យន្តហោះពាណិជ្ជកម្មរបស់ពិភពលោកដែលប្រើថាមពលជីវៈប្រេងមួយផ្នែកនោះបានហោះចូលទៅក្នុងអាកាសកាលពីថ្ងៃទី២៥ ខែកុម្ភៈ ។ យន្តហោះប្រភេទ The Virgin Atlantic 747 បានហោះចេញលើផ្លូវរត់ពីអាកាសយានដ្ឋានអង់គ្លេសLondon Heathrow ទៅក្រុងអាំស្ទែរដាំ ជាមួយនិងប្រេងរុក្ខជាតិBabassy ចំនួន២០ភាគរយនៅក្នុងធុងប្រេងមួយនៃធុងប្រេងសំខាន់ចំនួន៤របស់យន្តហោះ ។ នាយកយន្តហោះ Virgin គឺលោករីឆាត ប្រេនសាន់ បាននិយាយថា ការហោះហើរជា “ ប្រវត្តិសាស្ត្រ”ជាជំហានដំបូងឆ្ពោះទៅរកការប្រើជីវប្រេងលើយន្តហោះពាណិជ្ជកម្ម។ ប៉ុន្តែគាត់បាននិយាយថា ការហោះហើរពាណិជ្ជកម្មដោយប្រើជីវៈប្រេងទាំងស្រុង ទំនងជាត្រូវគេប្រើរុក្ខជាតិផ្សេងៗដែលបានប្រើសាកលើយន្តហោះដឹកអ្នកដំណើរបច្ចុប្បន្ននេះ ។ ការហោះត្រូវបានធ្វើឡើងជាមួយដៃគូក្រុមហ៊ុន Boeing ក្រុមហ៊ុនផលិតម៉ាស៊ីន General Electric និង Imperium Renewable ក្នុងគោលបំណងកាត់បន្ថយនូវការបញ្ចេញជាតិការបោន ។ ក្រុមបរិស្ថានបានបដិសេធចោលភ្លាមៗការហោះសាកល្បងនេះ ដោយចាត់ទុកវាជា “ ការសម្ដែងឆ្កួតៗ ” ។ ពួកអ្នកធ្វើយុទ្ធនាការបាននិយាយថា ការសន្សំការបោនពីជីវៈប្រេងដែលជាញឹកញាប់យកចេញពីវត្ថុធាតុដើមដែលមានដូចជា ស្រូវសាលីអំពៅនិងប្រេងដូងមានតិចតួច។ហើយកំពុងមានការព្រួយបារម្ភកើនឡើងដែលថាជីវៈប្រេងធញ្ញជាតិអាចនឹងប្រជែងជាមួយការផលិតចំណីអាហារបំផ្លាញបរិស្ថានហើយ ធ្វើឱ្យជនជាតិដើមផ្លាស់ប្ដូរទីលំនៅ ។ លោករីឆាតនិយាយយ៉ាងទទូចថា ប្រេងរបស់គាត់ “ ការពារបរិស្ថាននិងទ្រទ្រង់សង្គម ” និងមិនបានប្រជែងជាមួយចំណីអាហារនិងប្រភពទឹកសាបទេ ។ [...]
Filed under: ព័ត៍មានអំពីបច្ចេក | Leave a Comment »
