Filed under: Song | Leave a Comment »
រក និង ដំឡើង Driver សម្រាប់គ្រឿងដែលមិនស្គាល់ជាមួយកុំព្យូទ័ររបស់យើង
បន្ទាប់ពីដំឡើង វិនដូស៍ ថ្មីលើកុំព្យូទ័ររបស់យើង driver ខ្លះប្រហែលជាបាត់ ឬ មិនដំឡើងឱ្យស្រាប់ជាមួយ វិនដូស៍ ដូចជា sound, vga, network ជាដើម។ បើ driver ទាំងនោះមិនទាន់បានដំឡើងឱ្យគ្រឿងភ្ជាប់នឹងកុំព្យូទ័រយើងទេ យើងក៏មិនអាចប្រើគ្រឿងទាំងនោះបានដែរ ដូចជាបើអត់ sound driver យើងមិនអាចចាក់ចម្រៀង វីដេអូ ឬ ប្រើសំឡេងផ្សេងលើកុំព្យូទ័រយើងបានឡើយ។ វិធីដោះស្រាយ យើងត្រូវដំឡើង driver របស់វា ដើម្បីឱ្យវាស្គាល់គ្នាជាមួយកុំព្យូទ័ររបស់យើង។
ដំឡើង driver មិនពិបាកទេ។ បើយើងទើបនឹងទិញកុំព្យូទ័រថ្មី យើងនឹងបានស៊ីឌីមួយចំនួនភ្ជាប់មកជាមួយ យើងអាចប្រើសម្រាប់ដំឡើងឱ្យគ្រឿងទាំងនោះស្គាល់ជាមួយកុំព្យូទ័រ របស់យើងបាន។ ប៉ុន្តែបើកុំព្យូទ័រយើងជាកុំព្យូទ័រចាស់ៗ មិនមានស៊ីឌីដែលភ្ជាប់មកជាមួយនៅ តើយើងត្រូវធ្វើដូចម្ដេច?
វាក៏មិនពិបាកណាស់ណាទេ។ ខ្ញុំនឹងប្រាប់វិធីរក driver សម្រាប់គ្រឿងដែលនៅជាប់នឹងបត។ ធម្មតា បតមួយៗសុទ្ធតែមានលេខកូដសម្គាល់របស់វា។ ដូច្នេះ យើងអាចប្រើលេខកូដទាំងនោះដើម្បីរក driver របស់វាបាន។ ជាឧទាហរណ៍ ខ្ញុំយកបតកុំព្យូទ័ររបស់ខ្ញុំមកបង្ហាញជូន។
មើលនៅលើបត យើងនឹងឃើញលេខកូដ ភាគច្រើននៅក្បែរ ជើងដោតរេម ។ លេខកូដបតរបស់ខ្ញុំគឺ 8S661FXM-RZ [...]
Filed under: ព័ត៍មានអំពីបច្ចេក | Leave a Comment »
