យាង (Plissement calédonien) និងពើងផ្នត់អែរស៊ីន្យាង(Plissement
hercynien) ដែលបន្ដាលអោយផុះផុលកើតបានជាជួរភ្នំ និងខ្ពង់រាបនានា នៅពាសពេញប្រទេសខ្មែរសព្វថ្ងៃ។
បន្ទាប់មកដីដែលដុះ ផុសឡើងនេះក៏ត្រូវទឹកសមុទ្រ ទន្រ្ទានបន្ដាលអោយលិចលង់អស់ រហូតដល់ដំនាច់ស័កទី៣
។ នៅដើមស័កទី៤មានការបំផុសដីម្ដងទៀតចាប់ពីភូមិភាគហេមពាន្ដ [...]
Filed under: ព័ត៌មាន | Leave a Comment »
