កុំព្យូទ័រច្រកហោប៉ៅ

Gsmart is a new finger friendly today screen interface with nice design. Its easy to operate with, reacts almost instantly without any lags. There are customizable bar with icons at the bottom with gives you an access to any feature of your device. The Analog and digital clock could be slided horizontally to change. The [...]

គណៈកម្មាធិការ​ព្រឹទ្ធសភា​ថៃ​ជំទាស់​នឹង​ការដាក់​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក​តាម​ផែនទី​ថ្មី

កាសែត​ថៃ​បាន​រាយការណ៍​នៅ​ថ្ងៃ​សុក្រ​នេះ​ថា គណៈកម្មាធិការ​កិច្ចការ​បរទេស​នៃ​ព្រឹទ្ធសភា​ថៃ នឹង​ដាក់​សំណើ​ជា​ផ្លូវការ​ទៅ​អង្គការ​យូណេស្កូ (UNESCO) ដើម្បី​ពន្យារ​ការដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ទៅ​ជា​បេតិកភណ្ឌ​ពិភពលោក ។
ប្រធាន​គណៈកម្មាធិការ​កិច្ចការ​បរទេស​នៃ​ព្រឹទ្ធសភា​ថៃ លោកស្រី ពីគុលកែវ គ្រីរីកស៍ ត្រូវ​បាន​កាសែត​ស្រង់​សម្ដី​ថា ក្រសួង​ការ​បរទេស​ធ្វើការ​ខ្វះ​តម្លាភាព​ក្នុង​ការចរចា​ជាមួយ​សមភាគី​ កម្ពុជា​លើ​បញ្ហា​ប្រាសាទ​ព្រះវិហារ ។
រដ្ឋមន្រ្តី​ការបរទេស​ថៃ លោក ណុបផៈដុន បាតាម៉ា បដិសេធ​ការលើកឡើង​នោះ​ដោយ​ពន្យល់​ថា តុលាការ​អន្តរជាតិ​នៅ​ទីក្រុង​ឡាអេ​បាន​កាត់សេចក្តី​ប្រគល់​ប្រាសាទ​ ព្រះវិហារ​ឲ្យ​ទៅ​ប្រទេស​កម្ពុជា តាំងពី​ឆ្នាំ​១៩៦២​មក និង​ថា​ការសម្រេច​ឲ្យ​កម្ពុជា​ប្រើ​ផែនទី​ថ្មី​ក្នុង​ការដាក់​បញ្ចូល​ ប្រាសាទ​ព្រះវិហារ​ទៅ​ក្នុង​ការការពារ​របស់​អង្គការ​យូណេស្កូ នឹង​មិន​ធ្វើ​ឲ្យ​ថៃ​បាត់បង់​ទឹក​ដី​នោះ​ទេ ។
លោក ណុបផៈដុន បាតាម៉ា បាន​មាន​ប្រសាសន៍​ថា ៖ “ជោគជ័យ​របស់​ក្រសួង​ការ​បរទេស​គឺ​ថា វា​បាន​បញ្ឈប់​កម្ពុជា​ពី​ការដាក់​បញ្ជូល​ដី​របស់​ថៃ​ទៅ​ក្នុង​សំណើ​ទៅ​ អង្គការ​ពិភពលោក វា​ជា​ការចាំបាច់​ណាស់ តែ​ខ្ញុំ​គិត​ថា​ជនជាតិ​ថៃ​ទាំងអស់​ត្រូវ​យល់​ហើយ​វា​ត្រូវ​បាន​កត់ត្រា​ជា​ ឯកសារ​និង​មិន​អាច​បំភ្លេច​បាន​ទេ” ។
ទោះជា​យ៉ាងនេះ​ក្តី​សមាជិក​សភា​គណបក្ស​ប្រឆាំង​នៃ​ប្រទេស​កម្ពុជា​និង​ សកម្មជន​ឃ្លាំមើល​បញ្ហា​ព្រំដែន​កម្ពុជា​បាន​បង្ហាញ​ទស្សនៈ​ថា ការប្រើ​ផែនទី​ថ្មី​របស់​កម្ពុជា​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ ដើម្បី​ដាក់​បញ្ចូល​ប្រាសាទ​នេះ​ជា​មរតក​ពិភពលោក គឺ​ជា​ការខាតបង់​សម្រាប់​កម្ពុជា​ទៅវិញ​ទេ ។
ប្រធាន​គណៈកម្មាធិការ​កិច្ចការ​បរទេស​នៃ​រដ្ឋសភា​កម្ពុជា លោក សុន ឆ័យ បាន​មាន​ប្រសាសន៍​ថា ៖ «បញ្ជាក់ ​ថា​រឿង​ប្រាសាទ​ព្រះវិហារ​ហ្នឹង​ជា​ប្រាសាទ​របស់​ខ្មែរ​ទាំងស្រុង​ហើយ អត់​មាន​រឿង​អី​ត្រូវ​ព្រួយបារម្ភ អត់​មាន​រឿង​អី​ត្រូវ​ថៃ​មក​លើក​បញ្ហា​ប្រាសាទ​ទេ ហើយ​ការដាក់​ជា​បេតិកភណ្ឌ​អន្តរជាតិ​នោះ ត្រូវតែ​យើង​សិក្សា​ជាមួយ​ភាគី UNESCO តែ​មួយ​មុខ​ដើម្បី​ឲ្យ​ដឹង​ថា វា​មាន​មូលហេតុ​អី​បាន​ថៃ​មាន​សិទ្ធិ​មក​តវ៉ា​នៅពេល​ដែល​ប្រទេស​កម្ពុជា​យក​ ប្រាសាទ​របស់​ខ្លួន​ទៅ​ដាក់​ជា​សម្បត្តិ​របស់​ពិភពលោក​នេះ [...]