ប្រទេសជប៉ុនដែលនាំមុខគេក្នុងការបង្កើតជំនាញបច្ចេកវិទ្យាជាន់ខ្ពស់មួយពេលឥឡូវនេះបានឈានទៅរកការពិតបន្តិចម្ដងៗដោយសម្លឹងទៅរកមនុស្សយន្តដែលមានរូបរាង និងសមត្ថភាពប្រហាក់ប្រហែលនឹងមនុស្សពិតហើយដែលអាចធ្វើការជំនួសមនុស្សពិតបានយ៉ាងប្រាកដ។ ក្រុមហ៊ុនចំនួន២០០និងអង្គការជាង៥០មកពីប្រទេសជប៉ុននិងបរទេសបានចូលរួមការតាំងពិព័រណ៍មនុស្សយន្តអន្តរជាតិនៅក្នុងឆ្នាំ២០០៧ក្នុងទីក្រុងតូក្យូគឺជាពិព័រណ៍មួយបង្ហាញពីមនុស្សយន្តដ៏ធំបំផុតនៃពិភពលោក។ នៅក្នុងព្រឹត្តិការណ៍កាលពី២ឆ្នាំមុន ក្រុមហ៊ុនជប៉ុនបានតាំងបង្ហាញអំពីការច្នៃប្រឌិតរបស់ពួកគេចាប់ផ្ដើមពីមនុស្សយន្តផ្លុំត្រែឈរ ជើងពីររហូតដល់មនុស្សយន្តចាំទទួល ភ្ញៀវដែលទាំងពីរនេះបានត្រូវគេបង្ហាញនៅពិព័រណ៍ពិភពលោកនៅអៃជីភាគកណ្ដាល។ ផ្ទុយពីការតាំងបង្ហាញដ៏អស្ចារ្យកាលពីឆ្នាំ២០០៥ ការតាំងបង្ហាញពិព័រណ៍ដែលមានរយៈពេល៤ថ្ងៃត្រូវបានសម្ពោធឡើងកាលពីថ្ងៃពុធសប្ដាហ៍មុនដែលបានបង្ហាញពីមនុស្សយន្តមួយចំនួនដែលត្រូវបានបង្កើតឡើង ដើម្បីយកមកប្រើប្រាស់ក្នុងការរស់នៅប្រចាំថ្ងៃ។ លោកស័រឈី ហាម៉ាដា មន្ត្រីជាន់ខ្ពស់នៅសមាគមមនុស្សយន្តជប៉ុនបាននិយាយថា “ ពីរឆ្នាំបន្ទាប់ពីការតាំងពិព័រណ៍ដែលបានបង្ហាញនូវជីវិតអនាគតជាមួយមនុស្សយន្តវាជាពេលវេលាពិនិត្យមើលថា តើយើងអាចប្រើមនុស្សយន្តដោយរបៀបណា“ ។ លោកបានប្រាប់សារព័ត៌មានថា ” ឥឡូវនេះការអនុវត្តន៍ប្រើមនុស្សយន្តលេចចេញជារូបរាងហើយ។ ក្រុមហ៊ុនមួយចំនួននៅទីនេះបានដាក់ឱ្យមនុស្សយន្ត ឃើញអ្វីដែលមនុស្សយន្តអាចធ្វើបានយ៉ាងប្រាកដនៃកម្រិតបច្ចេកវិទ្យាសម័យនេះ“ ។
ខណៈពេលដែលមនុស្សយន្តការពារសន្តិសុខមួយចំនួនដែលបានបង្ហាញនៅទីនេះត្រូវបានគេយកទៅប្រើប្រាស់និងផលិតលក់ជាស្រេចហើយក្នុងប្រទេសជប៉ុននោះ មនុស្សយន្តដែលមានលក្ខណៈនិងសមត្ថភាពដូចមនុស្សក៏ត្រូវបានគេត្រៀមដាក់លក់ផងដែរ។ លោក តាតសួ ម៉ាតស៊ុយហ្សាគី បុគ្គលិកម្នាក់នៃក្រុមហ៊ុន គូគូរូ បាននិយាយថា “ យើងអាចឃើញពន្លឺក្នុងការអនុវត្តការប្រើប្រាស់នៃមនុស្សយន្ត”។ លោកនិយាយថា “ ពេលនេះយើងស្ថិតនៅក្នុងដំណាក់កាលផ្លាស់ប្ដូរពីពិភពរូបតុក្កតា ឬការបង្ហាញមកកាន់ពិភពជីវិតពិតជាមួយមនុស្សយន្ត”។មនុស្សយន្តវេជ្ជសាស្ត្រឈ្មោះ“ ស៊ីមរួដ” ត្រូវបានបង្កើតឡើងដើម្បីប្រើប្រាស់នៅក្នុងការហ្វឹកហ្វឺនផ្នែកវេជ្ជសាស្ត្រ
នៅសាលាទន្តសាស្ត្រ។ វាក៏អាចស្ដាប់ការណែនាំនិងមានប្រតិកម្មនៅលើការឈឺចុកចាប់ដោយកម្រើកភ្នែក ឬដៃ។
លោក ណាអូតាកេ ស៊ីប៊ូអ៊ិ សាស្ត្រាចារ្យនៅសាលាពេទ្យ នីពផន ដែលបានបង្ហាញពីអ្នកជំងឺមនុស្សយន្ត នៅខែកញ្ញា បាននិយាយថា “ យើងធ្លាប់មានរបៀបមួយចំនួនសម្រាប់ហ្វឹកហ្វឺនវេជ្ជសាស្ត្រប៉ុន្តែយើងត្រូវបង្ហាត់ទន្តបណ្ឌិតនាពេលអនាគតទាំងនោះឱ្យចេះចែករំលែកអារម្មណ៍របស់អ្នកជំងឺ“ ។
លោកបាននិយាយថា “ ដើម្បីសម្រេចបំណងទាំងនោះយើងត្រូវការបង្កើតមនុស្សយន្តឱ្យមានលក្ខណៈ និងសមត្ថភាពដូចទៅមនុស្សយើងពិតៗដែលអាចនៅជិតស្និតជាមួយមនុស្សពិតៗ ។ [...]
Filed under: ព័ត៍មានអំពីបច្ចេក | Leave a Comment »
