យន្តហោះពាណិជ្ជកម្មរបស់ពិភពលោកដែលប្រើថាមពលជីវៈប្រេងមួយផ្នែកនោះបានហោះចូលទៅក្នុងអាកាសកាលពីថ្ងៃទី២៥ ខែកុម្ភៈ ។ យន្តហោះប្រភេទ The Virgin Atlantic 747 បានហោះចេញលើផ្លូវរត់ពីអាកាសយានដ្ឋានអង់គ្លេសLondon Heathrow ទៅក្រុងអាំស្ទែរដាំ ជាមួយនិងប្រេងរុក្ខជាតិBabassy ចំនួន២០ភាគរយនៅក្នុងធុងប្រេងមួយនៃធុងប្រេងសំខាន់ចំនួន៤របស់យន្តហោះ ។ នាយកយន្តហោះ Virgin គឺលោករីឆាត ប្រេនសាន់ បាននិយាយថា ការហោះហើរជា “ ប្រវត្តិសាស្ត្រ”ជាជំហានដំបូងឆ្ពោះទៅរកការប្រើជីវប្រេងលើយន្តហោះពាណិជ្ជកម្ម។ ប៉ុន្តែគាត់បាននិយាយថា ការហោះហើរពាណិជ្ជកម្មដោយប្រើជីវៈប្រេងទាំងស្រុង ទំនងជាត្រូវគេប្រើរុក្ខជាតិផ្សេងៗដែលបានប្រើសាកលើយន្តហោះដឹកអ្នកដំណើរបច្ចុប្បន្ននេះ ។ ការហោះត្រូវបានធ្វើឡើងជាមួយដៃគូក្រុមហ៊ុន Boeing ក្រុមហ៊ុនផលិតម៉ាស៊ីន General Electric និង Imperium Renewable ក្នុងគោលបំណងកាត់បន្ថយនូវការបញ្ចេញជាតិការបោន ។ ក្រុមបរិស្ថានបានបដិសេធចោលភ្លាមៗការហោះសាកល្បងនេះ ដោយចាត់ទុកវាជា “ ការសម្ដែងឆ្កួតៗ ” ។ ពួកអ្នកធ្វើយុទ្ធនាការបាននិយាយថា ការសន្សំការបោនពីជីវៈប្រេងដែលជាញឹកញាប់យកចេញពីវត្ថុធាតុដើមដែលមានដូចជា ស្រូវសាលីអំពៅនិងប្រេងដូងមានតិចតួច។ហើយកំពុងមានការព្រួយបារម្ភកើនឡើងដែលថាជីវៈប្រេងធញ្ញជាតិអាចនឹងប្រជែងជាមួយការផលិតចំណីអាហារបំផ្លាញបរិស្ថានហើយ ធ្វើឱ្យជនជាតិដើមផ្លាស់ប្ដូរទីលំនៅ ។ លោករីឆាតនិយាយយ៉ាងទទូចថា ប្រេងរបស់គាត់ “ ការពារបរិស្ថាននិងទ្រទ្រង់សង្គម ” និងមិនបានប្រជែងជាមួយចំណីអាហារនិងប្រភពទឹកសាបទេ ។ លោកបាននិយាយបន្ថែមទៀតថា “ ថ្ងៃនេះកត់សម្គាល់ការទម្លុះភាពទាល់ច្រកខាងជីវៈប្រេងសម្រាប់ឧស្សាហកម្មយន្តហោះទាំងអស់ ”។ Virgin Atlantic និងជាដៃគូរបស់យន្តហោះកំពុងបង្ហាញថា អ្នកអាចរកឃើញផ្លូវមួយផ្សេងទៀត សម្រាប់ប្រេងយន្តហោះប្រតិកម្មនិងការហោះរបស់យន្តហោះដោយប្រើបច្ចេកវិជ្ជាថ្មីដូចជាជីវៈប្រេងប្រកបដោយចិរភាព ។ “ ការហោះដោយប្រើជីវៈប្រេង មុននេះនឹងជួយពួកយើងទាំងអស់ដែលចង់កាត់បន្ថយការបញ្ចេញការបោនបន្តអភិវឌ្ឍន៍ប្រេង ឥន្ធនៈប្រភេទនេះនៅក្នុងពេលអនាគត។វាជាប្រេងដែលនឹងដំណើរការយន្តហោះរបស់យើងក្នុងឆ្នាំខាងមុខតាមរយៈប្រើប្រេងជំនាន់ក្រោយដូចជាសារាយ ”។ គាត់បាននិយាយថា ម៉ាស៊ីនប្រតិកម្មនឹងយន្តហោះមិនត្រូវការកែប្រែពិសេសទេ ដើម្បីប្រើប្រេងនេះដែលនឹងធ្វើឱ្យវាងាយស្រួលសម្រាប់ឧស្សាហកម្មអាកាសចរណ៍ក្នុងការចាប់ផ្ដើមប្រើវា។ប៉ុន្តែលោកបាននិយាយថា “អ្វីដែលយើងកំពុងប្រើសព្វថ្ងៃមិនមែនជាប្រេង ដែលយើងនឹងប្រើប្រាស់នៅលើយន្តហោះពាណិជ្ជកម្មទេ ” ។ គាត់បាននិយាយថា វាទំនងជាប្រភេទសារាយដែលផលិតពីរុក្ខជាតិស្អុយ។នាយកក្រុមហ៊ុនយន្តហោះរំពឹងទុកផងដែរនូវការវិនិយោគដែលមានចំនួនទឹកប្រាក់៦ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល១០ឆ្នាំខាងមុខដើម្បីដោះស្រាយការផ្លាស់ប្ដូរអាកាសធាតុ ។ ម៉ារលីន ឌែលលី នាយករងរបស់ក្រុមហ៊ុន Boeing ខាងរកទីផ្សារលក់សម្រាប់អឺរ៉ុប រុស្សី និងអាស៊ីកណ្ដាលបាននិយាយថា ឧស្សាហកម្មមានសក្ដានុភាព ដើម្បីកាត់បន្ថយការបញ្ចេញការបោនបាន ៥០ភាគរយ នៅត្រឹមឆ្នាំ
២០៥០ ។
រាល់អត្ថបទដែលទទួលបានខាងលើគឺដកស្រង់ចេញពីសារព័ត៌មាន www.everyday.com.kh តើប្រិយមិត្តយល់ឃើញយ៉ាងដូចម្តេចចំពោះអត្ថបទខាងលើនេះ សូមផ្តល់ជាមតិយោបល់មកកាន់យើងខ្ញុំ! សូមអរគុណទុកជាមុន ចំពោះការចូលមកទទួលគេហទំព័រសម្រាប់កូនខ្មែរនេះ!
Filed under: ព័ត៍មានអំពីបច្ចេក
