Katharine McPhee – Each Other

ប្រវត្ដិសាស្រ្ដអំពី បុព្វប្រវត្ដិសាស្រ្ដខ្មែរ

I. ប្រវត្ដិទឹកដីខ្មែរ
ការសិក្សាបុព្វប្រវត្ដិសាស្រ្ដខ្មែរ តំរូវអោយយើងដឹងពីអាយុកាលនៃទឹកដីខ្មែរផងដែរ ដែលមានប្រវត្ដិជាប់ទាក់ទង
នឹងអាស៊ីអាគ្នេយ៍ទាំងមូល។ យ៉ាងណាមិញគេបានដឹងថា នៅដើម និងនៅចុងស័ក (ère)ទី១ ភូមិភាគអាស៊ីអា
គ្នេយ៍ បានពើបប្រទះនឹងពើងផ្នត់កាលេដូន្យាង (Plissement calédonien) និងពើងផ្នត់អែរស៊ីន្យាង(Plissement
hercynien) ដែលបន្ដាលអោយផុះផុលកើតបានជាជួរភ្នំ និងខ្ពង់រាបនានា នៅពាសពេញប្រទេសខ្មែរសព្វថ្ងៃ។
បន្ទាប់មកដីដែលដុះ ផុសឡើងនេះក៏ត្រូវទឹកសមុទ្រ ទន្រ្ទានបន្ដាលអោយលិចលង់អស់ រហូតដល់ដំនាច់ស័កទី៣
។ នៅដើមស័កទី៤មានការបំផុសដីម្ដងទៀតចាប់ពីភូមិភាគហេមពាន្ដ [...]

កម្ពុជា​និង​ថៃ​យល់ព្រម​ជួប​ចរចា​គ្នា​ម្ដង​ទៀត​ដើម្បី​ដោះស្រាយ​ជម្លោះ

រដ្ឋាភិបាល​កម្ពុជា​និង​ថៃ​បាន​យល់ព្រម​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​ការ​ បរទេស​នៃ​ប្រទេស​ទាំង​ពីរ​ជួប​គ្នា​ម្តង​ទៀត ដើម្បី​ដោះស្រាយ​បញ្ហា​ជម្លោះ​តានតឹង​ផ្នែក​យោធា​នៅ​តំបន់​ប្រាសាទ​ ព្រះវិហារ​ខ្មែរ ។

RFA Photo/Keo Nimol
ប្រាសាទ​ព្រះវិហារ​ខ្មែរ នៅ​លើ​កំពូល​ភ្នំ​ដងរែក​ នៃ​ខេត្ត​ព្រះវិហារ។

មន្ត្រី​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ខ្មែរ​លោក​រដ្ឋមន្ត្រី​ក្រសួង​ ព័ត៌មាន ខៀវ កាញារីទ្ធ បាន​មាន​ប្រសាសន៍​បញ្ជាក់​ជុំវិញ​បញ្ហា​នេះ​បន្ទាប់ពី​នាយក​រដ្ឋមន្ត្រី​នៃ​ ប្រទេស​ទាំង​២ បាន​ពិភាក្សា​ជាមួយ​គ្នា​តាម​ទូរស័ព្ទ កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​កន្លង​មក​នេះ ។
លោក ខៀវ កាញារីទ្ធ បាន​មាន​ប្រសាសន៍​ថា ៖ «នាយក​រដ្ឋមន្ត្រី​ទាំង​ពីរ ​ជួប​គ្នា គឺ​យើង​ឈាន​បាន​អ៊ីចេះ ទី១ យើង​បាន​សម្រេច​ផ្អាក ខ្ញុំ​និយាយ​ពាក្យ​ផ្អាក ព្រោះ​ឥឡូវ​ថៃ​គាត់​និយាយ​ថា​យើង​ដក​ពាក្យ​បណ្ដឹង មិនមែន​ទេ​យើង​ផ្អាក​ពាក្យ​បណ្ដឹង​របស់​យើង​ទៅ​អង្គការ​សហ​ប្រជាជាតិ​ហ្នឹង​ សិន ។ ទន្ទឹម​នឹង​ហ្នឹង​យើង​សម្រេច​ជំរុញ​ការចរចា​ឡើង​ទៅ​ថ្នាក់​រដ្ឋមន្ត្រី​ការ​ បរទេស​ដែល​យើង​នឹង​ធ្វើ​នៅ​ថ្ងៃ​២៨ (ខែកក្កដា) នៅ​ទីក្រុង​សៀមរាប» ។
កិច្ច​ព្រមព្រៀង​ឲ្យ​មាន​ការជួប​រវាង​មន្ត្រី​ជាន់ខ្ពស់​ខ្មែរ​និង​ថៃ​សា ​ជា​ថ្មី គឺ​នៅ​បន្ទាប់ពី​ជំនួប​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​ថៃ បាន​ទទួល​បរាជ័យ​កាលពី​ថ្ងៃ​ច័ន្ទ​ដើម​សប្តាហ៍​នេះ ។
ការចរចា​កាលពី​ដើម​សប្តាហ៍​នេះ​បាន​ជាប់គាំង​នៅ​ត្រង់​ចំណុច​មួយ​ដែល​ថៃ​ ស្នើ​ឲ្យ​សើរើ​ខ្សែ​បន្ទាត់​ព្រំដែន​ខ្មែរ​ថៃ​សា​ឡើង​វិញ ប៉ុន្តែ​ការសើរើ​នោះ​មិន​បាន​ផ្អែក​តាម​សន្ធិសញ្ញា​ព្រំដែន​ខ្មែរ​សៀម ឆ្នាំ​១៩០៤ និង​ឆ្នាំ​១៩០៧ ដែល​អន្តរជាតិ​បាន​ទទួល​ស្គាល់​នោះ​ឡើយ ។
ក្រោយ​ពី​បរាជ័យ​នោះ​មក​មន្ត្រី​ខ្មែរ​ក៏​បាន​អំពាវនាវ​សូម​ឲ្យ​មាន​ កិច្ច​ជួយ​អន្តរាគមន៍​ពី​ប្រទេស​ក្នុង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ហៅ​កាត់​ថា​អាស៊ាន ចំពោះ​ជម្លោះ​ទឹក​ដី​ជាមួយ​នឹង​ប្រទេស​ថៃ ប៉ុន្តែ​ថៃ​បាន​ជំទាស់​ហើយ​បាន​ស្នើ​ចង់​ជជែក​ដោះស្រាយ​តែ​រវាង​ទ្វេភាគី​ កម្ពុជា​ថៃ​តែប៉ុណ្ណោះ ។
នៅ​ជាមួយនឹង​ការព្យាយាម​ខ្ទាស់​ពី​ថៃ​នោះ​ទៀត កម្ពុជា​ក៏​បាន​ប្រឹង​រក​វិធានការ​ផ្លូវ​ច្បាប់​មួយ​ទៀត ។ ក្រសួង​ការ​បរទេស​កម្ពុជា​ក៏​សម្រេចចិត្ត​ស្នើ​រក​កិច្ចប្រជុំ​បន្ទាន់​របស់ [...]

ប្រវត្ដិសាស្រ្ដអំពីអំបូរខ្មែរ-មន

កាលពីដើមអំបូរខ្មែរ-មន នេះគេយល់ថា គ្រាន់តែជាអំបូរភាសាមួយប៉ុណ្ណោះ។ យ៉ាងណាមិញ ភាសាវិទូមួយ
ក្រុមមានជាអាទិ លោក James R.Lagan បានរកឃើញនូវអត្ដិភាពនៃអំបូរភាសានេះមុនគេនៅឆ្នាំ ១៨៥៦
ប៉ុន្ដែកាលណោះ គេនិយមហៅអំបូរនេះហៅថា «មន-អាណ្ណាម» រឺ មន-ខ្មែរ =អាណ្ណាម។ ក្រោយទៀតដោយ
សិក្សាទៅឃើញថា ភាសាអាណ្ណាម មានលក្ខណខុសប្លែកពីអំបូរភាសាមន = ខ្មែរ ទើបភាសាវិទូខ្លះបានដកភា
សានេះចេញ ហើយយកទៅបញ្ចូលក្នុងក្រុមភាសាថៃវិញ ។ នេះជាទស្សនៈរបស់លោក Henri Maspéro ដែល
លោកបានលាតត្រដាងយ៉ាងច្បាស់លាស់ក្នុងអត្ថបទសិក្សាមួយមានចំនងជើងថា «Etude Sur La phonétique
historique de la langue annamite…les initiales.» ។
ចំពោះភាសាវិទូជាតិអាល្លឺមង់ P.W. Schmidt អំបូរ មន-ខ្មែរ មិនគ្រាន់តែជាអំបូរភាសាទេ តែជាអំបូរជាតិសា
ស្ដ្រផងដែរ ។ ក្នុងសៀវភៅ «Les peuple [...]

ភ្លេងគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា

យើងជាជាតិខ្មែរ គួរនាំគ្នាជួយគាំទ្រ បទភ្លេងរបស់ជាតិ។

កិច្ច​ចរចា​ខ្មែរ​-​សៀម​ជុំវិញ​បញ្ហា​ប្រាសាទ​ព្រះវិហារ​មិន​ទាន់​អាច​បញ្ចប់​ជម្លោះ

គណៈកម្មាធិការ ​ព្រំដែន​ទូទៅ​កម្ពុជា​-​សៀមបាន​ជួប​គ្នា​ជា​ច្រើន​ម៉ោង​ជាង​ការរំពឹងទុក​នៅ ​គ្រា​ដែល​ទាហាន​ខ្មែរ​និង​សៀមត្រូវ​គេ​រាយការណ៍​មក​ថា បាន​ស្ថិត​ក្នុង​លក្ខណៈ​ត្រៀម​ប្រុងប្រយ័ត្ន​រៀងៗខ្លួន ។

RFA Photo/Savyouth
ទាហាន​សៀមអង្គុយ​លើ​ផ្លូវ​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ ជាប់​ព្រំដែន​សៀម​ក្នុង​ខែត្រ​ព្រះវិហារ នា​ថ្ងៃ​ទី​២០ កក្កដា ២០០៨ ។

អគ្គ​មេបញ្ជាការ​កងទ័ព​សៀម លោក ប៊ុនសាង​ នាមបរាឌិត បាន​ប្រាប់​អ្នក​កាសែត​ថា​កិច្ចចរចា​របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​ កម្ពុជា​-​សៀម មិន​ទាន់​បាន​ទទួល​ជោគជ័យ​អ្វី​នោះ​ទេ ។
លោក ប៊ុនស្រាង នាមប្រាឌីត បាន​ថ្លែង​ថា​កង​ទាហាន​នៅតែ​ស្ថិត​ក្នុង​ទីតាំង​ដដែល​ក្នុង​តំបន់​ប្រាសាទ​ ព្រះវិហារ ប៉ុន្តែ​ចៀសវាង​ការប្រឈមមុខ​ដាក់​គ្នា ។
កម្ពុជា​និង​សៀមបាន​បញ្ជូន​កម្លាំង​ទៅ​ប្រឈម​មុខ​គ្នា​ឯ​តំបន់​ប្រាសាទ​ ព្រះវិហារ គឺ​នៅ​បន្ទាប់ពី​អង្គការ​យូណស្កូ​បាន​ព្រម​ទទួល​ដាក់​ប្រាសាទ​ព្រះវិហារ​នោះ ​ចូល​ជា​បេតិកភណ្ឌ​ពិភពលោក ៕

Apple updates Safari for Windows with four security fixes

Apple on Thursday released a new version of Safari for Windows that includes a security fix for a high-profile carpet-bombing desktop attack vulnerability previously dismissed by the Cupertino vendor. The Safari update is only for Windows users, not Mac OSX versions. Version 3.1.2 of Safari for Windows can be downloaded and installed from Apple Downloads, [...]

បញ្ហាវាយអក្សរ

ណារដ្ឋបានសួរខ្ញុំថា ហេតុអ្វីអក្សរចាស់របស់ខ្ញុំមិនអាចប្រើ ៉ ឫបន្តក់ ់ បាន?
ពេល​វាយ បន្តក់ វា​អត់​ចេញ ទៅ​ចេញអី​ផ្សេង ិ ត្រួត ៍ ។
ដល់វាយ ៉ បែរ​ជា​ចេញ ឃ និង ៅ (អត់​ស្រៈ េ) ។
ណារដ្ឋ, ខ្ញុំសាករួចហើយ តែមិនមានបញ្ហាអីផង។ ពេលប្រើជាមួយ Keyboard
English United States – International ពេលវាយ ៉ ឫ្់ វាមិនចេញភ្លាមទេ
គឺចេញពេលដែលវាយអក្សរមួយទៀត។ តែបើចង់ឃើញ ៉ អាចចុច Spare_Bar
ក្រោយពេលដែលចុច ៉ រួច។

ខ្ញុំប្រើ Notepad សម្រាប់វាយអក្សរសាកមើល។
1. Open “Notepad”
2. Click on “Format” then select “Font”
3. Select “MORNMC01″ and size (I used size [...]

កាមេរ៉ា​អាច​មើល​ឃើញ​ធ្លុះ​សំលៀកបំពាក់

សារព័ត៌មាន​អង់គ្លេស​បាន​រាយការណ៍​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ក្រុមហ៊ុន​អង់គ្លេស​មួយ​បាន​បង្កើត​កាមេរ៉ា​មួយ​ដែល​អាច​មើល​ឃើញ​អាវុធ​ថ្នាំញៀន ឬ​ក៏​គ្រឿង​ផ្ទុះ​ដែល​លាក់​ក្រោម​សំលៀកបំពាក់​ចម្ងាយ​រហូត​ដល់​ទៅ​២៥​ម៉ែត្រ។កាមេរ៉ា​ប្រភេទ T៥០០០ ត្រូវ​បាន​បង្កើត​ឡើង ដោយ​ក្រុមហ៊ុន ThruVision បាន​ប្រើប្រាស់​បច្ចេកវិទ្យា មួយ​ដែល​ហៅថា “ passive imaging technology“ ដើម្បី​ឆ្លុះ​មើល​វត្ថុ​ដោយ​បញ្ចេញ​កាំរស្មី​អេឡិចត្រូត​ម៉ាញេទិច ដែល​គេ​ស្គាល់​ថា Terahertz ឬក៏ T-rays។ ក្រុមហ៊ុន​នោះ​បាន​ឱ្យ​ដឹង​ថា កាមេរ៉ា​ដែល​ប្រើ​ថាមពល​ខ្ពស់​នេះ អាច​អង្កេត​ឃើញ​ទាំង​ឧបករណ៍​លោហៈ និង​មិន លោហៈ​ដែល​លាក់​ក្នុងសំលៀកបំពាក់​នៅ​ចម្ងាយ​រហូត​ដល់​ទៅ​២៥​ម៉ែត្រ ហើយ​វា​នៅ​តែ​មាន​ប្រសិទ្ធិភាព បើ​ទោះ​ណា​ជា​មនុស្ស​នៅ​ធ្វើ​ចលនា​ក្តី។កាមេរ៉ា​នេះ​មិន​អាច​មើល​ឃើញ​រូបរាង​មនុស្ស​ច្បាស់​ទេ ហើយ​ការ​បញ្ចាំង​ចេញ​ពី​អេក្រង់​គឺ​ពុំ​ផ្ដល់​ផល​គ្រោះថ្នាក់​អ្វី​ទេ។ បច្ចេកវិទ្យា​ដែល​អាច​ប្រើប្រាស់​បាន​ទាំង​ផ្នែក​ស៊ីវិល និង​យោធា​នេះ​នឹង​ដាក់​បង្ហាញ​នៅ​ឯ​ពិធី​តាំង​ពិព័រណ៍​មួយ​ស្ដី​ពី​ការ​អភិវឌ្ឍន៍​វិទ្យាសាស្ត្រ​ដែល​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​ការិយាល័យ​គេហដ្ឋាន​អង់គ្លេស​នៅ​ថ្ងៃ​ទី​១២-១៣​ខែ​មិនា​នេះ។ ក្រុមហ៊ុន ThruVision បាន​បង្កើត​បច្ចេកវិទ្យា​សម្រាប់​កាមេរ៉ា​ប្រភេទ T5000 នេះ​ដោយ​សហការ​ជា​មួយ​ទី​ភ្នាក់ងារ​អវកាស​អឺរ៉ុប ។
រាល់​អត្ថបទ​ដែល​ទទួល​បាន​ខាង​លើ​គឺ​ដក​ស្រង់​ចេញ​ពី​សារ​ព័ត៌មាន www.everyday.com.kh តើ​ប្រិយ​មិត្ត​យល់​ឃើញ​យ៉ាង​ដូចម្តេច​ចំពោះ​អត្ថបទ​ខាង​លើ​នេះ សូម​ផ្តល់​ជា​មតិយោបល់​មក​កាន់​យើង​ខ្ញុំ! សូម​អរគុណ​ទុក​ជា​មុន ចំពោះ​ការ​ចូល​មក​ទទួល​គេហទំព័រ​សម្រាប់​កូន​ខ្មែរ​នេះ​!

បទ ពង្សាវតារខ្មែរ

Click Here to Download
song