គណៈកម្មាធិការ ព្រំដែនទូទៅកម្ពុជា-សៀមបានជួបគ្នាជាច្រើនម៉ោងជាងការរំពឹងទុកនៅ គ្រាដែលទាហានខ្មែរនិងសៀមត្រូវគេរាយការណ៍មកថា បានស្ថិតក្នុងលក្ខណៈត្រៀមប្រុងប្រយ័ត្នរៀងៗខ្លួន ។
ទាហានសៀមអង្គុយលើផ្លូវនៅក្បែរប្រាសាទព្រះវិហារ ជាប់ព្រំដែនសៀមក្នុងខែត្រព្រះវិហារ នាថ្ងៃទី២០ កក្កដា ២០០៨ ។
អគ្គមេបញ្ជាការកងទ័ពសៀម លោក ប៊ុនសាង នាមបរាឌិត បានប្រាប់អ្នកកាសែតថាកិច្ចចរចារបស់គណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-សៀម មិនទាន់បានទទួលជោគជ័យអ្វីនោះទេ ។
លោក ប៊ុនស្រាង នាមប្រាឌីត បានថ្លែងថាកងទាហាននៅតែស្ថិតក្នុងទីតាំងដដែលក្នុងតំបន់ប្រាសាទ ព្រះវិហារ ប៉ុន្តែចៀសវាងការប្រឈមមុខដាក់គ្នា ។
កម្ពុជានិងសៀមបានបញ្ជូនកម្លាំងទៅប្រឈមមុខគ្នាឯតំបន់ប្រាសាទ ព្រះវិហារ គឺនៅបន្ទាប់ពីអង្គការយូណស្កូបានព្រមទទួលដាក់ប្រាសាទព្រះវិហារនោះ ចូលជាបេតិកភណ្ឌពិភពលោក ៕
Filed under: ព័ត៌មាន
